- Nisaiy KP
- ព័ត៌មានជាតិ
(បាត់ដំបង)៖ យោងតាមរបាយការណ៍របស់រដ្ឋបាលស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានឱ្យដឹងថា ក្រោមបាតុភូត ភ្លៀង លាយឡំនឹងខ្យល់កន្ទ្រាក់ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ បានបណ្តាលឱ្យផ្ទះរបស់ប្រជាពលរដ្ឋចំនួន ១០ខ្នង ស្ថិតនៅក្នុង ៥ភូមិ នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានរងការខូចខាតស្ទើទាំងស្រុង សំណាងមិនមានអ្នកណាម្នាក់រងរបួសនោះឡើយ។ របាយការណ៍របស់រដ្ឋបាលស្រុកគាស់ក្រឡ បានបញ្ជាក់ឱ្យដឹងថា នៅវេលាម៉ោង ១៤:៣០នាទីរសៀល មានភ្លៀងមួយមេលាយឡំនឹងខ្យល់កន្ទា្រក់ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ២ឃុំ លើ ៥ភូមិ ស្មើនឹង ១០ខ្នងផ្ទះក្នុងនោះ៖ ឃុំឆ្នាល់មាន់ ចំនួន ៤ភូមិ ស្មើនឹង ៩ខ្នងផ្ទះ រួមមាន៖
March 30, 2025 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ អភិបាលក្រុងបាងកក លោក Chadchart Sittipunt បាននិយាយថា រដ្ឋបាលក្រុងនឹងត្រួតពិនិត្យលេីករណីជាង ៧០០ ជុំវិញការខូចខាតហេដ្ឋារចនាសម្ព័ន្ធនៅក្នុងរដ្ឋធានី បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រនៅមីយ៉ាន់ម៉ាដែលជាប្រទេសជិតខាង បញ្ជូនរលកនៃការរញ្ជួយមកទូទាំងប្រទេសថៃកាលពីថ្ងៃសុក្រ។ នេះបេីយោងតាមការចេញផ្សាយដោយកាសែត Bangkok Post នៅថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥។ លោកអភិបាលក្រុងនិយាយថា រដ្ឋបាលក្រុងទទួលបានសេចក្តីការណ៍ចំនួន ២ ០០០ ទាក់ទងនឹងការខូចខាតដែលបណ្តាលមកពីការរញ្ជួយដី។ ការត្រួតពិនិត្យជំហានដំបូងត្រូវធ្វេីទៅលេីករណីធ្ងន់ធ្ងរបំផុតជាមុនសិន។ លោក Chadchart បញ្ជាក់ថា ប្រព័ន្ធគ្រប់គ្រង Traffy Fondue អាចកំណត់កូអរដោណេភូមិសាស្រ្តសម្រាប់ការត្រួតពិនិត្យជំហានដំបូង ហេីយក្រុមវិស្វករស្ម័គ្រចិត្ដនឹងធ្វើការស្ទង់មតិដោយមិនចាំបាច់ចុះទៅដល់កន្លែងផ្ទាល់។ អភិបាលរងក្រុងបាងកក លោក
March 30, 2025 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ អាជ្ញាធរនៅក្នុងប្រទេសថៃ បានឱ្យដឹងនៅថ្ងៃអាទិត្យ ទី៣០ ខែមីនាថាចំនួនអ្នកបាត់បង់ជីវិតដោយសារគ្រោះរញ្ជួយដីបានកើនឡើងដល់ ១៧នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។ តាមអាជា្ញធរថៃ ក្នុងទីក្រុងបាងកក មនុស្ ស៣២នាក់ បានរងរបួស និង៨៣នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួន ក្រោយអគារកំពុងសាងសង់មួយមានកម្ពស់ ៣០ជាន់បានបាក់រលំទាំងស្រុង ក្នុងគ្រោះរញ្ជួយដី កាលពីថ្ងៃសុក្រ ទី២៨ ខែមីនា។ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៧ រ៉ិចទ័រ និងមានជម្រៅ ១០គីឡូម៉ែត្រទៅក្នុងដី បានវាយប្រហារកែ្បរទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា នៅម៉ោង១៖២០នាទី កាលពីថ្ងៃសុក្រ ដោយក៏បង្កការរំញ័រដល់ តំបន់ជាច្រើននៃប្រទេសថៃ ក្នុងនោះរួមមានទាំងទីក្រុងបាងកកផងដែរ។ Mandalay
March 30, 2025 - ព័ត៌មានអន្តរជាតិ
