Nisaiy KP
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ទំព័រហ្វេសប៊ុកផ្លូវការរបស់តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល ដែលមានឈ្មោះថា «តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល» ត្រូវបាន Hack យកទៅគ្រប់គ្រងហើយ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥នេះ។ នៅពេលនេះ គ្រប់ការងារបច្ចេកទេស នៃតុលាការកំពូល កំពុងធ្វើការ ដើម្បីដណ្ដើមយកមកវិញ ខណៈដែលជនអនាមិក បានលួចដូរឈ្មោះទៅជា «Julie Booth Enszer»។ គ្រាដែលទំព័រហ្វេសប៊ុកត្រូត្រូវជនអនាមិក យកទៅគ្រប់គ្រងនេះ តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល សូមអំពាវនាវដល់ជនរួមជាតិកុំឱ្យមានការភាន់ច្រឡំ ក្នុងករណីដែលមានព័ត៌មានណាមួយ បង្ហោះលើផេកផកនេះ អំឡុងពេលត្រូវបានលួចយកទៅគ្រប់គ្រង៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    April 6, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសៅរ៍ ទី៥ ខែមេសា ប្រជាជនអាមេរិកខ្ទង់ម៉ឺននាក់ បាននាំគ្នាធ្វើបាតុកម្មនៅតាមទីក្រុងធំៗ ទូទាំងសហរដ្ឋអាមេរិក ដើម្បីសម្តែងការតវ៉ាប្រឆាំងនឹង គោលនយោបាយដ៏ចម្រូងចម្រាស របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ខណៈវាគឺជាសកម្មភាពបាតុកម្មធំបំផុត គិតចាប់តាំងពីរូបលោក បានត្រឡប់មកកាន់អំណាចសាជាថ្មី កាលពីខែមករា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ប្រជាជនអាមេរិកទាំងឡាយ ដែលមិនពេញចិត្តចំពោះ គោលនយោបាយរបស់ ប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋរូបនេះ រួមមានចាប់ពី ការជម្រុះបុគ្គលិករដ្ឋ និងការបង្រ្កាបជនអន្តោប្រវេសន៍ រហូតដល់ការថយចុះសិទ្ធិសេរីភាពពលរដ្ឋ និងរឿងពន្ធគយ បានប្រមូលផ្តុំគ្នាតវ៉ា នៅតាមទីក្រុងនិងរដ្ឋដូចជា Washington, New York, Houston,

    April 6, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៧ព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង២៤.១៧ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អណាស់»។ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មានខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តក្រចេះ ខេត្តស្វាយរៀង ខេត្តកែប ខេត្តត្បូងឃ្មុំ ខេត្តឧត្តរមានជ័យ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ

    April 6, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានពង្រីក​ការ​ផ្តល់សេវាធ្វើអត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ​នៅផ្សារទំនើបអ៉ីអនមានជ័យ (អ៉ីអនទី៣) ស្ថិតនៅលើផ្លូវ៦០ម៉ែត្រ សង្កាត់​ចាក់​អង្រែក្រោម ខណ្ឌមានជ័យ។ ការផ្តល់សេវាធ្វើឡើងចាប់ផ្តើមពី៩ព្រឹក ដល់ម៉ោង៤ល្ងាច ពីថ្ងៃពុធ ដល់ថ្ងៃ​អាទិត្យ។ ការពង្រីកកន្លែងផ្តល់សេវាធ្វើអត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែន​នៅ​ផ្សារទំនើបអ៉ីអនទី៣នេះ គឺជាការបង្កភាពកាន់តែងាយស្រួលដល់ប្រជា​ពល​រដ្ឋ ដែលត្រូវធ្វើអត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែន។ បច្ចុប្បន្ននេះ ក្រៅពីផ្សារទំនើបអ៉ីអនទី៣ហើយនោះ នៅផ្សារទំនើបអ៉ីអនទី២ ក៏មានការផ្តល់សេវាធ្វើអត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែនផងដែរ។ ការផ្តល់សេវាបានលឿនរហ័ស ជាកិច្ចការដែលរាជរដ្ឋាភិបាលបានយកចិត្ត​ទុក​ដាក់ ហើយបានដាក់ចេញកម្មវិធីកែលំអការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរជាបន្តបន្ទាប់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    April 6, 2025
  • ព័ត៌មានអន្តរជាតិ

