- Nisaiy KP
- ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ នៅថ្ងៃអាទិត្យនេះ តុលាការនៅប្រទេសកូរ៉េខាងត្បូង បានសម្រេចពន្យារបន្ថែមទៀត នូវរយៈពេលឃុំខ្លួនប្រធានាធិបតី លោក Yoon Suk Yeol រហូតដល់២០ថ្ងៃ ជាហេតុបង្កឱ្យមានការតវ៉ាដោយហិង្សា ពីសំណាក់ក្រុមអ្នកគាំទ្ររបស់លោកចំនួនរាប់រយនាក់ ដែលបាននាំគ្នាសម្រុកចូលអគារតុលាការ និងបង្កការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងនោះ មុនប៉ូលិសអាចស្តារសណ្តាប់ធ្នាប់ បានឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២៥។ កាលពីសប្តាហ៍មុន លោក Yoon បានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេ ដែលត្រូវបានចាប់ខ្លួន ខណៈប្រឈមមុខនឹងការចោទប្រកាន់ពីបទបះបោរ ពាក់ព័ន្ធការប្រកាសច្បាប់អាជ្ញាសឹកដ៏ចម្រូងចម្រាសរបស់លោក កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ដែលបានរុញច្រានប្រទេសឱ្យធ្លាក់ក្នុងវិបត្តិនយោបាយ។ កាលពីថ្ងៃសុក្រសប្តាហ៍នេះ
January 19, 2025 - ព័ត៌មានជាតិ
(ស្ទឹងត្រែង)៖ តំបន់រ៉ាមសារ ជាតំបន់ដីសើមដែលសម្បូទៅដោយធនធានធម្មជាតិជីវៈចម្រុះ លាតសន្ធឹងតាមបណ្តាលដងទន្លេមេគង្គ ស្ថិតក្នុងភូមិសាស្ត្រក្រុងស្ទឹងត្រែង ស្រុកថាឡាបរិវ៉ាត់ និងស្រុកបុរីអូរស្វាយសែនជ័យ។ តំបន់នេះមានសក្តានុពលយ៉ាងធំធេង ចំពោះវិស័យទេសចរណ៍បែបធម្មជាតិ ដែលភ្ញៀវជាតិ អន្តរជាតិពុំគួមើលរំលង។ ជាការបង្ហាញពីសក្តានុពលលធនធានធម្មជាតិដ៏ធំធេង និងទេចរណ៍បែបធម្មជាតិដ៏ស្រស់បំព្រង តាមដងទន្លេមេគង្គក្នុងតំបន់រ៉ាមសារ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំរៀនចំព្រឹត្តិការណ៍អុំទូកកាយ៉ាក និងបោះតង់នៅក្នុងតំបន់រ៉ាមសារនេះ រយៈពេល២ថ្ងៃ គឺថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៥ ដោយមានការចូលរួមពីយុវជន និងមហាជនយ៉ាងច្រើន។ លោក សរ សុពុត្រា បានលើកឡើងថា ព្រឹត្តិការណ៍នេះជាការចាប់ផ្តើមបង្ហាញដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ អំពីសក្តានុពលទេសចរន៍របស់ខេត្តស្ទឹងត្រែង និងបង្ហាញពីការសាមគ្គីភាពរបស់ខេត្ត ក្រោមម្លប់នៃសុខសន្តិភាព ព្រមទាំងបង្ហាញឲ្យកាន់តែទូលំទូលាយតំបន់ទេសចរណ៍គ្រប់ក្រុង
January 19, 2025 - ព័ត៌មានជាតិ
(សៀមរាប)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) សង្ឃឹមជឿជាក់ទិវារត់ប្រណាំងឆ្លងកាត់ឧបសគ្គចម្ងាយឆ្ងាយ (Angkor Ultra Trail) នៅតំបន់ឧទ្យានអង្គរ នឹងមានអ្នកចូលរួមកាន់តែច្រើននាក្រោយៗទៀត ដើម្បីចូលរួមអភិវឌ្ឍន៍តំបន់សៀមរាប-អង្គរ ជាមួយគម្រោងអភិវឌ្ឍន៍ធំៗជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ការលើកឡើងនេះ បន្ទាប់ពីលោកទេសរដ្ឋមន្ដ្រី បានអញ្ជើញចូលរួមពិធីប្រគល់រង្វាន់ជ័យលាភី នៃព្រឹត្តិការណ៍ Angkor Ultra Trail លើកទី៨ នៅរាត្រីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅព្រះលានជល់ដំរី ក្រោយបញ្ចប់ការរត់ដោយជោគជ័យ បន្ទាប់ពីអត្តពលិក តាមវិញ្ញាសានីមួយៗ បានចេញដំណើរ តាំងពីព្រឹកព្រលឹម ពិសេសវិញ្ញាសារត់ ១០០គីឡូម៉ែត្រ និង
