- Nisaiy KP
- ព័ត៌មានអន្តរជាតិ
(សេអ៊ូល)៖ អាជ្ញាធរនៅប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថា នាថ្ងៃអាទិត្យនេះ យន្តហោះមួយគ្រឿង ផ្ទុកមនុស្សសរុប១៨១នាក់ បានធ្លាក់នៅអាកាសយានដ្ឋានអន្តរជាតិ Muan ហើយជាលទ្ធផលបានបណ្តាលឱ្យមនុស្សយ៉ាងហោច២៩នាក់ បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ២០២៤។ មន្រ្តីនៃទីភ្នាក់ងារពន្លត់អគ្គីសនីប្រចាំតំបន់ បានប្រាប់ថា មកទល់ឥឡូវ មនុស្សយ៉ាងហោច២៩នាក់ ត្រូវបញ្ជាក់ថាបានស្លាប់ ក្នុងគ្រោះថ្នាក់ខាងលើ ប៉ុន្តែតួលេខអាចបន្តកើនឡើងថែមទៀត ដោយសារតែមានអ្នករងរបួសធ្ងន់ច្រើន។ នាពេលនេះ ក្រុមសង្រ្គោះ កំពុងព្យាយាមជួយអ្នកដំណើរ ដែលនៅផ្នែកខាងក្រោយនៃយន្តហោះ។ គួរបញ្ជាក់ថា បើតាមសារព័ត៌មានកូរ៉េខាងត្បូង Yonhap គ្រោះថ្នាក់នោះ ទំនងជាបានកើតឡើង ដោយសារការប៉ះទង្គិចជាមួយហ្វូងសត្វបក្សី
December 29, 2024 - ព័ត៌មានជាតិ
(កំពង់ធំ)៖ មន្ដ្រីប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានថ្នាក់លើហៅមកធ្វើការសួរនាំដើម្បីស្រាវជ្រាវបន្ដ និងផ្អាកការងារបណ្ដោះអាសន្ន ក្រោយយកការចោទប្រកាន់ប្រើហិង្សាលើពលរដ្ឋ។ សេចក្ដីបំភ្លឺព័ត៌មាននៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានឃើញបណ្តាញសង្គម និងសារព័ត៌មានមួយចំនួនបានចុះផ្សាយនូវវីដេអូរឃ្លីប ដោយចោទប្រកាន់ ថាសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រើអំពើហិង្សាលើប្រជាពលរដ្ឋ។ ក្រោយពីទទួលបានព័ត៌មានខាងលើនេះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានចាត់តាំងកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ចុះសហការជាមួយ អធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីធ្វើការស្រាវជ្រាវ និងបាននាំខ្លួនមន្ត្រីនគរបាលដែលទទួលរងការចោទ ប្រកាន់ខាងលើមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ និងបន្តនីតិវិធីស្រាវជ្រាវ
December 29, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលជាក្បួនដង្ហែដ៏ធំពុំធ្លាប់មាន ល្បែងកម្សាន្តសប្បាយៗជាច្រើនកន្លែង ការសម្តែងសិល្បៈចម្រុះពីសិល្បករល្បីៗជាច្រើន ការតុបតែងលម្អស្អាតៗ រួមជាមួយនឹងការបាញ់កាំជ្រួចរាប់ថយក្រោយឆ្លងឆ្នាំសកល២០២៤ ចូលទៅកាន់២០២៥ នឹងចូលមកដល់ហើយ។ ព្រឹត្តិការណ៍ «សាទរកម្ពុជា» មានកម្មវិធីដ៏គួឲ្យរំភើបជាច្រើនដូចជា ក្បួនដង្ហែដែលមានអ្នកចូលរួមប្រមាណ ៣០០០នាក់។ សូមកុំភ្លេចចូលរួមទាំងអស់គ្នា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅសួនច្បារមុខព្រះបរមរាជវាំង ចាប់ពីវេលាម៉ោង៣៖០០រសៀល រហូតដល់ម៉ោង ១៖០០ទាបភ្លឺ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
December 29, 2024 - ព័ត៌មានជាតិ
