Nisaiy KP
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្មេងទំនើង៩នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបជាបន្តបន្ទាប់ ព្រមទាំងបានអនុវត្តវិធានការច្បាប់បញ្ជូនទៅតុលាការលើក្រុមដែលមានបទល្មើស និងអនុវត្តវិធានការរដ្ឋបាលចំពោះក្រុមមិនមានបទល្មើស ប្រកបដោយភាពម៉ឹងម៉ាត់បំផុត។ របាយការណ៍របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ទី១៖ឈ្មោះ វង់ ចំរើន អាយុ២៥ឆ្នាំ, ទី២៖ឈ្មោះ ខន រិទ្ធិ អាយុ១៨ឆ្នាំ, ទី៣៖ឈ្មោះ វង្ស ចំរើន អាយុ២៥ឆ្នាំ, ទី៤៖ឈ្មោះ អេង កុសល អាយុ២០ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌពោធិ៍សែនជ័យចុះអន្តរាគមន៍ឃាត់ខ្លួនកាលពីយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ខណៈក្រុមនេះ ចេញពីក្លឹបកម្សាន្ដមួយកន្លែង ស្ថិតនៅផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ

    January 26, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងបរិស្ថាន បានតាមដានគុណភាពខ្យល់ជាប្រចាំ តាមរយៈឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យ គុណភាពខ្យល់ចំនួន៦០ នៅទូទាំងប្រទេស បានបង្ហាញថា នៅអំឡុងពេលប៉ុន្មានថ្ងៃនេះមានការកើនឡើង កំហាប់សារធាតុបំពុលខ្យល់ជាពិសេសការកើនឡើងកំហាប់ភាគល្អិត និចលដែលមានវិជ្ឈមាឌតូចជាង ឬស្មើ ២,៥មីក្រូម៉ែត្រ (PM2.5) នៅក្នុងបរិយាកាស។ ស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៥ល្ងាច ដល់ម៉ោង ៧ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥៣.៦១ µg/m3 ធៀបនឹងស្តង់ដា

    January 26, 2025
  • ព័ត៌មានជាតិ

    (ស្ទឹងត្រែង)៖ គ្រាន់តែនៅក្នុងខែមករា ដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលបានកូនផ្សោតកើតថ្មីចំនួន ២ក្បាល ដែលកូនផ្សោតកើតថ្មីទាំង២ក្បាលនេះ ប្រទះឃើញនៅអន្លង់ត្បូងខ្លា ខេត្តស្ទឹងត្រែង ដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF។ ក្រុមការងារស្រាវជ្រាវកំណត់អត្តសញ្ញាណកូនផ្សោតកើតថ្មីទី២ នាវេលាម៉ោង២:១៥នាទីរសៀល នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅត្រង់ចំណុចអន្លង់ត្បូងខ្លា ក្នុងភូមិសាស្ត្រភូមិត្បូងខ្លា ឃុំអូម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន៨ក្បាលផ្សេងទៀត និងបណ្តើរដោយផ្សោតមេដែលមានលេខកូដ៨៩។ នេះជាកូនផ្សោតទី២ ដែលបានកើតនៅដើមឆ្នាំ២០២៥នេះ ដោយកូនផ្សោតកើតថ្មីទី១ក្នុងឆ្នាំ២០២៥ ត្រូវក្រុមអ្នកស្រាវជ្រាវប្រទះឃើញនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ពោលគឺតែមួយថ្ងៃប៉ុណ្ណោះ មុនពេលប្រទះឃើញកូនផ្សោតកើតថ្មីទី២។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផល

