- Nisaiy KP
- ព័ត៌មានជាតិខេត្តកំពង់ចាម ធ្វើជាម្ចាស់ផ្ទះ រៀបចំទិវាដើរពិភពលោក ក្រោមប្រធានបទ៖ «ដើរដើម្បីសន្តិភាព Walk For Peace»
(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២៥នេះ ខេត្តកំពង់ចាម បានធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ «ដើរពិភពលោក World Walking Day» ក្រោមប្រធានបទ៖ «ដើរដើម្បីសន្តិភាព Walk For Peace» នៅក្រុងកំពង់ចាម។ ពិធីនេះ ធ្វើឡើងក្រោមវត្តមាន លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំខេត្តជាច្រើនទៀត និងព្រះវត្តមាន របស់ព្រះសង្ឃចំនួន ២៥០អង្គ អ្នកឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ក្មួយៗសិស្ស និស្សិត និងមហាជនទូទៅដែលអញ្ជើញមកចូលរួមយ៉ាងច្រើនកុះករសរុបប្រមាណជិត
October 5, 2025 - ព័ត៌មានអន្តរជាតិ
(ហ្សាការតា)៖ នាថ្ងៃអាទិត្យ ទី៥ ខែតុលា អាជ្ញាធរនៅប្រទេសឥណ្ឌូណេស៉ី បានឱ្យដឹងថា តួលេខអ្នកបាត់បង់ជីវិត បានបន្តកើនដល់៣៧នាក់ ក្នុងករណីបាក់ស្រុតអគារសាលារៀន កាលពីដើមសប្តាហ៍ ខណៈក្រុមសង្រ្គោះបន្តទាញយកសាកសពជនរងគ្រោះចេញពីក្រោមគំនរអគារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ មន្រ្តីទីភ្នាក់ងាររុករកនិងសង្រ្គោះ លោក Yudhi Bramantyo បាននិយាយថា គិតមកទល់ព្រឹកថ្ងៃអាទិត្យនេះ មនុស្ស១០៤នាក់ ដែលស្ថិតក្នុងឧបទ្ទវហេតុខាងលើ ត្រូវបានជួយសង្រ្គោះដោយមានសុវត្ថិភាព ខណៈ៣៧នាក់បានស្លាប់ ហើយ២៦នាក់ផ្សេងទៀត នៅបន្តបាត់ខ្លួន។ គួរបញ្ជាក់ថា អគារសាលារៀននោះ ដែលជាសាលាអ៉ីស្លាម និងមានច្រើនជាន់ ស្រាប់តែបានបាក់ស្រុតភ្លាមៗ កាលពីថ្ងៃចន្ទ ស្របពេលដែលសិស្សកំពុងជួបជុំគ្នា ដើម្បីធ្វើការថ្វាយបង្គំប្រចាំថ្ងៃ៕ ផ្ដល់សិទ្ធិដោយ៖
October 5, 2025 - ព័ត៌មានជាតិ
(មណ្ឌលគិរី)៖ លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានបង្ហាញនូវស្នាមញញឹមនៃក្តីសង្ឃឹម និងការពេញចិត្តរបស់វិស្វករ និងបងប្អូនកម្មករ កម្មការិនីខ្មែរ នៅការដ្ឋានរ៉ែមាសខ្នាតអន្តរជាតិនៅអូក្វាវ ខេត្តមណ្ឌលគិរី។ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥នេះ លោក កែវ រតនៈ បានបញ្ជាក់ថា «គម្រោងនេះ កំពុងផ្តល់ការងារ៦៥០កន្លែង ដែលក្នុងនេះ៩០%ជាខ្មែរយើង ហើយបានផ្តល់ចំណូលថវិកាជាតិ រាប់រយលានដុល្លាររួចហើយ»។ សូមជម្រាបថា ក្រសួងរ៉ែ និងថាមពល រួមជាមួយអាជ្ញាធរខេត្តមណ្ឌលគិរី និងក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១
October 5, 2025 - ព័ត៌មានជាតិ
(កំពង់ឆ្នាំង)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកតា លោកយាយ គណៈកម្មការអាចារ្យវត្ត ក្នុងឱកាសអញ្ជើញចុះពិនិត្យការដ្ឋានជួសជុលដំបូលវិហារវត្តកំពង់ត្រឡាចលើ ដំណាក់កាលទីមួយ បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យ។ នាឱកាសនោះក៏មានការអញ្ជើញចូលរួមផងដែរពី លោកបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំក្រសួង និងក្រុមការងារជំនាញក្រសួង និងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង។ សូមបញ្ជាក់ផងដែរថា ដំបូលព្រះវិហារវត្តកំពង់ត្រឡាចលើ គឺត្រូវបានបើកការដ្ឋានជួសជុលនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ដោយក្រុមការងារបច្ចេកទេសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ការជួសជុលព្រះវិហារវត្តកំពង់ត្រឡាចនាពេល នេះ គឺជាគោលនយោបាយ របស់ក្រសួងក្នុងការថែរក្សា អភិរក្ស
