Nisaiy KP
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការអបអរសាទរប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ដែលឈរលើកំពូលតារាងជាគោលដៅទស្សនាដ៏ល្បីបំផុតលើពិភពលោក ក្នុងចំណោមគោលដៅល្បីៗបំផុតទាំង៣២ ដែលត្រូវបានចាត់ថ្នាក់ដោយសារព័ត៌មានអាមេរិក U.S. News & World Report។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី តែងតែអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិសូមអញ្ជើញមកទស្សនាកម្សាន្តនៅខេត្តសៀមរាប ដែលជារមណីយដ្ឋានទេសចរណ៍វប្បធម៌និងធម្មជាតិដ៏ទាក់ទាញសម្បូរបែប ជាអតីតមជ្ឈមណ្ឌលអរិយធម៌ខ្មែរបុរាណដ៏អស្ចារ្យ។ សូមរំឭកថា ជារឿយៗ ប្រាសាទអង្គរវត្តក៏តែងតែឈរលើកំពូលតារាងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុត ជាគោលដៅដែលភ្ញៀវទេសចរប៉ងប្រាថ្នាមកទស្សនាច្រើនជាងគេបំផុត ជាគោលដៅទស្សនាទិដ្ឋភាពថ្ងៃរះ-ថ្ងៃរៀបលិចដ៏ស្រស់ស្អាតបំផុត ពីស្ថាប័នអន្តរជាតិធំៗជាច្រើននៅជុំវិញពិភពលោក។ គួរបញ្ជាក់ដែរថា រមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះ គឺជាអតីតរាជធានីខ្មែរនាសម័យអង្គរជាង៦០០ឆ្នាំ (ស្រីយសោធរបុរៈ) ជាមជ្ឈមណ្ឌលអរិយធម៌ខ្មែរបុរាណដ៏រុងរឿង និងជាបេះដូងនៃមហាអំណាចកម្វុជទេសៈដ៏ធំធេង ដែលប្រៀបដូចជាទេពមហានគរនាអតីតកាល ខណៈបច្ចុប្បន្នពិភពលោកបានចាត់ទុកថា តំបន់រមណីយដ្ឋានអង្គរ គឺជាមហាសាសនាដ្ឋានធំជាងគេបំផុតនៅលើពិភពលោក

    February 2, 2025
  • ព័ត៌មានអន្តរជាតិ

    (អូតាវ៉ា/ម៉ិកស៉ីកូ)៖ នាយករដ្ឋមន្រ្តីនៃប្រទេសកាណាដា លោក Justin Trudeau និងប្រធានាធិបតីនៃប្រទេសម៉ិកស៉ិក លោកស្រី Claudia Sheinbaum បាននាំគ្នាប្រកាសវិធានការសងសឹកវិញ ប្រឆាំងលើទំនិញរបស់សហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបញ្ជាឱ្យយកពន្ធ២៥ភាគរយ ប្រឆាំងទំនិញរបស់ប្រទេសក្បែរខាងទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ ឆ្នាំ២០២៥។ លោក Trudeau បាននិយាយថា កាណាដានឹងសងសឹកវិញ តាមរយៈការយកពន្ធ២៥ភាគរយ លើទំនិញរបស់អាមេរិក មានចាប់តាំងពី​ភេសជ្ជៈ គ្រឿងស្រវឹង រហូតដល់សម្ភារ និងឧបករណ៍ផ្សេងៗ។ បើតាមលោក

    February 2, 2025
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញបញ្ជាឱ្យយកពន្ធក្នុងអត្រា ២៥ភាគរយ លើទំនិញនាំចូលពីប្រទេសកាណាដា និងម៉ិកស៉ិក ព្រមទាំងក្នុងអត្រា១០ភាគរយ លើទំនិញនាំចូលពីប្រទេសចិន ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃអង្គារសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិចំនួន៣ ដាច់ដោយឡែកពីគ្នា ស្តីពីការយកពន្ធលើទំនិញរបស់ប្រទេសទាំងលើ ហើយបានប្តេជ្ញាថា នឹងរក្សាគោលការណ៍យកពន្ធនោះ រហូតទាល់តែអ្វីដែលលោកហៅថា ភាពអាសន្នថ្នាក់ជាតិ ជុំវិញបញ្ហាថ្នាំ fentanyl និងអន្តោប្រវេសន៍ខុសច្បាប់ មកកាន់សហរដ្ឋអាមេរិក ត្រូវបានបញ្ចប់។ ក្រុមមន្រ្តីសេតវិមាន បាននិយាយថា នឹងពុំមានការលើកលែងក្នុងវិធានការយកពន្ធឡើយ

