Nisaiy KP
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បើគ្មានការប្រែប្រួលទេស្ពានបេតុងពីរកន្លែង ជំនួសស្ពានតូចចង្អៀតចាស់ទ្រុឌទ្រោម លើកំណាត់ផ្លូវជាតិលេខ៤៦ ដែលជាផ្លូវឡើងទៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ(ឧទ្យានជាតិគិរីរម្យ)ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នឹងបើកឱ្យប្រជាពលរដ្ឋបើកបរឆ្លងកាត់បណ្តោះអាសន្នក្នុងព្រឹត្តិការណ៍ «បុណ្យភ្នំ» នៅថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ។ ថ្លែងប្រាប់បណ្តាញព័ត៌មាន នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ទៀត គម្រោងស្ថាបនាស្ពានបេតុង ២កន្លែងនេះ អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺនេះ រួមមាន៖ ស្ពានទី១ ប្រវែង១៨ម៉ែត្រ ទទឹង៩ម៉ែត្រ ត្រង់គ.ម១៤+១០០(ស្ពានអូរកសេះ) និងស្ពានទី២ ប្រវែង៣៦ម៉ែត្រ ទទឹង ៩ម៉ែត្រ

    February 9, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន១៩ %ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។ ថ្លែង ប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា បច្ចុប្បន្នការងារសម្រេចបាន៖ ១៖

    February 9, 2025
  • ព័ត៌មានអន្តរជាតិ

    (តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានបង្ហាញសុទិដ្ឋិនិយមនៅថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ ថាប្រទេសរបស់លោកអាចគេចផុតពីការដំឡើងពន្ធពីសហរដ្ឋអាមេរិក ដោយសង្កត់ធ្ងន់ថាលោកប្រធានាធិបតី ដូណាល់ ត្រាំ បានទទួលស្គាល់ពីការវិនិយោគយ៉ាងធំសម្បើមនៅក្នុងសហរដ្ឋអាមេរិក ដែលជួយបង្កើតការងារឱ្យប្រជាជនអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅឯកិច្ចប្រជុំកំពូលជាលើកដំបូង នៅឯសេតវិមានកាលពីថ្ងៃសុក្រ លោក Ishiba បានប្រាប់ទូរទស្សន៍ជប៉ុន NHK ថាលោកបានពន្យល់លោក ត្រាំ ពីរបៀបដែលក្រុមហ៊ុនផលិតរថយន្ដជប៉ុនបានជួយបង្កើតការងារនៅក្នុង សហរដ្ឋអាមេរិក។ ប៉ុន្តែ មេដឹកនាំនៃប្រទេសទាំង២ មិនបានបញ្ជាក់លម្អិតអំពីកិច្ចពិភាក្សាស្ដីពីការយកពន្ធលើរថយន្ដនោះទេ ខណៈលោក Ishiba បាននិយាយថាលោកផ្ទាល់ក៏មិនច្បាស់នោះដែរថាតើជប៉ុនអាចនឹងក្លាយជា កម្មវត្ថុនៃការដំឡើងពន្ធដាក់គ្នាទៅវិញទៅមកដែរឬក៏យ៉ាងណានោះទេ បន្ទាប់ពីលោក ត្រាំ

