Nisaiy KP
  • ព័ត៌មានអន្តរជាតិ

    (ហ្កាហ្សា)៖​ ស្របពេលដែលដំណាក់កាលទីមួយនៃបទឈប់បាញ់អ៉ីស្រាអែល-ហាម៉ាស់​នៅតំបន់ហ្កាហ្សាមកដល់ពេលបញ្ចប់ ការចរចានៅដំណាក់កាលទីពីរដែលមានបំណងធានាឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍មកទល់ពេលនេះ​ ស្ថិតក្នុងភាពស្រពិចស្រពិលនៅឡេីយ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ AFP នៅថ្ងៃសៅរ៍​ ទី១​ ខែមីនា​ ឆ្នាំ​ ២០២៥។ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានបញ្ជូនគណៈប្រតិភូទៅកាន់ទីក្រុងគែរ ហើយអ្នកសម្រុះសម្រួលអេហ្ស៉ីបនិយាយថា មានកិច្ចពិភាក្សាយ៉ាងស៉ីជម្រៅនៅដំណាក់កាលទីពីរ​ ជាមួយនិងវត្តមានប្រតិភូមកពីកាតា និងអាមេរិក។ ប៉ុន្តែគិតត្រឹមព្រឹកថ្ងៃសៅរ៍​ (ម៉ោងក្នុងតំបន់)​ មិនមានសញ្ញានៃការឯកភាពគ្នាទេ ហើយអ្នកនាំពាក្យក្រុមហាម៉ាស លោក Hazem Qassem បាននិយាយថា ក្រុមរបស់ខ្លួនបានច្រានចោលការបន្តបទឈប់បាញ់​ ដោយសារតែសំណេីរបស់អ៉ីស្រាអែល​។ មន្រ្តីប៉ាឡេស្ទីនម្នាក់​ ប្រាប់​ AFP ថា​អ៉ីស្រាអែលស្នេីពន្យារពេលបទឈប់បាញ់ដំណាក់កាលទី​ ១​

    March 2, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានជម្រុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឱ្យទាញយកនិងប្រើប្រាស់ជាផ្លូវការ App ក្រសួងធនធានទឹក និងឧតុនិយម (MOWRAM Weather) តាមរយៈទូរសព្ទដៃវៃឆ្លាតប្រព័ន្ធ iOS និង Android។ តាមរយៈ App ផ្លូវការនេះ នឹងជួយឱ្យបងប្អូនប្រជាពលរដ្ឋអាចយល់ដឹងពីធាតុអាកាស និងអាកាសធាតុ ក៏ដូចជាស្ថានភាពទឹកនៅប្រទេសកម្ពុជាផងដែរ។ ការជម្រុញ និងលើកទឹកចិត្តរបស់លោករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងវេទិកាសារព័ត៌មាន ក្រោមប្រធានបទ «ការគ្រប់គ្រងសក្តានុពលទឹក និងស្ថានភាពប្រព័ន្ធធារាសាស្ត្រកម្ពុជា» ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី០១ ខែមីនា

    March 2, 2025
  • ព័ត៌មានជាតិ

    (សៀមរាប)៖ យោងតាមការចុះផ្សាយរបស់ អង្គភាពនគបាលទេសចរណ៍ប្រចាំខេត្តសៀមរាប ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា បុរសជនជាតិកូរ៉េ ដែលបានបត់ជើងតូចដាក់ដប ហើយចាក់ចោលនៅ បរិវេណប្រាសាទអង្គរវត្ត បានទទួលស្គាល់កំហុស និងចេញលិខិតសុំទោសប្រជាជន និងប្រទេសកម្ពុជា ចំពោះទង្វើអសីលធម៌ និងមិនសមរម្យរបស់ខ្លួន។ ចំពោះករណី ខាងលើនេះ អង្គភាពនគរបាលទេចរណ៍ប្រចាំខេត្តសៀមរាប សហការជាមួយមន្ទីរទេសចរណ៍ខេត្ត បានកោះអញ្ជើញអ្នកបកប្រែភាសាបន្ត ពីមគ្គុទេ្ទសក៏ទេសចរណ៍សម្រាប់ទេសចរកូរ៉េ មកធ្វើការអប់រំណែនាំ ធ្វេីកិច្ចសន្យា និងលិខិតសុំទោសជាសាធារណៈ លើករណីដែលគាត់បានបន្ទោបង់ (នោមដាក់ដប) នៅបរិវេណផ្លូវចូលខាងលិចឈៀងខាងជើងនៃប្រាសាទអង្គរវត្ត ដោយមូលហេតុគាត់មានជំងឺខ្សោយតម្រងនោមរ៊ាំរ៉ៃ​ មិនអាចគ្រប់គ្រងការបន្ទោបង់របស់គាត់បានទាន់ពេលវេលា។ ជាចុងក្រោយគាត់បានធ្វើកិច្ចសន្យា​ ហើយចេញវីដេអូសុំទោសថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងប្រជាជនកម្ពុជា ដេីម្បីកុំឱ្យមានការប៉ះពាល់ដល់កិត្តិយស​

