Nisaiy KP
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទីស្តីការក្រសួងយុត្តិធម៌៖ នៅថ្ងៃសុក្រ ៦កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួងពាណិជ្ជកម្ម ទីស្តីការគណៈរដ្ឋមន្រ្តី ក្រុមប្រឹក្សាអ្នកច្បាប់ និងគណៈមេធាវីនៃព្រះរាជាណាចក្រមកម្ពុជាផងដែរ៕ ប្រភព៖ ក្រសួងព័ត៌មាន

    May 24, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១១:០០នាទី ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងត្រូវបានទទួលរងការវាយប្រហារ រាយបន្លាលួស

    May 17, 2026
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ស្ថានទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមកម្មវិធីបើកយុទ្ធនាការ «សហភាពអឺរ៉ុប – នៅទីនេះជាមួយអ្នក» ដែលរៀបចំដោយស្ថានទូតសហភាព អឺរ៉ុបប្រចាំកម្ពុជា ជាមួយឯកឧត្តម អ៊ីហ្គ័រ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហួត ហៃ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំពីស្ថាប័នពាក់ព័ន្ធ ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងសាធារណជនជាច្រើននាក់ នៅវិថីថ្មើរជើងចតុមុខ

    May 17, 2026
  • ព័ត៌មានជាតិ

    (ព្រះវិហារ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ត្រូវបានរៀបចំឡើងនៅបរិវេណសាលាស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងភាគីពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងយុវជនក្នុងមូលដ្ឋានប្រមាណជាង ៧០០នាក់ ក្នុងគោលបំណងផ្តល់ឱកាសពិសេសដល់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលបានវិលត្រឡប់ពីប្រទេសថៃ និងយុវជននៅក្នុងមូលដ្ឋាន ឱ្យទទួលបាននូវការងារសមរម្យ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការស្នាក់នៅដោយឥតគិតថ្លៃ ព្រមទាំងឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាព និងទទួលបានប្រាក់ចំណូលខ្ពស់។ ឯកឧត្តម យឹម ស៊ីណន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម

    May 17, 2026
  • ព័ត៌មានជាតិ

    (ខេត្តព្រៃវែង)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ប្រធានសាខាក.ប.ប. ខេត្តបាត់ដំបង ដែលត្រូវដកតំណែង ដោយសម្តេចចាត់ទុកជាមន្ត្រីផ្លែទុរេន គួរបញ្ជូនទៅ ACU បន្ថែមទៀត។ ក្នុងឱកាសសម្ពោធអគារ«៦មករា» សមិទ្ធផលនានា នៃមន្ទីរគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង និងសំណេះសំណាល ជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ- នៃខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន

    May 17, 2026
  • ព័ត៌មានអន្តរជាតិ

    អូស្រ្តាលី៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារការវាយប្រហារពីសំណាក់ត្រីឆ្លាមមួយក្បាលនៅឆ្នេរសមុទ្រភាគលិចប្រទេសអូស្ត្រាលី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញ The Strait Time នៅក្នុងថ្ងៃទី១៦ ខែឧសភា។ បុរសជាជនរងគ្រោះមានអាយុ ៣៨ឆ្នាំ និងត្រូវបានត្រីឆ្លាមខាំក្នុងអំឡុងពេលកំពុងលេងទឹកសមុទ្រនៅកោះ Rottnest។ បើតាមអាជ្ញាធរអូស្រ្តាលីបានបញ្ជាក់ថា ភ្លាមៗក្រោយត្រូវបានត្រីឆ្លាំខាំគេអាចជួយនាំយកបុរសរងគ្រោះមកដល់ត្រឹមមាត់ឆ្នេរសមុទ្រប៉ុណ្ណោះ ហើយគាត់ក៏បានដាច់ខ្យល់ស្លាប់តែនៅលើមាត់ឆ្នេរតែម្តង ដោយសារតែគាត់បានរងរបួសធ្ងន់ធ្ងរខ្លាំងពេក។ គួរបញ្ជាក់ជូនថា តំបន់កោះ Rottnest គឺជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយមួយនៅក្នុងប្រទេសអូស្រ្តាលី ខណៈករណីមានត្រីឆ្លាមចេញមកវាយប្រហារអ្នកទេសចរនៅតំបន់កោះមួយនេះគឺជារឿងកម្រមួយ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    May 17, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា រយៈពេល៤ខែ ឆ្នាំ២០២៦នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ២លាននាក់ ខណៈចំនួននេះ ថយចុះ៤% បើធៀបទៅនឹងរយៈពេល ៤ខែដូចគ្នា ឆ្នាំ២០២៥។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា រយៈពេល៤ខែ ដើមឆ្នាំ២០២៦ ដោយគិតពីខែមករា ដល់មេសា អាកាសយានដ្ឋានអន្តរជាតិទាំង៣ (តេជោ-សៀមរាបអង្គរ-ព្រះសីហនុ) ទទួលជើងហោះហើរចេញ-ចូល (ទ្វេទិស) មានចំនួន២៣,២០៤ ជើង មានការកើនឡើងប្រមាណ២%។