    February 9, 2025
  • ព័ត៌មានជាតិ

    (ឧត្តរមានជ័យ)៖ បន្ទាប់ពីទទួលព័ត៌មានថាមានអ្នកសារព័ត៌មាន២នាក់បានដឹកគ្រាប់មីនតោនមួយគ្រាប់ ចេញពីតំបន់បន្ទាត់ព្រំដែនកម្ពុជា-ថៃ (តំបន់ស) មកទុកនៅប៉ុស្តិ៍នគរបាលអូរស្មាច់រួចមក នៅថ្ងៃទី៨​ ខែកុម្ភៈ​ ឆ្នាំ២០២៥នេះ កម្លាំងជំនាញអង្គភាពស៉ីម៉ាក់បានទៅទទួលគ្រាប់មីនតោននោះយករក្សានៅកន្លែងមានសុវត្ថិភាពហើយ។ សូមបញ្ជាក់ថា បើតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ មានអ្នកសារព័ត៌មាន២នាក់ ម្នាក់ឈ្មោះ ទឺ ពិទូ ម្នាក់ទៀតឈ្មោះ ពែក ពុយ បាននាំយកគ្រាប់មីនតោនពីតំបន់ស ដែលអាជ្ញាធរទំនាក់ទំនងព្រំដែនប្រទេសទាំងពីរកម្ពុជា-ថៃចាត់ទុកជាតំបន់ហាមឃាត់ មកទុកនៅលើតុរបស់នគរបាលនៃប៉ុស្តិ៍នគរបាលអូរស្មាច់ ខេត្តឧត្តរមានជ័យ ដែលបង្កការភ្ញាក់ផ្អើលពីសំណាក់សមត្ថកិច្ច និងប្រជាពលរដ្ឋ។ ក្រោយទទួលបានព័ត៌មាននេះហើយ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានចាត់បញ្ជូនកម្លាំងជំនាញអង្គភាពស៉ីម៉ាក់ឱ្យទៅទទួលយកគ្រាប់មីនតោននោះ ដើម្បីរក្សានៅកន្លែងមានសុវត្ថិភាព។ លោកថា

    February 9, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖​ ប្រធានាធិបតីអាមេរិក​ លោក ដូណាល់​ ត្រាំបានបង្ហេីបឱ្យដឹងថា លោកប្រហែលជាជួបប្រធានាធិបតីលោក វ៉ូឡូឌីមៀ​ ហ្សេលេនស្គី​ នៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីសង្រ្គាមអ៊ុយក្រែន​ ដេីម្បីឆ្លេីយតាមនឹងការឈ្លានពានរបស់រុស្ស៉ី។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសៅរ៍​ ទី៨​ ខែកុម្ភៈ​ ឆ្នាំ​ ២០២៥។ លោក​ ត្រាំ​ មិន​បាន​បញ្ជាក់​ច្បាស់​ថា​​ជា​ជំនួប​ផ្ទាល់​ ឬ​តាម​ប្រព័ន្ធវីដេអូទេ​ ដោយគ្រាន់តែនិយាយថា​ ប្រហែលជាជួប​លោក ហ្សេលេនស្គី​ ក្នុងសប្តាហ៍ក្រោយ ជាមួយនិងការបង្ហាញចំណាប់អារម្មណ៍ម្តងទៀត​ ក្នុងការជួបប្រធានាធិបតីរុស្ស៉ី​ លោក​ ពូទីន​ ផងដែរ។ នៅពេលត្រូវបានសាកសួរអំពីទីតាំង​នៃជំនួប​ លោក​ ត្រាំ​បានកត់សម្គាល់ថា

    February 9, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ២៦.៧៩ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អ»។ ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មានខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្តកំពត ខេត្តព្រៃវែង ខេត្តស្វាយរៀង

    February 9, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម នៅទូទាំងប្រទេសកម្ពុជាបានកើតមានគ្រោះអគ្គិភ័យចំនួន២២ករណី កើនឡើង៩ករណី បើធៀបនឹងឆ្នាំ២០២៤ ក្នុងនោះបណ្តាលឱ្យបាត់បង់អាយុជីវិតមនុស្សចំនួន៣នាក់។ ក្រៅពីបណ្ដាលឱ្យមនុស្សស្លាប់៣នាក់នោះ គ្រោះអគ្គិភ័យនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាមឆ្នាំនេះ ក៏បានបណ្ដាលឱ្យឆេះផ្ទះចំនួន១១ខ្នង បន្ទប់៤ តូប៤ ខ្យុះ៩ ព្រៃ១៧ហិកតា ចម្ការស្វាយ១៥ហិកតា៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    February 2, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីចុះពិនិត្យទីតាំងបាក់ច្រាំងចំនួន៣កន្លែងនៅក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ ដើម្បីចាត់វិធានការចាក់ដី និងបូមខ្សាច់ចាក់ទប់ និងរិះរកវិធានការបង្ការទប់ស្កាត់កុំឱ្យបាក់តទៅទៀតមានភាពយូរអង្វែង។ ទីតាំងដែលបានបាក់ហើយ លោក ឃួង ស្រេង ចុះត្រួតពិនិត្យនិងមានវិធានការទប់ស្កាត់នេះ រួមមាន៖ ទី១ គឺការបាក់ស្រុតច្រាំងទន្លេមេគង្គ ប្រវែងប្រមាណ ៣០ម៉ែត្រ នៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ក្រោយពីបានបាក់ស្រុត កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី១ កុម្ភៈ ម្សិលម៉ិញ។ ទីតាំងទី២ នៅចំណុចមុខវត្តបាក់ខែង សង្កាត់បាក់ខែង។