    February 23, 2025
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ ថ្មីៗនេះ ក្រុមហ៊ុនចិនមួយបាននិងកំពុងប្រមូលទិញដំឡូងមីស្ងួត នៅតាមបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា ឲ្យបានចំនួន១០ម៉ឺនតោនបន្ថែមទៀត ក្នុងឆ្នាំ២០២៥នេះ។ នេះបើតាមការលើកឡើងរបស់លោក ហ្សូ ប៊ីន (XU BIN) នាយកក្រុមហ៊ុននាំដំឡូងមីស្ងួតចេញទៅប្រទេសចិន នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ លោក ហ្សូ ប៊ីន បានឱ្យដឹងថា ​ខេត្តដែលត្រូវបានក្រុមហ៊ុនប្រមូលទិញដំឡូងមី មានដូចជាខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ និងបណ្ដាខេត្តមួយចំនួនទៀត ជាក់ស្ដែងថ្ងៃនេះដំឡូងមីស្ងួតចំនួន១ម៉ឺនតោនដំបូង ត្រូវបាននាំចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅកាន់ប្រទេសចិន។ តែយ៉ាងណា ក្រុមហ៊ុនលោកនឹងបន្តទិញដំឡូងពីប្រជាកសិករឲ្យបានចំនួន១០ម៉ឺនតោន ក្នុងឆ្នាំ២០២៥នេះ ហើយនៅថ្ងៃខាងមុខ លោកនឹងគ្រោងបង្កើតរោងចក្រដ៏ធំមួយសម្រាប់ការច្នៃដំឡូងមីស្ងួតនៅក្នុងប្រទេសកម្ពុជាផងដែរ។ លោក ហ្សូ

    February 23, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មានជនខិលខូច បានបង្កើត Telegram Account ដោយប្រើប្រាស់ឈ្មោះ និងរូបភាពរបស់សម្ដេចធិបតី នេះបើតាមការប្រកាសលើបណ្ដាញសង្គម ហ្វេសប៊ុក និង Channel Telegram ផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ នៅក្នុងបណ្ដាញសង្គមផ្លូវការរបស់សម្ដេចនាយករដ្ឋមន្រ្តី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមជម្រាបជូន អ៊ុ ពូ មីង តា យាយ និងបងប្អូនទាំងអស់ មេត្តាជ្រាបថា គណនីតេឡេក្រាម (Telegram Account) ដូចដែលបានភ្ជាប់ជូននេះ គឺជាគណនីក្លែងក្លាយ មិនមែនជាគណនីរបស់សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី

    February 23, 2025
  • ព័ត៌មានជាតិ

    (សៀមរាប)៖ ព្រឹត្តិការណ៍ដង្ហែតុក្កតាយក្ស ប្រចាំឆ្នាំ២០២៥ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ទទួលបានការគាំទ្រយ៉ាងច្រើនកុះករ ពីសាធារណជន និង​ភ្ញៀវទេសចរ។ ព្រឹត្តិការណ៍នេះធ្វើឡើងដើម្បីលើកស្ទួយនូវិស័យសិល្បៈ វប្បធម៌ បរិស្ថាន និងសត្វឆ្នាំទាំង១២ ជាពិសេសលើកកម្ពស់ការយល់ដឹងអំពីការអភិវឌ្ឍ និងវិស័យអប់រំដល់សាធារណជនឲ្យកាន់តែទូលំទូលាយ។ លោក អ៊ុន សាវ៉ាន់ អ្នកចាត់ចែងទូទៅរបស់គម្រោងតុក្កតាយក្ស បានឲ្យដឹងថា សម្រាប់ឆ្នាំ២០២៥នេះ មានតុក្កតាយក្សចំនួន៩ធំៗ ដែលជាតួអង្គនៅក្នុងរឿងទេវកថា និងរាមកេរ្តិ៍។ ក្នុងនោះដែរ មាន៖ ១- ទេពមច្ឆា, ២- គ្រុឌ, ៣- ហនុមាន (រចនាបទ បន្ទាយស្រី),

    February 23, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាលោកកំពុងព្យាយាមយកត្រឡប់មកវិញនូវលុយរាប់ពាន់លានដុល្លារ ដែលត្រូវបានចំណាយទៅលើការគាំទ្រសង្រ្គាមរបស់អ៊ុយក្រែន ប្រឆាំងនឹងរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ​ ការកត់សម្គាល់បែបនេះរបស់លោក ត្រាំ កើតមានឡើងចំពេលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងកៀវ កំពុងចរចាគ្នាលើកិច្ចព្រមព្រៀងរ៉ែកម្រ ដែលលោក ត្រាំ ចង់បានជាសំណងសម្រាប់ការផ្ដល់ជំនួយរបស់អាមេរិក នៅក្រោមអតីតរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ដល់អ៊ុយក្រែន។ ថ្លែងទៅកាន់គណៈប្រតិភូនៅឯអង្គការ​សន្និសីទ​សកម្មភាពនយោបាយ​អភិរក្ស​និយម​ហៅ​កាត់ថា CPAC ក្បែរទីក្រុងវ៉ាស៊ីនតោន លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំកំពុងព្យាយាមយកលុយត្រឡប់មកវិញ ឬក្រោមកិច្ចព្រមព្រៀងអ្វីមួយ»។ លោកបន្ត «ខ្ញុំចង់ឱ្យពួកគេ (អ៊ុយក្រែន) សងអ្វីមួយមកពួកយើងវិញ