January 19, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្មវិធីសរសេរតាមអានសាធារណៈ «សំណេរអង្គរ» លើកទី២ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅវេលាម៉ោង ៧ព្រឹក នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ខណៈដែលមានបេក្ខជន ចូលរួមប្រកួត ១២២០អង្គ/នាក់។ ពិធីនេះធ្វេីឡេីងក្រោមវត្តមានលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិម៉ានី ព្រមទាំងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមទាំងមានបេក្ខជនចូលរួមជាច្រេីនទៀត។ សូមជម្រាបថា ការប្រកួតសរសេរតាមអានជាសាធារណៈ «សំណេរអង្គរ» លើកទី២ នៅបរិវេណស្ពានហាលប្រាសាទអង្គរវត្ត
January 19, 2025 - ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Takeshi Iwaya បាននិយាយនៅថ្ងៃអាទិត្យ ទី១២ ខែមករានេះថាលោកគ្រោងនឹងទៅចូលរួមពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិករបស់លោក ដូណាល់ ត្រាំ នៅថ្ងៃទី២០ ខែមករាខាងមុខនេះ ខណៈរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Shigeru Ishiba សង្ឃឹមរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការប្រកាសបែបនេះរបស់លោក Takeshi Iwaya ធ្វើឡើងនៅក្នុងកម្មវិធីមួយរបស់ទូរទស្សន៍ជប៉ុន NHK។ ប្រមុខការទូតជប៉ុនរូបនេះបានគូសបញ្ជាក់ដូច្នេះថា «យើងមានបំណងកសាងទំនាក់ទំនងមួយ ប្រកបដោយការជឿទុកចិត្តជាមួយរដ្ឋបាលលោក ត្រាំ»។ លោក Iwaya បានបន្ថែមថាលោកក៏កំពុងស្វះស្វែងរៀបចំជំនួបជាមួយសមាជិកព្រឹទ្ធសភាអាមេរិក លោក Marco Rubio ដែលត្រូវបានលោក ត្រាំ
January 12, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំសោកសង្រេងជាទីបំផុតជាមួយក្រុមគ្រួសារដែលរងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅលើផ្លូវ ៦០ម៉ែត្រ កាលពីថ្ងៃទី១០កន្លងទៅ, នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព ឪពុក និងកូនតូច ២នាក់ ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខណៈដែលស្ត្រីជាភរិយា និងជាម្តាយមួយរូបផងដែរ បានរងរបួសធ្ងន់ធ្ងរ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ក្នុងឱកាសចូលរួមក្នុងពិធីបុណ្យសពខាងលើនេះ លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត ជំនួយការអគ្គលេខាធិការដ្ឋានកាកបាទក្រហមកម្ពុជា បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារជនរងគ្រោះ ដែលបានទទួលរងគ្រោះថ្នាក់គួរឱ្យសោកសង្រេងជាទីបំផុត និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសពទាំង៣រូប បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ចំណែកឯ ភរិយាដែលកំពុងសង្គ្រោះបន្ទាន់នោះ
January 12, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់គិតគូរលើសុខភាពជាអាទិភាព និងមានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានគិតគូរពីបញ្ហាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន នៅដើមខែមករា ឆ្នាំ២០២៥នេះ អាជ្ញាធរទាំង១៤ សហការជាមួយក្រុមការងាររបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបើកយុទ្ធនាចុះធ្វើការបាញ់ថ្នាំសម្លាប់មូសនៅមូលដ្ឋានរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម។ ជាក់ស្ដែង អាជ្ញាធរខណ្ឌច្បារអំពៅ នៅថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២៥នេះ តាមការណែនាំពីលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌច្បារអំពៅ ចុះបាញ់ថ្នាំសម្លាប់សត្វមូស តាមបណ្ដោយផ្លូវមាត់ទន្លេ ក្នុងភូមិព្រែក សង្កាត់ច្បារអំពៅទី១ និងក្នុងភូមិដើមចាន់ និងភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ។ លោក ចេង
