- Nisaiy KP
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ បងប្អូនប្រជាពលរដ្ឋបានបង្ហាញពីទំនុកចិត្តនិងភាពកក់ក្តៅ ក្នុងការទទួលសេវាថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង ដោយប្រើប័ណ្ណ បេឡាជាតិសន្តិសុខសង្គម ឬហៅថា ប.ស.ស. ដោយសារក្រុមគ្រូពេទ្យមិនមានការរើសអើង ហើយយកចិត្តទុកដាក់ក្នុងការពិនិត្យ ព្យាបាលចំពោះអ្នកជំងឺប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌។ លោកស្រី សយ សុភាស់ សមាជិក ប.ស.ស. បានលើកឡើងថា នៅពេលដែលលោកស្រី និងក្រុមគ្រួសារ បានមកទទួលសេវាថែទាំនិងពិនិត្យសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង ពិតជាសប្បាយចិត្តនិងពេញចិត្តជាខ្លាំង ដោយសារក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ក្នុងការព្យាបាល ដោយមិនមានការរើសអើង ឬបែងចែកចំពោះអ្នកជំងឺប្រភេទអ្វីនោះទេ។ លោកស្រីបន្តថា ពេលដែលបានប្រើប្រាស់ប័ណ្ណ ប.ស.ស. គឺបានជួយសម្រាលលើបន្ទុកចំណាយបានច្រើនណាស់នៅពេលគាត់ឈឺត្រូវទៅពេទ្យ ដែលនេះពិតជាបានលើកកម្ពស់ជីវភាពពលរដ្ឋ កាត់បន្ថយភាពក្រីក្របានយ៉ាងច្រើន។ ជាមួយគ្នានេះ លោកស្រី ជា ណៃអេន ជាសមាជិក
March 23, 2025 - ព័ត៌មានជាតិ
(តាកែវ)៖ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍ថា ខេត្តតាកែវ ជាខេត្តដែលសម្តេចបានជួយកសាងសមិទ្ធផលក្នុងព្រះពុទ្ធសាសនាច្រើន តួយ៉ាងដូចជាអន្ទិត ជួន កក្កដា ដែលទើបតែសឹកនោះ ក៏បានកសាងស្នាដៃជាច្រើននៅក្នុងព្រះពុទ្ធសាសនា។ សម្ដេច បានមានប្រសាសន៍បែបនេះនៅក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេលើកទី៩ នៅក្នុងខេត្តតាកែវ នៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។ យ៉ាងណាមិចថ្លែងនៅក្នុងពិធីបើកបុណ្យសមុទ្រនេះ សម្ដេចបានពន្យល់បន្តិចពាក់ព័ន្ធនឹងការសឹករបស់អន្ទិត ជួន កក្កដា នាពេលថ្មីៗនេះថា មិនបានជាប់ពាក់ព័ន្ធជាមួយនឹងរដ្ឋាភិបាលឡើយ គឺជាការសម្រេចចិត្តទាំងស្រុងរបស់អន្ទិត ជួន កក្កដា មិនដូចការចោទប្រកាន់ពីក្រុមមួយចំនួនតូចឡើយ។ ប៉ុន្តែដោយសារតែលោកជាព្រះសង្ឃ ដែលមានចំណេះដឹងខ្ពស់ មានស្នាដៃច្រើននៅក្នុងព្រះពុទ្ធសាសនា
March 23, 2025 - ព័ត៌មានជាតិ
(តាកែវ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់ នាពេលឆាប់ៗខាងមុខនេះ គឺមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង កុំឱ្យមានគ្រោះថ្នាក់ តែត្រូវបំផុសការលេងល្បែងប្រជាប្រិយខ្មែរ ឱ្យបានច្រើន។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេលើកទី៩ នៅក្នុងខេត្តតាកែវ នៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «សូមជំរុញ និងលើកទឹកចិត្ដ ឲ្យមានការរៀបចំជាលក្ខណៈលេងល្បែងប្រជាប្រិយឲ្យបានច្រើន
March 23, 2025 - ព័ត៌មានជាតិ
(ប៉ៃលិន)៖ ល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ លោកស្រីបណ្ឌិត បាន ស្រីមុំអភិបាលខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យមើលថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងយុវជន សសយក ខេត្តប៉ៃលិន កំពុងសហការរៀបចំសណ្តាប់ធ្នាប់ និងតុបតែងកែរលម្អសោភ័ណភាព ត្រៀម សម្រាប់សង្ក្រាន្តប៉ៃលិន នៅទីតាំងសំខាន់ៗមួយ ចំនួនក្នុងខេត្ត ដើម្បីបង្កបរិយាកាសសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកលេងកម្សាន្ត ក្នុងឱកាស បុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។ លោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាខាងមុននេះ រដ្ឋបាលខេត្តគ្រោងរៀបចំសង្ក្រាន្តប៉ៃលិនឲ្យបានអធិកអាធមសម្រាប់ បងប្អូនប្រជាពលរដ្ឋបានចូលរួមលេងកម្សាន្ត សប្បាយដោយមានកម្មវិធីជាច្រើនរួមមាន៖ កម្មវិធីតាម
