- Nisaiy KP
- ព័ត៌មានជាតិ
(កោះកុង)៖ តំណាងក្រុមហ៊ុនយកភាស៊ីរថយន្តតាមបណ្តោយផ្លូវជាតិលេខ៤៨ ចំណុចស្ថានីយប្រេងឥន្ទនៈតេលា ក្រុងខេមភូមិន្ទ ខេត្តកោះកុង បានចេញមកអះអាងថា ខ្លួនយកការបង់ថ្លៃភាស៊ីរថយន្តទៅតាមសៀវភៅបន្ទុកកំណត់ប៉ុណ្ណោះ មិនដូចការចោទប្រកាន់ពីអ្នកបើកបរថយន្តមួយចំនួនឡើយ។ ការបកស្រាយពន្យល់របស់តំណាងក្រុមហ៊ុនយកភាស៊ីនេះ ធ្វើឡើងក្រោយគេសង្កេតឃើញមានការបង្ហោះលើបណ្តាញសង្គម Tik Tok ករណីប៉ះសម្តីគ្នារឿងថ្លៃភាស៊ីនេះប៉ុន្មានមុន។ លោក ប៊ី សុទ្ធី តំណាងក្រុមហ៊ុនយកភាស៊ីរថយន្តប្រចាំខេត្តកោះកុង គូសបញ្ជាក់ល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ថា តម្លៃភាស៊ីដែលអ្នកបើកបរឈ្មោះសុភ័ក្រ្ត គឺ២៥០០០រៀល ព្រោះរថយន្តដឹកទំនិញមានចែងក្នុងសៀវភៅស្រាប់ ប៉ុន្តែលោកយកតែ២០០០០រៀលទេ ហើយឈ្មោះ សុភ័ក្រ្តឱ្យ១៥០០០រៀល ខុសនឹងតម្លៃក្នុងសៀវភៅបន្ទុកកំណត់មិនអាចទទួលបានរហូតដល់ប៉ះសម្តីគ្នាតែម្តង។ លោក ប៊ី សុទ្ធី បន្តថា ឃើញថាដូច្នេះលោកក៏អនុញ្ញាតឱ្យរថយន្តដឹកដែកនេះចូលទៅក្រុងខេរមភូមិន្ទ ដើម្បីលើកទំនិញនៅទីតាំងដែលដឹកអោយគេ លុះចាំពេលត្រឡប់មកវិញចូលមកបង់ភាស៊ី ហើយដល់ពេលរថយន្តឈ្មោះសុភ័ក្រ្តត្រឡប់មកវិញ
December 8, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦ (១៩៤៨-២០២៤) ក្រោមប្រធានបទ «សិទ្ធិសេរីភាពសហជីព សមាគម និងប្រព័ន្ធគាំពារសង្គម» ត្រូវបានប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃអាទិត្យ ទី៨ ខែធ្នូ ឆ្នាំ២០២៤នេះ នៅទីលានប្រជាធិបតេយ្យ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវត្តមានចូលរួមពីតំណាងស្ថានទូត អង្គការ សមាគម សហភាពសហជីព សហព័ន្ធសហជីព សហជីពមូលដ្ឋាន និងកម្មករនិយោជិតសរុបប្រមាណជាង ២០០០នាក់។ លោក ហេង សួរ បានថ្លែងថា ទិវាសិទ្ធិមនុស្ស ១០ធ្នូ ប្រារព្ធឡើងដើម្បីរំលឹកដល់ថ្ងៃមហាសន្និបាតអង្គការសហប្រជាជាតិដែលបានអនុម័តនូវសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស
December 8, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាព្រឹក ថ្ងៃសៅរ៍ ទី០៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ព្រែកកំពឹស បានអញ្ជើញផ្តល់រង្វាន់លើកទឹកចិត្តសិស្ស ទទួលបានជ័យលាភី និទ្ទេស A និង និទ្ទេស B សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងឆ្នាំ២០២៤ ដើម្បីជាការលើកទឹកចិត្ត ដល់ក្មួយៗ សិស្សានុសិស្ស ដែលបានខិតខំរៀនសូត្រ រហូតទទួលបានជោគជ័យ ដែលពិធីនេះត្រូវបានធ្វើឡើងនៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស។ ឯកឧត្តម រ័ត្ន ស្រ៊ាង បានសម្តែងការអបអរសាទរចំពោះលទ្ធផលសិក្សា របស់ក្មួយៗសិស្សានុសិស្ស ដែលបានសម្រេចជោគជ័យនាពេលនេះ
December 8, 2024 - ព័ត៌មានអន្តរជាតិ