January 12, 2025 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នឹងមិនចូលរួមក្នុងសវនាការផ្លូវការជាលើកដំបូង ដែលនឹងសម្រេចថាតើត្រូវទុក ឬក៏ដកតំណែងរបស់លោក នៅថ្ងៃអង្គារ សប្ដាហ៍ក្រោយនេះនោះទេ។ នេះបើតាមមេធាវីរបស់លោក Yoon ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yonhap នៅថ្ងៃអាទិត្យ ទី១២ ខែមករា។ លោក Yun Gap-geun ជាមេធាវីម្នាក់របស់លោក Yoon ធ្វើការប្រកាសបែបនេះ ខណៈតុលាការធម្មនុញ្ញកូរ៉េខាងត្បូងគ្រោងនឹងរៀបចំសវនាការទាញហេតុផលលើសេចក្ដីសម្រេចរបស់សភា ដែលបានបោះឆ្នោតដកតំណែងលោក Yoon ពាក់ព័ន្ធនឹងការប៉ុនប៉ងប្រើប្រាស់ច្បាប់អាជ្ញាសឹកមិនបានសម្រេចកាលពីខែធ្នូកន្លងទៅ និងក្នុងបរិបទដែលក្រុមអ្នកស៊ើបអង្កេតកំពុងព្យាយាមចាប់ខ្លួន ប្រធានាធិបតីត្រូវបានព្យួរតំណែងរូបនេះ ដើម្បីសួរចម្លើយក្នុងសំណុំរឿងដាច់ដោយឡែកមួយទៀត ទាក់ទិននឹងការប្រកាសប្រើច្បាប់អាជ្ញាសឹកនេះដែរ។ លោក Yun Gap-geun
January 12, 2025 - ព័ត៌មានជាតិ
(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្ត បន្តថែរក្សាសុខភាព ខណៈនៅក្នុងសប្តាហ៍នេះ ខេត្តព្រះវិហារកំពុងជួបប្រទះនឹងអាកាសធាតុត្រជាក់ខ្លាំង សីតុណ្ហភាពអាចធ្លាក់ចុះដល់ ១២ អង្សា។ លោក គីម រិទ្ធី ក៏បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះសុខភាព ជាពិសេសមនុស្សចាស់ជរា កុមារ និងអ្នកមានជំងឺប្រចាំកាយផ្សេងៗ។ ជាមួយគ្នានេះ ត្រូមានការប្រុងប្រយ័ត្ន ដោយត្រូវពាក់សម្លៀកបំពាក់ក្រាស់ៗ ការពារខ្លួនពីខ្យល់ត្រជាក់ ជាពិសេសនៅពេលព្រឹកព្រលឹម និងយប់ ត្រូវផឹកទឹកក្តៅឲ្យបានច្រើន ប្រុងប្រយ័ត្នការប្រើប្រាស់ភ្លើង ដើម្បីការពារការពីគ្រោះអគ្គីភ័យ ប្រសិនបើមានអាការៈឈឺ សូមប្រញាប់ទៅជួបគ្រូពេទ្យភ្លាម៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
January 12, 2025 - ព័ត៌មានអន្តរជាតិ
(Reuters)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃសៅរ៍ ទី១១ ខែមករា បានអះអាងថាអ៊ុយក្រែនបានចាប់ខ្លួនទាហានកូរ៉េខាងជើង២នាក់ នៅក្នុងតំបន់ Kursk របស់រុស្ស៉ី ហើយដែលនេះគឺជាលើកដំបូងបំផុតដែលអ៊ុយក្រែនប្រកាសពីការចាប់ខ្លួនទាហានកូរ៉េខាងជើងទាំងរស់ ចាប់តាំងពីពួកគេបានប្រឡូកក្នុងសង្រ្គាមកាលពីពេលថ្មីៗនេះ»។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ទាហានកូរ៉េខាងជើងត្រូវបានដាក់ពង្រាយឱ្យទៅជួយកងកម្លាំងរុស្ស៉ី កាលពីខែតុលា ឆ្នាំ២០២៤ ខណៈបើតាមទីក្រុងកៀវ និងសម្ព័ន្ធមិត្តលោកខាងលិចបានវាយតម្លៃថាទាហានកូរ៉េខាងជើង ជាង ១០ ០០០នាក់ ឬច្រើនជាងនេះកំពុងប្រយុទ្ធនៅលើសមរភូមិ។ នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X លោក ហ្សេលេនស្គី បាននិយាយថាទាហានកូរ៉េខាងជើងដែល ត្រូវបានចាប់ខ្លួនទាំង២នាក់ ត្រូវបានបញ្ជូនទៅកាន់ទីក្រុងកៀវ។ «ដូចគ្នាទៅនឹងឈ្លើយសឹកទាំងអស់ ទាហានកូរ៉េខាងជើងទាំង២នាក់នេះកំពុងទទួលបានការព្យាបាល»។ នេះជាការបញ្ជាក់
January 12, 2025









