- Nisaiy KP
- ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាបទីតាំងសង្ស័យបង្កប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២កន្លែងផ្សេងគ្នា ក្នុងភូមិសាស្ត្រខណ្ឌ៧មករា កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងក្រោមបទបញ្ជា ពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនិងមានការចូលរួមពីអាជ្ញាធរខណ្ឌ៧ មករា ។ ករណីទី១៖ បង្ក្រាបនៅសណ្ឋាគារ ប៊ីផ្លិស អគារលេខ ៥៥ ផ្លូវលេខ
May 10, 2026 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងសុខាភិបាលបានអំពាវនាវដល់សាធារណជនឱ្យបង្កើនការប្រុងប្រយ័ត្ន និងអនុវត្តវិធានការអនាម័យ ដើម្បីការពារការឆ្លងវីរុសហាន់តា (Hantavirus) ដែលអាចបង្កជំងឺធ្ងន់ធ្ងរលើមនុស្ស បន្ទាប់ពីមានករណីឆ្លង និងស្លាប់លើអ្នកដំណើរនាវាទេសចរណ៍មួយនៅអាមេរិកខាងត្បូង។ ក្រសួងបញ្ជាក់ថា មកដល់ពេលនេះ កម្ពុជាមិនទាន់រកឃើញករណីឆ្លងវីរុសហាន់តាលើមនុស្សនៅឡើយទេ ប៉ុន្តែបានពង្រឹងការតាមដាន និងត្រៀមប្រព័ន្ធឆ្លើយតបរួចជាស្រេច។ វីរុសនេះចម្លងជាចម្បងតាមរយៈការប៉ះពាល់ជាមួយសត្វកកេរ ដូចជាកណ្តុរ និងទឹកនោម ឬលាមករបស់វា។ ក្រសួងបានណែនាំឱ្យប្រជាពលរដ្ឋរក្សាអនាម័យផ្ទះសម្បែង បិទច្រកចូលសត្វកកេរ លាងដៃឱ្យបានញឹកញាប់ និងពាក់ម៉ាស់ពេលសម្អាតកន្លែងដែលអាចមានលាមកសត្វកណ្តុរ។ ប្រជាពលរដ្ឋដែលមានអាការៈគ្រុនក្តៅ ក្អក ឬពិបាកដកដង្ហើម ក្រោយប៉ះពាល់សត្វកកេរ ត្រូវទៅពិនិត្យសុខភាពជាបន្ទាន់៕ ប្រភព៖ ក្រសួងព័ត៌មាន
May 10, 2026 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងគោលបំណងបំប្លែងផ្នត់គំនិតពី «រដូវកាលភ្ញៀវតិច» ឱ្យទៅជា «រដូវកាលដ៏មានសក្តានុពល» ក្រសួងទេសចរណ៍បានប្រកាសបើកជាផ្លូវការនូវយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ២០២៦» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ យុទ្ធនាការនេះត្រូវបានរៀបចំឡើងតាមរយៈគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅជំរុញវិស័យទេសចរណ៍ឱ្យមានសកម្មភាពពេញមួយឆ្នាំ (Year Round Destination) ជាពិសេសចាប់ពីខែឧសភា ដល់ខែតុលា ដែលជាដង្ហើមនៃធម្មជាតិពណ៌បៃតង។ យុទ្ធសាស្ត្រ «៦គួរ» និងចក្ខុវិស័យសំខាន់ៗ
May 3, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ លោក- លោកស្រី ជាពាណិជ្ជករ និងសាធារណជនទូទៅឱ្យបានជ្រាបថា ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌានឹង រៀបចំ “ពិព័រណ៍គ្រឿងសមុទ្រលើកទី២ (The Secord Edition of Seafood Expo Bharat – SEB 2026) » ពី ថ្ងៃទី១-៣ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុង Chennai រដ្ឋ Tamil Nadu
May 3, 2026 - ព័ត៌មានជាតិ
(ខេត្តកំពង់ចាម)៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃសៅរ៍ ១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម បានចាត់ឯកឧត្តម ចាន់ រ៉ាន់ អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុក និង ឯកឧត្តម ទូច ឆៃ នាយកសាខា រួមដំណើរដោយ លោក ជឹង ម៉េងហុង អនុប្រធានអនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ
May 3, 2026 - ព័ត៌មានអន្តរជាតិ
ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៩នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍លិចទូកទេសចរណ៍មួយគ្រឿងនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី ២ ខែឧសភា។ ហេតុការណ៍អកុសលនេះបានកើតនៅលើទន្លេ Narmada នៃរដ្ឋ Madhya Pradesh ភាគកណ្តាលនៃប្រទេសឥណ្ឌា។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតអស់ជាច្រើននាក់ហើយ គិតត្រឹមពេលនេះក៏នៅមានមួយចំនួនទៀតកំពុងតែបាត់ខ្លួនផងដែរ ខណៈប្រតិបត្តិការណ៍តាមស្វែងរកពួកគេកំពុងត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់បំផុត។ ប្រភពខាងលើបានបន្តថា ទន្ទឹមគ្នានេះក្រុមអ្នកជួយសង្គ្រោះក៏បានជួយស្រង់មនុស្សចេញពីទន្លេបានចំនួន ២៩នាក់ផងដែរ ហើយមនុស្សមួយចំនួននៅក្នុងចំណោមមនុស្សទាំង ២៩នាក់កំពុងទទួលបានការព្យាបាលនៅមន្ទីរពេទ្យដោយសារពួកគេមានរបួសលើរាងកាយ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
May 3, 2026 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី២០ដល់ទី៣០ ខែមេសា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើកាបណ្ដេញចេញជនបរទេសសរុបចំនួន ២,៦៧១នាក់ ស្រី៥៨៥នាក់ ចេញពីកម្ពុជា។ ជនបរទេសទាំងនោះ មាន ២៩សញ្ជាតិ រួមមាន ៖ ឥណ្ឌូនេស៊ី ប៉ាគីស្ថាន វៀតណាម អាហ្វ្រិកខាងត្បួង
May 3, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦ ថាការបង្កើតការងារ គឺផ្អែកលើអភិក្រម គុណភាព និងបរិមាណ។ រាជរដ្ឋាភិបាលខិតខំជំរុញ និងលើកកម្ពស់បរិយាកាសបរិស្ថានការងារ តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធានា និងរៀបចំកន្លែងធ្វើការប្រកបដោយផាសុខភាព និងគោរពច្បាប់។ ព្រមជាមួយគ្នានេះ, កម្មករ និយោជិតទាំងអស់ អាចមានឱកាសទទួលបានការបណ្តុះបណ្តាលបន្ថែម ពិសេសជំនាញរឹង ដើម្បីអាចនឹងមានលទ្ធភាពទទួលបានការអភិវឌ្ឍខ្លួន
April 26, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាយទាហាន នៃនាយកដ្ឋានទាក់ទងអន្តរជាតិ និងក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឥណ្ឌូនេស៊ី ដែលបានចាត់បញ្ជូននាយទាហានបន្តវេនចំនួនពីរ (២) រូប (វរសេនីយ៍ទោ DEVI IBROHIM និងវរសេនីយ៍ត្រី RANGGA HADI SAPUTRA ចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយប្រទេសហ្វីលីពីនក្នុងនាមជាប្រធានអាស៊ាន
April 26, 2026 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា តាមរយៈលោក រ៉េន រតន អ្នកនាំពាក្យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦នេះ បានមានប្រសាសន៍ថាក្នុងនាមអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត លោកសូមជម្រាបជូនក្រុមគ្រួសារ លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរង នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ព្រមទាំងសាធារណជន ឱ្យបានជ្រាបថា បន្ទាប់ពីទទួលបានព័ត៌មាន និងរបាយការណ៍ ស្ដីពីករណីលោកវរសេនីយ៍ទោ ម៉ាប់ សុផាត រងរបួសធ្ងន់ ក្នុងប្រតិបត្តិការបង្ក្រាបករណីក្មេងទំនើង កាលពីយប់ថ្ងៃទី២៤
April 26, 2026









