- Nisaiy KP
- ព័ត៌មានជាតិ
(សៀមរាប)៖ អំឡុងថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ក្រុមការងារនៃរដ្ឋបាលជលផល និងអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ព្រមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះយកសំណាកក្រពើចិញ្ចឹមរបស់សហគមន៍អ្នកចិញ្ចឹមក្រពើ នៅខេត្តសៀមរាប ដើម្បីវិភាគរកវត្តមានមេរោគមួយចំនួន តាមលក្ខខណ្ឌតម្រូវ របស់សាធារណៈរដ្ឋប្រជាមានិតចិន។ ការចុះយកសំណាកដើម្បីវិភាគរកមេរោគនេះ ធ្វើឡើងក្នុងគោលបំណងសម្រួលដល់ការនាំចេញក្រពើចិញ្ចឹមពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ សូមជម្រាបថា នេះជាលើកទី១ហើយ ដែលកម្ពុជាទទួលបានការអនុញ្ញាតនាំក្រពើរស់ចេញពីកម្ពុជាទៅកាន់ប្រទេសចិន ប៉ុន្តែកម្ពុជាត្រូវបំពេញបែបបទឲ្យស្របតាមស្តង់ដារនិងអនុសញ្ញាសាយតេសជាមុនសិន។ នៅពេលដែលនាំចេញលើកទី១ទទួលបានជោគជ័យ នោះកម្ពុជានឹងមានទីផ្សារសត្វក្រពើរស់នៅប្រទេសចិន ដែលមានវិសាលភាពធំ និងអាចផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដល់អ្នកចិញ្ចឹមសត្វក្រពើក្នុងប្រទេសកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
January 12, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ថ្លែងបិទវគ្គបណ្តុះបណ្តាល ស្ដីពី “ការពង្រឹងការងារព័ត៌មាននិងសាធារណមតិ” នៅខេត្តកណ្ដាល នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥នេះ លោក ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) បានលើកទឹកចិត្តដល់ក្រុមការងារទទួលបន្ទុកព័ត៌មានគ្រប់កម្រិតពីថ្នាក់ខេត្ត ដល់ឃុំសង្កាត់ត្រូវរួបរួមគ្នាបំពេញភារកិច្ចរបស់ខ្លួន ដោយការទទួលខុសត្រូវខ្ពស់ និងប្តេជ្ញាការពារនិងថែរក្សាសុខសន្តិភាពឱ្យបានស្ថិតស្ថេរគង់វង្ស។ លោក បានបន្ថែមថា ការថែរក្សាបាននូវសុខ សន្តិភាព ស្ថិរភាពនយោបាយ គឺចាំបាច់ទាមទារនូវឆន្ទៈនិងសកម្មភាពរួមគ្នាជាធ្លុងមួយ និងត្រូវបន្តអនុវត្តនូវ «គោលការណ៍កម្លាំងសរុប និងមធ្យោបាយសរុប» ដែលជាគ្រឹះនៃការពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ក្នុងការបំពេញភារកិច្ច លើការងារគ្រប់គ្រងព័ត៌មាននិងសតិអារម្មណ៍របស់សាធារណជន ដើម្បីធានាឱ្យបាននូវប្រក្រតីភាព ប្រសិទ្ធភាព និងនិរន្តរភាពនៃការងារ និងជាកត្តាកំណត់ជោគជ័យ និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋក្នុងការផ្សព្វផ្សាយនូវព័ត៌មានពិត បានលឿនរហ័ស
January 12, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងពេលឆាប់ៗខាងមុខនេះក្រសួងព័ត៌មាននឹងបើក «យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ» ដើម្បីរួមគ្នាទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ហើយផ្តល់នូវចំណេះដឹង និងការចេះបញ្ជាក់ពីប្រភេទព័ត៌មានពិត និងព័ត៌មានក្លែងក្លាយជូនដល់សាធារណជន។ ការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយស្វែងយល់អំពីធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជា សហការរៀបចំដោយក្រសួងព័ត៌មាន និងសមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គលទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមសិក្សាស្វែងយល់ពីអ្នកសារព័ត៌មានប្រមាណជាង ៤០០នាក់។ ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានស្នើដល់អ្នកសារព័ត៌មានទាំងអស់ចូលរួមក្នុង «យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ» ដែលជាគំនិតមួយក្នុងការផ្តល់នូវសុវត្ថិភាពជូនទៅដល់អ្នកសារព័ត៌មាន
