Nisaiy KP
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ការអនុវត្តជំនួយឥតសំណងរបស់សហភាពអឺរ៉ុប នៃគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង។ គម្រោងនេះគឺជាគំនិតផ្តួចផ្តើមដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតរបស់កម្ពុជា។ កិច្ចព្រមព្រៀងនេះបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការ ក្នុងចំណោមភ្នាក់ងារអនុវត្តទាំងបី កាលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ថ្មីៗនេះ ដោយមានគោលបំណងរួមគ្នាក្នុងការផ្តល់សេវាទឹកប្រកបដោយគុណភាព បរិយាបន្ន និរន្តរភាព និងប្រសិទ្ធភាពដល់ប្រជាពលរដ្ឋ។ គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងដំណាក់កាលទី៣នេះ គឺជាផ្នែកមួយនៃថវិកាសរុប ១០,៩លានអឺរ៉ូ ដែលជាជំនួយផ្តល់ដោយសហភាពអឺរ៉ុប (EU) ដល់រាជរដ្ឋាភិបាលកម្ពុជាក្រោមកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងដែលបានចុះហត្ថលេខានៅថ្ងៃទី១៨ ខែធ្នូឆ្នាំ២០២៤ រវាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF)។

    September 6, 2025
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ មកទល់នឹងពេលនេះ ប្រទេសថៃកំពុងបន្តប្រឈមហានិភ័យ នៃការធ្លាក់ភ្លៀងខ្លាំងនៅពាសពេញតំបន់ភាគកណ្តាល តំបន់ភាគឦសាន ព្រមទាំងតំបន់ភាគខាងត្បូង ហើយអាចនឹងបង្កឱ្យមានការជន់លិច ជាហេតុនាំឱ្យអាជ្ញាធរជំរុញប្រជាជន​ឱ្យមានការប្រុងប្រយ័ត្ន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation នាថ្ងៃសៅរ៍ ទី៦ ខែកញ្ញា ឆ្នាំ២០២៥។ នាថ្ងៃសៅរ៍នេះ នាយកដ្ឋានឧតុនិយមថៃ បានរាយការណ៍ថា តំបន់ភាគខាងជើង ភាគឦសាន ភាគកណ្តាល និងភាគនិរតី នៃប្រទេសថៃ កំពុងស្ថិតក្រោមឥទ្ធិពលនៃខ្យល់មូសុង ដូច្នេះហើយភ្លៀងធ្លាក់ខ្លាំង ត្រូវបានព្យាករថា នឹងកើតមានលើតំបន់ទាំងនោះ រួមទាំងនៅរាជធានីបាងកក និងតំបន់ជុំវិញ។ គួរបញ្ជាក់ថា ប្រជាជនថៃ ត្រូវបានណែនាំឱ្យប្រុងប្រយ័ត្នខ្ពស់ ជាពិសេសចំពោះទឹកជំនន់ និងការកើនឡើងកម្ពស់ទឹក

    September 6, 2025
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ ថ្ងៃទី៤ ខែកញ្ញា លោក Yukio Hatoyama អតីតនាយករដ្ឋមន្ត្រីជប៉ុនដែលបានអញ្ជើញចូលរួម សកម្មភាពរំលឹកខួបទី៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងថ្ងៃជ័យជម្នះនៃសង្គ្រាមពិភពលោក ប្រឆាំងនឹងហ្វាស៊ីសនៅប្រទេសចិន បានត្រឡប់ទៅកាន់ជប៉ុនវិញ ពេលទើបដល់ព្រលានយន្តហោះក្រុងតូក្យូ លោកក៏បានផ្តល់បទសម្ភាសន៍ផ្តាច់មុខជាមួយ អ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន។ លោកបានថ្លែងថា លោកធ្វើដំណើរទៅកាន់ប្រទេសចិនជាកាយវិការ ដែលគិតពិចារណាពីកំហុសរបស់ជប៉ុន ក្នុងប្រវត្តិសាស្ត្រនិងសុំខមាទោស។ អ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានសង្កេតឃើញថា ទាក់ទងនឹងសកម្មភាពរំលឹកខួបថ្ងៃជ័យជម្នះ របស់ប្រទេសចិនលើកនេះ មនុស្សមួយចំនួននៃប្រទេសជប៉ុនបានបិទស្លាក “ការប្រឆាំងនឹងជប៉ុន”។ អាចមើលឃើញថា ក្នុងសង្គមជប៉ុនបច្ចុប្បន្ន នៅតែមិនហ៊ានប្រឈមមុខនឹងប្រវត្តិសាស្ត្រនោះទេ។ ទាក់ទិននឹងដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់លោក Yukio Hatoyama ក៏មានការរិះគន់នៅជប៉ុនដែរ។ ប៉ុន្តែ

