- Nisaiy KP
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្ញើលិខិតថ្លែងអំណរគុណ ជូនចំពោះថ្នាក់ដឹកនាំ កងកម្លាំងនគរបាលជាតិ និងមន្ត្រីជាប់កិច្ចសន្យា ទាំងអស់ ក្នុងការបំពេញភារកិច្ចយ៉ាងខ្ជាប់ខ្ជួន ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយនៃដំណើរការរៀបចំ ពិធីបុណ្យចូលឆ្នាំថ្មី ព្រមទាំងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក XI JINPING ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងលិខិតថ្លែងអំណរគុណ បានសរសេរថា «ក្នុងនាមថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែង នូវសេចក្តីសោមនស្សរីករាយ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំ កងកម្លាំងនគរបាល ជាតិ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានសហការជាមួយកង កម្លាំងគ្រប់ប្រភេទ
April 20, 2025 - ព័ត៌មានអន្តរជាតិ
(ហ៊្សេរុយសាឡិម)៖ កាលពីថ្ងៃសៅរ៍ ទី១៩ ខែមេសា នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាយ៉ាងមុតមាំរបស់លោក ក្នុងការទប់ស្កាត់មិនឱ្យប្រទេសអ៉ីរ៉ង់ មានអាវុធនុយក្លេអ៊ែរ ហើយប្រកាសថា រូបលោកនឹងមិនរាថយដាច់ខាត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ លោកនាយករដ្ឋមន្រ្តីអ៉ីស្រាអែល បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំប្តេជ្ញាយ៉ាងមោះមុតចំពោះការទប់ស្កាត់ មិនឱ្យអ៉ីរ៉ង់ទទួលបានអាវុធនុយក្លេអ៊ែរ។ ខ្ញុំនឹងមិនបោះបង់ចោលកិច្ចប្រឹងប្រែងនេះ មិនបន្ធូរដៃ និងមិនដកថយសូម្បីតែបន្តិចឡើយ»។ គួរបញ្ជាក់ថា បើតាមសេចក្តីរាយការណ៍កាលពីថ្ងៃសៅរ៍ របស់ទីភ្នាក់ងារព័ត៌មាន Reuters អ៉ីស្រាអែលមិនបានច្រានចោលឡើយ ចំពោះលទ្ធភាពនៃការវាយប្រហារលើ ទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់ ក្នុងអំឡុងពេលប៉ុន្មានខែខាងមុខ ទោះបីជាប្រធានាធិបតីអាមេរិក លោក
April 20, 2025 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសទាហាន ៣០០នាក់។ សម្រាប់បំពេញក្របខ័ណ្ឌឱ្យកងឯកភាពចំនួន៤៖– បញ្ជាការដ្ឋានទ័ពអាកាស ចំនួន ១០០នាក់– កងឯកភាព ចំណុះឱ្យបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការដ្ឋាន ចំនួន ១៥០នាក់– មជ្ឈមណ្ឌលហ្វឹកហ្វឺនពហុសាសន៍ ចំណុះមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក ចំនួន ៣០នាក់– វិទ្យាស្ថានបញ្ជាការសេនាធិការ ចំនួន ២០នាក់៕ ផ្ដល់សិទ្ធិដោយ៖ ខ្មែរណូត
April 20, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន សូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៧ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង១៥.៥២ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អណាស់»។ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មាន ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តមណ្ឌលគីរី ខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តកំពង់ឆ្នាំង ខេត្តកោះកុង ខេត្តពោធិ៍សាត់ រាជធានីភ្នំពេញ
April 20, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ក្រុមការងារនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ បានរកឃើញឃើញការបញ្ចេញសំណល់ មិនទាន់បានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសបរិស្ថាន របស់រោងចក្រកែច្នៃកាកស្រាបៀរ ដែលស្ថិតនៅភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្រុមការងារជំនាញនៃក្រសួងបរិស្ថាន បានពិនិត្យឃើញថា មានករណីមានក្លិនស្អុយចេញរោងចក្រ ដែលប្រមូល ទិញកាកស្រាបៀរ និងយីស សម្រាប់ធ្វើការកែច្នៃជាចំណីសត្វ (ផលិតផលពាក់កណ្តាលសម្រេច) សម្រាប់លក់ឱ្យក្រុមហ៊ុនផលិតចំណីសត្វក្នុងស្រុក និងនាំចេញ មិនបានដំណើរការប្រព័ន្ធសម្អាតផ្សែង និងក្លិន គ្រប់ចំនួន និងទៅតាមស្ត់ដារបច្ចេកទេស។ ក្រុមការងារបានឱ្យក្រុមហ៊ុនមានការកែលម្អ និងអនុវត្តតាមច្បាប់ និងបទដ្ឋានគត្តិយុត្តនានារបស់កម្ពុជា។ តំណាងក្រុមហ៊ុន បានទទួលស្គាល់ពីចំណុចអវិជ្ជមាន និងសន្យាធ្វើការកែលម្អប្រព័ន្ធសម្អាតផ្សែង និងក្លិនឱ្យបានល្អប្រសើរ
