Nisaiy KP
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ បានចេញសេចក្តីណែនាំ ស្តីពីការហាមឃាត់ការថត និងផ្សព្វផ្សាយប្រធានវិញ្ញាសា សន្លឹកកិច្ចការបេក្ខជន និងអត្រាកំណែក្នុងដំណើរការកំណែ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    August 31, 2025
  • ព័ត៌មានជាតិ

    (បន្ទាយមានជ័យ)៖ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែន​គោកលេខ៨១៥ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការមួយប៉ុស្តិ៍រដ្ឋនគរបាលរដ្ឋ​អូរទំព័រ​ ឃាត់បានជនជាតិថៃ៣នាក់ ដែលលួចឆ្លងដែនចូលកម្ពុជា​ នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ នៅចំណុចភូមិបន្ទាយទី២ ឃុំអូរទំព័រ​ ស្រុកម៉ាឡៃ​ ខេត្តបន្ទាយមានជ័យ។ បើតាមសេចក្ដីរាយការណ៍ ជនជាតិថៃទាំង៣នាក់ខាងលើ ដែលឆ្លងដែនចូលដោយខុសច្បាប់ ជិះកង់បីមួយគ្រឿង ប៉ុន្ដែអ្នកបើកកង់បីនោះបានរត់គេចខ្លួនបាត់។ បច្ចុប្បន្នជនជាតិថៃទាំង៣នាក់នេះ បានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់ការបន្ដតាមច្បាប់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    August 31, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ភ្លាមៗចាប់តាំងពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចូលរួមស្រាវជ្រាវស៊ើបអង្កេតអំពីការផុសរូបថតចម្លង ដែលធ្វើឲ្យយល់ថា ជាវិញ្ញាសាគណិតវិទ្យាថ្នាក់វិទ្យាសាស្ត្រ ប្រឡងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ រហូតមកទល់ល្ងាចថ្ងៃទី៣០ ខែសីហា ប៉ុន្ដែក្រុមការងារនៅតែរកមិនឃើញរូបពិត ប្រាកដនៃវិញ្ញាសាគណិតវិទ្យានេះនៅតាមការបង្ហោះនានានៅឡើយទេ។ ការស្រាវជ្រាវនេះ បានធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពីលោក យ៉ិនទៀង ពុទ្ធរិទ្ធ អនុប្រធានទី១ អង្គភាពប្រឆាំងអំពើពុករលួយ។ ក្រុមការងារជំនាញ រកឃើញតែរូបថតវិញ្ញាសាវាយអក្សរឡើងវិញ ហើយថតដោយកាត់គែម (Crop) និងរូបថត ជាវិញ្ញាសាគណិតវិទ្យាដែលថតផ្សាយព្រាលៗ រូបខ្លះមានឃើញហត្ថលេខាសង្ខេប ដែលទាំងនោះមិនមែនជារូបវិញ្ញាសាគណិតវិទ្យារូប រាងពិតឡើយ។ មានការបង្ហោះថា មានការបង្រៀនតាម Zoom ពីចម្លើយគណិតវិទ្យា

    August 31, 2025
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ ព្យុះត្រូពិច Nongfa នឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំងខ្យល់បោកបក់ និងទឹកជំនន់ដែលអាចកើតមាននៅទូទាំងភាគខាងជើង ភាគឦសាន ភាគកណ្តាលប្រទេសថៃ ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា។ នេះបេីយោងតាមការចេញផ្សាយដោយកាសែតថៃ The Nation។ នាយកដ្ឋានឧតុនិយមថៃ បានឱ្យដឹងថា ព្យុះត្រូពិច Nongfa នឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំងស្ទេីរពាសពេញប្រទេស។ គិតត្រឹមព្រឹក ថ្ងៃទី៣០ ខែសីហា ខ្យល់ព្យុះត្រូពិចនៅសមុទ្រចិនខាងត្បូងផ្នែកខាងលើ បានវាយលុកកាន់តែខ្លាំង ទៅជាព្យុះត្រូពិច និងស្ថិតនៅចំងាយប្រហែល ១០០គីឡូម៉ែត្រ ភាគខាងកើតទីក្រុង Quang Binh ប្រទេសវៀតណាម ជាមួយនិងអតិបរមាប្រហែល ៦៥គីឡូម៉ែត្រក្នុងមួយម៉ោង។ នៅរសៀលថ្ងៃសៅរ៍ ទី៣០

