Nisaiy KP
  • ព័ត៌មានអន្តរជាតិ

    (អង់ការ៉ា)៖ ស្រ្តីទីមួយតួកគី លោកស្រី Emine Erdogan បានសរសេរទៅកាន់ភរិយារបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺលោកស្រី Melania Trump ហើយបានជំរុញឱ្យលោកស្រីទាក់ទងទៅកាន់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល និងលើកឡើងពីស្ថានភាពរបស់កុមារនៅតំបន់ហ្កាហ្សា។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ ២០២៥។ លោកស្រី Emine Erdogan សរសេរលិខិតនេះ បន្ទាប់ពីលោកស្រី Melania Trump បានផ្ញើលិខិតមួយទៅកាន់ប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ដែលនិយាយអំពីកុមារនៅអ៊ុយក្រែន និងរុស្ស៉ី។ នៅក្នុងខ្លឹមនៃលិខិតនោះ លោកស្រី Emine

    August 24, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល បានចេញអនុក្រឹត្យតែងតាំងសមាសភាពថេរសភា និងសមាសភាពអគ្គលេខាធិការដ្ឋានថេរសភានៃព្រះពុទ្ធសាសនានៅកម្ពុជា ដោយសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ជាប្រធានថេរសភា។ នៅថ្ងៃទី២៣​ ខែសីហា ឆ្នាំ២០២៥ លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងសម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា យាង និងអញ្ជើញជាអធិបតី ពិធីប្រកាសសមាសភាពថេរសភា និងសមាសភាពអគ្គលេខាធិការធិការដ្ឋានថេរសភា និងផ្សព្វផ្សាយអនុក្រឹត្យស្តីពីការកែសម្រួលអនុក្រឹត្យស្តីពីការបង្កើតថេរសភា នៃព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    August 24, 2025
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ ថៃកំពុងរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងខេត្តមួយចំនួនដូចជា​ Chiang Mai, Saraburi និង​ Nan​ ប៉ះពាល់ដល់សហគមន៍ តំបន់ទេសចរណ៍​ និងផ្ទះប្រជាជន។ នេះបេីយោងតាមការចេញផ្សាយដោយកាសែត Khaosod។ ភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យមានទឹកជំនន់ភ្លាមៗនៅខេត្ត Chiang Mai កាលពីយប់ឈានចូលថ្ងៃទី២៣ ខែសីហា នៅក្នុងសង្កាត់ Chang Phueak និងសាកលវិទ្យាល័យ Chiang Mai។ ទឹកហូរហៀរប្រឡាយបានជន់លិចសហគមន៍មួយ​ បង្ខំឱ្យប្រជាពលរដ្ឋប្រញាប់រើរបស់របរដើម្បីរត់ទៅកាន់កន្លែងសុវត្ថិភាព។ ទឹកជំនន់ ក៏បានជន់លិចបណ្ណសារប្រវត្តិសាស្ត្រប្រជាជនភាគខាងជើងខេត្ត​បណ្តាលឱ្យខូចខាតយ៉ាងទូលំទូលាយនៅខាងក្នុងអាគារ។ នៅឯខេត្ត Saraburi មន្ត្រីអនុរក្សឧទ្យានជាតិ Khao Yai បានជួយសង្គ្រោះអ្នកទេសចរពីតំបន់ទឹកធ្លាក់ កាលពីថ្ងៃទី២១ ខែសីហា

    August 24, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹងអំពីការវិវត្តនៃព្យុះទី១៣ ដែលមានឈ្មោះថា កាជិគី (Kajiki) T2513 ក្នុងឆ្នាំ២០២៥ មានឥទ្ធិពលខ្លាំងលើ របបខ្យល់មូសុងនិរតី និងបោកបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ ក្រសួងបញ្ជាក់ថា ឥទ្ធិពលព្យុះ «កាជិគី» ធ្វើឱ្យខេត្តមួយចំនួនធំរបស់កម្ពុជាមានភ្លៀងធ្លាក់យ៉ាងគំហុក ខណៈខេត្តជាប់មាត់ស​មុទ្រមានរលកខ្លាំង ចាប់ពីថ្ងៃទី២៥-២៨ ខែសីហា ឆ្នាំ២០២៥៕ ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖ ផ្ដល់សិទ្ធិដោយ៖ Freshnews