(បេរូត)៖ ទីបញ្ជាការកងទ័ពស៊ីរី បានប្រាប់ក្រុមមន្ត្រីរបស់ខ្លួនថារបបដឹកនាំរយៈពេល ២៤ឆ្នាំរបស់លោកប្រធានាធិបតី Bashar al-Assad បានដល់ទីបញ្ចប់ហើយ ក្រោយការវាយលុកលឿនដូច ផ្លេកបន្ទោររបស់ក្រុមឧទ្ទាមស៊ីរី និងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថាលោក Assad បានឡើងជិះយន្ដហោះចាកចេញពីប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី លោក Rami Abdel Rahman នៅថ្ងៃអាទិត្យ ទី៨ ខែធ្នូនេះ បានឱ្យដឹងដែរថាលោក Assad បានឡើងជិះយន្ដហោះចាកចេញពីប្រទេសស៊ីរីហើយ ដោយ ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិដាម៉ាស មុននឹងកងកម្លាំងសន្តិសុខស៊ីរីចាកចេញពីអាកាសយានដ្ឋាននេះ។ ប៉ុន្តែ គេមិនទាន់ដឹងពីគោលដៅដែលលោក Assad ឆ្ពោះទៅនោះទេ។ ចំណែក ក្រុមឧទ្ទាមស៊ីរីវិញក៏បានអះអាងពីការវាយរំដោះរដ្ឋធានីដាម៉ាសផងដែរ ជាមួយការប្រកាសពីការបើកសករាជថ្មីសម្រាប់ស៊ីរី។
December 8, 2024 - ព័ត៌មានជាតិ
(សៀងហៃ)៖ ពិតជាមានមោទនភាពណាស់សម្រាប់កម្ពុជា! លោក លូ ម៉េង មេចុងភៅឆ្នើម ដែលមានភាពល្បីល្បាញក្នុងវិស័យម្ហូបអាហារនៅកម្ពុជា ហើយក៏ជានាយកប្រតិបត្តិនៃ ក្រុមហ៊ុន បដិសណ្ឋារកិច្ច អល មិន បានទទួលពានរង្វាន់លំដាប់អន្តរជាតិថ្មីមួយទៀត នោះគឺ ពានរង្វាន់ «ឧត្តមភាពនៃម៉ាកយីហោប្រចាំឆ្នាំក្នុងវិស័យសេវាកម្មបដិសណ្ឋារកិច្ច» នៅក្នុងកម្មវិធី «ពានរង្វាន់ មុខជំនួញឈានមុខគេ ប្រចាំតំបន់អាស៊ាន-ចិន ឆ្នាំ២០២៤»។ ពិធីនេះបានប្រព្រឹត្ដទៅនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ដែលប្រារព្ធឡើងនៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន ដែលមានការអញ្ជើញចូលរួមពីភ្ញៀវកិត្ដិយសជាច្រើនរូបផងដែរ។ លោក លូម៉េង នាយកប្រតិបត្តិនៃ ក្រុមហ៊ុន បដិសណ្ឋារកិច្ច អល មិន បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ សហគ្រាស
December 8, 2024 - ព័ត៌មានអន្តរជាតិ
(បេរូត)៖ ប្រធានាធិបតីស៊ីរី លោក Bashar al-Assad ត្រូវបានរាយការណ៍ថាបានឡើងជិះយន្ដហោះចាកចេញពីប្រទេសហើយ បន្ទាប់ពីក្រុមឧទ្ទាមអះអាងថាពួកគេបាន វាយលុកចូលក្នុងរដ្ឋធានីដាម៉ាស នៅថ្ងៃអាទិត្យ ទី៨ ខែធ្នូនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ សាក្សីជាច្រើនបានប្រាប់ Reuters ថាមនុស្សរាប់ពាន់នាក់មានទាំងជិះក្នុងរថយន្ដ និងដើរ បានគ្រវីទង់ជាតិ និងស្រែកច្រៀកអបអរសាទរ «សេរីភាព»។ «យើងអបសាទរ ជាមួយប្រជាជនស៊ីរីនូវព័ត៌មាននៃការរំដោះអ្នកទោសរបស់យើង ហើយប្រកាសពីការបិទបញ្ចប់នៃអំពើអយុត្តិធម៌នៅក្នុងពន្ធនាគារ Sednaya»។ នេះជាការលើកឡើងរបស់ ក្រុមឧទ្ទាមស៊ីរី។ Sednaya គឺជាពន្ធនាគារយោធាដ៏ធំមួយស្ថិតនៅជាយរដ្ឋធានីដាម៉ាស ជាទីដែលរដ្ឋាភិបាលស៊ីរីឃុំខ្លួនអ្នកទោសរាប់ពាន់នាក់។ ដោយឡែក ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី លោក Rami Abdel Rahman ក៏បានឱ្យដឹងដែរថាលោក
December 8, 2024 - ព័ត៌មានជាតិឯកអគ្គរាជទូតជប៉ុន លើកទឹកចិត្តឱ្យពលរដ្ឋខ្មែរធ្វើដំណើរកម្សាន្តទៅប្រទេសជប៉ុន ដើម្បីទទួលយកបទពិសោធន៍ប្លែក