April 20, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដើម្បីរួមចំណែកចូលរួមទប់ស្កាត់ជំងឺមហារីកថ្លើម និងណែនាំពីវិធីសាស្ត្រក្នុងការព្យាបាលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ទៅដល់ប្រជាពលរដ្ឋ សមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារ បានសហការជាមួយមេហ្គាឡៃសាយអិនសិស (Mega Life Sciences) ដែលជាក្រុមហ៊ុនផលិតផលចែកចាយថ្នាំអន្តរជាតិមួយ ដែលមានវត្តមាននៅលើពិភពលោកជាង ៣០ប្រទេស ទាំងនៅអាស៊ី អាហ្វ្រិក និងអឺរ៉ុប រៀបចំទិវាសុខភាពថ្លើមពិភពលោក ដើម្បីផ្សព្វផ្សាយដល់ប្រជាជនលើពិភពលោកឲ្យដឹងពីមូលហេតុគ្រោះថ្នាក់ និងរបៀបការពារព្យាបាលជំងឺថ្លើម។ ពិធីនេះដែរបានធ្វើឡើងនាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាភ្នំពេញ ក្រោមវត្តមានលោកសាស្ត្រាចារ្យ ឪម សិរី វិចិត្រ ប្រធានសមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារ និងដោយមានការចូលរួមពីតំណាងក្រុមហ៊ុនមេហ្គា និងមានវេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិតទូទៅជាច្រើននាក់មកពីគ្រប់មន្ទីរពេទ្យរដ្ឋ ឯកជន គ្លីនិកនៅភ្នំពេញ និងបណ្ដាខេត្តនានា។ ថ្លែងនាឱកាសនោះលោកសាស្ត្រាចារ្យ ឪម សិរី
April 20, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ក្នុងទំហំទឹកប្រាក់ ១១៥៦លានដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥។ ពិធីចុះហត្ថលេខា បានធ្វើឡើងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជា របស់លោក ស៉ី ជីនពីង ប្រធានាធិបតីចិន ដែលឆ្លុះបញ្ចាំងពីការឈានដល់ការ ឯកភាពគ្នាកម្រិតខ្ពស់រវាងលោក ស៉ី ជីនពិង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
April 20, 2025 - ព័ត៌មានអន្តរជាតិ
(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាស «បទឈប់បាញ់បុណ្យ Easter» ក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន ដោយនិយាយថាការប្រយុទ្ធនឹងផ្អាករហូត ដល់ថ្ងៃចន្ទសប្តាហ៍ក្រោយ។ នេះបេីយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃសៅរ៍ ទី១៩ ខែមេសា ឆ្នាំ ២០២៥។ តាមសារព័ត៌មាន RT រុស្ស៉ី នឹងបញ្ឈប់ការវាយប្រហារទាំងអស់នៅអ៊ុយក្រែន ហេីយសន្មត់ថាភាគីអ៊ុយក្រែននឹងធ្វើតាមការប្រកាសនេះដូចគ្នា។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចោទប្រកាន់លោក ពូទីន ថាកំពុងលេងសេីចនឹងអាយុជីវិតមនុស្ស ខណៈការជូនដំណឹងអំពីការវាយប្រហារតាមផ្លូវអាកាស បានលាន់ឮទូទាំងប្រទេសក្នុងរយៈពេលមួយម៉ោងចុងក្រោយនេះ។ លោក ពូទីន ថា
April 20, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានសម្តែងការសោកស្តាយ និងខកចិត្តចំពោះក្រុមហ៊ុន CS TAN CO., LTD. ដែលជាក្រុមហ៊ុនកែច្នៃស្បែកសត្វជ្រូក នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានបញ្ចេញសំណល់រាវមិនសម្អាតឱ្យត្រឹមត្រូវ ទៅក្នុងទឹកសាធារណៈជាថ្មីទៀត ធ្វើឱ្យប៉ះពាល់បរិស្ថាន ប៉ះពាល់គុណភាពទឹក និងការរស់នៅរបស់ប្រជាពលរដ្ឋ។ លោករដ្ឋមន្ត្រីប្រកាសចាត់វិធានការទៅតាមក្រមស្តីពីបរិស្ថាន ដោយមិនលើកលែងនោះឡើយ។ កាលពីថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារជំនាញក្រសួងបរិស្ថាន បានរកឃើញម្តងរួចមកហើយនូវសកម្មភាពរបស់រោងចក្រក្រុមហ៊ុន CS TAN CO., LTD. ប្រព្រឹត្តល្មើសច្បាប់ ដោយបានបញ្ចេញសំណល់រាវចេញពីរោងចក្រ ចូលព្រែកកន្លង់ និងបានបូមបន្តដើម្បីចាក់ ចូលទៅសមុទ្រ។
April 6, 2025 - ព័ត៌មានអន្តរជាតិ
(អឺរ៉ុប)៖ កាលពីថ្ងៃសៅរ៍ ទី៥ ខែមេសា ក្រៅពីការធ្វើបាតុកម្មតវ៉ាទ្រង់ទ្រាយធំនៅសហរដ្ឋអាមេរិកផ្ទាល់ សំដៅប្រឆាំងគោលនយោបាយរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ នៅតាមទីក្រុងនានារបស់អឺរ៉ុប ក៏មានសកម្មភាពតវ៉ាដូចគ្នាដែរ ប្រឆាំងនឹងលោក ត្រាំ ព្រមទាំងទីប្រឹក្សាជំនិតរបស់លោក គឺមហាសេដ្ឋីអាមេរិក លោក Elon Musk បន្ទាប់ពីទីផ្សារហិរញ្ញវត្ថុអន្តរជាតិ បានរងភាពរង្គោះរង្គើជាខ្លាំង ក្រោយលោក ត្រាំ ប្រកាសវិធានការយកពន្ធគយជាសកលដ៏ចម្រូងចម្រាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ មនុស្សរាប់រយនាក់ ដែលភាគច្រើនជាពលរដ្ឋអាមេរិករស់នៅក្រៅប្រទេស និងគាំទ្រគណបក្សប្រជាធិបតេយ្យ បាននាំគ្នាប្រមូលផ្តុំ នៅតាមទីក្រុងធំៗរបស់អឺរ៉ុប រួមមានដូចជា Frankfurt និង Berlin
April 6, 2025