January 12, 2025 - ព័ត៌មានជាតិ
(សៀមរាប)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា ព្រឹត្តិការណ៍ប្រកួតវាយកូនគោល ដើម្បីមនុស្សធម៌ឆ្នាំ២០២៥ នឹងជំរុញវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប ឱ្យកាន់តែរីកចម្រើនថែមទៀត។ ដោយសារព្រឹត្តិការណ៍នេះ បានរៃអង្គាសថវិកាគាំទ្រម្រោងបណ្តុះបណ្តាលទៅលើសិក្ខាកាម ដែលជ្រើសរើសមកពីគ្រួសារក្រីក្រចំនួន២០០នាក់ ផងដែរ។ ការលើកឡើងយ៉ាងដូច្នេះរបស់នាយឧត្តមសេនីយ៍ ទៀ សីហា នៅក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតវាយកូនគោល ដើម្បីមនុស្សធម៌ឆ្នាំ២០២៥ ដែលរៀបចំឡើងដោយសមាគមក្លឹបទេសចរណ៍សៀមរាប (STC) សហការជាមួយសហព័ន្ធកីឡាវាយកូនគោលកម្ពុជា, រដ្ឋបាលខេត្តសៀមរាប, សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប, Angkor golf resort និងPhokeethra Country Club នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥នេះ។
January 12, 2025 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ មនុស្សរាប់ពាន់នាក់ បានជម្នះនឹងព្រិលធ្លាក់នៅថ្ងៃអាទិត្យ ទី៥ ខែមករានេះ ដើម្បីប្រមូលផ្ដុំគ្នាក្នុងទីក្រុងសេអ៊ូល បង្ហាញទាំងការគាំទ្រ និងការប្រឆាំងនឹងការចាប់ខ្លួនប្រធានាធិបតីដែល ត្រូវបានព្យួរដំណែង លោក Yoon Suk Yeol ខណៈវិបត្តិនយោបាយកូរ៉េខាងត្បូងបានធ្លាក់ចូលក្នុងហានិភ័យនៃការប្រឈមមុខដាក់គ្នា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ខណៈដីកាចាប់ខ្លួនលោក Yoon ក្រោមបទចោទប្រកាន់បះបោរជុំវិញការប្រកាសប្រើច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូកន្លងទៅ នឹងត្រូវអស់សុពលភាពនៅពាក់កណ្ដាលយប់ថ្ងៃអាទិត្យ ឈានចូល ថ្ងៃចន្ទស្អែកនេះ មនុស្សជាច្រើនក្រុមបានប្រមូលផ្ដុំគ្នានៅក្បែរនិវេសនដ្ឋានរបស់លោក Yoon ក្នុងនោះមានក្រុមខ្លះជំរុញឱ្យមានការចាប់ខ្លួន និងខ្លះទៀតបានប្រឆាំងនឹងការចាប់ខ្លួនប្រធានាធិបតី ត្រូវបានព្យួរតំណែងរូបនេះ។ នៅថ្ងៃអាទិត្យនេះ ក្រុមបាតុករមានទាំងប្រឆាំង និងគាំទ្រលោក Yoon បានប្រមូលផ្ដុំគ្នា នៅក្បែរនិវេសនដ្ឋានរបស់លោកក្នុងទីក្រុងសេអ៊ូល ក្រោមព្រិលធ្លាក់ខ្លាំង
January 5, 2025 - ព័ត៌មានជាតិ
(កំពង់ឆ្នាំង)៖ កម្លាំងសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ បានបន្តសហការជាមួយសហគមន៍នេសាទ ចុះបង្ក្រាបសកម្មភាពបទល្មើសនេសាទជាច្រើនទីតាំងនៅតាមបណ្ដាភូមិសាស្ត្រមួយចំនួនក្នុងស្រុកជលគីរី និងស្រុករលាប្អៀរ ក្នុងខេត្តកំពង់ឆ្នាំង។ យោងតាមរបាយការណ៍របស់ខណ្ឌរដ្ឋបាលជលផលកំព ង់ឆ្នាំង ដែលបណ្ដាញព័ត៌មាន Fresh News ប្រចាំខេត្តកំ ពង់ឆ្នាំងទទួលបាន បានឲ្យដឹងថា ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានបែងចែកកម្លាំងជា៣ក្រុមមានដូចជា៖ ដោយក្រុមទី១៖ កម្លាំងសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផល សហការជាមួយសហគមន៍នេសាទអន្លង់មេត្រីសែនជ័យ និងសហគមន៍នេសាទភូមិថ្មី ដឹកនាំដោយលោក លី ឡា នាយខណ្ឌរដ្ឋ បាលជលផលកំពង់ឆ្នាំង ដែលមានកម្លាំងសរុប ១២នាក់ មធ្យោបាយបាឡាស្មាច់ចំនួន៣គ្រឿង បានចុះប្រតិបត្តិកា ររុះរើឧបករណ៍នេសាទខុសច្បាប់មានរបាំងលូសាច់អួន និ ងរបាំងលូស្បៃមុងនៅចំណុចកោះបរាជ និងចំណុចព្រែកក្បាលកន្លង់
