- Nisaiy KP
- ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ ការគ្រប់គ្រងជម្លោះ និងវិបត្តិចិន-អាម៉េរិក គឺមានសារៈសំខាន់ណាស់ ព្រោះថាប្រទេសទាំងពីរនេះអាចនាំឱ្យមាន ផលវិបាកធ្ងន់ធ្ងរដល់ពិភពលោក។ បើយើងក្រឡេកមើល សង្រ្គាមពាណិជ្ជកម្មរវាងចិន និង អាម៉េរិកវិញ នេះជាការសំដៅទៅលើ ជម្លោះសេដ្ឋកិច្ចដែលកំពុងបន្ត និង ការប្រកួតប្រជែងរវាងប្រទេសទាំងពីរ ពាក់ព័ន្ធជាមួយនឹងពន្ធនាំចូល និង របាំងពាណិជ្ជកម្មផ្សេងទៀតលើទំនិញ និង សេវាកម្មរបស់គ្នាទៅវិញទៅមក។ សង្រ្គាមពាណិជ្ជកម្មបានចាប់ផ្តើមនៅឆ្នាំ២០១៨ នៅពេលដែលលោក ដូណាល់ ត្រាំ បានចោទប្រកាន់ប្រទេសចិនពីការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ និង ការលួចកម្មសិទ្ធិបញ្ញា ហើយបានចាប់ផ្តើមសកម្មភាពតម្លើងពន្ធជាបន្តបន្ទាប់ប្រឆាំងនឹងប្រទេសចិន។ ប្រទេសចិនបានឆ្លើយតបជាមួយនឹងពន្ធគយ និង វិធានការតបតផ្សេងៗរបស់ខ្លួន ហើយជម្លោះនេះបានឈានដល់ការប្រឈមមុខដាក់គ្នា បានរីកសាយលើបច្ចេកវិទ្យា សន្តិសុខ និង សិទ្ធិមនុស្ស
February 23, 2025 - ព័ត៌មានអន្តរជាតិ
(ឡុងដ៍)៖ កាលពីថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer បាននិយាយថា អឺរ៉ុបចាំបាច់ត្រូវតែដើរតួនាទីធំជាងមុន នៅក្នុងអង្គការ NATO ហើយធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីជួយធានាអនាគតរបស់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ លោក Starmer ដែលនឹងត្រូវធ្វើដំណើរទៅជួប ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅទីក្រុងវ៉ាស៉ីនតោន ក្នុងពេលឆាប់ៗ បានបន្ថែមថា ចក្រភពអង់គ្លេសនឹងធ្វើការ ដើម្បីធានាថា សហរដ្ឋអាមេរិកនិងអឺរ៉ុប នឹងនៅតែបន្តរួបរួមគ្នា ដោយលោកបានសង្កត់ធ្ងន់ថា «នាពេលនេះ យើងមិនអាចអនុញ្ញាតឱ្យភាពប្រេះឆាណាមួយ នៅក្នុងសម្ព័ន្ធភាព
February 16, 2025 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ កាលពីថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ តុលាការព្រហ្មទណ្ឌនៃប្រទេសថៃ បានអនុញ្ញាតឱ្យអតីតនាយករដ្ឋមន្រ្តី លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ ធ្វើដំណើរទៅកាន់ប្រទេសព្រុយណេ ដើម្បីចូលរួមកិច្ចប្រជុំមួយ នាថ្ងៃទី១៨-១៩ ខែកុម្ភៈ ប៉ុន្តែបានបដិសេធសំណើរបស់លោក ដែលក្នុងឱកាសជាមួយគ្នានោះ ចង់ធ្វើដំណើរទៅកាន់ប្រទេសវៀតណាម និងកម្ពុជាផងដែរ ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Nation Thailand។ ការធ្វើដំណើររបស់លោក ថាក់ស៉ីន ទៅកាន់ព្រុយណេ ត្រូវរាយការណ៍ថា ពាក់ព័ន្ធទៅនឹងការធ្វើជាប្រធានរបស់ម៉ាឡេស៉ី នៃកិច្ចប្រជុំកំពូលអាស៊ាន ក្នុងឆ្នាំនេះ។ វាគឺជាជំនួបបន្តពី ទស្សនកិច្ចរបស់លោក ទៅកាន់ម៉ាឡេស៉ី កាលពីថ្ងៃទី២-៣ ខែកុម្ភៈ ក្រោមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៉ី
February 16, 2025 - ព័ត៌មានអន្តរជាតិ