    February 2, 2025
  • ព័ត៌មានជាតិ

    តាមរយៈចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០២៥ បានឱ្យដឹងថា បុរសម្នាក់ដែលធ្លាប់សុំទោសជាសាធារណៈ រឿងប្រើសម្ដីមិនសមរម្យលើសមត្ថកិច្ច ពេលនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនចាត់ការតាមច្បាប់ ដោយសារដុតផ្ទះម្តាយក្មេក។ ដោយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវេលាម៉ោង០៦ និង៣០នាទីព្រឹក បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណី ដុតផ្ទះបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី សែនសុខ បណ្តាលឲ្យខូចខាតសម្ភារៈមួយចំនួន។ ជនសង្សយ័ឈ្មោះ មី រស្មី បច្ចប្បន្នកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។ គួររំលឹកផងដែរថា

    February 2, 2025
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ក្រសួងសាធារណការនិងដឹកជញ្ជូន និងរដ្ឋបាលខេត្តព្រះសីហនុ រួមទាំងសមត្ថកិច្ចនៃក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី បានសហការគ្នាធ្វើការអន្តរាគមន៍សម្អាតឆ្នេរសមុទ្រឱ្យបានស្អាត បន្ទាប់ពីមានប្រេងចំនួនប្រមាណ២០០០លីត្រ បានអណ្តែតមកលើឆ្នេរព្រែកត្រែង ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥។ នៅក្នុងប្រតិបត្តិការនេះ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន, លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល, លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ

    February 2, 2025
  • ព័ត៌មានជាតិ

    (ក្រចេះ)៖ ក្នុងស្មារតីទទួលខុសត្រូវ និងឆ្លើយតបនឹងតម្រូវការចាំបាច់ដែលបងប្អូនប្រជាកសិករត្រូវការដើម្បីជួយសង្គ្រោះស្រូវរដូវប្រាំងដែលកំពុងខ្វះទឹក, លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ រួមនឹងក្រុមការងារ រដ្ឋបាលខេត្ត ស្រុកឆ្លូង បានបន្តចុះពិនិត្យស្ថានភាពនៃការអន្តរាគមន៍បូមទឹកស្រោចស្រពស្រែប្រាំងរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ នារសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ នាឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា នេះជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលបានខិតខំខ្នអខ្នែងក្នុងការផ្តល់អន្តរាគមន៍ទាន់ពេលវេាដើម្បីសង្គ្រោះស្រូវប្រជាពលរដ្ឋ។ ក្នុងឱកាសនេះ ក៏មានការអញ្ជើញចូលរួមរបស់លោក ស្យាហារ៉ូឌីន ប៊ីន អ៊ន

    February 2, 2025
  • ព័ត៌មានអន្តរជាតិ

    (LAS VEGAS)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ ទី២៥ ខែមករា បាននិយាយថាលោកអាចនឹងពិចារណាត្រឡប់ចូលរួមជាមួយអង្គការសុខភាពពិភពលោក WHO ឡើងវិញ ប៉ុន្មានថ្ងៃបន្ទាប់ពីលោកបានបញ្ជាឱ្យសហរដ្ឋអាមេរិកដកខ្លួនចេញពីទីភ្នាក់ងារសុខាភិបាលសកលមួយនេះ ដោយចោទថាគ្មានសមត្ថភាពដោះស្រាយកូវី១៩ និងវិបត្តិសុខាភិបាលសកលដទៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះប្រាប់ក្រុមអ្នកគាំទ្រនៅទីក្រុង Las Vegas។ សហរដ្ឋអាមេរិក មកទល់បច្ចុប្បន្នគឺជាម្ចាស់ជំនួយធំបំផុតរបស់ WHO ជាមួយការចូលរួម វិភាគទាន ១៨ភាគរយនៃវិភាគទានបង់ដោយសមាជិកទាំងអស់ ហើយកញ្ចប់ថវិការបស់ WHO សម្រាប់ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥ គឺមានទំហំ ៦.៨ពាន់លានដុល្លារ។