    (ហ៊្សេរុយសាឡិម)៖ ការិយាល័យនាយករដ្ឋមន្រ្តីអ៉ីស្រាអែល បានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu នឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៉ីនតោន ដើម្បីបើកកិច្ចពិភាក្សាជាមួយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ស្តីពីបញ្ហាផ្សេងៗ រួមមានទាំងការគំរាមកំហែងរបស់អ៉ីរ៉ង់ និងរឿងពន្ធគយ។​ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ការិយាល័យរបស់លោក ​Netanyahu បាននិយាយថា លោកនាយករដ្ឋមន្រ្តីអ៉ីស្រាអែល នឹងបន្តដំណើរចេញពីប្រទេសហុងគ្រី ឆ្ពោះទៅកាន់វ៉ាស៉ីនតោនឌីស៉ី នាថ្ងៃអាទិត្យនេះ ហើយអំឡុងជំនួបជាមួយលោក ត្រាំ ក៏នឹងមានការជជែកផងដែរអំពី ទំនាក់ទំនងរវាង​អ៉ីស្រាអែល-តួកគី កិច្ចប្រឹងប្រែងរំដោះចំណាប់ខ្មាំងនៅហ្កាហ្សា និងការតតាំងរបស់អ៉ីស្រាអែល ប្រឆាំងតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដែលបានដីកាចាប់ខ្លួន លោក

    April 6, 2025
  • ព័ត៌មានជាតិ

    (ឧត្តរមានជ័យ)៖​ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបង្ហាញគម្រោងរៀបចំផែនការដាក់តាំងបង្ហាញលៀសហាល (កំពង់ចាម) ប្រវែង១០០០ម៉ែត្រ លើបរិមាណលៀសចំនួន៣តោន ដើម្បីងបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ​ខ្មែរ ឆ្នាំម្សាញ់ សប្ពស័ក ព.ស២៥៦៨ ស២០២៥នេះ​។​ ការថ្លែងរបស់លោក អ៊ុន ចាន់ដា បែបនេះ ក្នុងឱកាសដែលលោកអញ្ជើញដឹកនាំប្រតិភូខេត្តកំពង់ចាម ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំអំណោយដ៍ថ្លៃថ្លារបស់សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចែកជូននាយទាហាន នាយទាហានរង និងពលទាហាន កងពលតូចអន្តរាគមន៍លេខ៦ ចំណុះកងពលធំអន្តរាគមន៍លេខ២ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព

    April 6, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងនាមអាជ្ញាធរ ក៏ដូចរដ្ឋបាលរាជធានីភ្នំពេញលោកស្រី ដោ សម្ផស្ស នាយិការង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវអាជីវករអ្នកលក់ដូរតាមបណ្តោយផ្លូវថ្មើរជើង គឺហាមក្រាលកន្ទេលលក់ដូរ និងអង្គុយញាំលើស្មៅ លើសួនច្បារ ដែលបណ្តាលឲ្យងាប់ស្មៅ ងាប់ផ្កា និងប៉ះពាល់ដល់បរិស្ថាន។ មួយរយៈកន្លងមកនេះ គេសង្កេតឃើញមានការក្រាលកន្ទេលលក់ និងមានអ្នកអង្គុយញាំលើស្មៅ និងចាក់កាកសំណល់ តាមមាត់លូហើយថែមទាំងមានអ្នកទិញ កាន់មកញាំលើស្មៅដែរ គឺទាំងអ្នកលក់ និងអ្នកទិញត្រូវហាមមិនអោយអង្គុយលើស្មៅដាច់ខាត។ លោកស្រី ដោ សម្ផស្ស បានគូសបញ្ជាក់ថា ផ្លូវថ្មើរជើងជាតំបន់ស្ងួត ហាមលេងបាញ់ទឹក ជះទឹក។ តែបើពលរដ្ឋចង់បានតំបន់ត្រជាក់ចិត្ត សូមទៅលេងនៅសង្គ្រាន្តវត្តភ្នំ ជុំវិញបរិវេណរមណីយ៍ដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំសង្គ្រាន្តវត្តភ្នំ ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ

    April 6, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅរមណីយដ្ឋានធម្មជាតិ «ទេទឹកពុះ» ដែលស្ថិតនៅក្នុងឃុំតាសាល ស្រុលឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាឲ្យបានច្រើន ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាសហគមន៍ក្នុងមូលដ្ឋានឲ្យកាន់តែមានភាពរីកចម្រើន។ ការចុះពិនិត្យដោយផ្ទាល់នេះ បន្ទាប់ពីទទួលបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួង តំណាងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ រួមទាំងសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) សហព័ន្ធទេសចរណ៍កម្ពុជា (CTF) សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATACC) និងក្រុមហ៊ុនវីរៈប៊ុនថាំ។ សូមជម្រាបថា រមណីយដ្ឋានធម្មជាតិ «ទេ ទឹកពុះ»

    March 30, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការបរទេស បានឱ្យដឹងថា កម្ពុជានឹងផ្តល់ជំនួយ ១០ម៉ឺនដុល្លារដល់មីយ៉ាន់ម៉ា ដែលបានជួបគ្រោះឧបទ្ទវហេតុរញ្ជួយដី ដែលបង្កឲ្យមានការបាត់បង់អាយុជីវិតមនុស្ស និងរងបួស ព្រមទាំងបង្កការខូចខាតជាច្រេីនអនេក។ តាមការបញ្ជាក់ខាងលើ ឱ្យដឹងថា ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន ក្នុងកិច្ចប្រជុំបន្ទាន់នៅព្រឹកថ្ងៃអាទិត្យនេះបានសម្រេចថា កម្ពុជានឹងផ្តល់ជំនួយ ១០ម៉ឺនដុល្លារដល់ប្រទេសមីយ៉ាន់ម៉ា។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ប្រទេសមីយ៉ាន់ម៉ា បានជួបគ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ ជម្រៅត្រឹម១០គីឡូម៉ែត្រ បានវាយប្រហារនៅ ភាគពាយព្យពីទីក្រុង Sagaing កណ្តាលប្រទេសមីយ៉ាន់ម៉ា៕ ផ្ដល់សិទ្ធិដោយ៖ ខ្មែរណូត

    March 30, 2025
  • ព័ត៌មានជាតិ

    (តាកែវ)៖ សត្វស្លាបជាច្រើនក្បាល និងច្រើនប្រភេទ កំពុងពង ញាស់ និងធំធាត់ នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ។ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតឡើងនៅឆ្នាំ២០១៦ មានភូមិសាស្ត្រក្នុងខេត្តតាកែវ មានផ្ទៃដីជាង៨ពាន់ហិកតា។ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានសត្វស្លាបជាច្រើនប្រភេទកំពុងរស់នៅ មានដូចជា សត្វចង្កៀលខ្យង សត្វរនាលពណ៌ សត្វក្រសារប្រផេះ សត្វក្រសារធ្នង់ សត្វខ្វែក និងសត្វកុក។ បច្ចុប្បន្នតំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានសត្វស្លាបជាច្រើនកំពុងពង ញាស់ ហើយកូនសត្វខ្លះទៀតកំពុងធំធាត់យ៉ាងល្អផងដែរ។ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្ស បានចុះល្បាតនិងបង្ហោះដ្រូនដើម្បីពិនិត្យស្ថានភាពទីតាំងសត្វស្លាបពងកូនក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅនេះ។ តាមរយៈការបង្ហោះដ្រូន និងការពិនិត្យរបស់មន្ត្រីឧទ្យានុរក្ស បានឱ្យដឹងថា តំបន់ការពារទេសភាព

    March 30, 2025