- Nisaiy KP
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដើម្បីឱ្យការធ្វើស្រែទទួលបានផលចំណេញ មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់កសិករគួរតែជ្រើសរើសដាំដុះស្រូវពូជស្រូវយុទ្ធសាស្រ្តរបស់កម្ពុជា និងបង្កើតសហគមន៍កសិកម្មបែបទំនើប ដើម្បីធ្វើឱ្យតម្លៃស្រូវមានស្ថេរភាព និងមានទីផ្សារល្អ។ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម ពន្យល់ថា ប្រសិនជាកសិករងាកមកដាំដុះពូជស្រូវយុទ្ធសាស្រ្តរបស់កម្ពុជា ដែលមានដូចជា ផ្ការំដួល និងពូជសែនក្រអូប នៅពេលដែលមានបញ្ហា រដ្ឋអាចជួយគាំពារកសិករបានច្រើនតាមរយៈយន្តការកម្មវិធីហិរញ្ញប្បទានស្ថិរភាពថ្លៃ។ ហើយជាមួយគ្នានេះពូជស្រូវដែលជាពូជយុទ្ធសាស្រ្តរបស់កម្ពុជា ស្ថិតនៅក្នុងកម្រិតមួយដែលមានស្ថេរភាពថ្លៃ ស្ថិតក្នុងតម្លៃក្នុងរង្វង់ ១២០០រៀលទៅ ១៤០០រៀលក្នុងមួយគីឡូក្រាម ផ្ទុយមកវិញ ពូជរបស់ប្រទេសដទៃដូចជា អូអ៊ឹមឬអ៊ីអ៊ែរ តម្លៃឡើងចុះច្រើនមិនទៀតទាត់ ដោយឡែកពូជក្នុងស្រុកដែលជាពូជស្រូវបុរាណ ហាក់មិនសូវផ្តល់ផលចំណេញច្រើននោះទេ។ ទន្ទឹមគ្នានេះ លោកក៏ចង់ឱ្យកសិកររួមគ្នាបង្កើតជាសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានការងារធានាទិញ
November 24, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ តុលាការកំពូល បានសេចក្ដីប្រកាសព័ត៌មានស្ដីពី លទ្ធផលនៃការចូលរួមក្នុងកិច្ចប្រជុំលើកទី១១ របស់ក្រុមប្រឹក្សាប្រធានតុលាការកំពូលអាស៊ាន ហៅកាត់ថា (CACJ) (Council Of ASEAN Chief Justices) និងកិច្ចប្រជុំពាក់ព័ន្ធនានាចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងសេប៊ូ នៃសាធារណរដ្ឋហ្វីលីពីន ដែលដឹកនាំគណៈប្រតិភូដោយលោកបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា។ បើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា បន្ទាប់ពីបានសម្រេចជ្រើសតាំងប្រធានតុលាការកំពូលនៃសាធារណរដ្ឋហ្វីលីពីនជាប្រធាន CACJ និងក្រោយពីបានស្តាប់ ពិភាក្សាលើរបាយការណ៍របស់ក្រុមការងារជំនាញចំនួន៩
November 24, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា២០២៤ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានរៀបចំព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ គឺ «ដើរដង្ហែក្បួនដើម្បីពិភពលោកមួយដែលគ្មានមីន»។ ពិធីនេះមានការចូលរួមពីសំណាក់លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីគណៈប្រតិភូជារដ្ឋភាគី១៦៤ប្រទេស រដ្ឋមិនមែនភាគី ស្ថាប័នអន្តរជាតិជុំវិញពិភពលោក ក្រសួង/ស្ថាប័នកម្ពុជា តំណាងស្ថានទូតប្រចាំកម្ពុជា ដៃគូអភិវឌ្ឍន៍ រដ្ឋបាលខេត្តសៀមរាប កងកម្លាំងប្រដាប់អាវុធ ប្រតិបត្តិករសកម្មភាពមីន មន្រ្តីរាជការ វិស័យឯកជន សិល្បករ ប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងភាគីពាក់ព័ន្ធក្នុងខេត្តជាច្រើនចូលរួមផងដែរ។ ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី លី
November 24, 2024 - ព័ត៌មានអន្តរជាតិ
