Nisaiy KP
  • ព័ត៌មានអន្តរជាតិ

    (Reuters)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើសន្ធិសញ្ញាមួយស្ដីពីភាពជាដៃគូយុទ្ធសាស្ត្ររបស់រុស្ស៉ីជាមួយកូរ៉េខាងជើង ក្នុងនោះដែលមានចែងពី ការការពារគ្នាទៅវិញទៅមក ឱ្យក្លាយទៅជាច្បាប់ជាផ្លូវការ។ នេះបើតាមក្រឹត្យមួយកាលពីថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ សន្ធិសញ្ញាខាងលើត្រូវបានចុះហត្ថលេខាដោយលោក ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីខែមិថុនាកន្លងទៅ បន្ទាប់ពីកិច្ចប្រជុំកំពូលមួយរវាងមេដឹកនាំនៃ ប្រទេសទាំង២ ក្នុងទីក្រុងព្យុងយ៉ាង។ ក្រោមសន្ធិសញ្ញានេះ ភាគីមួយនឹងត្រូវធ្វើអន្តរាគមន៍ ឬផ្ដល់ជំនួយយោធាដល់ភាគីម្ខាងទៀតដែលរងការវាយប្រហារ ឬការឈ្លានពាន ណាមួយ។ ព្រឹទ្ធសភារុស្ស៉ីបានផ្ដល់សច្ចាប័នលើសន្ធិសញ្ញានេះនៅក្នុងសប្ដាហ៍នេះ ក្រោយរដ្ឋសភាបានអនុម័តកាលពីខែតុលាកន្លងទៅនេះ។ លោក ពូទីន បានចុះហត្ថលេខាលើ ក្រឹត្យមួយស្ដីពីសច្ចានប័ននេះដើម្បីសន្ធិសញ្ញាជាមួយកូរ៉េខាងជើងក្លាយជាច្បាប់ជាផ្លូវការ

    November 10, 2024
  • ព័ត៌មានជាតិ

    (ព្រះវិហារ)៖ ក្នុងដំបូងនៃពិធីប្រណាំងទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅខេត្តព្រះវិហារ មានភ្ញៀវទេសចរចូលទស្សនាការប្រណាំងទូកជាង ១៣,០០០នាក់ ខណៈអាជីវករក៏មមាញឹកក្នុងការលក់ដូរជូនភ្ញៀវផងដែរ។ ពិធីប្រណាំងទូកនៅខេត្តព្រះវិហារបានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរមណីយដ្ឋានទំនប់៩៥ ក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ក្រោមអធិបតីភាពលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គីម រិទ្ធី អភិបាលខេត្ត និងលោកស្រី។ នារាត្រីថ្ងៃដំបូងនេះដែរ ក៏មានការតាំងពិព័រណ៍ផលិតផល ម្ហូបអាហារនានា កម្មវិធីបង្ហោះគោម កម្មវិធីដុតក្រឡាន ដាល់អំបុក ពិធីបណ្តែតប្រទីប ការអុជកាំជ្រូច ការប្រគុំតន្ត្រីកម្សាន្តសប្បាយ ការសម្ដែងល្ខោនបាសាក់ជាដើម។ យោងតាមមន្ទីរទេសចរណ៍ខេត្តព្រះវិហារ «នៅក្នុងពិធីបុណ្យអំទូក បណ្តែតប្រទីប