    May 17, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ បានឱ្យដឹងថា សេចក្តីប្រកាសព័ត៌មាន ស្តីពីការឃាត់ខ្លួនជនបរទេសជាច្រើនរយនាក់ ដែលលបលួចប្រព្រឹត្តិបទល្មើស Online Scams នៅអគារកាស៊ីណូ ជីន យូ មេន តាំង ក្នុងខេត្តព្រះសីហនុ។ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មានកិត្តិយសសូមជម្រាបជូន សាធារណជន មេត្តាជ្រាបថា៖ នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តម សេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការបញ្ហាដឹកនាំរបស់ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រះសីហនុ ដឹកនាំដោយ ឯកឧត្តម

    May 10, 2026
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងសង្គមកិច្ច ព្រាងសេចក្តីអនុក្រឹត្យថ្មីស្តីពី «ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា» ត្រូវបានរៀបចំឡើងស្របតាមទិសដៅកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ដោយផ្តោតលើការ «រៀបចំផ្ទះឱ្យបានរៀបរយ» និង «ពង្រឹងជាជាងពង្រីក»។ តាមរយៈបទបង្ហាញរបាយការណ៍រួមគ្នាដោយ លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារបច្ចេកទេសលើកកម្ពស់ប្រសិទ្ធភាពការងារ និង ឯកឧត្តម អុល រ៉ូ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្ហាញពីការប្រៀបធៀបរវាងអនុក្រឹត្យចាស់ និងសេចក្តីព្រាងអនុក្រឹត្យថ្មី។ លទ្ធផលនៃការវិភាគបានបង្ហាញថា មុខងារស្នូល និងរចនាសម្ព័ន្ធអង្គភាពចំណុះរបស់ក្រសួង គឺរក្សាស្ថានភាពដដែលដោយមិនមានការពង្រីកបន្ថែមនោះទេ។ ការសម្រេចមិនពង្រីករចនាសម្ព័ន្ធនេះ គឺផ្អែកលើការពិនិត្យឡើងវិញ

    May 10, 2026
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម AHMET Gurbanov អនុរដ្ឋមន្ត្រីក្រសួងការបរទេសតួកម៉ានីស្ថាន អមដោយឯកឧត្តម MUHAMMETNYYAZ Mashalov អគ្គរដ្ឋទូតតួកម៉េនីស្ថានប្រចាំកម្ពុជា (មាននិវេសនដ្ឋាននៅប្រទេសម៉ាឡេស៊ី) និងសហការីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា និងតួកម៉ានីស្ថាន នាទីស្តីការក្រសួងទេសចរណ៍។ ក្នុងជំនួបពិភាក្សានេះ ឯកឧត្តម AHMET Gurbanov បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ព្រមទាំងបានបង្ហាញការចាប់អារម្មណ៍ចំពោះកត្តាសុខសន្តិភាព សុខសុវត្ថិភាព ការរីកចំរើនលើគ្រប់វិស័យ រួមទាំងសក្តានុពលវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសប្រាសាទអង្គរវត្តដែលជាគោលដៅទេសចរណ៍វប្បធម៌

    May 10, 2026