(គូឡាឡាំពួរ)៖ ធនាគារកណ្តាលម៉ាឡេស៊ីបានឱ្យដឹងកាលពីថ្ងៃសុក្រថា សេដ្ឋកិច្ចរបស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះបានកើនឡើងលឿនជាងការរំពឹងទុកនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ ក្នុងគ្រាដែលមានតម្រូវការក្នុងស្រុកខ្លាំង និងការស្ទុះងើបឡើងវិញនៃការនាំចេញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ធនាគារ Negara Malaysia ដែលជាធនាគារកណ្តាលម៉ាឡេស៊ីបានឱ្យដឹងថា កំណើន ៥ភាគរយនៅត្រីមាសទី៤ ឆ្នា២០២៤ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ត្រូវបានជំរុញដោយតម្រូវការក្នុងស្រុក សកម្មភាពវិនិយោគដ៏រឹងមាំ និងការចំណាយគ្រួសារប្រកបដោយនិរន្តរភាព។ ប៉ុន្តែធនាគារនេះបានព្រមានថា ចក្ខុវិស័យនៅតែអាចប្រឈមនឹងហានិភ័យ រួមទាំងការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ៗ ក្នុងគ្រាដែលមានការរំពឹងទុកខ្ពស់ថានឹងមានការរឹតបន្តឹងពាណិជ្ជកម្ម និងការវិនិយោគសកល ក៏ដូចជាផលិតកម្មទំនិញទាបជាងការរំពឹងទុក។ តួលេខសេដ្ឋកិច្ចនៅត្រីមាសទី៤ នេះ មានកម្រិតខ្ពស់ជាងការប៉ាន់ប្រមាណផ្លូវការ និងការព្យាកររបស់ក្រុមអ្នកវិភាគនៅក្នុងការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រដែលថាមានកំណើនតែ ៤,៨ភាគរយ ប៉ុន្តែទាបជាងកំណើន ៥,៤ភាគរយនៅក្នុងត្រីមាសទី៣។ សម្រាប់កំណើនរយៈពេលពេញមួយឆ្នាំ២០២៤វិញ ម៉ាឡេស៊ីទទួលបានកំណើន ៥,១ភាគរយស្របតាមការប៉ាន់ប្រមាណជាមុន
February 16, 2025 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ យុទ្ធនាការរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងទីប្រឹក្សារបស់លោក Elon Musk ដើម្បីកាត់បន្ថយខ្លាំង នូវប្រព័ន្ធការិយាល័យធិបតេយ្យសហរដ្ឋអាមេរិក បានរីកធំឡើង នៅថ្ងៃសុក្រ, ដោយមន្រ្តីនិងបុគ្គលិកជាង៩៥,០០០នាក់ ដែលធ្វើការងារគ្រប់ផ្នែក រាប់ចាប់ពីអ្នកគ្រប់គ្រង រហូតដល់ការថែទាំអតីតយុទ្ធជន។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥។ កម្មករដែលធ្វើការនៅក្រសួងមហាផ្ទៃ, ថាមពល, កិច្ចការយុទ្ធជន, កសិកម្ម និងសុខាភាព និងសេវាកម្មមនុស្សនោះ បានទទួលការបញ្ចប់ការងារ ដែលមានចំនួនច្រើន, ប៉ុន្តែមិនទាំងស្រុងនោះទេ ដោយមានគោលដៅលើកម្មករបំពេញការងារឆ្នាំដំបូង ដែលមានការងារតិច។ ការបណ្តេញចេញពីការងារ ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters និងសារព័ត៌មានធំៗជាច្រើនទៀត
February 16, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចេញប្រកាសអន្តរក្រសួង ស្តីពីការគ្រប់គ្រងអាកាសយាន គ្មានមនុស្សបើក (ដ្រូន)។ នេះបើតាមប្រកាសអន្តរក្រសួងដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ តាមប្រការ១ របស់ប្រកាសអន្តរក្រសួងនេះកំណត់អំពីការគ្រប់គ្រងទិន្នន័យ តំបន់ហាមឃាត់ និងការប្រើប្រាស់អាកាសយានគ្មាន មនុស្សបើក (ដ្រូន) ព្រមទាំងកំណត់អំពីវិធានការសន្តិសុខ ក្នុងការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ប្រកាសអន្តរក្រសួងនេះមានវិសាលភាពអនុវត្ត ចំពោះអាកាសយានគ្មានមនុស្សបើក (ដ្រូន) ដែលអាចផ្ទុកទម្ងន់ចាប់ពី២ គីឡូក្រាមឡើង លើកលែងតែអាកាសយានគ្មានមនុស្សបើក (ដ្រូន) ដែលប្រើប្រាស់សម្រាប់បម្រើឱ្យវិស័យការពារជាតិ និងសន្តិសុខជាតិ
