- Nisaiy KP
- ព័ត៌មានអន្តរជាតិ
(មូស្គូ)៖ នៅថ្ងៃសៅរ៍ ទី៤ ខែធ្នូ នេះ ក្រសួងការពារជាតិរុស្ស៉ីបានឱ្យដឹងថា កងកម្លាំងរបស់ខ្លួនបានកាន់កាប់ភូមិ Nadiya ក្នុងតំបន់ Luhansk ភាគខាងកើតអ៊ុយក្រែន ហើយបានបាញ់ទម្លាក់មីស៉ីល ATACMS ផលិតដោយសហរដ្ឋអាមេរិកចំនួន ៨គ្រាប់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងទៀតថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូន របស់អ៊ុយក្រែនចំនួន ១០គ្រឿង នៅលើទឹកដីរុស្ស៉ី កាលពីព្រឹកថ្ងៃសៅរ៍ រួមទាំងបីនៅលើតំបន់ Leningrad ភាគខាងជើងប្រទេសផងដែរ។ អាកាសយានដ្ឋាន Pulkovo នៃទីក្រុង St Petersburg ត្រូវផ្អាកដំណេីរការបណ្តោះអាសន្ន នូវការមកដល់ និងចាកចេញនៃជើងហោះហើរនៅព្រឹកថ្ងៃសៅរ៍។
January 5, 2025 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖ ផ្ដល់សិទ្ធិដោយ៖ Freshnews
January 5, 2025 - ព័ត៌មានជាតិ
(កំពង់ចាម)៖ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃ ទី៤ ខែមករា ឆ្នាំ២០២៥ នេះបានដឹកនាំមន្ទីរជំនាញ អាជ្ញាធរពាក់ព័ន្ធ អញ្ជើញចុះពិនិត្យវឌ្ឍនភាពសំណង់ប្រព័ន្ធប្រឡាយរំដោះទឹកភ្លៀងចេញពីក្រុងកំពង់ចាម ក្នុងគម្រោងអភិវឌ្ឍន៍របស់ធនាគារADB ស្ថិតនៅចំណុច (បឹងស្នាយ) ភូមិតាណេង សង្កាត់សំបូរមាស ក្រុងកំពង់ចាម។ ក្នុងឱកាសចុះពិនិត្យនោះ លោកអភិបាលខេត្ត បានមានប្រសាសន៍ជំរុញឲ្យមន្ត្រីជំនាញ សហការជាមួយអាជ្ញាធរក្រុង ធ្វើការត្រួតពិនិត្យតាមដានសំណង់ខាងលើនេះឲ្យបានជាប់ជាប្រចាំ ដើម្បីធានាបាននូវគុណភាព និងការប្រើប្រាស់បានគង់វង្សយូរអង្វែង៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
January 5, 2025 - ព័ត៌មានជាតិ
(ស្វាយរៀង)៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ សាលាដំបូងខេត្តស្វាយរៀងបានទទួលសំណុំរឿងព្រហ្មទណ្ឌលេ៧៤៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ពីអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដែលមានជនជាប់ ពាក់ព័ន្ធជាក្មេងទំនើងមានខ្លួនចំនួន៦នាក់ (អនីតិជន) ត្រូវបានតំណាងអយ្យការដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យ ពីបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងសមគំនិតក្នុងអំពើកាន់ កាប់អាវុធដោយគ្មានការអនុញ្ញាត (កាន់កាប់អាវុធប្រហារនៅក្រៅលំនៅឋាន) ប្រព្រឹត្តនៅចំណុចផ្លូវកៅស៊ូ ស្ថិតនៅភូមិអូរសំដី ឃុំពោធិ៍រាជ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ តាមមាត្រា៤៩០ កថាខណ្ឌទី២ និងមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ។ បន្ទាប់ពីសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងរួចមក ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត ស្វាយរៀង បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើជនត្រូវចោទមានខ្លួនចំនួន៦នាក់ដូចខាងលើ នៅថ្ងៃទី២៩
December 29, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅល្ងាចថ្ងៃអាទិត្យ ១៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីនៃការប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាទិវារំលឹកដល់ការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។ ការប្រកួតបាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» មានការប្រកួតរវាងក្រុមកីឡាបាល់ទាត់តារាកម្ពុជា ជាមួយក្រុមបាល់ទាត់គុណខ្មែរ និងមួយគូទៀត រវាងក្រុមកីឡាបាល់ទាត់តារាកម្ពុជា ប្រកួតជាមួយក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជា។ ក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជា នឹងមានការចូលរួមទាត់ពីថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាដោយផ្ទាល់មានដូចជា លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន
December 29, 2024 - ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ អាជ្ញាធរនៅប្រទេសកូរ៉េខាងត្បូង បានបន្តឱ្យដឹងថា ចំនួនអ្នកបាត់បង់ជីវិតកើនដល់ ១២០នាក់ហើយ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរ ១គ្រឿង របស់អាកាសចរណ៍ Jeju Air បានជួបគ្រោះថ្នាក់ អំឡុងពេលចុះចត កាលពីព្រឹកថ្ងៃអាទិត្យ ទី២៩ ខែធ្នូនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ មកទល់ពេលនេះ មានមនុស្សត្រឹមតែ ២នាក់ប៉ុណ្ណោះ ត្រូវបានជួយសង្រ្គោះ ក្នុងចំណោមមនុស្សសរុបទាំង ១៨១នាក់ ដែលស្ថិតនៅលើយន្តហោះ ដូច្នេះហើយ តួលេខអ្នកស្លាប់ ត្រូវគេរំពឹងថា នឹងបន្តកើនថែមទៀត។ គ្រោះថ្នាក់ខាងលើ បានកើតឡើង ពេលយន្តហោះនោះ ព្យាយាមចុះចត នៅអាកាសយានដ្ឋានអន្តរជាតិ Muan។
December 29, 2024 - ព័ត៌មានជាតិ
(កំពង់ចាម)៖ នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ លោក ម៉ែន សុភក្តិ ប្រធានក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ បានជួបសំណេះសំណាល និងណែនាំអំពីការប្រើប្រាស់ប្រព័ន្ធឌីជីថល អ.ម.ត ក្នុងពិធីផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់បេក្ខជនអាហារូបករណ៍ អ.ម.ត ចំនួនប្រមាណ ៥០រូប សិក្សានៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។
December 29, 2024 - PR
(ភ្នំពេញ)៖ ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ប្រជាប្រុសស្រីទូទាំងពិភពលោក ត្រៀមអបអរសាទនូវមហាព្រឹត្តិការណ៍ចូលឆ្នាំសកល២០២៤-២០២៥ ឈោងចាប់លាភជ័យ សិរីមង្គល ឆ្នាំ២០២៥ ឆ្នាំដ៏មានតេជះរិទ្ធិអំណាច។ ឆ្នាំថ្មីប្រជាប្រុសស្រីរីករាយអឺងកង រាំលេងសប្បាយជាមួយចង្វាក់រាំវង់ លាំលាវ រាំក្បាច់ សារ៉ាវ៉ាន់ កន្ត្រឹម និងតាមបែបសម័យទំនើប EDM (DJ) នៅ៣ទីតាំងតំណាលគ្នា ចាប់ពីម៉ោង ៦ ល្ងាចរហូតដល់ម៉ោង១២ យប់។ មួយឆ្នាំមានតែម្តង ជាពេលវេលាដែលមិនអាចខកខានបាន។ ក្នុងនោះផងដែរ GANZBERG ក៏បានរៀបចំការប្រគំតន្ត្រីដ៏អស្ចារ្យទំនើប លំដាប់ស្តង់ដារខ្ពស់ ប្រមូលសុទ្ធតែជាកំពូលតារាចម្រៀងលំដាប់ប្រទេសមកពីគ្រប់ផលិតកម្ម និងកំពូលតារាចម្រៀង Rapper និង DJ ល្បីៗ ដែលជាកំពុងពេញនិយម
December 29, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបិទបញ្ចប់ទស្សនកិច្ចចុះពិនិត្យខ្សែច្រវាក់ផលិតកម្ម និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនផលិតជីក្នុងស្រុក ជាមួយទស្សនកិច្ចជុំទី៤ នៅក្រុមហ៊ុនចំនួន២ ក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។ កន្លងមកក្រុមការងារដឹកនាំដោយ លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ និងមានការចូលរួមពីលោក ឡោ រស្មី និងលោកស្រី ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មខេត្ត បានចុះពិនិត្យចំនួន៣លេីករួចមកហេីយ នៅតាមបណ្តាខេត្តនានា រួមមាន ខេត្តកំពង់ស្ពឺ សៀមរាប ឧត្តរមានជ័យ កំពង់ធំ តាកែវ និងខេត្តកណ្តាល។
December 29, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ បានចាប់ផ្ដើមធ្វើកំណែលើសន្លឹកកិច្ចការ របស់បេក្ខជនប្រឡងប្រជែងធ្វើជាមន្ត្រី ចូលបម្រើការងារនៅ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើវិញ្ញសាសរសេរលើកទី១។ ក្នុងពេលការរៀបចំកំណែនៅសាលាភូមិន្ទរដ្ឋបាលនេះ ក៏មានការអញ្ជើញពិនិត្យដោយផ្ទាល់ពីសំណាក់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដើម្បីធានាតម្លាភាព សុក្រឹតភាព នៃការប្រឡង។ ត្រឹមរយៈពេលមួយថ្ងៃ បេក្ខជនចូលរួមសរុបចំនួន ៥,៦៩៤នាក់ បានបញ្ចប់ទៅដោយរលូន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាព។ សូមបញ្ជាក់ថា ការធ្វើកំណែនឹងរៀបចំកែឲ្យបានរួចរាល់មុនឆ្លងឆ្នាំសកល ជាពិសេស ក្រសួងមុខងារសាធារណៈ បានដាក់សមាសភាពកំណែសន្លឹកកិច្ចការវិញ្ញាសាពហុចម្លើយ សរុបចំនួន១៣០នាក់ មកពីគរុនិស្សិតអនុវិទ្យាល័យ ក្នុងការកែវិញ្ញាសានេះ៕
December 29, 2024