    January 26, 2025
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ ក្រុមអ្នកដឹកជញ្ជូនម្ហូបអាហាររបស់ក្រុមហ៊ុន E-Gets ចំនួន៤នាក់ ក្នុងចំណោមបក្ខពួកជាច្រើនទៀត ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនពាក់ព័ន្ធករណីព្រួតវាយរថយន្ដជនជាតិចិន ដែលបង្កគ្រោះថ្នាក់បុកជាមួយរថយន្ដ២គ្រឿងទៀត តែរត់គេចមិនឈប់ដោះស្រាយ។ កាលពីវេលាម៉ោង៣ទាបភ្លឺ ឈានចូលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ មានហេតុការណ៍យ៉ាងអណាធិបតេយ្យមួយកើតឡើង ដោយជនជាតិចិនម្នាក់ត្រូវបានក្រុមអ្នកដឹកជញ្ជូនក្រុមហ៊ុន E-Gets ដេញតាមវាយរថយន្ដ និងខ្លួនប្រាណបណ្ដាលឲ្យរងរបួសធ្ងន់ ដោយសារតែជនជាតិចិននោះ បង្កគ្រោះថ្នាក់ចរាចរណ៍ហើយរត់គេច។ រំលងបានប៉ុន្មានម៉ោងក្រោយ ពោលនៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនយុវជនចំនួន៤នាក់ ដើម្បីយកមកធ្វើការសួរនាំ និងចាត់ការតាមនីតិវិធី។ ចំពោះអត្តសញ្ញាណក្រុមយុវជនដែលជាអ្នកដឹកម្ហូបនោះ មិនទាន់ត្រូវបានសមត្ថកិច្ចបង្ហាញឲ្យដឹងនៅឡើយទេ។ យ៉ាងណាមិញ នេះជាហេតុការណ៍មួយដែលមិនគួរកើតឡើងបែបនេះឡើយ ពោលប្រសិនបើក្រុមអ្នកដឹកជញ្ជូននោះឃើញគ្រោះថ្នាក់ ហើយជនបង្ករត់គេចនៅពេលដេញតាមទាន់ គួរណាស់តែរាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះអន្ដរាគមន៍

    January 26, 2025
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញថ្មី) ការសាងសង់សម្រេចបានជាង ៩៤%ហើយ បើគិតជាទឹកប្រាក់ចំណាយមកដល់ពេលនេះអស់ចំនួនប្រមាណជិត ១ ៤០០លានដុល្លារ ដោយចំណាយលើការងារសាងសង់ និងការងារដោះស្រាយផលប៉ះពាល់។ នេះបើតាមការបញ្ជាក់របស់លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ប្រាប់បណ្តាញព័ត៌មាន។ លោកបន្តថា ការងារសំណង់ធំសំខាន់ធំៗ ដូចជាការងារពាក់ព័ន្ធសំណង់ស្ថានីយអ្នកដំណើរ/Passenger Terminal Building, ការងារពាក់ព័ន្ធសំណង់មជ្ឈមណ្ឌល ផ្គត់ផ្គង់ថាមពល/Power House និងការងារពាក់ព័ន្ធទៅនឹងសំណង់ទីលានចតយន្តហោះ/Aircraft Apron-Parking) ត្រូវបញ្ចប់នៅមួយផ្នែកធំនៅក្នុងបំណាច់ខែធ្នូ ឆ្នាំ២០២៤ និងមួយចំនួនតូចក្នុងខែមករា ឆ្នាំ២០២៥នេះ។ ការសាងសង់នេះបុគ្គលិក កម្មករ

    January 26, 2025
  • ព័ត៌មានអន្តរជាតិ

    (នៅលើយន្ដហោះ AIR FORCE ONE)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាប្រទេសដែលជាគោលដៅនៃដំណើរទស្សនកិច្ចនៅក្រៅប្រទេសដំបូងបំផុត របស់លោក អាចជាអារ៉ាប៊ីសាអូឌីត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្ដហោះ AIR FORCE ONE កាលពីថ្ងៃសៅរ៍ ទី២៥ ខែមករា លោក ត្រាំ បានបន្ថែមថាគោលដៅនៃដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូង របស់លោក អាចជាអារ៉ាប៊ីសាអូឌីត បើទោះជាទម្លាប់ប្រធានាធិបតីអាមេរិកតែងតែធ្វើទស្សនកិច្ចទៅកាន់ចក្រភពអង់គ្លេសក៏ដោយ។ លោក ត្រាំ ក៏បានលើកឡើងដែរថាលើកចុងក្រោយ បំផុតដែលលោកធ្វើទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអូឌីត នោះគឺដោយសារតែប្រទេសអារ៉ាប់មួយនេះបានយល់ព្រមទិញផលិតផលអាមេរិកទំហំរាប់ពាន់លានដុល្លារ។ គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ

    January 26, 2025