(ភ្នំពេញ)៖ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា បានលើកទឹកចិត្តឱ្យពលរដ្ឋខ្មែរធ្វើដំណើរកម្សាន្តទេសចរ ទៅកាន់ប្រទេសជប៉ុន ដើម្បីទួលយកបទពិសោធន៍ដោយខ្លួនឯង ជាពិសេស បដិសណ្ឋារកិច្ចរបស់ជនជាតិជប៉ុន ដែលហៅថា «omotenashi» ដែលបង្កប់នូវសេចក្តីសប្បុរស ភាពគួរសមរបស់ប្រជាជនជប៉ុន។ លោកឯកអគ្គរាជទូត បានលើកឡើងនៅក្នុងពិធី «ពិព័រណ៍ទេសចរណ៏ជប៉ុនឆ្នាំ២០២៤» នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីទាក់ទាញប្រជាជនកម្ពុជាឱ្យធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុនកាន់តែច្រើន។ កម្មវិធីនេះក៏មានការចូលពី លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោក NAKASUGI Hajime នាយកប្រតិបត្តិនៃស្ថាប័នទេសចរណ៍ជាតិជប៉ុន ការិយាល័យបាងកក លោក KAWAKAMI Akio អ្នកគ្រប់គ្រងទូទៅ ផ្សារទំនើបAEON
December 8, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃកន្លងទៅនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ សង្កេតឃើញមានការបន្តចុះផ្សាយ និងធ្វើអត្ថាធិប្បាយ ទាក់ទងករណីលោកយាយអាយុ៨២ឆ្នាំ ឈ្មោះ ជុំ យ៉េន ដែលត្រូវបានសាលាដំបូងខេត្តតាកែវ ផ្តន្ទាទោសដាក់ពន្ធនាគារ ដោយនៅក្នុងការចុះផ្សាយទាំងនេះ ក៏មានដែរការចុះផ្សាយនូវរូបភាពរបស់ចៅក្រម ដោយភ្ជាប់ជាមួយនូវពាក្យជេរប្រមាថ បង្កការប៉ះពាល់ដល់ភាពថ្លៃថ្នូររបស់បុគ្គល។ ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា លោកយាយ ជុំ យ៉េន រួមជាមួយនឹងឈ្មោះ ជុំ រុំ និងឈ្មោះ ទេព កោសល ត្រូវបានសាលាដំបូងខេត្តតាកែវផ្តន្ទាទោស ដាក់ពន្ធនាគារម្នាក់ៗ៨ខែ ទាក់ទងនឹងបទល្មើសដែលអ្នកទាំង ៣ នេះ ពុំអនុវត្តតាមសេចក្ដីសម្រេចស្ថាពររបស់តុលាការ ហើយថែមទាំងបានធ្វើការវាយបំផ្លិចបំផ្លាញរបង និងសម្ភារផ្សេងទៀតរបស់ឈ្មោះ
December 8, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល សហការជាមួយគម្រោងអច្ឆរិយភាពទន្លេមេគង្គ បានលែងត្រីរាជមួយក្បាលចូលបឹងធម្មជាតិវិញ។ សូមជម្រាបថា ត្រីរាជដែលមានទម្ងន់ ១៣២គីឡូក្រាម និងប្រវែងដងខ្លួនជាង ២.២ម៉ែត្រ មានសុខភាពល្អ ត្រូវអ្នកនេសាទចាប់បានដោយចៃដន់ នៅដាយត្រីគន្លងលេខ៣A (ជាយរាជធានីភ្នំពេញ)៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
December 8, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត រដ្ឋកាតា សាធារណរដ្ឋតួកគីយេ និងអេមីរ៉ាតអារ៉ាប់រួម សរុបរយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។ ការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ប្រធានសភានៃបណ្តាប្រទេសជាមិត្ត។ សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោប្រធានព្រឹទ្ធសភា រួមមានលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗនៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងសភាពាណិជ្ជកម្មកម្ពុជា។ នៅក្នុងដំណើរទស្សនកិច្ច នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត សម្តេចតេជោប្រធានព្រឹទ្ធសភា
December 8, 2024









