- Nisaiy KP
- ព័ត៌មានជាតិ
(ប៉ៃលិន)៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយមន្ត្រីជំនាញ និងក្រុមការងារបានអញ្ជើញពិនិត្យមើលការរៀបចំសណ្តាប់ធ្នាប់ និងសោភ័ណភាពត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន នៅទីតាំងសំខាន់ៗមួយចំនួនក្នុងខេត្ត ដើម្បីបង្កបរិយាកាសសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។ លោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាខាងមុននេះ រដ្ឋបាលខេត្ត បានគ្រោងរៀបចំសង្ក្រាន្តប៉ៃលិន ឱ្យបានអធិកអាធ័ម សម្រាប់ប្រជាពលរដ្ឋបានចូលរួមលេងកម្សាន្តសប្បាយដោយមានកម្មវិធីជាច្រើនរួមមាន៖ កម្មវិធីតាមបែបសាសនាការលេងល្បែងប្រជាប្រិយខ្មែរ ការប្រគុំតន្ត្រីខ្នាតធំ និងការដាក់តាំងពិព័រណ៌ផលិតផល នៅតាមទីតាំងសំខាន់ៗមួយចំនួនក្នុងខេត្ត សំដៅធ្វើយ៉ាងណាទាក់ទាញចំណាប់អារម្មណ៍ពីមហាជនទាំងក្នុងខេត្ត និងក្រៅខេត្ត មកលេងកម្សាន្តនៅខេត្តឱ្យបានច្រើនកុះករ។ លោកស្រីបណ្ឌិតអភិបាលខេត្ត បានបន្តថា ដើម្បីបង្កបរិយាកាសសប្បាយរីករាយដល់ប្រជាពលរដ្ឋ
March 16, 2025 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥នេះ មានហេតុការណ៍អគ្គិភ័យមួយបានឆាបឆេះរោងចក្រមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិបាញ់កង្កែប ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បើតាមសេចក្ដីរាយការណ៍ រោងចក្រដែលត្រូវអគ្គិភ័យវាយប្រហារទាំងព្រឹកនេះឈ្មោះ «ក្រុមហ៊ុន ម៊ូហ្វាស ខេមបូឌា ឯ.ក»។ ប៉ុន្ដែគេមិនទាន់ដឹងថា នៅពេលកើតហេតុនេះមានកម្មករ កម្មការិនីកំពុងបម្រើការដែរឬយ៉ាងណានោះទេ។ សេចក្ដីរាយការណ៍ដដែលបានបញ្ជាក់ទៀតថា នៅពេលនេះកម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើអន្ដរាគមន៍ដើម្បីជួយសង្គ្រោះ តែមិនទាន់ដឹងមូលហេតុដែលនាំឲ្យមានភ្លើងឆេះនៅឡើយទេ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
March 16, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សំរាប់សប្តាហ៍ទី២ ក្នុងខែមីនា ឆ្នាំ២០២៥ នាថ្ងៃសៅរ៌ទី១៥ និងថ្ងៃអាទិត្យ ទី១៦ ខែមីនា នៅផ្លូវថ្មើរជើង (Walk Street) រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំបន្ថែមថ្មីឱ្យមានល្ខោនខោល ដកស្រង់ឈុតមួយក្នុងរឿង ចម្បាំងកុម្ភការ នៅក្នុងរាត្រីថ្ងៃសៅរ៍ ហើយសំរាប់ថ្ងៃអាទិត្យ នឹងមានរបាំប្រពៃណី របាំវាយក្រាប ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេស បានទស្សនាយល់ដឹងកាន់តែច្បាស់ពី របាំប្រពៃណីរបស់ដូនតាខ្មែរយើង។ នេះជាការឱ្យដឹងរបស់លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ។ លោកស្រី អ្នកនាំពាក្យបានបន្តថា នាសប្តាហ៍មុននេះ ផ្លូវថ្មើរជើង