    January 26, 2025
  • ព័ត៌មានជាតិ

    (ត្បូងឃ្មុំ)៖ លោក គន់ រ័ត្នមុនី អភិបាលរងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ បានដឹកនាំប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម សហការជាមួយរដ្ឋបាលស្រុកពញាក្រែក រដ្ឋបាលឃុំអញ្ចើម ស្រុកត្បូងឃ្មុំ រដ្ឋបាលឃុំកក់ ស្រុកពញាក្រែក សហគមន៍កសិកម្មសាមគ្គីកក់ និងប្រជាកសិករ ចុះពិនិត្យស្ថានភាពដំណាំស្រូវរដូវប្រាំងនិងប្រភពទឹក ដើម្បីត្រៀមអន្តរាគមន៍ស្រោចស្រព ករណីមានតម្រូវការទឹកចាំបាច់។ តាមការចុះពិនិត្យមានប្រភពទឹក០៣ប្រភេទ សម្រាប់អន្តរាគមន៍រួមមាន ទឹកអណ្តូង ទឹកកណ្សិនវត្តព្រៃនគរក្នុង និងទំនប់បាក់អាយ។ មកដល់ពេលនេះ ទឹកស្រោចស្រព នៅអាចស្រោចស្រពដំណាំស្រូវបាន។ ទោះយ៉ាងណា ក្រុមការងារបានសំណូមពរដល់បងប្អូនប្រជាកសិករ ត្រូវបូមទឹកស្រោចស្រពដោយសន្សំសំចៃ អាជ្ញាធរឃុំ ត្រូវបន្តតាមដានជាប្រចាំ

    January 26, 2025
  • ព័ត៌មានជាតិ

    (កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យ ការសាងសង់ ដើម្បីទប់ស្កាត់កុំឲ្យបាក់ច្រាំងទន្លេបន្តទៀត នៅចំណុចក្រោយវត្តមាន់ដប់ ស្ថិតក្នុងភូមិមាន់ដប់ ឃុំមានជ័យ ស្រុកស្រីសន្ធរ។ លោក អ៊ុន ចាន់ដា បានឱ្យយដឹងថា ការសាងសង់ដើម្បីទប់ស្កាត់ការបាក់ច្រាំងទន្លេ ស្ថិតនៅចំណុចក្រោយវត្តមាន់ដប់ ដែលមានភូមិឃុំដូចខាងលើនោះ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរហើយ។ លោកអភិបាលខេត្ត បានបន្តថា ក្រុមការងារបច្ចេកទេសបានប្រើវិធានការ ច្រកបាវខ្សាច់ ទប់ច្រាំងទន្លេកន្លែងដែលបាក់ ដែលមានប្រវែងជាង ២០០ម៉ែត្រ។ទន្ទឹមនឹងនេះ អាជ្ញាធរមូលដ្ឋានបានធ្វើការតាមដាន ក្រែងមានការប្រែប្រួលនៅឆ្នាំបន្ទាប់ អាចក្រុមការងារបច្ចេកទេស មានវិធានការបន្តទៀត ដោយសារតំបន់នេះចរន្តទឹកមានការប្រែប្រួល

    January 19, 2025
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ យប់ថ្ងៃទី១៧ ខែមករា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Trump ប្រធានាធិតបីជាប់ឆ្នោតអាមេរិកតាមការណាត់។ លោក Xi Jinping បានសម្តែងការអបអរសាទរចំពោះលោក Trump ដែលបានជាប់ឆ្នោតជាថ្មីម្តងទៀត ធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិក ដោយបានចង្អុលបង្ហាញថា យើងទាំងពីរយកចិត្តទុកដាក់ខ្ពស់ចំពោះការប្រាស្រ័យទាក់ទងគ្នា ហើយក៏សង្ឃឹមថាទំនាក់ទំនងចិន-អាមេរិក នឹងមានការចាប់ផ្តើមដ៏ល្អ នៅក្នុងអាណត្តិថ្មីរបស់ប្រធានាធិបតីអាមេរិក និងមានឆន្ទៈជំរុញទំនាក់ទំនងចិន-អាមេរិក ឱ្យសម្រេចបាននូវការវិវឌ្ឍរីកចម្រើនកាន់តែខ្លាំងពីចំណុចចាប់ផ្តើមថ្មី។ លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិន និងសហរដ្ឋអាមេរិកមានផលប្រយោជន៍រួមយ៉ាងទូលំទូលាយ និងលំហនៃកិច្ចសហប្រតិបត្តិការយ៉ាងធំទូលាយ។ ភាគីទាំងពីរអាចក្លាយជាដៃគូ និងមិត្តភក្ដិ សម្រេចបាននូវភាពឈ្នះ-ឈ្នះនិងវិបុលភាពរួមគ្នា ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរនិងពិភពលោកទាំងមូល។ លោក