(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នាំយកស្បៀងអាហារ គ្រឿង ឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតចំនួន៤០គ្រួសារ នៅឃុំដងកាំបិត នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤នេះ។ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលជានិច្ចការលោកទាំងទ្វេតែងតែនឹកឃើញ និងដឹងគុណជានិច្ចចំពោះអតីតយុទ្ធជនដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ
December 22, 2024 - ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ ចិន នៅថ្ងៃអាទិត្យ ទី២២ ខែធ្នូនេះ បានរិះគន់ជំនួយយោធាថ្មីរបស់សហរដ្ឋអាមេរិក សម្រាប់កោះតៃវ៉ាន់ ដោយចាត់ទុកថាកញ្ចប់ជំនួយទំហំទឹកប្រាក់ ៥៧១លានដុល្លារ បានបំពានធ្ងន់ធ្ងរ លើគោលការណ៍ចិនតែមួយ រួមទាំងការឯកភាពគ្នានៃសេចក្ដីថ្លែងការណ៍រួមរវាងសហរដ្ឋអាមេរិក និងចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសចិន បានគូសបញ្ជាក់ថា «ចិននឹងចាត់រាល់វិធានការចាំបាច់ទាំងអស់ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹករបស់ខ្លួន ហើយបានហៅតៃវ៉ាន់ថា ជាបន្ទាត់ក្រហមមួយដែលមិនត្រូវឆ្លងដាច់ខាត»។ គួរបញ្ជាក់ថា ប្រតិកម្មរបស់ប៉េកាំង កើតមានឡើង ក្រោយកាលពីថ្ងៃទី២០ ខែធ្នូ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអនុញ្ញាតលើការផ្តល់ជំនួយយោធាទំហំ ៥៧១លានដុល្លារ សម្រាប់កោះតៃវ៉ាន់ ស្របពេលដែលរូបលោក ត្រៀមខ្លួនចាកចេញពីតំណែង
December 22, 2024 - ព័ត៌មានជាតិ
(ព្រៃវែង)៖ ថ្លែងក្នុងពិធីពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នៅបរិវេណវិទ្យាល័យមេសាង ស្រុកមេសាង ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ លោកអភិសន្តិបណ្ឌិត ស សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានបញ្ជាក់ថា ការពង្រឹងធនធានមនុស្សជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។ លោកអភិសន្តិបណ្ឌិតបានបន្ថែមថា ការអភិវឌ្ឍប្រទេសជាតិ ត្រូវការធាតុផ្សំចំនួនពីរសំខាន់៖ ទី១គឺធនធានមនុស្ស ទី២គឺការដឹកនាំ ដោយជាក់ស្តែងគិតមកដល់ពេលនេះ ដូចអ្វីដែលបានឃើញ គឺការខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ចាប់ពីអាណត្តិមុនរហូតមកដល់បច្ចុប្បន្ន ដែលបានដើលើផ្លូវត្រូវ មានចក្ខុវិស័យ និងគោលនយោបាយច្បាស់លាស់។ លោកអភិសន្តិបណ្ឌិតបានបន្តថា ដើម្បីឱ្យការអភិវឌ្ឍប្រទេសជាតិកាន់តែរីកចម្រើន
December 22, 2024 - ព័ត៌មានជាតិ
(កំពង់ចាម)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ បានឆ្លៀតលួចចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអារក្សត្នោត ខេត្តកំពង់ចាម ដោយមិនបានជូនដំណឹងជាមុន ក្នុងគោលបំណងពិនិត្យដោយផ្ទាល់អំពីប្រសិទ្ធភាព ស្ថានភាពការបម្រើសេវានាពេលយប់ ក៏ដូចជាឆ្លៀតចុះសរសួរសុខទុក្ខ លើកទឹកចិត្តដល់មន្រ្តី បុគ្គលិកសុខាភិបាល ដែលកំពុងបំពេញភារកិច្ច ការទទួលខុសត្រូវរបស់ខ្លួន។ ឆ្លៀតក្នុងឱកាសនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានឱ្យជំនួយការម្នាក់ ដើរតួជាអ្នកមានបញ្ហាសុខភាព ដើម្បីចូលទៅស្វែងរកសេវាពិនិត្យសុខភាពនៅក្នុងមណ្ឌលសុខភាព។ ជាមួយគ្នានោះក៏បានសង្កេតថាប្រជាពលរដ្ឋមកទទួលសេវាថែទាំ និងពិនិត្យសុខភាពច្រើនសមរម្យ រួមទាំងស្រ្តីសម្រាលកូនផងដែរ។ លោកសាស្រ្តាចារ្យរដ្ឋមន្ដ្រីបានឱ្យដឹងថា ខណៈដែលចុះមកពិនិត្យការផ្ដល់សេវាសុខាភិបាលដោយផ្ទាល់របស់បុគ្គលិក បម្រើជូនប្រជាពលរដ្ឋយើង បានសង្កេតឃើញថា បុគ្គលិកសុខាភិបាលនៅក្នុងមណ្ឌលសុខភាពអារក្សត្នោតយើង មានឥរិយាបថល្អ អនាម័យសមរម្យ ហេដ្ឋារចនាសម្ព័ន្ធល្អ បុគ្គលិក
December 22, 2024 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការសម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តចំនួន១លានTEUs។ ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក ប៊ី យ៉ូស៊ីហ៊ីរ៉ូ (ABE Yoshihiro) លេខាទី១ នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា លោកស្រី មីយូរ៉ា យ៉ូស៊ីកុ (Ms.MIURA Yoshiko) អ្នកតំណាងជាន់ខ្ពស់នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំនៅកម្ពុជា អភិបាលរងខេត្ត អភិបាលក្រុង ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។ លោក ម៉ាង ស៊ីណេត បានកោតសរសើរ
December 22, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានជំរុញឱ្យក្រសួងពាណិជ្ជកម្មគិតគូរ ក្នុងការលុបបំបាត់នូវរបាំងពាណិជ្ជកម្មដែលមិនចាំបាច់ ដើម្បីបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា។ ថ្លែងក្នុង «ពិធីបិទសន្និបាតបូកសរុបការងារពាណិជ្ជកម្ម ឆ្នាំ២០២៤និង លើកទិសដៅការងារ ឆ្នាំ ២០២៥» នាថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ២០២៤ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងត្រូវបន្តរៀបចំវិធានការគោលនយោបាយ សម្រាប់កាត់បន្ថយថ្លៃពាណិជ្ជកម្ម និងថ្លៃពាក់ព័ន្ធនានា ព្រមទាំងលុបបំបាត់នូវរបាំងពាណិជ្ជកម្ម ដែលមិនចាំបាច់ ដើម្បី បង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា, ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង លើកកម្ពស់អនុលោមភាពស្តង់ដា ។ល។»។ អគ្គបណ្ឌិតសភាចារ្យ អូន
December 22, 2024 - ព័ត៌មានជាតិ
(កំពង់ធំ)៖ ដោយប្រើប្រាស់ក្រុមគ្រឿងចក្រសម្តេចបវរធិបតី រៀបចំឡើងដោយលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីបើកការដ្ឋានជួសជុលផ្លូវលំមួយខ្សែ ប្រវែង ១៦គីឡូម៉ែត្រ ចេញពីកោះរះ ទៅភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ស្របទៅតាមការសំណូម ពររបស់ប្រជាពលរដ្ឋ។ ពិធីនេះក៏មានការចូលរួមពីលោក ហែម ក្រាញ់តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្រឡៅ ស្រុកតាំងគោក លោក លោកស្រី អនុប្រធានក្រុមកាងារ
December 22, 2024