March 16, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ បានប្រគល់កាបូប និងសម្ភារជូនលោក Christ និងគូដណ្តឹងវិញហើយ ក្រោយជនល្មើសត្រូវបានកម្លាំងនគរបាលស្រាវស្រាវចាប់បាន។ សូមបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, កម្លាំងនគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ បានស្រាវជ្រាវឈានដល់ការចាប់ខ្លួន ជនល្មើសដែលឆក់កាបូបរបស់លោក Christ និងគូដណ្តឹងពោលប៉ុន្មានម៉ោងក្រោយកើតហេតុនៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។ កម្លាំងជំនាញបានចាប់ខ្លួន ជនដៃដល់បាននៅចំណុចបន្ទប់ជួល ផ្លូវ៩៣ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ជនសង្ស័យរូបនេះ បានសកម្មភាពឆក់កាបូបស្ពាយពីស្រ្តីជនបរទេសកំពុងដើរបានសម្រេច នៅត្រង់ចំណុចផ្លូវលេខ១០៦ កែងផ្លូវលេខ១៣ ខណ្ឌដូនពេញ។ បច្ចុប្បន្នជនសង្ស័យខាងលើ
March 16, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួន៤រូប។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ។ ក្នុងព្រះរាជក្រឹត្យ បានឲ្យដឹងថា មន្ដ្រីដែលត្រូវបានតែងតាំងនោះរួមមាន៖ *ទី១៖ លោក ឈឹម សារ៉េត ជារដ្ឋលេខាធិការ*ទី២៖ លោក ហោ ច័ន្ទវ៉ាន្នី ជាអនុរដ្ឋលេខាធិការ*ទី៣៖ លោក ពៅ រិទ្ធជ័យសិទ្ធ ជាអនុរដ្ឋលេខាធិការ*ទី៤៖ លោក
March 16, 2025 - ព័ត៌មានជាតិ
(សៀមរាប)៖ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានដឹកនាំរៀបចំសន្និសីទសារព័ត៌មានស្ដីពីការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នៅទីតាំងតំបន់ភូមិខ្ញុំ ក្នុងខេត្តសៀមរាប។ ក្នុងពិធីនេះក៏ មានការអញ្ជើញចូលរួមពីសំណាក់លោក សុខ សប្បាយណា ប្រធានក្រុមប្រតិបត្តិ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត, លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា។ សន្និសីទនាឱកាសនេះ បានប្រកាសជាផ្លូវការ នៃការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋជាច្រើនរូប។ ជាមួយគ្នានេះ
March 9, 2025 - ព័ត៌មានជាតិ
(សៀមរាប)៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥នេះ បានរៀបចំពីធីប្រុងពលីបួងសួងសុំសេចក្តីសុខ ដើម្បីបើកការដ្ឋានព្រឹត្តិការណ៍ «អង្គរសង្ក្រាន្ត» នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត។ ពិធីប្រុងពលីនេះ មានការអញ្ជេីញជាអធិបតីពីលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក លោកស្រី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលស.ស.យ.ក ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា តំណាងក្រុមការងាររៀបចំ សិស្សានុសិស្ស ជាច្រើននាក់ផង៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
March 9, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ )៖ ធឹ្នមបណ្តោយស្ពានទាំង ៩ប្រឡោះ (មួយប្រឡោះចំនួន ៤ធ្នឹម) នៃគម្រោងស្ពានលេខ២៨ តាមបណ្តោយផ្លូវជាតិលេខ១០ ដែលបច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា បានដំឡើងរួចរាល់ហើយ។ នេះបើតាមបញ្ជាក់ពីលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងនៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥នេះ។ លោក ផន រឹម បានបន្ថែមថា គម្រោងសមិទ្ធផលស្ពានគួរជាទីមោទកភាពនេះ មានកម្ពស់ ៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង ១០ម៉ែត្រ បានសណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ កិច្ចការបន្ទាប់គឺជាដំណើរការរុះរើរន្ទា
March 9, 2025 - ព័ត៌មានអន្តរជាតិ
(គែរ)៖ អ៉ីស្រាអែល និងក្រុមហាម៉ាស កាលពីថ្ងៃសៅរ៍ ទី៨ ខែមីនា បានបង្ហាញសញ្ញាថាពួកគេបានត្រៀមលក្ខណៈជាស្រេចសម្រាប់កិច្ចចរចាអំពីដំណាក់កាលបន្ទាប់នៃបទឈប់បាញ់ ខណៈ ក្រុមអ្នកសម្របសម្រួលកំពុងជំរុញកិច្ចចរចាដើម្បីពន្យារបទឈប់បាញ់ដ៏ផុយស្រួយរយៈពេល៤២ថ្ងៃ ដែលបានចាប់ផ្ដើមកាលពីខែមករាមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។ ក្រុមហាម៉ាសបាននិយាយថាមានសញ្ញាបញ្ជាក់ពីភាពវិជ្ជមានសម្រាប់ការចាប់ផ្ដើមកិច្ចចរចាលើបទឈប់បាញ់ដំណាក់កាលទី២ ប៉ុន្តែមិនបានបញ្ជាក់អ្វីទេ។ រីឯ អ៉ីស្រាអែលវិញបានឱ្យដឹងថា នឹងបញ្ជូនប្រតិភូមួយក្រុមទៅកាន់ទីក្រុងដូហា នៃប្រទេសកាតានៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ ដើម្បីជំរុញកិច្ចចរចា ក្រោយទទួលបានការអញ្ជើញពីក្រុមអ្នកសម្របសម្រួល។ ប្រតិភូរបស់ក្រុមហាម៉ាសបាន និងកំពុងចូលរួមកិច្ចចរចាបទឈប់បាញ់ក្នុងទីក្រុងគែរ ជាមួយអេហ្ស៉ីបដែលបានជួយសម្របសម្រួលកិច្ចចរចាដោយសហការជាមួយក្រុមមន្ត្រីកាតា ក្នុង គោលបំណងដំណើរការដំណាក់កាលបន្ទាប់នៃកិច្ចព្រមព្រៀង ដែលនឹងបើកផ្លូវឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាម។ «យើងសូមបញ្ជាក់ឡើងវិញពីការត្រៀមលក្ខណៈរបស់ពួកយើងដើម្បី ចូលរួមក្នុងកិច្ចចរចាដំណាក់កាលទី២ តាមមធ្យោបាយមួយដែលបំពេញតម្រូវការនៃប្រជាជនរបស់យើង ហើយយើងអំពាវនាវឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីផ្ដល់ជំនួយដល់តំបន់ហ្កាហ្សា និងលុបចោលការបិទខ្ទប់លើប្រជាជនរបស់យើងដែលកំពុងរងការឈឺចាប់»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យហាម៉ាស លោក Abdel-Latif
March 9, 2025 - ព័ត៌មានជាតិ
(តាកែវ)៖ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥នេះ បានរៀបចំព្រឹត្តិការណ៍ជិះកង់ចម្ងាយ ៧៥គីឡូម៉ែត្រ ដោយចេញពីទីស្ដីការក្រសួងទេសចរណ៍ ឆ្ពោះទៅទីរួមខេត្តតាកែវ។ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងថា ការរៀបចំព្រឹត្តិការណ៍ជិះកង់នេះឡើង ដើម្បីអបអរសាទរទិវាសិទ្ធនារី៨មីនា និងព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ ក្រោមប្រធានបទ «គុណតម្លៃ នៃទន្លេ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» ដែលនឹងរៀបចំចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥។ លោកអភិបាលខេត្តតាកែវ បានបន្ដថា ដើម្បីចូលរួមស្វាគមន៍ក្បួនកង់ មកពីរាជធានីភ្នំពេញ មកដល់ទឹកដីនៃខេត្តតាកែវ រដ្ឋបាលខេត្ត ក៏នឹងរៀបចំទទួលបបរបង្កង
March 9, 2025