    September 6, 2025
  • PR

    ធនាគារ វីង ដែលជាធនាគារឌីជីថលឈានមុខគេនៅកម្ពុជា បានប្រកាសតែងតាំងទូតសុច្ឆន្ទៈរបស់ខ្លួនជាផ្លូវការគឺក្រុម La Cima Cartel ដែលជាតារាចម្រៀងខ្មែរដ៏មានប្រជាប្រិយភាព ហើយកម្មវិធីស្វាគមន៍ដ៏អធិកអធមនេះត្រូវបានរៀបចំឡើងនៅឯសណ្ឋាគារកាំបូឌីយ៉ាណា។ កម្មវិធីនេះមានការចូលរួមពីបុគ្គលិកធនាគារ វីង និងក្រុម Influencersជាច្រើន ហើយថែមទាំងបានផ្សាយបន្តផ្ទាល់នៅលើផេកហ្វេសប៊ុកផ្លូវការរបស់ធនាគារ វីង និងផេកហ្វេសប៊ុកក្រុម La Cima Cartel ដោយមានហ្វេនៗជាច្រើនចូលរួមទស្សនាផងដែរ។ នៅក្នុងកម្មវិធីនារាត្រីនោះផងដែរ ក៏មានការរំលេចពីខ្លឹមសារប្រកបដោយអត្ថន័យដែលឆ្លុះបញ្ចាំងពីស្មារតីដ៏រឹងប៉ឹងនៃជាតិខ្មែរ និងការប្រកាសពីបេក្ខភាពទូតសុច្ឆន្ទៈនៃ ធនាគារ វីង ដែលអ្នកចូលរួមទន្ទឹងរង់ចាំ។ សកម្មភាពដ៏សប្បាយរីករាយ បានចាប់ផ្តើមឡើងជាមួយនឹងបទចម្រៀងៗពិរោះៗ សម្តែងដោយក្រុម  La Cima Cartel ដែលញុំាងឱ្យបរិយាកាសកាន់តែរស់រវើកតាមរយៈការរួមបញ្ចូលចង្វាក់ភ្លេងខ្មែរលាយឡំបទភ្លេងទំនើប ដោយបានបង្កប់អត្ថន័យពីជីវិតរស់នៅរបស់ប្រជាជនកម្ពុជាផងដែរ។

    September 6, 2025
  • ព័ត៌មានជាតិ

    (ហ្វីលីពីន)៖ បេក្ខជនមកពីព្រះរាជាណាចក្រកម្ពុជា ដណ្ដើមបានមេដាយចំនួន៤ ពីកម្មវិធីប្រកួតប្រជែងជំនាញអាស៊ាន លើកទី១៤ ឆ្នាំ២០២៥ (World Skills ASEAN, Manila 2025) រួមមាន មេដាយសំរឹទ្ធិ (Bronze Medal) ចំនួន១, មេដាយឧត្តមភាព (Medallion for Excellence) ចំនួន ២, និងទទួលបានពានរង្វាន់ល្អឆ្នើម (Best of Nation Award) ចំនួន ១ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។

    August 31, 2025
  • ព័ត៌មានជាតិ

    (ចិន)៖ នៅរសៀលថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួបលោក Jin Liqun ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី។ សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី កំពុងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការងារសៀងហៃបូក ដែលប្រារព្ធធ្វើឡើងនៅទីក្រុងធានជីន ប្រទេសចិន។ សូមបញ្ជាក់ថា ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ហៅកាត់ថា AIIB ជាធនគារមួយដែលត្រូវបានបង្កើតឡើងក្រោមការដឹកនាំរបស់លោក ស៊ី ជិនពីង។ ប្រទេសចិនបានប្រកាសអំពីផែនការបង្កើតធនគារនេះ នៅខែតុលា ឆ្នាំ២០១៣។ ដោយមើលឃើញពីសារសំខាន់របស់ធនាគារនេះ នៅខែតុលា ឆ្នាំ២០១៤ ប្រទេសអាស៊ីចំនួន២១ បានចុះអនុស្សារណៈយោគយល់គ្នា ក្នុងការបង្កើតធនាគារនេះ។

    August 31, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំសិល្បករ-សិល្បការិនីល្បីៗរៀបចំកម្មវិធីតន្ត្រីសប្បុរសធម៌ ដើម្បីរួមគ្នាផ្តល់កម្លាំងចិត្តដល់វីរកងទ័ពជួរមុខ និងផ្តល់ភាពសប្បាយរីករាយដល់ភ្ញៀវជាតិ និងអន្តរជាតិ នៅផ្លូវថ្មើរជើងចតុមុខ(Walk Street) រាជធានីភ្នំពេញនារាត្រី ថ្ងៃទី៣០ និងទី៣១ ខែសីហា ឆ្នាំ២០២៥។ ក្នុងឱកាសនោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង មានប្រសាសន៍ថា ការរៀបចំកម្មវិធីតន្ត្រីសប្បុរសធម៌នេះក្នុងគោលបំណង ទី១- ជាការរ៉ៃអង្គាសថវិកាជួយទៅដល់បងៗជាវីរកងទ័ពជួរមុខ និងជនភៀសសឹក ទី២- ចង់បង្ហាញលើកស្ទួយ និងផ្សព្វផ្សាយវិស័យសិល្បៈ វប្បធម៌របស់ខ្មែរ ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឱ្យបានឃើញបានដឹងផ្ទាល់នៅwalk street

