- Nisaiy KP
- ព័ត៌មានជាតិ
(ព្រះវិហារ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថាន បានរៀបចំគម្រោងទេសចរណ៍លំហែរបៃតង ដែលជាយុទ្ធសាស្រ្តចម្បង ជួយពង្រឹងលើអភិរក្សបរិស្ថាន វប្បធម៌ ជំនឿសាសនា និងធនធានធម្មជាតិ ព្រមទាំងជួយលើកកម្ពស់សោភ័ណភាពតំបន់ធម្មជាតិ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ លោកបណ្ឌិតរដ្ឋមន្រ្តី មានប្រសាសន៍បែបបនេះ កាលពីព្រឹកថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងពេលអញ្ជើញចុះពិនិត្យ និងជួបសំណេះសំណាលជាមួយប្រជាសហគមន៍តំបន់ការពារធម្មជាតិភ្នំត្នោត និងគ្រួសារលោក បេន ដេវីស ដែលបានចូលរួមសកម្មជាមួយសហគមន៍ ការពារធនធនធានធម្មជាតិ និងជួយរៀបចំបង្កើតអេកូទេសចរណ៍ នៅក្នុងតំបន់សហគមន៍ ដែលជាផ្នែកមួយនៃដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ស្ថិតក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។ លោកបណ្ឌិត អ៊ាង សុផល្លែត
December 1, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យ លោក Philip Witherington ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Manulife ប្រចាំអាស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសៀមរាប-អង្គរ។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានចូលរួមព្រឹត្តិការណ៍អង្គរវត្តពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ លើកទី២៩ ហេីយក្រុមហ៊ុន Manulife បានចូលរួមឧបត្ថម្ភព្រឹត្តិការណ៍នេះ ដេីម្បីរ៉ៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារអង្គរ។ លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីដំណើរការនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន នៅជុំវិញពិភពលោក ជាពិសេសនៅតំបន់អាស៊ី និងដែលមានមូលដ្ឋានធំនៅប្រទេសកាណាដា។ ក្រុមហ៊ុនបានផ្ដល់សេវាធានារ៉ាប់រងជីវិតមុនដំបូងគេនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១២ ក្នុងគោលដៅជួយគាំទ្រដល់ក្រុមគ្រួសារ
December 1, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ឃ្លោង ពិសិដ្ឋ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចេញដីការឃុំខ្លួន លោក វ៉ា សារ៉ងចៅសង្កាត់ទី២ ខណ្ឌពោធិ៍សែនជ័យ និងស្ត្រីដែលជាអ្នកជួញដូរសារធាតុញៀនឈ្មោះ ស៊ុយ ជីវ៉ា ហៅតុក ដាក់ពន្ធនាគារ ក្រោយលោកចៅសង្កាត់រូបនេះ បានតេទារលុយពីនារីជួញដូរសារធាតុញៀនម្នាក់ចំនួន១លានរៀល។ យោងតាមដីការបង្គាប់ឱ្យឃុំខ្លួន ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ចៅសង្កាត់ទី២ លោក វ៉ា សារ៉ង ដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ៖ គំរាមកំហែងដោយមានបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ, មិនប្តឹងបរិហារ បទឧក្រិដ្ឋ ឬបទមជ្ឈិមដោយអ្នក
