Nisaiy KP
  • ព័ត៌មានជាតិ

    (សៀមរាប)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្រោមគំនិតផ្ដួចផ្ដើមរបស់លោក ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានប្រគល់ផ្ទះមនុស្សធម៌ទី៩៥ របស់សាខា ជូនគ្រួសារស្រី្តមេម៉ាយក្រីក្រ និងមានពិការភាពពីរនាក់បងប្អូន នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ក្រោមវត្តមានលោកស្រី ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខា។ ផ្ទះមនុស្សធម៌ទី៩៥នេះ ត្រូវបានប្រគល់ជូន លោកយាយ ប៊ុត សំបូរ អាយុ ៧៣ឆ្នាំ ជាស្ដ្រីមេម៉ាយមានពិការភាព (គមខ្នង) និងប្អូនស្រីរបស់គាត់ឈ្មោះ ប៊ុត សុផារី អាយុ ៥១ឆ្នាំ មានពិការភាព (ស្ត្រូកមួយចំហៀងខ្លួនខាងឆ្វេងដោយសារជំងឺតាំងពីឆ្នាំ២០០០មកម្លេះ)

    August 17, 2025
  • ព័ត៌មានអន្តរជាតិ

    (បែរឡាំង)៖ កាលពីថ្ងៃសៅរ៍ ទី១៦ ខែសីហា មេដឹកនាំអាល្លឺម៉ង់បានស្នើឡើងថា កិច្ចប្រជុំត្រីភាគីដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចង់់បើកធ្វើជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន អាចប្រព្រឹត្តទៅនៅអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ក្នុងកិច្ចសម្ភាសមួយជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំយល់ថា ជំនួបកំពូលត្រីភាគីបែបនោះ នឹងកើតមានឡើង។ កាលបរិច្ឆេទនិងទីតាំង គឺមិនទាន់សម្រេចជ្រើសរើសនៅឡើយទេ ហើយយើងបានស្នើថា កន្លែងរៀបចំវាគឺអាចនៅទីតាំងណាមួយលើទឹកដីអឺរ៉ុប»។ គួរបញ្ជាក់ថា មុនជំនួបកំពូលទ្វេភាគីរបស់លោក

    August 17, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC-ស៉ីម៉ាក់) ដែលជាស្ថាប័នមានអាយុកាលជាង ៣៣ឆ្នាំ ធ្វើការងារលើវិស័យមីន បានបង្ហាញពីលក្ខខណ្ឌបច្ចេកទេស ដែលអាចបញ្ជាក់ថា គ្រាប់មីន PMN-2 ដែលថៃដាក់បង្ហាញឱ្យប្រតិភូបរទេសពិនិត្យដោយចោទថា កងទ័ពកម្ពុជាដាក់ក្នុងដីថៃនោះ គឺជាគ្រាប់មីនយកមកសម្តែង។ ពន្យល់តាមលក្ខណៈបច្ចេកទេស ដោយមានភ្ជាប់រូបភាពប្រៀបធៀមរវាងគ្រាប់មីន PMN-2 ដែលអង្គភាពស៉ីម៉ាក់ ធ្លាប់ដោះបាននាពេលកន្លងមក និងគ្រាប់មីនដែលថៃ ដាក់បង្ហាញលើតុ អគ្គនាយកស៉ីម៉ាក់រូបនេះបានបញ្ជាក់ថា គ្រាប់មីន PMN-2 ដែលថៃដាក់បង្ហាញនៅលើតុដែលពន្យល់ថា រកឃើញពីក្នុងដី​ និងចោទថា កងទ័ពកម្ពុជាដាក់ក្នុងដីសៀមនោះ ជាគ្រាប់មីនទាំងអស់មិនទាន់ដកគន្លឹះសុវត្ថិភាព ដើម្បីបង្កផ្ទុះឡើយ។ តាមធម្មតា និងបច្ចេកទេស

    August 17, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បន្ទាប់ពីធ្វើដំណើរនិវត្តន៍ត្រឡប់ពីបេសកកម្មនៅរដ្ឋសារ៉ាវ៉ាក់ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងសហការី បានអញ្ជើញពិនិត្យបន្ទប់ថ្វាយបង្គំ (សឡាត) និងតម្រង់ទិស Qiblat នាទិសខាងលិច ទៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលសាសនិកឥស្លាមថ្វាយបង្គំតម្រង់ទៅទីនោះ នៅអាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ ដែលគ្រោងនឹងបើកឱ្យប្រតិបត្តិការនៅថ្ងៃទី៩ ខែកញ្ញាខាងមុខនេះ។ គាប់ជួនចុះត្រួតពិនិត្យខាងលើ លោកទេសរដ្ឋមន្ត្រី បានជួប លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានដឹកនាំ បណ្ដាក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ សណ្ឋាគារ ទៅទស្សនាអាកាសយន្តដ្ឋានអន្តរជាតិតេជោផងដែរ។ ជួសមុខឱ្យសាសនិកឥស្លាមកម្ពុជា ទេសរដ្ឋមន្ត្រី អូស្មាន