    August 31, 2025
  • ព័ត៌មានអន្តរជាតិ

    (សាណា)៖ កាលពីថ្ងៃសៅរ៍ ទី៣០ ខែសីហា ក្រុមឧទ្ទាមហ៊ូទីនៅប្រទេសយេម៉ែន បាននិយាយថា នាយករដ្ឋមន្រ្តី ព្រមទាំងរដ្ឋមន្រ្តីមួយចំនួនផ្សេងទៀតនៃរដ្ឋាភិបាលរបស់ខ្លួន ត្រូវបានសម្លាប់ក្នុងការវាយប្រហារមួយរបស់អ៉ីស្រាអែល លើរដ្ឋធានី Sanaa។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ប្រធានក្រុមប្រឹក្សានយោបាយរបស់ហ៊ូទី លោក Mahdi al-Mashat បានបន្ថែមថា ក្រៅពីអ្នកស្លាប់ មានមនុស្សជាច្រើននាក់ទៀត បានរងរបួសក្នុងការវាយប្រហារ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ យ៉ាងណាមិញ លោកមិនបានបញ្ជាក់ខ្លឹមសារលម្អិតជាងនេះទៀត​ឡើយ។ កាលពីថ្ងៃសុក្រ អ៉ីស្រាអែលបាននិយាយថា ការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួន បានកំណត់គោលដៅលើថ្នាក់ដឹកនាំ​និងមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលក្រុមហ៊ូទី ដែលគាំទ្រដោយអ៉ីរ៉ង់ ហើយខ្លួនកំពុងផ្ទៀងផ្ទាត់លទ្ធផលនៃការវាយប្រហារនោះ។ លោក Ahmad Ghaleb al-Rahwi

    August 31, 2025
  • ព័ត៌មានជាតិ

    (ចិន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើចិនជំរុញ​កម្ពុជា-ថៃ ជៀសវាងការប្រើកម្លាំងយោធា ដោះស្រាយបញ្ហាព្រំដែនមិនទាន់​ដាច់​ស្រេច ជាពិសេសកន្លែងមានពលរដ្ឋរស់នៅ។ សំណើរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក វ៉ាង ហ៊ូនីង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នាព្រឹកថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០២៥នេះ។ សម្តេចមហាបវរធិបតី បានគូសរំលេចលើទំព័រហ្វេសប៊ុកថា​ ក្នុងជំនួបនោះ លោក វ៉ាង ហ៊ូនីង បានបង្ហាញអារម្មណ៍សប្បាយរីករាយពាក់ព័ន្ធ​ការរីកចម្រើននៃកិច្ច​សហប្រតិ​បត្តិ​ការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ សម្តេចមហាបវរធិបតី បានរៀបរាប់ទៀតថា ក្នុងជំនួបនោះ ក៏បានជជែកពាក់ព័ន្ធ​ជម្លោះ​​ព្រំដែន​រវាងកម្ពុជា និងថៃ។ ប្រទេសចិនគាំទ្រដល់បទឈប់បាញ់​រវាងកង​ទ័ពកម្ពុជា និងថៃ

    August 31, 2025
  • ព័ត៌មានអន្តរជាតិ

    (ហ្សាការតា)៖ កាលពីថ្ងៃសៅរ៍ ទី៣០ ខែសីហា ប្រធានាធិបតីឥណ្ឌូណេស៉ី លោក Prabowo Subianto បានលុបចោលគម្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ស្របពេលដែលការផ្ទុះបាតុកម្មប៉ុន្មានថ្ងៃមកនេះ បានបន្តរីករាលដាលខ្លាំងលើសពីរដ្ឋធានីហ្សាការតា ដោយអគារសភាប្រចាំតំបន់មួយចំនួន ត្រូវបានដុតបំផ្លាញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ លោក Prabowo កន្លងមក បានគ្រោងធ្វើដំណើរទៅចូលរួមពិធីព្យុហយាត្រាយោធាទិវាជ័យជម្នះនៅចិន នាថ្ងៃទី៣ ខែកញ្ញា ដែលត្រូវជាខួបទី៨០ នៃការបញ្ចប់សង្រ្គាមលោកលើកទី២ ក្រោយជប៉ុនប្រកាសចុះចាញ់សង្រ្គាមជាផ្លូវការ។ អ្នកនាំពាក្យប្រធានាធិបតីឥណ្ឌូណេស៉ី លោក Prasetyo Hadi បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា លោក Prabowo ចង់នៅបន្តឃ្លាំមើលស្ថានការណ៍ក្នុងប្រទេស​ដោយផ្ទាល់ ហើយស្វែងរកដំណោះស្រាយដែលប្រសើរបំផុត ដូច្នេះហើយលោកសុំអភ័យទោសចំពោះរដ្ឋាភិបាលចិន

    August 31, 2025