    January 19, 2025
  • ព័ត៌មានជាតិ

    (សៀបរាប)៖ កម្មវិធីសរសេរតាមអានសាធារណៈ «សំណេរអង្គរ» លើកទី២ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដែលមានបេក្ខជន ចូលរួមប្រកួត ១២២០អង្គ/នាក់ បានបញ្ចប់ដោយជោគជ័យហេីយ ក្រោមវត្តមានលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិម៉ានី ព្រមទាំងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមទាំងមានបេក្ខជនចូលរួមជាច្រេីនទៀត៕ ខាងក្រោមនេះជាវិញ្ញាសាទាំងស្រុងនៃកម្មវិធី «សំណេរអង្គរ» លើកទី២ ៖ ផ្ដល់សិទ្ធិដោយ៖ Freshnews

    January 19, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ក្រុមហ៊ុន អាតធីវើស្ស (ខេមបូឌា) ឯ.ក (ARTIVERSE (CAMBODIA) CO., LTD.) ស្ថិតនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មិនអនុវត្តតាមច្បាប់ស្តីពីការងារ ដោយបានអនុវត្តការឈប់សម្រាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួលមិន បានត្រឹមត្រូវជូនបងប្អូនកម្មករនិយោជិត ដែលបង្កើតជាបញ្ហាវិវាទការងារ កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។ អនុលោមតាមច្បាប់ស្តីពីការងារ មាត្រា១៦៦ មាត្រា៣៦៣ថ្មី និងមាត្រា៣៨៣ អធិការការងារបានចាត់វិធាន ការយ៉ាងម៉ឺងម៉ាត់ ដោយបានធ្វើការផាកពិន័យជាប្រាក់ចំពោះក្រុមហ៊ុននេះ ចំនួន ១៦ ៨០០ ០០០ (ដប់ប្រាំមួយលាន

    January 19, 2025
  • ព័ត៌មានអន្តរជាតិ

    (សហរដ្ឋអាមេរិក)៖ កម្មវិធី TikTok ត្រូវបានដកចេញពី App Store & Google Play នៅរាត្រីថ្ងៃសៅរ៍មុននេះ ខណៈដែលច្បាប់សហព័ន្ធដែលហាមឃាត់ ប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមចូលជាធរមាន។ នេះបើយោងតាមសារព័ត៌មានធំៗ Reuter & AP ចេញផ្សាយមុននេះបន្តិច។ គិតត្រឹមម៉ោង ១០៖៥០នាទីយប់ម៉ោងនៅសហរដ្ឋអាមេរិក កម្មវិធី TikTok មិនត្រូវបានរកឃើញនៅលើកម្មវិធី Apple និង Google ដែលត្រូវបានហាមឃាត់ ក្រោមច្បាប់ដែលតម្រូវឱ្យក្រុមហ៊ុនមេរបស់ TikTok ដែលមានមូលដ្ឋាននៅប្រទេសចិនគឺ ByteDance លក់វេទិការ ឬប្រឈមនឹងការហាមឃាត់របស់សហរដ្ឋអាមេរិក។ នៅពេលដែលអ្នកប្រើប្រាស់បើកកម្មវិធី TikTok នៅល្ងាចថ្ងៃសៅរ៍

    January 19, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវជ្ជាជីវៈ បានចេញសេចក្តីណែនាំស្តីពីការអនុវត្តប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៥។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះ។ ជាមួយគ្នានេះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមណែនាំនិងក្រើនរម្លឹកដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ត្រូវអនុវត្តប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ ដោយត្រូវ ទូទាត់ចំនួន ២ដង ក្នុង១ខែ។ ទន្ទឹមនឹងនេះ ម្ចាស់ ឬនាយកសហគ្រាស

    January 19, 2025