    February 2, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងពេលចុះពិនិត្យដំណើរការសាកល្បងនៃគម្រោងផ្លូវថ្មើរជើង (Walk Street) នាល្ងាចថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅតាមផ្លូវថ្មើរជើងដែលទើបបើកដំណើរថ្មីនេះ រដ្ឋបាលរាជធានីភ្នំពេញក៏មានគម្រោងរៀបចំឱ្យមានស្តង់ម្ហូបអាហារ ការប្រគំតន្ត្រីសម័យ-បុរាណ រោងគូរគំនូរ កន្លែងលេងសៀករហ័សកម្មផ្សេងៗ ដើម្បីញ៉ាំងឱ្យការទស្សនារបស់ភ្ញៀវទេសចរកាន់តែសម្បូរបែប។ សូមជម្រាបថា ផ្លូវថ្មើរជើងដែលទើបបើកសាកល្បងនេះ គឺនៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតក្នុងខណ្ឌដូនពេញ ដែលត្រូវធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦៖០០នាទីយប់ រហូតដល់ម៉ោង១១៖០០នាទីយប់។ លោក ឃួង ស្រេង បានថ្លែងយ៉ាងដូច្នេះថា «ពាក់ព័ន្ធនឹងការរៀបចំស្តង់លក់ម្ហូបអាហារ ដើម្បីបម្រើដល់ភ្ញៀវជាតិនិងអន្តរជាតិដែលមកដើរលេងកម្សាន្តនៅទីនេះ

    February 2, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រសួងធម្មការឱ្យស្ត្រីដែលតាំងខ្លួនជាអ្នកមានបុណ្យជាព្រះនាងឥន្ទ្រទេវី ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងឱ្យចេញវីដេអូសុំទោសជាសាធារណៈ។ ក្រសួងធម្មការ បានឱ្យលោកស្រី អេន ចរិយា ហៅអ្នកគ្រូលី ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពដែលតាំងខ្លួនជាអ្នកមានបុណ្យ ជាព្រះនាងឥន្ទ្រទេវី វីរៈក្សត្រីនាសម័យអង្គរ និងតាំងខ្លួនថា មានបារមី ចូលសណ្ឋិត។ កិច្ចសន្យាមានដូចខាងក្រោម៖១.បញ្ឈប់សកម្មភាពប្រតិបត្តិសាសនាដែលមិនត្រឹមត្រូវ នៅតាមបណ្តាញសង្គមនិងទីសាធារណ:២.យល់ព្រមលុបរូបភាពនិងវីដេអូដែលខ្លួនបានបង្ហោះកន្លងមក ដែលតាំងខ្លួនជាអ្នកមានបុណ្យ និងព្រះនាងឥន្ទ្រទេវី៣.ឈប់ធ្វើសកម្មភាពតាមប្រាសាទ និងសកម្មភាពតាំងខ្លួនជាអ្នកមានបុណ្យ ដែលលោកតាលោកយាយថ្វាយបង្គំថ្មីៗនេះ៤.ឈប់ប្រើប្រាស់ភាសាគ្មានក្បួនច្បាប់៥.ធ្វើវីដេអូសូមទោសជាសាធារណ: និងសន្យាមិនឱ្យសកម្មភាពបែបនេះបន្តទៀតឡើយ៕ ផ្ដល់សិទ្ធិដោយ៖ ខ្មែរណូត

    February 2, 2025