- Nisaiy KP
- ព័ត៌មានអន្តរជាតិ
(បាងកក)៖ ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានបញ្ជាឱ្យលុបចោលការប្រារព្ធពិធីខួបកំណើតរបស់ព្រះអង្គឈានចូលព្រះជន្ម ៧៣ព្រះវស្សា ដែលគ្រោងនឹងធ្វើឡើងនៅឯរាជវាំងថៃ នៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែកក្កដា។ នេះបើតាមកាសែតថៃ Bangkok Post។ តាម Bangkok Post ការសម្រេចព្រះទ័យរបស់ព្រះមហាក្សត្រថៃធ្វើឡើង ចំពោះថៃកំពុងមានជម្លោះប្រដាប់អាវុធជាមួយកម្ពុជានៅតំបន់ព្រំដែន៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
July 27, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា រដ្ឋាភិបាលកម្ពុជា នឹងរៀបចំពិធីបុណ្យសពយុទ្ធជនពលី ឱ្យបានសមរម្យជាវីរជន។ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ បណ្ដាអង្គភាពកងទ័ព ថ្នាក់ដឹកនាំជាតិ និងក្រោមជាតិ សហការគ្នារៀបចំពិធីបុណ្យសពយុទ្ធជនពលី និងដោះស្រាយគោលនយោបាយ ឱ្យបានសមរម្យជាវីរៈជនរបស់ជាតិខ្មែរយើង៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
July 27, 2025 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ នាយករដ្ឋមន្ត្រីស្ដីទីថៃ លោក Phumtham Wechayachai នៅថ្ងៃអាទិត្យ ទី២៧ ខែកក្កដា បាននិយាយថាថៃចង់ជួបពិភាក្សាទ្វេភាគី ជាមួយកម្ពុជា និងមិនចង់ឱ្យមានអន្តរាគមន៍ពីប្រទេសទី៣នោះទេ ក្នុងការដោះស្រាយជម្លោះនៅព្រំដែនដែលកំពុងផ្ទុះឡើងរវាងប្រទេសទាំង២។ នេះបើតាមកាសែតថៃ The Nation ចេញផ្សាយនៅរសៀលថ្ងៃនេះ។ លោក Phumtham ធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងក្រោយរូបលោកអះអាងថា ថៃយល់ព្រមជាគោលការណ៍ លើបទឈប់បាញ់ស្នើឡើងដោយលោក ត្រាំ។ ថ្លែងនៅឯស្ថានីយវិទ្យុ និងទូរទស្សន៍កងទ័ពថៃ លោក Phumtham បានពន្យល់ថាលោក ត្រាំ បានស្នើឱ្យមានបទឈប់បាញ់បន្ទាន់មួយរវាងកម្ពុជា និងថៃ ជាមួយការបន្ថែមថា
July 27, 2025 - PR
(ភ្នំពេញ)៖ តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្រុមហ៊ុន «ហ្គេនស៍បឺគ» បានប្រកាសឧបត្ថម្ភថវិកា ១,០០០,០០០ដុល្លារ (១លានដុល្លារ) ដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការចូលរួមឧបត្ថម្ភថវិការបស់ ក្រុមហ៊ុន «ហ្គេនស៍បឺគ» គឺជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ សម្តេចតេជោ ហ៊ុន សែន តាមរយៈថ្លែងការណ៍ចេញពីព្រឹទ្ធសភា បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លង់មួយនៃខឿនការពារជាតិរបស់កម្ពុជា។ ឆ្លៀតឱកាសនេះ យើងខ្ញុំសូមបួងសួងដល់ ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឱ្យជួបប្រទះតែសេចក្តីសុខ ជៀសផុតពីជំងឺដង្កាត់ទាំងឡាយ
July 27, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាឲ្យក្រសួង អាជ្ញាធរខេត្ត កងកម្លាំង ពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់រៀបចំដឹកជញ្ជូនបងប្អូនពលករខ្មែរ និងយកចិត្តទុកដាក់ជនភៀសសឹក ដោយសារការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងថៃ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរៀបរាប់ជាមួយខ្លឹមសារទាំងស្រុងនៅលើបណ្តាញសង្គម៖ ចំពោះការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំរបស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ និងជនភៀសសឹកដោយសារការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ រាជរដ្ឋាភិបាលបានចាត់វិធានការចាំបាច់ជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃផ្ទុះអាវុធទី២៤ កក្កដា ២០២៥ ដើម្បីសម្របសម្រួល៖ ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ បានសម្របសម្រួលការឆ្លងកាត់ព្រំដែន និងសុំចតបណ្ដោះអាសន្នរបស់បងប្អូននៅតំបន់ព្រំដែនតាមការចាំបាច់។ ក្រសួងការពារជាតិ កងទ័ពជើងគោក សាលារាជធានីភ្នំពេញ
