Nisaiy KP
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងជម្រុញការលើកទឹកចិត្តទៅលើវិស័យកសិកម្មនៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥នេះ លោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក ម៉ាង ស៊ីណេត អភិបាលខេត្ត បានដឹកនាំមន្ត្រីជំនាញអាជ្ញាធរមូលដ្ឋានចុះទស្សនកិច្ចនៅមជ្ឈមណ្ឌលផ្គត់ផ្គង់បន្លែ និងផ្លែឈើ «ហ័រ ណុង ហ៊ុយ អេកូឡូជីខល ឯ.ក» ដែលមានផ្ទៃដីប្រមាណជាង៣ហិកតា នៅឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ ក្រោយទស្សនកិច្ចមើលផលដំណាំជាច្រើនប្រភេទ ដែលកំពុងមានការលូតលាស់បានយ៉ាងល្អ ក្រោមការខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលផ្គត់ផ្គង់បន្លែ និងផ្លែឈើរួចមក លោក ម៉ាង ស៊ីណេត បានថ្លែងអំណរគុណដល់ម្ចាស់ ដែលបានជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោះទុនវិនិយោគជាង៣លានដុល្លាលើដំណាំបន្លែផ្លែឈើធម្មជាតិមួយនេះ។ អភិបាលខេត្ត

    March 9, 2025
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងមកថា រដ្ឋបាល Trump កំពុងពិចារណាលើការហាមប្រាមលើ AI chatbot DeepSeek របស់ចិនពីការប្រើប្រាស់នៅលើឧបករណ៍របស់រដ្ឋាភិបាល ជុំវិញការព្រួយបារម្ភអំពីសន្តិសុខជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥។ ប្រភពពីកាសែត Wall Street Journal បានរាយការណ៍ថា មន្រ្តីសហរដ្ឋអាមេរិកមានការព្រួយបារម្ភអំពីការគ្រប់គ្រងរបស់ DeepSeek លើទិន្នន័យអ្នកប្រើប្រាស់ ខណៈដែលក្រុមហ៊ុននេះបាននិយាយថា ខ្លួនរក្សាទុកទិន្នន័យនៅក្នុងម៉ាស៊ីនមេដែលមានទីតាំងនៅក្នុងប្រទេសចិន។ ទន្ទឹមនឹងនេះ រដ្ឋបាល Trump ក៏កំពុងវាយតម្លៃលទ្ធភាពនៃការហាមឃាត់កម្មវិធី DeepSeek ពីហាងកម្មវិធីដែលដំណើរការដោយក្រុមហ៊ុនធំៗដូចជា Apple និង Google ផងដែរ។

    March 9, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥នេះ បានចេញមកបញ្ជាក់អំពីស្ថានភាពតម្លៃគ្រាប់ស្វាយចន្ទីឆៅ បន្ទាប់ពីនាពេលថ្មីៗនេះ មានការដកស្រង់សម្ដីរបស់ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត ថាបច្ចុប្បន្ននេះតម្លៃគ្រាប់ស្វាយចន្ទីឆៅមានការធ្លាក់ចុះជាគំហុក បង្កើតឱ្យមានការភ័ន្តច្រឡំ។ លោកបានបញ្ជាក់ថា តម្លៃគ្រាប់ស្វាយចន្ទីឆៅតែងមានការខុសប្លែកគ្នាតាមរដូវ នៅដើមរដូវ និងនៅពេលរដូវប្រមូលផលច្រើន។ លោកបានបន្តថា នេះគ្រាន់តែជាការប្រែប្រួលតម្លៃតាមនិន្នាការធម្មតា តែងតែកើតមានឡើងជារៀងរាល់ឆ្នាំតែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងកសិកម្មបានបន្តថា បើយើងប្រៀបធៀបតម្លៃគ្រាប់ស្វាយចន្ទីឆៅក្នុងខែមីនា ឆ្នាំ២០២៥ ទៅនឹងតម្លៃកាលពីក្នុងខែមីនា ឆ្នាំ២០២៤ ឃើញថាឆ្នាំនេះនៅមានតម្លៃល្អជាងនៅឡើយ។ ជាមួយគ្នានេះ លោក ឃឹម

    March 9, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៦ព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង១៧.៦៦ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អណាស់»។ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មានខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកែប ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តកំពង់ចាម ខេត្តស្វាយរៀង

    March 9, 2025
  • ព័ត៌មានអន្តរជាតិ

    (ហូជីមិញ)៖ តម្លៃដុំមាសរបស់វៀតណាម បានធ្លាក់ចុះ ០,៧៧% មកនៅត្រឹម ៩០,៥លានដុង (៣ ៥៤១,០៣ដុល្លារអាមេរិក) ក្នុងមួយតម្លឹងនៅព្រឹកថ្ងៃសុក្រ ខណៈតម្លៃមាសពិភពលោកធ្លាក់ថ្លៃ។ នេះបើយោងតាមកាសែត VN Express។ កាសែត VN Express បានរាយការណ៍ថា តម្លៃចិញ្ចៀនមាសបានធ្លាក់ចុះ ០,៦៦% មកនៅត្រឹម ៩០,៤លានដុង (៣ ៥៣៧,៤៧ដុល្លារអាមេរិក) ក្នុងមួយតម្លឹង។ ១ តម្លឹងស្មើនឹង ៣៧,៥ក្រាម ឬ ១,២អោន។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា នៅទីផ្សារពិភពលោក តម្លៃមាសបានធ្លាក់ចុះថ្លៃទាបកាលពីថ្ងៃសុក្រ ខណៈពេលដែលវិនិយោគិនកំពុងរង់ចាំទិន្នន័យអតិផរណាសំខាន់ៗរបស់សហរដ្ឋអាមេរិកដែលជាមូលដ្ឋានសម្រាប់សេចក្តីសម្រេចចិត្តបន្ទាប់នៃគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលអាមេរិក។ តម្លៃមាសដុំសម្រាប់ជួញដូរភ្លាមៗបានធ្លាក់ចុះ ០,១%

