Nisaiy KP
  • ព័ត៌មានអន្តរជាតិ

    (ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចោទប្រកាន់ Google របស់ក្រុមហ៊ុន Alphabet ថា ជាឧបករណ៍ដែលប្រើប្រាស់ដោយរដ្ឋាភិបាលអាមេរិក ដើម្បីរកពិន្ទុនយោបាយ ។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ Google ដែលស្ថិតក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាបរទេសផ្សេងទៀតនោះ, បានស្ថិតក្រោមសម្ពាធ ក្នុងប្រទេសរុស្ស៊ី អស់រយៈពេលជាច្រើនឆ្នាំហើយ ជុំវិញមាតិកាដែលខ្លួនបានចែកចាយ, ប៉ុន្តែស្របពេលដែលទីក្រុង Moscow បានបិទប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Twitter, Facebook និង Instagram នោះ វាហាក់ដូចជាស្ទាក់ស្ទើរ ក្នុងការបិទកម្មវិធី YouTube

    December 22, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ អត្តពលិកកម្រិតជំនាញ និងស្ម័គ្រចិត្ដជាង ៥ពាន់នាក់ នៅព្រឹកថ្ងៃទី២២ ខែធ្នូនេះ បានចូលរួមការប្រកួតរត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិឥណ្ឌូចិន ឆ្នាំ២០២៤ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ក្រោមវត្តមានលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលបានអញ្ជើញបាញ់កាំភ្លើងបញ្ជាចេញដំណើរវិញ្ញាសារត់ ៤២គីឡូម៉ែត្រផងដែរ។ ក្នុងនាម NOCC និងគណៈកម្មការរៀបចំ លោកបណ្ឌិត ថោង ខុន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះអត្តពលិកជាតិ-អន្តរជាតិ ទាំងកម្រិតជំនាញ និងស្ម័គ្រចិត្តទាំងអស់ ដែលបានមកកាន់អង្គរបេតិកភណ្ឌពិភពលោកនៃព្រះរាជាណាចក្រអច្ឆរិយៈ ក្នុងការប្រកួតរត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិឥណ្ឌូចិន ពេលនេះ ដែលមានអ្នកចូលរួមសរុបចំនួន ៥,៣២៧នាក់ មកពី ១៤ប្រទេស

    December 22, 2024
  • ព័ត៌មានជាតិ

    (កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២៤ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យការសាងសង់ឡើងវិញ ស្ពានឬស្សីឆ្នេរកោះប៉ែន ស្ថិតក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម និងណែនាំដល់ម្ចាស់រមណីយដ្ឋាន ឲ្យកែលម្អសោភ័ណភាព និងបន្តពង្រឹងការការពារសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរ ផងដែរ ។ បើតាម លោក ប៊ុន ដារ៉ា ម្ចាស់រមណីយដ្ឋានឆ្នេរកោះប៉ែន ស្ពានឬស្សី ដែលតភ្ជាប់ពីត្រើយម្ខាងក្រុងកំពង់ចាម ទៅឆ្នេរកោះប៉ែន មានប្រវែង ១ ០៦៨ ម៉ែត្រ ដែលបច្ចុប្បន្នសាងសង់សម្រេចបាន ៨០%

    December 15, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ បានចេញអនុក្រឹត្យ ស្តីពី ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ អនុក្រឹត្យនេះ កំណត់បែបបទនិងនីតិវិធីនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីកំណត់អត្តសញ្ញាណ ប្រភេទការងារ មុខរបរ អាជីវកម្ម និងព័ត៌មានរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សំដៅចូលរួមអភិវឌ្ឍសេដ្ឋកិច្ច ក្រៅប្រព័ន្ធឱ្យរីកធំធាត់ និងអាចចូលរួមបានពេញលេញប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។ អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះការចុះឈ្មោះសហគ្រាសធុនមីក្រូ កម្មករ និយោជិតនៃ សហគ្រាសធុនមីក្រូ កម្មករនិយោជិតម្តងម្កាល និងបុគ្គលស្វ័យនិយោជន៍ដែលប្រកបអាជីវកម្ម មុខរបរ និង/ឬ ការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ខាងក្រោមនេះជាអនុក្រឹត៖ ផ្ដល់សិទ្ធិដោយ៖ Freshnews