    August 17, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រី លីម ដារ៉ែន ជួនណារិន្ទ និងអ្នកឧកញ៉ា អ៊ូ ឆាយ និងលោកភរិយា នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ នឹងនាំយកអំណោយផ្ទាល់ខ្លួនជាមធ្យោបាយ និងសម្ភារមួយចំនួន ដើម្បីប្រគល់ជូនដល់ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង ទទួលទិសភូមិភាគ៤ ខេត្តព្រះវិហារ និងលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ សម្រាប់ការឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្តចំពោះកងកម្លាំងជួរមុខកំពុងបំពេញបេសកម្មការងារដ៏ដុង្គឧត្តម ការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ * មធ្យោបាយ និងសម្ភារប្រគល់ជូននាយឧត្តមសេនីយ៍ ខេង សុមេធ រួមមាន

    August 17, 2025
  • ព័ត៌មានជាតិ

    (ព្រះវិហារ)៖ យ៉ាងហោចណាស់ទំនិញខូចគុណភាពជាច្រើនមុខ ដែលនាំពីថៃ ចូលមកកម្ពុជា ឆ្លងកាត់ប្រទេសឡាវ តាមច្រកព្រំដែនកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានក្រុមការងារចម្រុះសម្រេចដុតកម្ទេចចោល នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ។ ក្រុមការងារចម្រុះដែលត្រួតពិនិត្យរថយន្តដឹកទំនិញទាំង៤រថយន្តរួមមាន៖ មន្រី្ដគយ និងរដ្ឋាករខេត្តកំពង់ធំ-ព្រះវិហារ, លោក ជាប សៅ ប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ, លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប, លោក លឹម សាលួត មន្រ្ដីការិយាល័យផលិតផល និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងសមត្ថកិច្ចពាក់ព័ន្ធ ក្រោមការដឹកនាំសម្របសម្រួលពីលោក ស្រេង វុទ្ធា

    August 17, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជា ចេញប្រកាសព័ត៌មានអំពីកំណត់ហេតុព្រឹត្តិការណ៍ និងសកម្មភាពនានា ជុំវិញការវិវត្តថ្មីៗនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ។ កំណត់ហេតុព្រឹត្តិការណ៍ និងសកម្មភាពនានា អនុវត្តដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជុំវិញការវិវត្តថ្មីៗនសភាពការណ៍ព្រំដែនកម្ពុជា-ថៃ រួមមាន៖ ១. នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៥:៣០នាទីព្រឹក នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កងទ័ពថៃបានឆ្លងដែនចូលទឹកដីកម្ពុជា និងបានបាញ់មកលើលេណដ្ឋានរបស់កងទ័ពយើងបណ្តាលអោយកងទ័ពយើង ១រូបបានបាត់បង់ជីវិត។២. នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ កម្ពុជាបាន តវ៉ាទៅភាគីថៃ និងបានស្នើអោយមានការស្រាវជ្រាវជាបន្ទាន់ ប៉ុន្តែភាគីថៃមិនបានឆ្លើយតបទេ។៣. នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ និងក្នុងកិច្ចប្រជុំ JBC នៅថ្ងៃទី១៤-១៥ ខែមិថុនា កម្ពុជាបានបបួលថៃ យកបញ្ហាព្រំដែននៅតំបន់ទាំងបួន មុំបី ប្រាសាទតាមាន់តូច

    August 17, 2025
  • ព័ត៌មានជាតិ

    (ព្រំដែន)៖ ចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ក្រុមអ្នកសង្គេតការណ៍ នៃប្រទេសសមាជិកអាស៊ាន (អន្តរកាល) ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា បានបបន្តចុះពិនិត្យការអនុវត្តបទឈប់បាញ់ នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ និងតំបន់រងផលប៉ះពាល់នៃការទង្គិចប្រដាប់អាវុធរវាងយោធាកម្ពុជា និងយោធាថៃ។ ក្រុមអ្នកសង្គេតការណ៍ នៃប្រទេសសមាជិកអាស៊ាន (អន្តរកាល) បានពិនិត្យមើលទីតាំង ដែលកងទ័ពថៃប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែកប្រភេទ MK-84 តែមិនទាន់ផ្ទុះ ស្ថិតនៅឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ហើយបន្ទាប់មកបន្តទៅចុះពិនិត្យមើលទីតាំងជនភៀសសឹកវត្តពោធិ៍៥០០០ ព្រមទាំងភូមិសាស្ត្រមួយចំនួនក្នុងខេត្តព្រះវិហារ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    August 2, 2025
  • ព័ត៌មានជាតិ