    August 24, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហៅកាត់ថា(គ.ប.ឆ.ប.) នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ បានផ្តល់បច្ចុប្បន្នស្តីពីការអនុវត្តវិធានការបន្ត ពិសេសក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ដោយបានបង្ហាញថាលេខាធិការដ្ឋានគ.ប.ឆ.ប. បាននិងកំពុងរួមគ្នាជាមួយក្រសួងសន្តិសុខសាធារណនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីស្រាវជ្រាវ សើបអង្កេតលើភ័ស្តុតាងទាំងអស់ ដែលបានរឹបអូសពីជនប្រព្រឹត្តបទល្មើស ក្នុងអំឡុងពេលនៃប្រតិបត្តិការបង្រ្កាបនាពេលកន្លងមក។ សម្ភារៈដែលរឹបអូសទាំងអស់រួមមានទូរស័ព្ទដៃ កុំព្យូទ័រ លិខិតឆ្លងដែន ឧបករណ៍អេឡិកត្រូនិចជាច្រើនប្រភេទ និងច្រើនពាន់គ្រឿង សុទ្ធសឹងជាភស្តុតាង ដែលអាចផ្តល់ជាតម្រុយសម្រាប់ស្វែងរកក្រុមមេខ្លោង និងវែកមុខបណ្តាញអង្គការចាត់តាំងពាក់ព័ន្ធនឹងអំពើឆបោកទាំងនៅក្នុង និងក្រៅប្រទេសកម្ពុជា។ ទាំងនេះជាវិធានការជាបន្តបន្ទាប់ ធ្វើឡើងក្នុងក្របខណ្ឌនៃការអនុវត្តបទបញ្ជាម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ។ លទ្ធផលដែលនឹងទទួលបានពីការស្រាវជ្រាវនឹងត្រូវប្រើប្រាស់សម្រាប់សហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងរាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដាក់ចេញវិធានការ និងអនុវត្តតាមច្បាប់ ជាធរមាន។

    August 24, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ស្អែកនេះ នឹងមានរៀបចំសន្និសីទសារព័ត៌មានស្តីពី ការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃមកលើកម្ពុជាអំពីការដាក់មីនថ្មី និងជំហរកម្ពុជាក្នុងនាមជា រដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅទីស្នាក់ការអាជ្ញាធរមីន ដែលមានអាស័យដ្ឋាន ផ្លូវ ២៧៣ កែង៥១៦ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ សន្និសីទនេះធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីន ក្នុងគោលបំណងបង្ហាញជូនសាធារណជន និងសារព័ត៌មានជាតិ អន្តរជាតិនូវ ព័ត៌មានដែលថៃផ្សព្វផ្សាយមិនពិតម្តងហើយម្តងទៀត ចោទប្រកាន់កម្ពុជាដាក់មិនថ្មី ដែលរំលោភទៅ នឹងអនុសញ្ញាអូតាវ៉ា៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    August 17, 2025
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅប្រទេសចិន នាថ្ងៃអាទិត្យ ទី១៧ ខែសីហា បានរាយការណ៍ថា គ្រោះទឹកជំនន់កើតឡើងភ្លាមៗ នៅតំបន់ Inner Mongolia ភាគខាងជើង បានផ្តាច់ជីវិតមនុស្ស៨នាក់ និងបណ្តាលឱ្យ ៤នាក់ផ្សេងទៀតបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ មនុស្សសរុប ១៣នាក់ ត្រូវបានរាយការណ៍ថា កំពុងតែស្ថិតក្នុងដំណើរកម្សាន្តបោះជំរំ ក្នុងស្រុក Urat Rear Banner នៃតំបន់ inner Mongolia នៅពេលដែលទឹកជំនន់ បានកើតឡើងភ្លាមៗ កាលពីខ្ទង់ម៉ោង១០យប់ថ្ងៃសៅរ៍។ គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ មនុស្សម្នាក់ត្រូវបានជួយសង្រ្គោះ ខណៈប្រតិបត្តិការរុករកនិងជួយសង្រ្គោះ កំពុងបន្តសម្រាប់អ្នកដែលនៅបាត់ខ្លួន។