    November 10, 2024
  • ព័ត៌មានអន្តរជាតិ

    (មូស្គូ)៖​ ក្រសួងការបរទេសរុស្ស៊ី​ មើលឃើញថាមិនមានសញ្ញាណាមួយសម្រាប់ការបន្តកិច្ចសន្ទនា​ស្តីពីស្ថិរភាពយុទ្ធសាស្ត្រ និងការគ្រប់គ្រងអាវុធ​ ជាមួយសហរដ្ឋអាមេរិកនៅពេលនេះទេ។​ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters ដកស្រង់ពីសារព័ត៌មាន​ Interfax របស់រុស្ស៉ី​ នៅថ្ងៃសៅរ៍​ ទី៩​ ខែវិច្ឆិកា​ ឆ្នាំ​ ២០២៤​។ Interfax រាយការណ៍ថា​ អនុរដ្ឋមន្ត្រីការបរទេស​រុស្ស៉ី​ លោក Sergei Ryabkov​ បាននិយាយថា ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៉ីនតោន​ កំពុងឱ្យសញ្ញាទៅវិញទៅមកជុំវិញបញ្ហាអ៊ុយក្រែន​ តាមរយៈបណ្តាញផ្ទៃក្នុងនៅកម្រិតយោធា និងនយោបាយ។​ ប៉ុន្តែគ្មានសញ្ញាណាមួយស្តីពីកិច្ចសន្ទនា​ ជុំវិញការគ្រប់គ្រងអាវុធទេនាពេលនេះ។ លោកថា​ រុស្ស៉ីត្រៀមខ្លួនរួចជាស្រេចដើម្បីស្តាប់សំណើរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក​ដូណាល់​ ត្រាំ​ ស្តីពីការដោះស្រាយវិបត្តិនៅអ៊ុយក្រែន តែដំណោះស្រាយសាមញ្ញមិនអាចដោះស្រាយដោយសាមញ្ញៗនោះទេ។

    November 10, 2024
  • ព័ត៌មានជាតិ

    (ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំព្រឹត្តការណ៍ពិធីប្រណាំងទូក «ង» ខ្នាតអន្តរជាតិ ជាលើកទី៥ ដែលមានរយៈពេល២ថ្ងៃ ពោលគឺថ្ងៃទី០៩-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវេទិកាអុំទូក នៅរ៉បមាត់ស្ទឹងពោធិ៍សាត់ ជាប់ផ្លូវលេខ១០១ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក, ជាក់ស្តែងនាថ្ងៃទី១ នៃពិធីប្រណាំងទូកនេះ គេសង្កេតឃើញមានភ្ញៀវទេសចរមកលេងកម្សាន្ត ទាំងពេលថ្ងៃ និងពេលយប់ មានប្រមាណ ១១៥,០០០នាក់។ សម្រាប់ពិធីបើកព្រឹត្តការណ៍ប្រណាំងទូក ត្រូវបានធ្វើឡើង ក្រោមអធិបតីភាព លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី អាំង សុជាតា

    November 9, 2024
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ កំពុងបើកការស្រាវជ្រាវចាប់ខ្លួនបុរស ៣នាក់ ដែលថតរូបមានម្នាក់សំញែងអាវុធខ្លី ហើយបង្ហោះនៅតាមបណ្ដាញសង្គម ដែលនាំឲ្យផ្ទុះការរិះគន់ធ្លាក់មកជាបន្ដបន្ទាប់។ តាមរយៈសេចក្ដីបំភ្លឺ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានអះអាងថា រូបភាពដែលត្រូវបានគេចែកចាយនោះ ជារូបភាពចាស់ ព្រោះម្នាក់ក្នុងចំណោមអ្នកទាំង៣ ត្រូវបានចាប់ខ្លួនកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅហើយ ទាក់ទិនករណីកាន់កាប់ និងប្រើប្រាស់អាវុធដោយខុសច្បាប់។ រូបភាពដែលរងនូវការរិះគន់នេះ បានបង្ហាញថា មានបុរស៣នាក់ ដោយក្នុងនោះម្នាក់ឈរកណ្ដាលទំនងជាជនជាតិចិន ខណៈអ្នកឈរអមសងខាង ដោតខាងស្ដាំនៃរូបភាពមានកាន់កាំភ្លើងសំញែងចេញខាងក្រៅ។ ផ្អែកតាមការស្រាវជ្រាវ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា រូបភាពខាងលើ គឺជារូបភាពចាស់ ដែលបានថតកាលពីពេលកន្លងទៅ ព្រោះក្នុងចំណោមរូបថតអ្នកទាំង៣នាក់ មានបុគ្គល២នាក់ ដែលស្លៀកពាក់ស្រដៀងគ្នា