(ហ្សឺណែវ)៖ ប្រតិបត្តិការមនុស្សធម៌នៅក្នុងប្រទេសមីយ៉ាម៉ាន់ កំពុងរងការរំខានដោយសារតែការខូចខាតផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធ ខណៈក្រុមអ្នកជួយសង្រ្គោះកំពុងដុតដៃដុតជើងផ្ដល់ជំនួយ ដល់ប្រជាជនរងគ្រោះដោយសារគ្រោះរញ្ជួយដី។ នេះបើតាមការិយាល័យ UN សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ បានវាយប្រហារលើភាពពាយព្យនៃទីក្រុង Sagaing នៅភាគកណ្ដាលនៃប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ ទី២៨ ខែមីនា ហើយក៏បង្កផលប៉ះពាល់ដល់ប្រទេស ក្បែរខាងដូចជាថៃផងដែរ។ តាមរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា មនុស្សយ៉ាងហោច ១៦៤៤នាក់បានស្លាប់ ខណៈនៅទីក្រុងបាងកក មានអ្នកស្លាប់ ១០នាក់ ដោយសារគ្រោះរញ្ជួយដីនេះ។ ការិយាល័យ UN សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ឬហៅកាត់ថា OCHA បានឱ្យដឹងកាលពីថ្ងៃសៅរ៍ ទី២៩
March 30, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ ស្តីពីគ្រោះមហន្តរាយ រញ្ជួយដីនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងព្រះរាជាណាចក្រថៃ តាមរយៈសេចក្តីថ្លែងការណ៍នេះ អ្នកនាំពាក្យក្រសួងការបរទេស បានអះអាងថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា មានការរន្ធត់ចិត្តជាខ្លាំង ដែលបានទទួលដំណឹងពីការស្លាប់ និងរបួសជាច្រើននាក់ ដែលបណ្តាលមកពីគ្រោះរញ្ជួយដី ដែលបានវាយប្រហារលើប្រទេស មីយ៉ាន់ម៉ា និងថៃ កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា និងថៃ ក្នុងគ្រានៃទុក្ខសោកដ៏ក្រៀមក្រំនេះ និងសូមសម្តែងនូវសាមគ្គីភាពជាមួយរដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ។ ក្នុងឱកាសដ៏ក្រៀមក្រំនេះ រាជរដ្ឋាភិបាលកម្ពុជា សូមចូលរួមរំលែកទុក្ខដ៏ជ្រាលជ្រៅជាមួយ ក្រុមគ្រួសារជនរងគ្រោះ
March 30, 2025 - ព័ត៌មានអន្តរជាតិ
(ហូជីមិញ)៖ តម្លៃមាសនៅវៀតណាមបានកើនឡើង ០,៥% ដល់តម្លៃ ១០០,៧លានដុង (៣ ៩៣៧,៤៤ដុល្លារ) ក្នុងមួយតម្លឹងនៅព្រឹកថ្ងៃសៅរ៍ ដែលរក្សាបានស្ថិរភាពតម្លៃក្នុងកម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។ កាសែត VN Express បានរាយការណ៍ថា តម្លៃចិញ្ចៀនមាសក៏បានកើនឡើង ០,៥% ផងដែរដល់ ១០០,៧លានដុង (៣ ៩៣៧,៤៤ដុល្លារ) ក្នុងមួយតម្លឹង។ មួយតម្លឹងស្មើនឹង ៣៧,៥ ក្រាម ឬ ១,២ អោន។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្លៃមាសនៅទីផ្សារពិភពលោកបានកើនឡើងដល់កម្រិតខ្ពស់បំផុតកាលពីថ្ងៃសុក្រ ខណៈដែលវិនិយោគិនបានសម្រុកទិញមាសសម្រាប់ធ្វើជាទ្រព្យរក្សាសុវត្ថិភាពក្នុងគ្រាដែលមានការភ័យខ្លាចកើតមានសង្គ្រាមពាណិជ្ជកម្មពិភពលោកដែលបង្កឡើងដោយវិធានការពន្ធគយចុងក្រោយបំផុតរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។
March 30, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា បានជួបប្រជុំពិភាក្សាការងារលើរបៀបវារៈជាច្រើន ក្នុងនោះ ការកែទម្រង់ប្រព័ន្ធជ្រើសរើសមន្ត្រី ក្នុងវិស័យអប់រំ ជាកិច្ចការឆ្ពោះទៅមុខដែលគួរកត់សម្គាល់ តាមរយៈការពិភាក្សាលើ ការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈអប់រំ និងការធ្វើទំនើបកម្មគ្រឹះស្ថានបណ្តុះបណ្តាលគរុកោសល្យ។ ការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈអប់រំ ជាផ្នែកមួយនៃការអនុវត្តវិធានការគន្លឹះទី១ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ពោលគឺការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី ជាពិសេសការជ្រើសរើស និងគ្រប់គ្រងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ធ្វើយ៉ាងណាធានាដល់អនុវត្តស្របតាមអភិក្រមរបស់ប្រមុខរាជរដ្ឋាភិបាល «រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ»។ ក្នុងពេលបច្ចុប្បន្ន ក្រសួងមុខងារសាធារណៈ បានរៀបចំលិខិតបទដ្ឋានគតិយុត្តនានា សំដៅដល់ការជ្រើសមន្ត្រី ដែលមានគុណវុឌ្ឍិជាក់លាក់ ស្របតាមផែនការ និងស្របតាមគោលដៅការងារដែលត្រូវបំពេញ។ ទន្ទឹមនេះ ក្រសួងអប់រំ យុវជន
March 30, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥នេះ បានប្រកាសរកឃើញកុមារម្នាក់នៅខេត្តក្រចេះ បានឆ្លងជំងឺផ្តាសាយបក្សី ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិត។ អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល អំពាវនាវដល់ប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់។ ព័ត៌មានលម្អិតមានក្នុងសេចក្តីប្រកាសព័ត៌មាន ដូចខាងក្រោមនេះ៖ ផ្ដល់សិទ្ធិដោយ៖ Freshnews
March 23, 2025 - ព័ត៌មានជាតិ
(ព្រះវិហារ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងប្រតិភូរួមដំណើរ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ។ ក្នុងដំណើរនោះ មានការចូលរួមពី រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គនាយក បានដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារផងដែរ។ ក្នុងឱកាសចុះពិនិត្យការដ្ឋានសាងសង់ផ្លូវខាងលើ លោករដ្ឋមន្ដ្រី បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ ប្រចាំការនៅការដ្ឋានផ្ទាល់ យកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវជាប់ មានភាពធន់ និងប្រើប្រាស់បានយូរអង្វែង។ សូមជម្រាបថា ការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន
March 23, 2025 - ព័ត៌មានអន្តរជាតិ
(គែរ)៖ ក្រុមមន្ត្រីហាម៉ាស បានឱ្យដឹងថាការវាយប្រហារតាមផ្លូវអាកាសមួយរបស់អ៉ីស្រាអែលលើទីក្រុង Khan Younis ស្ថិតនៅភាគខាងត្បូងនៃតំបន់ហ្កាហ្សា បានសម្លាប់មេដឹកនាំនយោបាយ ហាម៉ាស លោក Salah al-Bardaweel នៅថ្ងៃអាទិត្យ ទី២៣ ខែមីនានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តាមប្រព័ន្ធផ្សព្វផ្សាយគាំទ្រក្រុមហាម៉ាស ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលបានសម្លាប់លោក Bardaweel ដែលជាសមាជិកម្នាក់នៃការិយាល័យនយោបាយក្រុមហាម៉ាស ហើយក៏ បានសម្លាប់ភរិយារបស់លោកផងដែរ។ ប៉ុន្តែខាងក្រុមមន្ត្រីអ៉ីស្រាអែលមិនទាន់ធ្វើអត្ថាធិប្បាយអ្វីទេ។ លោក Taher Al-Nono ជាទីប្រឹក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់ថ្នាក់ដឹកនាំហាម៉ាស បានបង្ហោះសារកាន់ទុក្ខចំពោះការស្លាប់របស់លោក Bardaweel នៅលើទំព័រ Facebook របស់លោក។ នៅក្នុង សេចក្ដីថ្លែងការណ៍មួយ ក្រុមហាម៉ាសបានចោទប្រកាន់អ៉ីស្រាអែលថាបានសម្លាប់លោក
March 23, 2025