    August 31, 2025
  • ព័ត៌មានជាតិ

    (ឧត្តរមានជ័យ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានធ្វើបទបង្ហាញពីទីតាំងគ្រាប់បែក MK-84 ដែលកងទ័ពថៃទម្លាក់ពីលើយន្តហោះ F-16 នៅភូមិឋានពលរដ្ឋ នៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដល់អ្នកសារព័ត៌មានតំបន់អាស៊ី។ ការធ្វើបទបង្ហាញពីទីតាំងគ្រាប់បែក MK-84 នេះ បានធ្វើឡើងនាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលក្រុមអ្នកសារព័ត៌មានចុះយកព័ត៌មានដោយផ្ទាល់នៅវត្តអារាម សាលារៀន មណ្ឌលសុខភាព ផ្ទះសម្បែង ស្ថានីយប្រេងឥន្ធនៈ និងកសិកម្មរបស់ប្រជាពលរដ្ឋក្នុងជម្លោះព្រំដែនជាមួយថៃ។ លោក ហេង រតនា បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានមកពីតំបន់អាស៉ី បានដឹងថា គ្រាន់តែនៅតំបន់ភូមិថ្មដូន

    August 31, 2025
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ ទីក្រុង Sanya ដែលជាទីក្រុងទេសចរណ៍ដ៏ល្បីមួយស្ថិតនៅភាគខាងត្បូងប្រទេសចិន បានបិទការទទួលភ្ញៀវទេសចរណ៍ ហាងទំនិញ និងផ្អាកសេវាដឹកជញ្ជូនសារធារណៈ ជាបណ្ដោះអាសន្ននៅថ្ងៃអាទិត្យ ទី២៤ ខែសីហា ដើម្បីត្រៀមលក្ខណៈទប់ទល់នឹងព្យុះទីហ្វុង Kajiki។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ អាជ្ញាធរឧតុនិយមចិនបានឱ្យដឹងថាព្យុះ Kajiki កំពុងស្ថិតនៅចម្ងាយប្រហែល ២០០គីឡូម៉ែតពីភាគអាគ្នេយ៍នៃទីក្រុង Sanya ស្ថិតនៅក្នុងខេត្ត Hainan គិតត្រឹមម៉ោង ៩ព្រឹក ជាមួយល្បឿនខ្យល់បក់ ៣៨ម៉ែត្រក្នុងមួយវិនាទី។ ព្យុះ Kajiki ត្រូវបានព្យាករថាទំនងជានឹងបង្កើនអនុភាពនៅពេលវាបក់បោកឆ្ពោះទៅទិសពាយព្យជាមួយល្បឿនខ្យល់ ២០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងអាចឡើងដល់ ៤៨ម៉ែត្រក្នុងមួយវិនាទី។ តាមអាជ្ញាធរឧតុនិយម​ចិន ព្យុះ Kajiki

    August 24, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យោងតាមការបង្ហោះរបស់ រដ្ឋបាលព្រៃឈើ បានឱ្យដឹងថា រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្ដីក្រៀមក្រំ និងសូមជម្រាបជូនដំណឹងដល់សាធារណជន អំពីការស្លាប់ដំរីញីជាទីស្រឡាញ់ឈ្មោះ«ឡាក់គី» នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែសីហា បន្ទាប់ពីធ្លាក់ខ្លួនឈឺភ្លាមៗកាលពីល្ងាចថ្ងៃសុក្រនេះ។ ក្រុមពេទ្យសត្វរបស់យើងបានផ្តល់ការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត ប៉ុន្តែទោះបីជាបានប្រឹងប្រែងព្យាយាមអស់ពីសមត្ថភាពក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះជីវិតរបស់ឡាក់គីបាន។ លោកទ្រី ស៊ីថេង ដែលជាហ្មរបស់ឡាក់គី បានបន្តជួយថែទាំ«ឡាក់គី»បើទោះបីជាបានចាកចេញពី Wildlife Alliance ហើយក៏មានវត្តមាននៅជាប់ជាមួយឡាក់គី នៅពេលមានអាការៈជំងឺផងដែរ។ ក្នុងឱកាសនេះ រដ្ឋបាលព្រៃឈើសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់របស់ក្រុមអ្នកថែទាំ ពេទ្យសត្វ និងបុគ្គលិកទាំងអស់នៅមជ្ឈមណ្ឌលភ្នំតាម៉ៅ ជាពិសេស លោក ទ្រី ស៊ីថេង ដែលប្រៀបដូចជាឪពុកដែលបានផ្តល់ក្តីស្រឡាញ់និងការថែទាំ«ឡាក់គី»