    February 23, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ចង្អុលបង្ហាញពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គិតគូរពីបញ្ហាសុខុមាលភាពសាធារណៈរបស់ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន បានណែនាំលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន ចាត់ឲ្យក្រុមការងាររដ្ឋបាលខណ្ឌចំការមនចុះបាញ់ថ្នាំមូស ក្នុងមូលដ្ឋានខណ្ឌចំការមន។ នៅល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងបាញ់ថ្នាំបានចាប់ផ្តេីមបាញ់នៅតាមផ្ទះប្រជាពលរដ្ឋផ្លូវ១០៣ ១០៥ ១០១ ៤៤០ និងក្នុងបរិវេណភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន។ក្នុងការបាញ់ថ្នាំមូសនេះបានប្រេីប្រាស់ម៉ាសុីនបាញ់ថ្នាំ ចំនួន២ គ្រឿង ប្រេងម៉ាស៊ូតចំនួន៦៥លីត្រ សាំង១០លីត្រ ថ្នាំមូសចំនួន៥កំប៉ុង។ ក្រោយពីកម្លាំងបាញ់ថ្នាំរបស់រដ្ឋបាលខណ្ឌចំការមន ចុះទៅបាញ់ថ្នាំសម្លាប់មូសរួចរាល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌចំការមន  បានសម្តែងនូវទឹកចិត្តរីករាយយ៉ាងក្រៃលែងជាខ្លាំង នឹង ថ្លែងអំណរគុណដល់លោក

    February 23, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងរំដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ នៅតំបន់ជើងឯក រាជធានីភ្នំពេញ, តំបន់ប្រឡាយអូរខ្សាច់ ខេត្តកំពង់ស្ពឺ និងតំបន់ព្រែកពាមសត្ថា ខេត្តកណ្តាល។ ក្នុងឱកាសនោះលោករដ្ឋមន្ត្រី និងក្រុមការងារបច្ចេកទេសបានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារនៅតាមទីតាំងការដ្ឋានមួយចំនួនដូចជា៖ ១៖ ការដា្ឋនប្រព័ន្ធប្រឡាយជើងឯក ចំនួន៣ខ្សែ មានប្រវែងប្រមាណ ២៧,៥គីឡូម៉ែត្រ, ស្ថានីយបូមទឹកអន្លង់គង និងស្ថានីយសាក់សំពៅ ក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ២៖ ការដ្ឋានស្តារប្រឡាយអូរខ្សាច់ ដែលភ្ជាប់ពីរលាំងជ្រៃខាងជើងមកដល់បឹងតាមោក

    February 23, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញឲ្យសមាគមគ្រូពេទ្យកុមារកម្ពុជាបង្កើនការងារបណ្តុះបណ្តាលបន្ត ដើម្បីពង្រឹងសមត្ថភាពរបស់គ្រូពេទ្យ។ ការលើកឡើងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យក្នុងឳកាសបានអញ្ជើញជាអធិបតីក្នុងពិធីបើកទិវាវេជ្ជសាស្រ្តកុមារលើកទី២៧ ឆ្នាំ២០២៥ (27th Cambodian Pediatric Symposium) ដែលមានការអញ្ជើញចូលរួមថ្នាក់ដឹកនាំក្រសួង សមាជិក សមាជិកា សមាគមគ្រូពេទ្យកុមារកម្ពុជា និងក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យនានា ផ្នែកវេជ្ជសាស្រ្តកុមារ។ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបានជំរុញដល់សមាគមគ្រូពេទ្យកម្ពុជាឲ្យបង្កើនការងារបណ្តុះបណ្តាលបន្ត ជាពិសេសគ្រូពេទ្យកុមារ ឱ្យកាន់តែមាននិរន្តរភាពខ្ពស់ ដែលជាគន្លឹះស្នូល នៃការពង្រឹងសមត្ថភាពរបស់គ្រូពេទ្យ។ លោកសាស្រ្តាចារ្យក៏បានគាំទ្រឱ្យមានសកម្មភាពចុះបណ្តុះបណ្តាល របស់សមាគមគ្រូពេទ្យកុមារកម្ពុជា នៅតាមតំបន់ និងតាមបណ្តាខេត្តនានា វេជ្ជសាស្រ្តកុមារនៅតាមផ្នែកព្យាបាលកុមារ នៃមន្ទីរពេទ្យស្រុក និងខេត្ត ដោយផ្តោតលើការបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេស ព្រមទាំងនៅតាមមន្ទីរពេទ្យថ្នាក់ជាតិធំៗ ទាំងផ្នែកទ្រឹស្តី

    February 23, 2025