    (ឧត្តរមានជ័យ)៖ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ទាហានសៀមឈ្លានពានបានបន្ដផ្លោងគ្រាប់ចូលដែនអធិបតេយ្យកម្ពុជា នៅតំបន់ភ្នំស្រួច សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានបណ្ដាលឲ្យជនស៉ីវិលរងគ្រោះថ្នាក់ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។ សេចក្ដីរាយការណ៍ពីតំបន់ព្រំដែន បានឲ្យដឹងថា នៅវេលាថ្ងៃត្រង់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ យោធាឈ្លានពានសៀម បានបន្តវាយប្រហារកម្ពុជាទាំងកម្រោង និងទទឹងទិស ដោយបាញ់ផ្លោង និងទម្លាក់ គ្រាប់បែកចូលមូលដ្ឋានជនស៉ីវិលរបស់កម្ពុជានៅសង្កាត់សំរោង ក្រុងសំរោង បណ្ដាលឲ្យឆេះផ្ទះប្រជាពលរដ្ឋអស់ជាច្រើន។ មួយផ្នែកទៀត បានបណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋនៅឃុំគូរ ស្រុកបន្ទាយអំពិល។ បើតាមសេចក្ដីរាយការណ៍ដដែល, ក្នុងភូមិសាស្ដ្រខេត្តឧត្តរមានជ័យ នៅថ្ងៃនេះមានការប្រយុទ្ធគ្នាយ៉ាងខ្លាំង ហើយកងទ័ពកម្ពុជាបានវ៉ៃបណ្ដេញសត្រូវឈ្លានពាន និងបន្តឈរជើងគ្រប់គ្រងក្នុងសមរភូមិរបស់ខ្លួនយ៉ាងរឹងមាំ។ ដោយឡែក នៅតំបន់ថ្មដូន បានប្រែមកស្ងប់ស្ងាត់ការប្រយុទ្ធគ្នា

    July 27, 2025
  • ព័ត៌មានជាតិ

    (ឧត្តរមានជ័យ)៖ សេចក្ដីរាយការណ៍ពីតំបន់ព្រំដែន បានឲ្យដឹងថា នៅវេលាថ្ងៃត្រង់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ យោធាឈ្លានពានសៀម បានបន្តវាយប្រហារកម្ពុជាទាំងកម្រោង និងទទឹងទិស ដោយបាញ់ផ្លោង និងទម្លាក់ គ្រាប់បែកចូលមូលដ្ឋានជនស៉ីវិលរបស់កម្ពុជានៅសង្កាត់សំរោង ក្រុងសំរោង បណ្ដាលឲ្យឆេះផ្ទះប្រជាពលរដ្ឋអស់ជាច្រើន។ មួយផ្នែកទៀត បានបណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋនៅឃុំគូរ ស្រុកបន្ទាយអំពិល។ បើតាមសេចក្ដីរាយការណ៍ដដែល, ក្នុងភូមិសាស្ដ្រខេត្តឧត្តរមានជ័យ នៅថ្ងៃនេះមានការប្រយុទ្ធគ្នាយ៉ាងខ្លាំង ហើយកងទ័ពកម្ពុជាបានវ៉ៃបណ្ដេញសត្រូវឈ្លានពាន និងបន្តឈរជើងគ្រប់គ្រងក្នុងសមរភូមិរបស់ខ្លួនយ៉ាងរឹងមាំ។ ដោយឡែក នៅតំបន់ថ្មដូន បានប្រែមកស្ងប់ស្ងាត់ការប្រយុទ្ធគ្នា បន្ទាប់ពីកងទ័ពកម្ពុជាបាញ់ផ្លោងកម្ទេចរថក្រោះរបស់កងទ័ពសៀមអស់ជាច្រើនគ្រឿង ដើម្បីបន្ដយកប្រៀបលើសមរភូមិ មិនឲ្យឈរជើងបានឡើយ។ បើទោះបីមានការដាក់សម្ពាធ ការបន្ថែមកម្លាំងរបស់យោធាសៀមយ៉ាងណាក្ដី ប៉ុន្ដែកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា មិនរួញរានឹងការគម្រាមកំហែងនេះឡើយ ពោលនៅតែការពារយ៉ាងរឹងមាំដែនអធិបតេយ្យកម្ពុជា មិនឲ្យបាត់បង់សូម្បីមួយមីល្លីម៉ែត្រនោះទេ។ រាជរដ្ឋាភិបាលកម្ពុជា

    July 27, 2025