December 1, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «បញ្ហាប្រឈមគ្រោះថ្នាក់ការងារ និងសុខភាពសុវត្ថិភាពសម្រាប់កម្មករនិយោជិតវិស័យសំណង់ និងឡឥដ្ឋនៅកម្ពុជា» ដែលរៀបចំឡើងនាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់វ៉េ ភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងអង្គការជាតិ អង្គការអន្តរជាតិ តំណាងសមាគម អង្គការវិជ្ជាជីវៈ សរុបប្រមាណជាង៨០នាក់។ លោក ហេង សួរ បានថ្លែងថា សិក្ខាសាលានេះពិតជាមានសារសំខាន់ ជាពិសេសតាមរយៈការធ្វើបទបង្ហាញពីវាគ្មិនជំនាញ និងការចូលរួមផ្តល់យោបល់នានា ដើម្បីប្រមូលជាធាតុចូលលើបញ្ហាប្រឈមគ្រោះថ្នាក់ការងារ សុវត្ថិភាព និងសុខភាពសម្រាប់កម្មករនិយោជិតវិស័យសំណង់ និងឡឥដ្ឋ ក៏ដូចជាការផ្តល់នូវធាតុចូលដើម្បីជំរុញនិងលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធបន្តពង្រឹងការអនុវត្តច្បាប់,
December 1, 2024 - ព័ត៌មានអន្តរជាតិ
(តៃប៉ិ)៖ កាលពីថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te បានចាប់ផ្តើមការឈប់សំចតរយៈពេល២ថ្ងៃ នៅរដ្ឋហាវ៉ៃរបស់សហរដ្ឋអាមេរិក ដែលវាគឺជាផ្នែកមួយ នៃដំណើរបំពេញទស្សនកិច្ចរបស់លោក ទៅកាន់តំបន់ប៉ាស៉ីហ្វិក ហើយជាទស្សនកិច្ចដែលត្រូវបានចិនចេញមុខរិះគន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ ចិនចាត់ទុកតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយជំទាស់ដាច់អហង្ការ ចំពោះការធ្វើប្រាស្រ័យទាក់ទង និងការបំពេញទស្សនកិច្ចនានា របស់មេដឹកនាំនៃដែនកោះនេះ ជាមួយបរទេស។ ទីក្រុងប៉េកាំង ក៏ចាត់ទុកលោក Lai ជាបុគ្គលប៉ុនប៉ងបំបែករដ្ឋដ៏គ្រោះថ្នាក់ម្នាក់ផងដែរ ហើយកាលពីថ្ងៃសុក្រ បានទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ប្រកាន់ខ្ជាប់នូវការប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយកោះតៃវ៉ាន់។ ថ្មីៗនេះ ដោយផ្អែកលើប្រភពផ្នែកសន្តិសុខដែលខ្លួនទទួលបាន ទីភ្នាក់ងារព័ត៌មាន Reuters
December 1, 2024 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា រដ្ឋបាលរបស់លោកកំពុងធ្វើការជាមួយ FBI ដើម្បីដោះស្រាយបញ្ហាដែលថាមានគំរាមកំហែង ឬបញ្ឆោតថាមានគ្រាប់បែកជាដេីម ដោយផ្តោតលេីសមាជិកសភា និងសមាជិកគណៈរដ្ឋមន្ត្រីជាច្រើនរូបរបស់ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤។ លោក Rep. Seth Magaziner សមាជិកសភាបក្សប្រជាធិបតេយ្យ មកពីរដ្ឋ Rhode Island បាននិយាយកាលពីថ្ងៃសុក្រថា លោកត្រូវបានគេគំរាមថាមានគ្រាប់បែកនៅផ្ទះរបស់លោក មួយថ្ងៃបន្ទាប់ពីសមាជិកសភាប្រជាធិបតេយ្យ ៦រូបទៀតមកពីរដ្ឋ Connecticut
December 1, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គិភ័យបានលេបត្របាក់បន្ទប់ជួលប្រជាពលរដ្ឋ មួយកន្លែង រងការខូចខាតអស់ទាំងស្រុង ក្នុងនោះបណ្តាលឲ្យមនុស្សប្រុសស្រី០២នាក់ បានបាត់បង់ជីវិតក្នុងគ្រោះអគ្គិភ័យ។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង១១៖២៥នាទីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលស្ថិតនៅចំណុចផ្ទះលេខ៤៦ ផ្លូវ៥៥៨ ភូមិ១២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យបណ្តាញព័ត៌មាន ដឹងថា ក្រោយពីបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋរាយការណ៍មកកាន់មន្ត្រីជំនាញថា មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះមួយកន្លែង ដោយមានមនុស្សជាប់នៅខាងក្នុងផ្ទះ ភ្លាមៗនោះលោកបានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យគ្រប់បណ្តាលគោលដៅទាំងអស់ ធ្វើការចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា
December 1, 2024 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ គិតត្រឹមថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា អ្នកបាត់បង់ជីវិតដោយសារគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់មានរយៈពេលច្រើនទសវត្សរ៍ នៅភាគខាងត្បូងប្រទេសថៃ បានកើនឡើងដល់ ៩នាក់ ខណៈមនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀសដោយសារកម្រិតទឹកចេះតែកេីនឡេីងបីថ្ងៃកន្លងមក។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ បានឱ្យដឹងថា នៅភាគខាងត្បូងប្រទេសថៃ ទឹកជំនន់ប៉ះពាល់ដល់គ្រួសារជិត ៥៣៤,០០០នាក់ អ្នកស្លាប់កើនឡើងដល់ ៩នាក់ ហេីយមនុស្សរាប់ពាន់កន្លែងស្ថិតជម្រកបណ្តោះអាសន្នចំនួន ២០០នៅក្នុងតំបន់ដែលរងផលប៉ះពាល់។ ស្រុក Chana នៃខេត្ត Songkhla ទទួលរងនូវទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេល ៥០ឆ្នាំ។ តាមនាយកដ្ឋានឧតុនិយមថៃ តំបន់មួយចំនួននៅភាគខាងត្បូងប្រទេស អាចមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត នៅថ្ងៃសៅរ៍នេះ ហេីយព្រមានអំពីទឹកជំនន់ភ្លាមៗនៅក្នុងតំបន់ដែលរងផលប៉ះពាល់ស្រាប់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
December 1, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ នៅព្រឹកថ្ងៃអាទិត្យ ១កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចូលរួមរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តលើកទី២៩ នៅរមណីយដ្ឋានអង្គរ។ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តលើកទី២៩ ចែកចេញជា៤វិញ្ញាសា រួមមាន៖ វិញ្ញាសាចម្ងាយ៣គីឡូម៉ែត្រ វិញ្ញាសា ៥គីឡូម៉ែត្រ វិញ្ញាសា ១០គីឡូម៉ែត្រ និងវិញ្ញាសា ២១គីឡូម៉ែត្រ។ យោងតាមរបាយការណ៍ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ មានអ្នកចូលរួមសរុបប្រមាណ ១៤,៣៧០នាក់ ចំនួននេះ កើនជាង៣០ភាគរយ បើធៀបជាមួយនឹងព្រឹត្តិការណ៍ឆ្នាំ២០២៣។
December 1, 2024 - ព័ត៌មានជាតិ
(តាកែវ)៖ «ចាណាម» ជាឈ្មោះកូនដំរីញីមួយក្បាល ដែលត្រូវបានជួយសង្គ្រោះដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន កាលពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយប្រទះឃើញវង្វេងហ្វូងមេបាជាងមួយសប្តាហ៍នៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ បច្ចុប្បន្នស្ថានភាពសុខភាពកូនដំរីញីនេះ បានវិវដ្តមកភាពល្អប្រសើរហើយ និងកំពុងស្ថិតនៅក្រោមការថែទាំសុខភាព និងចិញ្ចឹមថែរក្សានៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សូមបញ្ជាក់ថា ក្រោយទទួលព័ត៌មានពីប្រជាសហគមន៍មូលដ្ឋានអំពីវត្តមានកូនដំរីមួយក្បាលមានអាយុប្រហែលពី០៦-០៨ខែ ទម្ងន់ប្រមាណ៣០០គីឡូក្រាមរស់នៅដាច់ពីហ្វូងជាច្រើនថ្ងៃ មន្ត្រី និងអង្គការពាក់ព័ន្ធបានចុះទៅពិនិត្យ និងជួយអន្តរាគមន៍ផ្តល់ចំណីដើម្បីរង់ចាំបញ្ជូនទៅក្នុងហ្វូងមេបាវិញ។ ក្រោយការរង់ចាំជាងមួយសប្តាហ៍ពុំឃើញមានហ្វូងមេបាឆ្លងកាត់ ជាមួយស្ថានភាពសុខភាពកូនដំរីកាន់តែទ្រុឌទ្រោមចុះស្គមខ្លាំងផង និងក្រោមការសម្រេចចិត្តរួមរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន កូនដំរីនេះត្រូវបាននាំយកមកសង្គ្រោះព្យាបាល
November 24, 2024