February 16, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងបរិស្ថានបានកត់សម្គាល់ ឃើញមានការផ្សព្វផ្សាយដោយវេបសាយឧតុនិយមណាមួយនោះ និងការចែករំលែកនូវព័ត៌មានអំពីករណីភ្លើងឆេះ hotspot ដោយយកផែនទីមាត្រដ្ឋានតូច មិនអាចកំណត់បានថាជាកន្លែងណាមួយឱ្យច្បាស់លាស់នោះទេ ហើយព័ត៌មាននិងរូបភាពមិនពិតនេះ បានថតចម្លងតគ្នា ធ្វើឱ្យមានការភាន់ច្រឡំនូវការពិតជាក់ស្ដែង កំពុងកើតមាននៅប្រទេសកម្ពុជា ព្រោះឃើញថាហាក់បីដូចជាកម្ពុជាទាំងមូល ត្រូវបានឆេះក្រហមឆ្អៅ។ ក្រសួងបរិស្ថាន សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ក្រសួងបរិស្ថានមានអគ្គនាយកដា្ឋនតំបន់ការពារធម្មជាតិ ដែលជាអង្គភាពជំនាញបានតាមដានជាប្រចាំ នូវករណីភ្លើងឆេះនេះ ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយស្ថាប័នជំនាញក្នុងតំបន់ ពិសេសមជ្ឈមណ្ឌលជំនាញឧតុនិយមអាស៊ាន និងបានធ្វើការផ្ទៀងផ្ទាត់ជាក់ស្តែង នៅទីវាលផងដែរ។ ជាលទ្ធផល ដូចសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ បានបញ្ជាក់ស្រាប់រួចហើយគឺ ពុំមានកានឆេះព្រៃធ្ងន់ធ្ងរទេ ប៉ុន្តែគ្រាន់តែជាការឆេះស្មៅ សំរាមស្បូវ និងជញ្ជាំងស្រូវតែប៉ុណ្ណោះ។ ឆ្លៀតក្នុងឱកាសនេះ ក្រសួងបរិស្ថានសូមអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់
February 16, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងពេលចុះត្រួតពិនិត្យផ្លូវថ្មើរជើង Walk Street នារាត្រីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវឱ្យយុវជន ក៏ដូចជាអ្នកដើរលេងកម្សាន្តនៅផ្លូវថ្មើរជើង Walk Street នាំគ្នាទៅអានសៀវភៅ នៅបណ្ណាល័យចល័ត ដែលបានរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ គឺការអានសៀវភៅ ដើម្បីបំណិននៃការចេះដឹងបន្ថែមទៀតនូវវប្បធម៌ជាតិ។ ចំណែកលោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹង នៅរាត្រីថ្ងៃទី១៥ កុម្ភៈនេះ បានឱ្យដឹងដែរថា សម្រាប់ផ្លូវថ្មើរជើង Walk Street នាសប្តាហ៍ទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ
February 16, 2025 - ព័ត៌មានអន្តរជាតិ
(Reuters)៖ សារព័ត៌មានអាមេរិក New York Post បានរាយការណ៍កាលពីថ្ងៃទី៨ ខែកុម្ភៈថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថារូបលោកផ្ទាល់បានជជែកជាមួយ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ អំពីការបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ តាម New York Post នៅក្នុងបទសម្ភាសន៍មួយនៅលើយន្ដហោះ Air Force One កាលពីថ្ងៃសុក្រកន្លងទៅនេះ លោក ត្រាំ បាននិយាយថាលោក ពូទីន មិនចង់ឃើញមនុស្សស្លាប់ តទៅទៀត នោះទេ។
February 9, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្លាំងនគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ក្រាបក្រុមក្មេងទំនើងចំនួន ៣ក្រុមខុសៗគ្នា ដែលមានមនុស្សចំនួន ១៨នាក់។ នេះបើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥។ បើតាមរបាយការណ៍, នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ២៣៖៣០ នាទី កម្លាំងការិយាល័យស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាក្រុមក្មេងទំនើង ឈ្មោះ ការ៉ុតស្លុយ (KRS) និងក្រុម មនុស្សតូចៗ (MTT) ចំនួន ១៥ នាក់ នៅចំណុចមុខក្លឹបនិកអ៊ិច សង្កាត់ចតុមុខ
February 9, 2025