    August 24, 2025
  • ព័ត៌មានជាតិ

    (តាកែវ)៖ នៅក្នុងឱកាសអញ្ជើញកាត់វិញ្ញាសាប្រឡងចូលក្របខ័ណ្ឌមន្ត្រីពន្ធនាគារ នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥នេះ នៅវិទ្យាល័យជាស៊ីមតាកែវ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានប្រាប់ក្រុមបេក្ខជនដែលចូលរួមប្រឡងទាំងអស់កុំឱ្យមានការព្រួយបារម្ភពាក់ព័ន្ធអំពើស៊ីសំណូក បក្សពួកឬមានការអន្តរាគមន៍ណាមួយ ពោលការប្រឡងនេះ គឺពឹងផ្អែកទាំងស្រុងទៅលើសមត្ថភាពផ្ទាល់ខ្លួន ដោយអ្នកចេះគឺជាប់។ លោក វ៉ី សំណាង បានបញ្ជាក់យ៉ាងច្បាស់ៗថា៖ «អ្នកដែលប្រឡងជាប់ គឺជាប់ដោយគ្មានខ្សែឬមានខ្នងអ្នកណាឡើយ។ យើងធានាថាការប្រឡងនេះនឹងប្រព្រឹត្តទៅដោយស្មើភាព តម្លាភាព និងយុត្តិធម៌ ដើម្បីជ្រើសរើសបានធនធានមនុស្សពិតប្រាកដសម្រាប់បម្រើការងារជូនជាតិ»។ លោកអភិបាលខេត្តតាកែវបានបន្ថែមទៀតថា ការប្រឡងនេះគឺធ្វើឡើងដើម្បីជ្រេីសរេីសយកតែអ្នកដែលមានចំណេះដឹង និងសមត្ថភាពពិតប្រាកដ មិនមែនជ្រេីសរេីសយកអ្នកដែលមានខ្នងបង្អែកនោះទេ។ សូមជម្រាបថា មានបេក្ខជនសរុបចំនួន ៦៣៧ នាក់មកពីខេត្តកំពង់ស្ពឺ ខេត្តកំពត

    August 24, 2025
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃអាទិត្យ ទី២៤ ខែសីហា ថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យ និងបញ្ជា ដោយផ្ទាល់លើការធ្វើតេស្ដបាញ់ប្រព័ន្ធការពារដែនអាកាស បន្ទាប់ពីទីក្រុងព្យុងយ៉ាងចោទកូរ៉េខាងត្បូងថាបានដុតបញ្ឆេះភាពតានតឹងនៅតំបន់ព្រំដែន។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ តាម KCNA ការធ្វើតេស្ដបាញ់ប្រព័ន្ធការពារដែនអាកាសខាងលើធ្វើឡើងកាលពីថ្ងៃសៅរ៍ម្សិលមិញ ដោយបានបង្ហាញថាប្រព័ន្ធអាវុធនេះមានសមត្ថភាពប្រយុទ្ធខ្ពស់។ KCNA មិនបានបញ្ជាក់លម្អិតពីប្រព័ន្ធអាវុធនេះនោះទេ ហើយក៏មិនបានឱ្យដឹងថាតើការធ្វើតេស្ដត្រូវបានធ្វើឡើងនៅទីតាំងណាមួយនោះដែរ ដោយគ្រាន់តែនិយាយថាការធ្វើប្រតិបត្តិការ និងប្រតិកម្មតបតនៃប្រព័ន្ធខែលប្រឆាំងមីស៊ីលទាំង២ ផ្អែកលើបច្ចេកវិទ្យាទំនើប និងពិសេសដាច់គេ។ ក្រុមអ្នកវិភាគបាននិយាយថា ដោយរៀនសូត្រពីសង្រ្គាមនៅអ៊ុយក្រែន កូរ៉េខាងជើងទំនងជាងកំពុងបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាសសំដៅទប់ទល់នឹងដ្រូន ហើយពួកគេយល់ឃើញបែបនេះ ដោយផ្អែកលើសេចក្ដីរាយការណ៍របស់ KCNA ដែលសង្កត់ធ្ងន់ជាពិសេសពីដ្រូន និងគ្រូសមីស៊ីល។

    August 24, 2025
  • ព័ត៌មានអន្តរជាតិ

    (CNA)៖ គ្រោះរញ្ជួយដីកម្រិតស្រាលមួយបានវាយប្រហារលើរដ្ឋ Johor នៃប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែសីហា ដោយបង្កឱ្យមានរំញ័រដល់រដ្ឋមួយចំនួនទៀត ផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ នាយកដ្ឋានឧតុនិយមម៉ាឡេស៊ី បាននិយាយក្នុងការបង្ហោះមួយលើ Facebook គ្រោះរញ្ជួយដីកម្រិត ៤.១រ៉ិចទ័រ បានកើតឡើងនៅម៉ោង ៦៖១៣នាទីព្រឹក ថ្ងៃអាទិត្យនេះដោយ មានជម្រៅរញ្ជួយនៅក្នុងដី ១០គីឡូម៉ែត្រ និងស្ថិតនៅចម្ងាយ៥គីឡូម៉ែត្រពីភាគខាងលិច ទីក្រុង Segamat។ គ្រោះរញ្ជួយដីនេះបានបង្កឱ្យរំញ័រនៅក្នុងតំបន់ជាច្រើននៃរដ្ឋ Johor, Negeri Sembilan, Melaka និងរដ្ឋ Pahang។ នាយកដ្ឋានឧតុនិយមម៉ាឡេស៊ីបានបន្ថែមថាខ្លួនកំពុងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ ហើយថាមិនមានការព្រមានពីរលកស៊ូណាមិឡើយ។ ដោយឡែកក្រុមមន្ត្រីក្នុង រដ្ឋ

    August 24, 2025