    December 15, 2024
  • ព័ត៌មានអន្តរជាតិ

    (ក្រុងឡុងដ៍)៖ សេចក្តីសម្រេចរបស់តុលាការកំពូលរបស់អង់គ្លេសបានសម្រេចឱ្យពលករចំណាកស្រុកដែលចោទប្រកាន់ថា ពួកគេត្រូវបានគេបង្ខំឱ្យធ្វើការនៅរោងចក្រផលិតគ្រឿងបន្លាស់សម្រាប់ក្រុមហ៊ុនផលិតម៉ាស៊ីនបូមធូលីអង់គ្លេស Dyson នៅក្នុងប្រទេសម៉ាឡេស៊ីអាចប្តឹងក្រុមហ៊ុន Dyson នៅទីក្រុងឡុងដ៍បាន។ សេចក្តីសម្រេចនេះបានច្រានចោលសេចក្តីសម្រេចរបស់តុលាការជាន់ខ្ពស់ដែលសម្រេចឱ្យពួកគេប្តឹងនៅម៉ាឡេស៊ី។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ពលករចំណាយស្រុបចំនួន ២៤នាក់មកពីប្រទេសនេប៉ាល់និងបង់ក្លាដែសដែលក្នុងចំណោមនោះម្នាក់បានស្លាប់ ហើយអ្នកតំណាងរបស់គាត់បានប្តឹងក្រុមហ៊ុន Dyson Technology Ltd ក្រុមហ៊ុន Dyson Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Dyson នៅប្រទេសម៉ាឡេស៊ីនៅឆ្នាំ២០២២។ អ្នកប្តឹងទាំងនោះគឺជាពលករចំណាកស្រុកដែលបម្រើការងារឱ្យក្រុមហ៊ុនម៉ាឡេស៊ី ATA Industrial ឬក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់នេះ ដែលបានផលិតគ្រឿងបង្គុំសម្រាប់ផលិតផលក្រុមហ៊ុន Dyson។ មេធាវីរបស់ពួកគេបាននិយាយថា ពលករទាំងនោះត្រូវបានគេកាត់ប្រាក់ឈ្នួលដោយខុសច្បាប់ ហើយជួនកាលត្រូវបានគេវាយដំដោយសារមិនអាចសម្រេចការងារបានតាមគោលដៅដែលបានកំណត់ខ្ពស់ជ្រុលឱ្យពួកគេ។ ក្រុមមេធាវីទាំងនេះបានចោទប្រកាន់នៅក្នុងពាក្យបណ្ដឹងនៅតុលាការជាន់ខ្ពស់ទីក្រុងឡុងដ៍ថា ក្រុមហ៊ុន Dyson គឺជាអ្នកទទួលខុសត្រូវចុងក្រោយ។ ក្រុមហ៊ុន

    December 15, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមប្រតិភូសភាពាណិជ្ជកម្មសៀងហៃ ដឹកនាំដោយ លោក Cui Jianhua ប្រធានសភាពាណិជ្ជកម្មសៀងហៃ «Rugao» កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ បានជួបជាមួយ លោក សុខ សារ៉ាវុធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព។ សហគ្រិនប្រមាណជា២០នាក់ នៃសភាពាណិជ្ជកម្មសៀងហៃ ដឹកនាំដោយ លោក Cui Jianhua បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់អំពីការវិនិយោគនៅប្រទេសកម្ពុជា។ គណៈប្រតិភូបានទៅទស្សនកិច្ចនៅគម្រោង Picasso City Garden Project របស់ក្រុមហ៊ុន Titan Stone Group និងក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី

    December 15, 2024
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសៅរ៍ ទី១៤ ខែធ្នូ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានហៅការបោះឆ្នោតដកតំណែង ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ថា ជាសញ្ញាភាពធន់រឹងមាំនៃលទ្ធិប្រជាធិបតេយ្យ ហើយបានសន្យាថា នឹងធ្វើការជាមួយមេដឹកនាំថ្មី របស់រដ្ឋាភិបាលទីក្រុងសេអ៊ូល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០២៤។ លោក Blinken បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅប្រទេសហ៊្សកដានីយ៉ាងដូច្នេះថា «ខ្ញុំយល់ថា រឿងដែលសំខាន់បំផុតនោះ គឺកូរ៉េខាងត្បូងបានស្តែងឱ្យឃើញ ភាពធន់រឹងមាំនៃលទ្ធិប្រជាធិបតេយ្យ។ យើងបានមើលឃើញ ស្ថានការណ៍ប្រព្រឹត្តទៅដោយសន្តិវិធី