July 27, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (Centrist Democrat International-IDC-CDI) បានកំពុងតាមដានយ៉ាងយកចិត្តទុកដាក់នូវការប៉ះទង្គិចដោយប្រដាប់អាវុធដ៏គ្រោះថ្នាក់នាពេលថ្មីៗនេះ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ អង្គការនេះ បានសម្តែងនូវការព្រួយបារម្ភជាខ្លាំងចំពោះជម្លោះ ប្រដាប់អាវុធដែលកំពុងតែបន្តកើតមានឡើងឥតឈប់ឈរ ជាពិសេសចំពោះមហន្តរាយមនុស្សធម៌ដ៏ ធំធេង នៅតាមតំបន់ព្រំដែននៃភាគីទាំងពីរ និងជំរុញឱ្យភាគីទាំងពីរអត់ធ្មត់ដើម្បីបញ្ចៀសការឡើង កម្ដៅនៃការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធ ស្របពេលដោះស្រាយជម្លោះតាមរយៈកិច្ចសន្ទនា និងការទូត។ ក្នុងស្មារតីនេះ អង្គការ IDC-CDI សូមអំពាវនាវឱ្យភាគីទាំងពីរដូចតទៅ៖ ១- បញ្ឈប់ការប្រយុទ្ធគ្នា បន្តកាត់បន្ថយភាពតានតឹង និងចរចាដោយភាពស្មោះត្រង់ ដើម្បីបញ្ចៀស ការរីករាលដាលនៃជម្លោះនៅក្នុងតំបន់ ដែលអាចប៉ះពាល់ដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ នៃប្រទេសទាំងពីរ និងតំបន់ទាំងមូល។ ២- ទប់ស្កាត់ការប្រើប្រាស់កងកម្លាំងយោធា ការវាយប្រហារ ឬសកម្មភាពនានា ដែលអាចបង្កគ្រោះថ្នាក់
July 27, 2025 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ រដ្ឋាភិបាលថៃ បានចេញសារព្រមានទៅកាន់យុវជន និងអ្នកលេងបណ្ដាញសង្គមល្បីៗនៅក្នុងស្រុក កុំប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមដើម្បីញុះញង់ និងចូលរួម ក្នុងការប្រព្រឹត្តអំពើហិង្សាប្រឆាំងនឹងពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅលើទឹកដីថៃ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
July 27, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ សាលារៀនចំនួន៦០០ ត្រូវបានទិតទ្វារ ក្នុងខេត្តជាប់ព្រំដែនចំនួន៥ ដែលប៉ះពាល់ដល់សិស្សានុសិស្សចំនួន ១៥ម៉ឺននាក់ និងគ្រូបង្រៀនជាង ៦០០០នាក់ មិនអាចទទួលបានការសិក្សា ដោយសារតែការឈ្លានពានរបស់ថៃ។ បើតាមការបញ្ជាក់របស់ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ រយៈពេល៤ថ្ងៃ នៃការវាយប្រហារឈ្លានពានរបស់ថៃ ធ្វើឱ្យពលរដ្ឋកម្ពុជា ២.៥ម៉ឺនគ្រួសារ ត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន។ លោកស្រីបានមានប្រសាសន៍ថា សកម្មភាពរបស់ភាគីថៃ ទាំងគឃ្លើន និងទាំងកម្រោល ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិល សាលារៀន ដល់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតផងដែរ៕ ផ្ដល់សិទ្ធិដោយ៖
July 27, 2025 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ កាសែតថៃ The Nation បានរាយការណ៍នៅថ្ងៃអាទិត្យ ទី២៧ ខែកក្កដាថា នាយករដ្ឋមន្ត្រីស្ដីទី លោក Phumtham Wechayachai គាំទ្រជាគោលការណ៍លើបទឈប់បាញ់របស់ប្រធានាធិបតីអាមេរិក តែចង់ឃើញការប្ដេជ្ញាចិត្តពិតប្រាកដពីកម្ពុជា។ ការលើកឡើងបែបនេះរបស់លោក Phumtham ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើឱ្យមានបទឈប់បាញ់បន្ទាន់មួយ អំឡុងកិច្ចពិភាក្សាជាមួយមេដឹកនាំនៃប្រទេសទាំង២។ ប៉ុន្តែខណៈថៃនៅតែបន្តព្យាយាមចោទប្រកាន់កម្ពុជា និងបង្ហាញពីសញ្ញាមិនទាន់ឆ្អែតក្នុងការឈ្លានពានទឹកដីកម្ពុជា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសពីឆន្ទៈក្នុងការទទួលយកបទឈប់បាញ់ស្នើឡើងដោយលោក ដូណាល់ ត្រាំ ជាមួយការចាត់តាំងឱ្យ ប្រមុខការទូតកម្ពុជាបើកកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio។
July 27, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា៤ថ្ងៃ នៃការវាយប្រហារឈ្លានពានរបស់ថៃ ធ្វើឱ្យពលរដ្ឋកម្ពុជា ២,៥ម៉ឺនគ្រួសារ ត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន និងកុមារ១៣ម៉ឺននាក់ មិនអាចសិក្សាបាន។ លោកស្រី បានមានប្រសាសន៍ថា សកម្មភាពរបស់ភាគីថៃ ទាំងគឃ្លើន និងទាំងកម្រោល ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិល សាលារៀន ដល់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតផងដែរ។ «រយៈពេល៤ថ្ងៃ នៃការឈ្លានពានរបស់ភាគីថៃមកលើកម្ពុជា យើងឃើញថា ស្ថានភាពជនភៀសសឹក បានធ្វើការផ្លាស់ប្តូរទីលំនៅ និងរងរបួស មានការកើនឡើង ក្នុងនោះចំពោះតួលេខជនភៀសសឹកទាំង៣ខេត្ត គឺខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តពោធិ៍សាត់ កើនឡើងរហូតដល់
July 27, 2025