    March 2, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រយៈពេល ២ខែដើមឆ្នាំ២០២៥ គ្រឹះស្ថានអង្គរទទួលបានប្រាក់ចំណូលចំនួន ១៣ ១៦៧ ៧៧៨ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកេរ និងកំពង់ផែចុងឃ្នៀស ជូនភ្ញៀវទេសចរបរទេសចំនួន ២៧៩ ៦០៤នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ដែលបណ្ដាញព័ត៌មាន ទទួលបាននាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥នេះ។ បើតាមសេចក្ដីប្រកាសព័ត៌មានដដែល ប្រាក់ចំណូលដែលទទួលបានចំនួន ១៣,១៦៧,៧៧៨ដុល្លារ ក្នុងរយៈពេល២ខែដើមឆ្នាំនេះ គឺកើនឡើង១៧.២១ភាគរយ បើប្រៀបធៀបរយៈដូចគ្នានឹងឆ្នាំ២០២៤។ បើតាមគ្រឹះស្ថានអង្គរ ប្រាក់ចំណូលចំនួន ៥៥៩,២០៨ដុល្លារ ត្រូវបានឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា គិតត្រឹមរយៈពេល២ខែដូចគ្នា។​ ជាមួយគ្នានេះ រយៈពេល២ខែដើមឆ្នាំ២០២៥ដូចគ្នា គ្រឹះស្ថានអង្គរទទួលបបានចំណូលពីការលក់សំបុត្រ នៅប្រាសាទបេងមាលាចំនួន ៣៧,១១០ដុល្លារ ភ្នំក្បាលស្ពាន

    March 2, 2025
  • ព័ត៌មានអន្តរជាតិ

    (ប៉ារីស)៖ កាលពីថ្ងៃសៅរ៍ ទី១ ខែមីនា ការិយាល័យប្រធានាធិបតីបារាំង បានឱ្យដឹងថា លោក អេម៉ានុយអែល ម៉ាក្រុង បានសន្ទនាជាមួយ មេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ហើយនិងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បន្ទាប់ពីមេដឹកនាំទាំងពីររូប បានទាស់ទែងពាក្យសម្តីគ្នាយ៉ាងតឹងសរសៃក នៅសេតវិមាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ក្នុងកិច្ចសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួន លោក ម៉ាក្រុង បានអំពាវនាវឱ្យលោក ហ្សេលេនស្គី និងលោក ត្រាំ ប្រកាន់ភាពស្ងៀមស្ងាត់វិញកុំឆេវឆាវ។ លោកប្រធានាធិបតីបារាំង បានលើកឡើងដូច្នេះថា «គ្រប់គ្នាគួរតែវិលទៅរកភាពស្ងៀមស្ងាត់ និងការគោរពគ្នាទៅវិញទៅមក

    March 2, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ស្អែកនេះ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ស្តេចនឹងយាងទៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព។ នេះបើតាមព្រះរាជសារលិខិតរបស់ព្រះមហាក្សត្រ ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥នេះ។ នាអំឡុងពេលដែលព្រះករុណាស្ដេចយាងចេញក្រៅប្រទេសនេះដែរ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលរាជានុសិទ្ធិជាប្រមុខរដ្ឋស្ដីទី៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    March 2, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោករដ្ឋមន្រ្តី ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានមានប្រសាសន៍បង្ហាញពីមរតកដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់នយោបាយទឹក ដែលបានធ្វើឱ្យប្រទេសកម្ពុជាមាន អាងទឹកតូចធំជាច្រើន ប្រឡាយមេនិងប្រឡាយរងខ្វាត់ខ្វែង ដើម្បីស្រោចស្រពដំណាំកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ជាពិសេសមានទឹកប្រើប្រាស់នៅក្នុងរដូវប្រាំងប្រមាណ ៤,០០០លានម៉ែត្រគូប ដែលអាចឱ្យកសិករមានទឹកប្រើប្រាស់ក្នុងការបង្កបង្កើនផលនារដូវប្រាំងនាពេលកន្លងមក។ ការថ្លែងរបស់លោករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងវេទិកាសារព័ត៌មានក្រោមប្រធានបទ «ការគ្រប់គ្រងសក្តានុពលទឹក និងស្ថានភាពប្រព័ន្ធធារាសាស្ត្រកម្ពុជា» ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥។ លោករដ្ឋមន្រ្តី ថោ ជេដ្ឋា បានមានប្រសាសន៍បែបនេះថា៖ «ក្នុងអាណត្តិមុនៗដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន

    March 2, 2025
  • ព័ត៌មានជាតិ

    ភ្នំពេញ)៖ ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៦ល្ងាច ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង២០.៣៣ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អណាស់»។ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មានខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកែប ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តកំពត រាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តកំពង់ចាម ខេត្តកំពង់ធំ

    March 2, 2025