    December 15, 2024
  • ព័ត៌មានអន្តរជាតិ

    (គៀវ)៖ ប្រទេសអ៊ុយក្រែន បានស្នើឱ្យស្ថាប័នគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA ចេញមុខសុំទោសជាសាធារណៈ ក្រោយពេលបង្កកំហុសដោយអចេតនាពុំអាចទទួលយកបាន តាមរយៈដកតំបន់គ្រីមៀរចេញពីដែនអធិបតេយ្យភាពរបស់ខ្លួន នាអំឡុងកម្មវិធីចាប់ឆ្នោតបែងចែកពូលជម្រុះ World Cup 2026 ប្រចាំតំបន់អឺរ៉ុបកាលពីថ្ងៃទី១៣ ខែធ្នូ។ នៅចាំបានថា តំបន់គ្រីមៀរ (Crimea) បានស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ីតាំងពីឆ្នាំ២០១៤ និងមានប្រទេសតិចតួចបំផុតដែលទទួលស្គាល់រឿងនេះ។ លោក Heorhiy Tykhy អ្នកនាំពាក្យរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនបានថ្លែង ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC នៅថ្ងៃនេះថា «អ៊ុយក្រែនសង្ឃឹមថា នឹងទទួលបានការសុំទោសជាសាធារណៈពី FIFA» ខណៈស្ថាប័នអន្តរជាតិខាងលើ ក៏បានដឹងពីកំហុស និងលុបរូបភាពនោះចេញវិញរួចរាល់ផងដែរ។ លោក Tykhy បានសរសេរបង្ហោះនៅលើបណ្តាញសង្គម X ថា «FIFA មិនត្រឹមតែធ្វើខុសទៅនឹងច្បាប់អន្តរជាតិប៉ុណ្ណោះទេ

    December 15, 2024
  • ព័ត៌មានអន្តរជាតិ

    (សេអ៊ូល)៖​ លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង​ បានប្តេជ្ញាថា​នឹងតស៊ូដើម្បីអនាគតនយោបាយរបស់លោក​ បន្ទាប់ពីសភាដឹកនាំដោយគណប្សប្រឆាំង​ បានអនុម័តលេីសំណេីដកតំណែង​ នៅក្នុងការបោះឆ្នោតលើកទីពីរ​ ជុំវិញការប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹក។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសៅរ៍​ ទី១៤​ ខែធ្នូ​ ឆ្នាំ​ ២០២៤។ សំណើដកតំណែងលោក Yoon ត្រូវបានបោះឆ្នោតអនុម័តដោយសមាជិសភាក្នុងសំឡេងភាគច្រើន។ ពោលគឺសមាជិកសភាចំនួន ២០៤រូប បានបោះឆ្នោតគាំទ្រ និង៨៥រូបជំទាស់ ខណៈ៣រូបអនុបវាទ និងសន្លឹកឆ្នោតចំនួន៨ ជាសន្លឹកឆ្នោតមិនបានការ។ សន្លឹកឆ្នោត ២០៤សំឡេងនេះ គឺលើសពីសំឡេង ២ភាគ៣ ឬ២០០សំឡេង នៅក្នុងចំណោមសមាជិកសភាសរុប៣០០រូប

    December 15, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានណែនាំមន្ដ្រីជំនាញចុះស្រាវជ្រាវវែកមុខ ជនណាដែលប្រើឧបករណ៍នេសាទខុសច្បាប់នៅតំបន់មាត់ខ្លា ដើម្បីឈានទៅចាត់ការតាមវិធានការច្បាប់។ ការណ៍នេះ ធ្វើឡើងបន្ទាប់ពីលោកបានជួបសំណេះសំណាលជាមួយប្រជានេសាទនៅឃុំកំពង់ភ្លុក ក្នុងខេត្តសៀមរាបរួច ហើយបានបន្តដំណើរទៅកាន់តំបន់មាត់ខ្លា ដែលស្ថិតនៅលើបឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកជីក្រែង ខេត្តសៀមរាប។ ដំណើរទស្សនកិច្ចនេះ មានការអមដំណើរដោយលោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប និងថ្នាក់ដឹកនាំ ព្រមទាំងអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូបទៀត។ គោលដៅសំខាន់នៃបេសកកម្មរបស់លោករដ្ឋមន្ដ្រី គឺដើម្បីជួបសំណេះសំណាលជាមួយបងប្អូនប្រជានេសាទនៅតំបន់មាត់ខ្លា ចំនួនជាង ១០០នាក់។ លោក ឌិត ទីណា បានសម្ដែងសេចក្ដីរីករាយ

    December 15, 2024