    August 17, 2025
  • ព័ត៌មានជាតិ

    (ព្រៃវែង)៖​ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកស្រី ជុន ប៉ូរ៉ានី នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥នេះ​ បានអញ្ជើញដឹកនាំដង្ហែរក្បួនថ្មើរជើង ដើម្បីសន្ដិភាព ក្នុងស្រុកពារាំង ខេត្តព្រៃវែង។ នៅក្នុងពិធីនេះ​ ក៏មានការចូលរួមពី​ ព្រះសង្ឃ មន្រ្ដីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំង លោកគ្រូអ្នកគ្រូ សិស្សានុសិស្សា និងប្រជាពលរដ្ឋប្រមាណ​ ១ម៉ឺនអង្គ/នាក់និមន្ត និងចូលរួមផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    August 17, 2025
  • ព័ត៌មានអន្តរជាតិ

    (ហ៊្សេរុយសាឡិម)៖ កាលពីថ្ងៃសៅរ៍ ទី១៦ ខែសីហា យោធាអ៉ីស្រាអែលបានប្រកាសថា ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា នឹងទទួលបានតង់ស្នាក់នៅព្រមទាំងសម្ភារផ្សេងៗទៀត ចាប់ផ្តើមពីថ្ងៃអាទិត្យនេះ មុនការជម្លៀសពួកគេចេញពីតំបន់ប្រយុទ្ធទៅកាន់​ភាគខាងត្បូងនៃដែនដីនេះ ក្រោមការអះអាងថា ដើម្បីធានាសុវត្ថិភាពរបស់អ្នកទាំងនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ការប្រកាសនេះ គឺនៅប៉ុន្មានថ្ងៃបន្ទាប់ពីអ៉ីស្រាអែល បាននិយាយថា ខ្លួនបានបំណងបើកប្រតិបត្តិការវាយលុកថ្មី ដើម្បីចូលកាន់កាប់​ទីក្រុង Gaza City នៅភាគខាងជើង ដែលជាទីក្រុងធំបំផុតរបស់តំបន់ហ្កាហ្សា។ ផែនការរបស់អ៉ីស្រាអែល បានបង្កក្តីបារម្ភជាខ្លាំង ក្នុងចំណោមសហគមន៍អន្តរជាតិ ជុំវិញជោគវាសនារបស់តំបន់ហ្កាហ្សា ដែលបានរងការបំផ្លិចបំផ្លាញហិនហោចដោយសារសង្រ្គាម និង​ជាកន្លែងជ្រកកោនរបស់ជនជាតិប៉ាឡេស្ទីនសរុបប្រហែល២.២លាននាក់។ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន នាយករដ្ឋមន្រ្តីអ៉ីស្រាអែល បាននិយាយថា មុនបើកប្រតិបត្តិការវាយលុកថ្មី ជនស៉ីវិលទាំងអស់នឹងត្រូវ​ជម្លៀសទៅកាន់កន្លែងដែលលោកហៅថា តំបន់សុវត្ថិភាព

    August 17, 2025
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ ថ្ងៃទី ១៤ ខែសីហា លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានជួបសន្ទនាជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិកម្ពុជា ដែលអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី១០ នៃយន្តការសហប្រតិបតិ្តការឡាន ឆាង-មេគង្គ នៅក្រុង អាននីង ខេត្តយូណាន ប្រទេសចិន។ ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា ចិននិងកម្ពុជាជាមិត្តដែកថែប ហើយក៏ជាសហគមន៍រួមវាសនាគ្រប់រដូវកាល ដែលបានផ្តល់ការគាំទ្រនិងជួយយកអាសាគ្នាទៅវិញទៅមកជាប់រហូត ។ ប្រទេសចិនគាំទ្រកម្ពុជាក្នុងការគាំពារស្ថិរភាពនយោបាយ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជន ហើយរីករាយរួមសហការជាមួយកម្ពុជា

    August 17, 2025