October 5, 2025 - ព័ត៌មានជាតិ
(អាល្លឺម៉ង់)៖ នាព្រឹកថ្ងៃសៅរ៍ ទី៤ ខែតុលា ឆ្នាំ២០២៥ នៅសាលពិព័រណ៍ទី៤.១ ផ្នែកម្ហូបអាហារល្អឯក (Fine Food Section) នៃមជ្ឈមណ្ឌលពិព័រណ៍ Koelnmesse ទីក្រុងខឹឡូញ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក សំហេង បូរ៉ា រដ្ឋលេខាធិការ បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមក្នុង ពិធីសម្ពោធពន្លាជាតិកម្ពុជា (Cambodian National Pavilion) ជាផ្លូវការលើកដំបូង ក្នុងពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំលំដាប់ពិភពលោក ANUGA 2025។ ពិធីសម្ពោធនេះគឺជាកម្មវិធីដ៏សំខាន់ជាប្រវត្តិសាស្ត្រមួយ ដែលកម្ពុជាបានរៀបចំជាពន្លាជាតិជាលើកដំបូងដែលមានដាក់តាំងបង្ហាញផលិតផលសក្ដានុពលកម្ពុជា ក្នុងគោលបំណងដើម្បីអបអរសាទរវត្តមានផលិតផលរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ និងសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្សព្វផ្សាយផលិតផលកែច្នៃកសិកម្មដែលមានគុណភាពខ្ពស់ក្រោមមូលបទ “CAMBODIA: Basket
October 5, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ បានឆ្លើយតបជាមួយមេបញ្ជាការភូមិភាគ១ថៃ ដែលស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី៣តំបន់ មុនចូលរួមកិច្ចប្រជុំ RBC នៅថ្ងៃទី១០-១២ ខែតុលា នៅខេត្តបន្ទាយមានជ័យ។ នេះបេីតាមលិខិតរបស់មេបញ្ជាការយោធភូមិភាគទី៥កម្ពុជា ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥។ ក្នុងលិខិតបានសរសេរថា «ខ្ញុំមានកិត្តិយសសូមជម្រាបជូនលោកមេបញ្ជាការជ្រាបថាយោងតាម ស្មារតីនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា យោធភូមិភាគទី៥ បានស្នើអញ្ជើញកងទ័ពភូមិភាគទី១ ដើម្បី ប្រជុំវិសាមញ្ញលើកទី២ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ នៅថ្ងៃទី១០-១២ខែតុលា ឆ្នាំ២០២៥ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
October 5, 2025 - ព័ត៌មានអន្តរជាតិ
(បាងកកង)៖ ឆ្មាំពន្ធនាគារ ៣នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍បាញ់ប្រហារមួយនៅឯផ្ទះស្នាក់របស់ឆ្មាំពន្ធនាគារ ស្ថិតនៅក្នុងខេត្ត Nakhon Ratchasima ប្រទេសថៃ។ នេះបេីយោងតាមការចេញផ្សាយដោយកាសែតថៃ Khaosod នៅថ្ងៃសៅរ៍ ទី៤ ខែតុលា ឆ្នាំ ២០២៥។ ការបាញ់ប្រហារនេះបានកើតឡើង នៅវេលាម៉ោង ៨យប់ថ្ងៃសៅរ៍នេះ។ ឆ្មាំពន្ធនាគារជាបុរសពីរនាក់ និងស្រ្តីម្នាក់បានស្លាប់។ ក្រុមអ្នកស៊េីបអង្កេត បង្ហើបឱ្យដឹងថា បុរសជាឆ្មាំពន្ធនាគារពីរនាក់ខាងលេីមានទំនាស់នឹងគ្នាមុនពេលកេីតហេតុ។ ប៉ូលិសកំពុងបន្តស៊េីបអង្កេតស្ថានភាពនៃការបាញ់ប្រហារ និងលំដាប់លំដោយនៃហេតុការណ៍នេះ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