    November 9, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បើទោះបីជាប្រទេសន័រវេស បានអនុញ្ញាតឱ្យកម្ពុជានាំចេញទំនិញទៅទីផ្សាររបស់ខ្លួន ដោយរួចពន្ធ តាំងពីអំឡុងឆ្នាំ២០០៤ តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ GSP ក៏ប៉ុន្តែគិតមកទល់បច្ចុប្បន្ននេះ ការនាំចេញទៅទីផ្សារនេះ មានទំហំតិចតួចប៉ុណ្ណោះ។ បើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា កម្ពុជាទទួលបានភាពអនុគ្រោះពន្ធ ពីប្រទេសន័រវេស នាអំឡុងឆ្នាំ២០០៤ បន្ទាប់ពីការចូលជាសមាជិកពេញលេញ នៅក្នុងអង្កការពាណិជ្ជកម្មពិភពលោក (WTO)។ ការទទួលបាននេះ ធ្វើឡើងស្របតាមប្បញ្ញត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក (Enabling Clause) ដែលអនុញ្ញាតឱ្យប្រទេសអភិវឌ្ឍន៍ ផ្ដល់ជូននូវប្រព័ន្ធអនុគ្រោះ (GSP) ជូនដល់បណ្តាប្រទេស មានការអភិវឌ្ឍតិចតួច (LDCs) ដែលជាសមាជិកអង្គការនេះ។

    November 3, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គ្រឹះស្ថានអប់រំឯកជនទាំងអស់ ជាសមាជិកសហព័ន្ធសេវាអប់រំនៅកម្ពុជា សម្រចមិនដំឡើងតម្លៃសិក្សាសម្រាប់ឆ្នាំសិក្សាថ្មី។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន ទទួលបាន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។ សូមជម្រាបថា ដើម្បីរួមចំណែកសម្រួលការលំបាករបស់ប្រជាពលរដ្ឋ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើសុំគ្រឹះស្ថានសិក្សានៅកម្ពុជា កុំដំឡើងថ្លៃសិក្សានៅក្នុងឆ្នាំ សិក្សា ២០២៤-២០២៥នេះ៕ ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖ ផ្ដល់សិទ្ធិដោយ៖ Freshnews

    November 3, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង លោក លី ច័ន្ទតុលា ជារដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ដ្រី។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖ ផ្ដល់សិទ្ធិដោយ៖ Freshnews

    November 3, 2024
  • ព័ត៌មានជាតិ

    (ព្រៃវែង)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី បានផ្ដល់អំណោយជូនយុវតីសិស្សថ្នាក់ទី១២ ដែលប្រឡងជាប់និទ្ទេស A រស់នៅក្នុងគ្រួសារក្រីក្រលំបាក មានឪពុកជាអ្នកឡើងត្នោត និងម្ដាយជាអ្នកដើរដកព្រលឹត។ អំណោយរបស់លោកអភិសន្ដិបណ្ឌិត ស សុខា ត្រូវបានលោកបណ្ឌិត អាំង សិរីពិសិដ្ឋ នាយរងខុទ្ទកាល័យ និងជាប្រធានអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា និងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការខេត្តព្រៃវែង នាំយកទៅប្រគល់ជូនយុវតី វុទ្ធ ម៉ាលី នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

    November 3, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គនាកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានជូនដំណឹងដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ឱ្យបានជ្រាបថានៅខែវិច្ឆិកានេះ ព្រះរាជាណាចក្រកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្ត្រចំនួនពីរ គឺទី១៖ ខួបអនុស្សាវរីយ៍លើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ ០៩-វិច្ឆិកា-១៩៥៣ – ០៩-វិច្ឆិកា-២០២៤ និង២៖ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក ថ្ងៃទី១៤, ១៥, ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ តាមរយៈសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អគ្គនាកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានឱ្យដឹងថា ដើម្បីចូលរួមយកព័ត៌មាន និងផ្តិតយករូបភាពក្នុងពិធីខាងលើ ក៏ដូចជាសម្រួលដល់ការអនុវត្តការងារ

    November 3, 2024