Nisaiy KP
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥នេះ បានលើកឡើងថា បច្ចេកវិទ្យា AI ដ៏ឆ្លាតវៃ ឬទំនើបយ៉ាងណា ក៏នៅតែអាស្រ័យលើមនុស្ស ដែលជាអ្នកប្រើប្រាស់ និងកំណត់ថា បច្ចេកវិទ្យានេះ គ្រោះថា្នក់ ឬក៏មិនគ្រោះថា្នក់។ បន្ថែមពីនោះទៀត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា អ្នកសារព័ត៌មាន នៅតែមានតួនាទីសំខាន់ ក្នុងការប្រយុទ្ធប្រឆាំង នឹងព័ត៌មានក្លែងក្លាយទាំងឡាយ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញផ្តល់កិត្តិយសជួបសំណេះសំណាល និងពិសាអាហារសាមគ្គី

    May 4, 2025
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ បានចេញសេចក្តីបំភ្លឺរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញស្តីពីករណីសំឡេងផ្ទុះក្រោមស្ពានអាកាសក្នុងខណ្ឌចំការមន ជាករណីជនមានសតិមិនល្អដុតសំរាមធុងកេសស្នោដែលមានផ្ទុកបំពង់ហ្គាសទូរទឹកកកចាស់ក្នុងកេសស្នោនោះ។ តាមការបញ្ជាក់ខាងលើ បានឱ្យដឹងថា នាវេលាម៉ោង០០:៣០នាទីយប់ ឈានចូលថ្ងៃ២៧ ខែមេសាឆ្នាំ២០២៥ នៅក្នុងខណ្ឌចំការមន មានសំឡេងផ្ទុះមួយបានកើតឡើងនៅចំណុចខាងក្រោមស្ពានអាកាសមួយកន្លែង។ភ្លាមនោះសមត្ថកិច្ចជំនាញសហការជាមួយសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងនោះ បានស្រាវជ្រាវនៅកន្លែងកើតហេតុគឺពិនិត្យឃើញថា មានបុរសជនជាតិខ្មែរម្នាក់​ដែល មានសតិមិនល្អ បានអង្គុយដុតកេសស្នោលេង ដោយក្នុងកេសសំរាមនោះមានបំពង់ហ្គាសទូរទឹកកក ចាស់ខូចដែលគេបោះចោលនៅក្នុងកេសស្នោនោះធ្វើឱ្យឆេះក្ដៅហើយក៍បណ្តាលឲ្យផ្ទុះតែម្ដង។ អាស្រ័យដូចបានជម្រាបជូនដូចខ្លឹមសារខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕ ផ្ដល់សិទ្ធិដោយ៖ ខ្មែរណូត

    April 27, 2025
  • ព័ត៌មានអន្តរជាតិ

    (AFP)៖ ​មនុស្សជាច្រើននាក់បានបាត់បង់ជិវិត និងមួយចំនួនទៀតរងរបួស ក្នុងការហេតុការណ៍រថយន្ដបើកបំបុកហ្វូងមនុស្ស នៅឯពិធីបុណ្យតាមដងផ្លូវមួយ ក្នុងទីក្រុង Vancouver នៃប្រទេសកាណាដា កាលពីថ្ងៃសៅរ៍ ទី២៦ ខែមេសា (ម៉ោងក្នុងតំបន់)។ នេះបើតាមប៉ូលិសកាណាដា ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ នៅក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X ប៉ូលិសក្នុងទីក្រុង Vancouver បានបញ្ជាក់ថា «មនុស្សជាច្រើននាក់ត្រូវបានសម្លាប់ និងមួយចំនួនទៀតរងរបួស»។ ហេតុការណ៍រថយន្ដបើកបំបុកហ្វូងមនុស្ស នេះដែរបានកើតឡើងនៅម៉ោងប្រហែល ៨យប់ កាលពីថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់) អំឡុងសហគមន៍ហ្វីលីពីន ក្នុងប្រទេសកាណាដា បានរៀបចំពិធីបុណ្យមួយមានឈ្មោះថា Lapu Lapu Day ដើម្បីរំលឹក ដល់អតីតមេដឹកនាំប្រឆាំងអាណាគមម្នាក់របស់ហ្វីលីពីន។ បើតាមប៉ូលិសកាណាដា

    April 27, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រៅពីការផលិតសម្លៀកបំពាក់ ឬស្បែកជើង នៅពេលបច្ចុប្បន្ននេះសមត្ថភាពរបស់កូនខ្មែរ គឺមានការរីកចម្រើន ហើយឈានដល់ការអាចផលិតបាននូវគ្រឿងបង្គុំអគ្គិសនី និងរថយន្ដថែមទៀតផងដែរ។ ការរីកចម្រើននៃសមត្ថភាពរបស់កូនខ្មែរនៅពេលនេះ បានធ្វើឲ្យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បង្ហាញពីការស្ញប់ស្ញែង និងមោទនភាពយ៉ាងក្រៃលែង។ ការបង្ហាញមោទនភាពរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សាដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើក​ទី១៣៩​នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥។ ពិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ពីដើមឡើយយើងគ្រាន់តែបើករោងចក្រកម្រិតទាបមួយ ប៉ុន្ដែឥលូវយើងមិនមែនផលិតតែខោអាវ