October 5, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានឲ្យដឹងថា ជើងហោះហើរពីទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម មករាធានីភ្នំពេញ គឺជាការហោះហើរផ្លូវឆ្ងាយ និងត្រង់ពីមជ្ឈិមបូព៌ាដំបូងបំផុតមកកម្ពុជា ដោយមិនចុះចតនៅប្រទេសកណ្តាល។ ចាប់ពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុនអាកាសចរណ៍កម្រិតពិភពលោក Etihad Airways (EY) បានតភ្ជាប់ជើងហោះហើរត្រង់ ពីទីក្រុងអាប៊ូដាប៊ី (AUH) មកកាន់រាជធានីភ្នំពេញ (KTI) ជាប្រវត្តិសាស្ត្រ។ ជើងហោះហើរនេះ ចំណាយពេលជាង ៧ម៉ោង និងមាន ៤ជើង ក្នុងមួយសប្តាហ៍។ នៅម៉ោងប្រមាណ ៧ព្រឹកថ្ងៃទី៤ ខែតុលា
October 5, 2025 - ព័ត៌មានជាតិ
(ជប៉ុន)៖ ក្នុងដំណើរទស្សនកិច្ចការងារចូលរួមពិព័រណ៍ទេសចរណ៍ជប៉ុន ២០២៥ និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ និងវិស័យឯកជន បានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនអាកាសចរណ៍ជប៉ុន Japan Airlines (JAL) នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅពន្លាទេសចរណ៍របស់ក្រសួងទេសចរណ៍កម្ពុជា។ រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមដ៏សំខាន់ក្នុងវិស័យទេសចរណ៍កម្ពុជា របស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនដ៏ធំមួយនេះដែលបានហោះហើរចំនួន ២២០គោលដៅនៅប្រទេស ចំនួន៣៥ ជុំវិញពិភពលោករហូតមក តាមរយៈការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងការដឹកជញ្ជូនអ្នកដំណើរ និងភ្ញៀវទេសចរទាំងជប៉ុន និងអន្តរជាតិមកកាន់រាជធានីភ្នំពេញ និងខេត្តសៀមរាបក្នុងចំនួនគួរឱ្យមោទនៈ ក្រោមទម្រង់
September 28, 2025 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ មន្ត្រីជាន់ខ្ពស់ម្នាក់មកពីក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយថាលទ្ធភាពនៃការរៀបចំជំនួបមួយរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកនាឱកាសនៃកិច្ចប្រជុំកំពូល APEC ឆ្នាំនេះ នៅក្នុងប្រទេសកូរ៉េខាងត្បូងមិនអាចត្រូវបានច្រានចោលឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ទំនាក់ទំនងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន បានជាប់គាំងកាន់តែជ្រៅ ចាប់តាំងពីកិច្ចប្រជុំកំពូលរវាងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងឆ្នាំ២០១៩ បានទទួលបរាជ័យ ជុំវិញការដកទណ្ឌកម្ម និងការធ្វើសម្បទានពាក់ព័ន្ធនឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ព្យុងយ៉ាង។ ចាប់តាំងពីពេលនោះមក កូរ៉េខាងជើង បានប្រកាសម្ដងហើយម្ដងទៀតថាឋានៈជារដ្ឋមានអាវុធនុយក្លេអ៊ែររបស់ខ្លួនមិនអាចកែប្រែបានទេ បើទោះជាលោក គីម កាលពីពេលថ្មីៗនេះបានបង្ហាញពីឆន្ទៈបើក កិច្ចសន្ទនាឡើងវិញជាមួយទីក្រុងវ៉ាស៊ីនតោនក៏ដោយ។ យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃទី២៦ ខែកញ្ញា
September 28, 2025