January 5, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គិតត្រឹមដើមខែមករា ឆ្នាំ២០២៥នេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៤ បំបែកស្រែអំបិល ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពបាន ៧៨%ហើយ។ ក្រុមការងារការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង) បានសម្រុកខ្លាំង ដើម្បីធានាវឌ្ឍនភាពកាន់តែប្រសើរនៅដើមខែមករា នៃដើមឆ្នាំ២០២៥នេះ។ នៅមិនយូរប៉ុន្មានទេការងារអ៊ុតAC នឹងបញ្ចប់ ខណៈដែលតាមគម្រោងការងារអ៊ុតAC គ្រោងបញ្ចប់នៅចុងរដូវប្រាំងឆ្នាំ២០២៥ខាងមុខនេះហើយ។ ទន្ទឹងនឹងនោះ កំណាត់ខ្លះនៃគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក៏បានស្ថាបនារួចរាល់ហើយដែរ។ លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ បានចុះជាប់ផ្ទាល់ប្រចាំ ដើម្បីពិនិត្យ ដានការងារបច្ចេកទេសសាងសង់ក្រុមហ៊ុន សំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងតាមកិច្ចសន្យា ដោយធានាបានទាំងគុណភាព និងសោភ័ណភាព។
January 5, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការនគរបាលខណ្ឌដង្កោ បានធ្វេីការឃាត់ខ្លួនបានជនសង្ស័យ២នាក់ ដែលបានធ្វេីសកម្មភាពប្រើអំពើហិង្សា (ប្រើមួកសុវត្តិភាព និងកាំបិតប៉័ងតោគំរាមប្លន់យកម៉ូតូ) និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។ ប្រតិបត្តិការ នេះបានធ្វេីឡេីងនៅវេលាម៉ោង ១៦៖៣០នាទី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ ដែលស្ថិតនៅត្រង់ចំណុចផ្លូវបេតុង ស្ថិតនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនការងារព្រហ្មទណ្ឌ នៃអធិការនគរបាលខណ្ឌដង្កោ បានប្រាប់ឲ្យបណ្តាញព័ត៌មាន Fresh News ដឹងថា ជនរងគ្រោះឈ្មោះ ផេង វុទ្ធី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់
January 5, 2025 - ព័ត៌មានជាតិ
(កំពង់ធំ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញទៅត្រួតពិនិត្យដំណើរការសាងសង់ផ្ទះថ្មីចំនួន៦៥ខ្នង នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នារសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥។ អតីតយុទ្ធជនកម្ពុជាទាំងនេះ ក្នុងមួយគ្រួសារទទួលបានផ្ទះមួយខ្នង និងផ្ទៃដីចំនួន១ហិកតា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា អតីតយុទ្ធជននៅខេត្តកំពង់ធំ មានចំនួនជិត៤,០០០គ្រួសារ ហើយចំពោះអតីតយុទ្ធជន
January 5, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត នាព្រឹកថ្ងៃទី៥ ខែមករា ដើមឆ្នាំថ្មី ឆ្នាំ២០២៥នេះ បានអញ្ជើញសួរសុខទុក្ខ ប្រគល់អំណោយ និងរៀបចំអាហារថ្ងៃត្រង់ ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ពិការភ្នែក គថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី សរុបចំនួន ៣៥០នាក់ ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
January 5, 2025