    April 27, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា កម្មការិនីគឺជាជនអាទិភាព ដែលរាជរដ្ឋាភិបាល យកចិត្តទុកដាក់ ខណៈគិតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលចំណាយថវិកាប្រមាណ៣៣០ពាន់លានរៀល ឧបត្ថម្ភជូនកម្មការិនីដែលសម្រាលកូន រហូតដល់កូនអាយុ២ឆ្នាំ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញសំណេះសំណាលជាមួយសហជីពសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅជ្រោយចង្វារ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។ សម្តេចបវរធិបតី បានថ្លែងយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលបានបន្តនិរន្តភាព និងបង្កើនប្រសិទ្ធភាពបើកផ្តល់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដល់ស្រ្តីមានផ្ទៃពោះមុនសម្រាលកូន ក្រោយពេលសម្រាលរហូតដល់កូនអាយុ២ឆ្នាំចំនួន១៤លើក ដែលក្នុងមួយលើកទទួលបាន៨ម៉ឺនរៀល និងក្នុងពេលសម្រាលទទួលបាន៨០ម៉ឺនរៀល ខណៈ ស្រ្តីដែលមានកូនភ្លោះទទួលបាន ១លាន២សែន»។ សម្តេចមហាបវរធិបតី ហ៊ុន

    April 27, 2025
  • ព័ត៌មានជាតិ

    (ស្វាយរៀង)៖ មានការផ្ទុះអាវុធជាច្រើនគ្រាប់រវាងសមត្ថកិច្ច និងជនត្រូវចោទ ពេលចុះអនុវត្តតាមដីកានៅឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង៩ និង៣០នាទីព្រឹក ដោយបង្កឱ្យជនត្រូវជនរងរបួសដៃឆ្វេង និងបានឃាត់ខ្លួនបក្ខពួក ២នាក់ដើម្បីធ្វើការសាកសួរតាមនីតិវិធី ។ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង៩ និង៣០ នាទីព្រឹក លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរង បានដឹកនាំកម្លាំងជំនាញខេត្ត ចុះមកសហការជាមួយ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ

    April 27, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៧ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង៩.៦៦ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អណាស់»។ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មានខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ រាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ធំ ខេត្តមណ្ឌលគីរី

    April 27, 2025
  • ព័ត៌មានអន្តរជាតិ

    (មូស្គូ)៖ នាថ្ងៃសៅរ៍ ទី២៦ ខែមេសា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានសម្តែងការសាទរនូវអ្វីដែលលោកហៅថា ជាការបរាជ័យទាំងស្រុងនៃការវាយលុករបស់កងកម្លាំងអ៊ុយក្រែនចូលក្នុងតំបន់ Kursk បន្ទាប់ពីពួកគេត្រូវបានបណ្តេញចេញពីភូមិចុងក្រោយ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅក្នុងជាសារវីដេអូចេញផ្សាយដោយវិមានក្រឹមឡាំង លោក ពូទីន គូសបញ្ជាក់ថា «ដំណើរផ្សងព្រេងនៃរបបទីក្រុងកៀវ បានបរាជ័យទាំងស្រុង។ ភាពបរាជ័យនៃសត្រូវនៅក្នុងតំបន់ព្រំដែន Kursk បង្កើតបានលក្ខខណ្ឌសកម្មភាពជោគជ័យបន្ថែមទៀត សម្រាប់កងកម្លាំងរបស់យើងនៅតំបន់ជួរមុខ»។ Kursk ជាតំបន់ព្រំដែនរបស់រុស្ស៉ីដែលកងកម្លាំងអ៊ុយក្រែន បានវាយលុកចូលកាលពីខែសីហា ឆ្នាំមុន។ ក្រោយមក កងកម្លាំងរុស្ស៉ីដែលត្រូវបានពង្រឹងដោយទាហានកូរ៉េខាងជើង បានព្យាយាមវាយដណ្តេីមយកមកវិញ។ ក្នុងពេលរាយការណ៍ជូនលោក ពូទីន ប្រធានអគ្គសេនាធិការយោធារុស្ស៉ី លោក

    April 27, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖ ផ្ដល់សិទ្ធិដោយ៖ Freshnews

    April 27, 2025
  • ព័ត៌មានជាតិ

    (កាហ្សាក់ស្ថាន)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ អញ្ជើញដល់ទីក្រុង Almaty សាធារណរដ្ឋកាហ្សាក់ស្ថាន ប្រកបដោយសុខសុវត្ថិភាព។ ខណៈនោះមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន Daubay Production ក្នុងឱកាសមកចូលរួមពិធីសម្ភោធខ្សែភាពយន្តទេសចរណ៍ដែលបានថតនៅកម្ពុជា របស់ក្រុមហ៊ុន Daubay។ ជាមួយគ្នានេះ រដ្ឋមន្រ្តី ហួត ហាក់ ក៏នឹងមានជំនួបពិភាក្សាការងារដាច់ដោយឡែកជាមួយ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡានៃសាធារណរដ្ឋកាហ្សាក់ស្ថាន ដើម្បីផ្លាស់ប្តូរបទពិសោធ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៃប្រទេសទាំងពីរផងដែរ។ សូមជម្រាបថា លោក ហួត ហាក់ នឹងដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជា ចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ២០២៥ របស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក

    April 20, 2025