March 23, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សំរាប់សប្តាហ៍ទី៣ ក្នុងខែមីនា ឆ្នាំ២០២៥ គឺនៅរាត្រីថ្ងៃសៅរ៍២២ ខែមីនា ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ មានទិវាបុណ្យអាហារ ក្រោមកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-គង្គា (Mekong Ganga Cooperation Food Festival 2025) ដែលរៀបចំដោយស្ថានទូតសាធារណរដ្ឋឥណ្ឌានាខាងមុខវត្តឧណ្ណាលោម។ បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានរៀបចំឱ្យមានក្រុមកំប្លែង ដារីន ដារ៉ូ ផងដែរ ដែលក្រុមនេះជាក្រុមដែលល្បីល្បាញ។ កម្មវិធីនេះបានប្រព្រឹត្តទៅចាប់ពីម៉ោង ១៧:០០នាទីរៀបចំឡើងដោយស្ថានទូតសាធារណរដ្ឋឥណ្ឌា ដែលមានស្តង់លក់អាហាររបស់ប្រទេសជាប់ទន្លេមេគង្គ ៥ប្រទេស ដែលមានដូចជាប្រទេសកម្ពុជា ឥណ្ឌា ថៃ មីយ៉ាន់ម៉ា ឡាវ
March 23, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ នេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ដំឡើងឋានន្តរស័ក្តិ ថ្នាក់ «នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥» ជូន សម្តចពិជ័យសេនា ទៀ បាញ់ និង សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។ ផ្ដល់សិទ្ធិដោយ៖ Freshnews
March 16, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៦ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង២២.៨៦ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អណាស់»។ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មានខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកែប ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ
March 16, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance រំពឹងថា លក្ខខណ្ឌទូទៅ នៃកិច្ចព្រមព្រៀង ដើម្បីដោះស្រាយភាពជាម្ចាស់ នៃវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok នឹងសម្រេចបាននៅត្រឹមថ្ងៃទី៥ ខែមេសាខាងមុខ។ នេះបើយោងតាមសម្តីមន្ត្រីសេតវិមាន ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។ ជោគវាសនារបស់ TikTok បានស្ថិតក្នុងភាពមិនប្រាកដប្រជា ចាប់តាំងពីច្បាប់ដែលតម្រូវឱ្យម្ចាស់វេទិកានេះ គឺក្រុមហ៊ុន Bytedance លក់វាក្រោមមូលហេតុសន្តិសុខជាតិ បើមិនដូច្នោះទេត្រូវប្រឈមការហាមឃាត់ ដែលមានប្រសិទ្ធភាព ចាប់ពីថ្ងៃទី១៩ ខែមករា។ លោកប្រធានាធិបតី Donald Trump បន្ទាប់ពីចូលកាន់តំណែង នៅថ្ងៃទី២០
March 16, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឃ្លាំងស្ដុក និងកែច្នៃជ័រស្វិតមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យឆាប់ឆេះនៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ដោយបំផ្លាញទាំងស្រុងនូវសម្ភារក្នុងទីតាំងឃ្លាំង ដែលមានទំហំ៣,០០០ម៉ែត្រការ៉េ។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ទីតាំងឃ្លាំងខាងលើមានម្ចាស់ឈ្មោះ វាល់ សុខារី អាយុ៤០ឆ្នាំ ដែលប្រភេទសំណងថ្មប្រក់ស័ង្កសី ទំហំ៣០០០ម៉ែត្រការ៉េ។ របាយការណ៍ដដែលបានឲ្យដឹងថា ក្នុងប្រតិបត្តិការនៃការជួយសង្គ្រោះកម្លាំងសមត្ថកិច្ចបានប្រើប្រាស់ទឹកអស់ចំនួន១៧៨ឡាន ក្នុងនោះរួមមាន៖ * រថយន្តការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន២០គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន១២០ឡាន* រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃ
March 16, 2025 - ព័ត៌មានអន្តរជាតិ
(កៀវ)៖ អ៊ុយក្រែន បានឱ្យដឹងនៅថ្ងៃសៅរ៍នេះថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនចំនួន ១៣០គ្រឿង ដែលរុស្ស៉ីបាញ់មកទូទាំងប្រទេសពេញមួយយប់ថ្ងៃសុក្រ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៥ ខែមីនា ឆ្នាំ ២០២៥។ កងទ័ពអាកាសអ៊ុយក្រែននិយាយថា ដ្រូន Shahed ផលិតដោយអ៉ីរ៉ង់ ត្រូវបានបាញ់មកលើតំបន់ចំនួន ១៤ទូទាំងអ៊ុយក្រែន ហើយទីក្រុងមូស្គូ ក៏បានវាយប្រហារដោយមីស៉ីលបាលីស្ទីគ ២គ្រាប់ផងដែរ។ ដោយឡែក ការវាយប្រហាររបស់រុស្ស៉ី កាលពីថ្ងៃសុក្រលើទីក្រុងកំណើតរបស់លោក ហ្សេលេនស្គី គឺ Kryvy Rig នាំមានអ្នករបួស ១៤នាក់។ គួរបញ្ជាក់ថា រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារគ្នាទៅវិញទៅមក
March 16, 2025