(ញូវយ៉ក)៖ ចៅក្រមអាមេរិកម្នាក់ដែលកាន់រឿងក្ដីព្រហ្មទណ្ឌសូកលុយបំបិទមាត់របស់លោក ដូណាល់ ត្រាំ បានសម្រេចចិត្តពន្យារពេលប្រកាសសាលក្រមផ្តន្ទាទោសប្រធានាធិបតីជាប់ឆ្នោត ដោយគ្មានកាលកំណត់ ខណៈការប្រកាសសាលក្រមដំបូងឡើយ គ្រោងនឹងត្រូវធ្វើនៅសប្ដាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោកចៅក្រម Juan Merchan ក៏បានពន្យារពេលធ្វើការសម្រេចចិត្តផងដែរស្ដីពីអភ័យឯកសិទ្ធិប្រធានាធិបតី រហូតទាល់តែរូបលោកពិនិត្យលើពាក្យបណ្ដឹងរបស់គូភាគីរួចរាល់។ តាមលោក Merchan ក្រុមមេធាវីរបស់លោក ត្រាំ មានពេលរហូតដល់ថ្ងៃទី២ ខែធ្នូ ដើម្បីដាក់ពាក្យបណ្ដឹងស្នើបិទសំណុំរឿង រីឯក្រុមរដ្ឋអាជ្ញាអាមេរិកមានពេលមួយសប្ដាហ៍ដើម្បីធ្វើការឆ្លើយតប។ ប៉ុន្តែលោកចៅក្រម មិនបានកំណត់កាលបរិច្ឆេទថ្មីដើម្បីប្រកាសសាលក្រមផ្ដន្ទាទោសនោះទេ ស្របពេលលោក Steven Cheung ជាអ្នកនាំពាក្យរបស់លោក ត្រាំ បានហៅការសម្រេចចិត្តរបស់លោក Mechan ថាជាជ័យជម្នះសម្រាប់លោកប្រធានាធិបតីជាប់ឆ្នោត។ គួរបញ្ជាក់ថា លោក
November 24, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានរៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ឲ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល។ ដើម្បីជាសក្ខីភាពនៃការចាប់ផ្ដើម ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវិញ្ញាសារជានិមិត្តរូប។ បន្ទាប់ពីបញ្ចប់ការប្រឡងជ្រើសរើសសិស្ស មន្ដ្រីកសិកម្មឃុំ និងមន្ដ្រីអគ្គនាយកដ្ឋានរតនាគារជាតិ ដោយរលូន និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ក្រសួងមុខងារសារធារណៈ បានបន្តរៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ចំនួន ៥០កន្លែង មានបេក្ខជនមានឈ្មោះ ប្រឡងចំនួន ២៧៧៥នាក់ និងសិស្សមន្ត្រីក្រមការចំនួន ១៨០កន្លែង មានបេក្ខជនមានឈ្មោះ ប្រឡងចំនួន ៨១៧៣នាក់។ សូមជម្រាបថា ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣
November 24, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា បណ្តាប្រទេសទាំងអស់មានការព្រួយបារម្ភអំពីការបង្កើតព័ត៌មានក្លែងក្លាយ ជាពិសេសការរីកចម្រើននៃបញ្ញាសប្បនិមិត្ត (AI) ប៉ុន្តែ រដ្ឋភិបាល បានប្តេជ្ញាសហការទប់ស្កាត់ព័ត៌មានក្លែងក្លាយនេះ តាមរយៈការអប់រំ បណ្តុះបណ្តាល ផ្សព្វផ្សាយ អំពីផលប៉ះពាល់ដែលចេញមកពីការប្រើប្រាស់ព័ត៌មានក្លែងក្លាយ ដល់សង្គមជាតិ។ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា បណ្តាលសមាជិកដែលបានចូលរួមក្នុងកិច្ចប្រជុំវេទិកាសារព័ត៌មាន ICAPP លើកទី៧ ក្រោមប្រធានបទ «ការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងបរិបទឌីជីថល ដើម្បីថែរក្សាសន្តិភាព» បានទទួលស្គាល់ថា ព័ត៌មានក្លែងក្លាយ គឺជាបញ្ហាធំ ហើយជាគ្រោះថ្នាក់បើសិនជាមិនបានគ្រប់គ្រងបានល្អនោះទេ វានឹងធ្វើឱ្យប៉ះពាល់ដល់សន្តិភាព ស្ថិរភាព របស់ប្រទេស តំបន់
November 24, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បេក្ខជនចំនួន ៥,៦៣៧នាក់ មកពីបណ្តារាជធានី-ខេត្ត ទូទាំងប្រទេស នៅថ្ងៃទី២៣ ខែវិច្ឆិកា នេះ បានចូលរួមប្រឡងប្រជែងក្នុងការជ្រើសរើមន្ត្រីកសិកម្មឃុំ ដែលការប្រឡងនេះត្រូវឆ្លងកាត់លើវិញ្ញាសារចំនួន ៣ប្រភេទ។ វិញ្ញាសារចំនួន ០៣ប្រភេទ ដែលបេក្ខជនត្រូវឆ្លងការកាត់នោះរួមមាន ទី១៖ វិញ្ញាសាសរសេរជំនាញកសិកម្ម ទី២៖ វិញ្ញាសាសរសេរភាសាអង់គ្លេស នឹងទី៣៖ វិញ្ញាសាពហុចម្លើយ។ ការប្រឡងប្រជែងនេះ បានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមជ្រើសរើស និងកាត់វិញ្ញាសារពី លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានថ្លែងក្នុងអំឡុងពេលកាត់វិញ្ញាសារថា
November 24, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ៩រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋសភាកម្ពុជា បើកជាផ្លូវការនៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP)។ សម័យប្រជុំ IPTP ធ្វើឡើងក្រោមមូលបទ៖ ការស្វែងរកសន្តិភាព ការផ្សះផ្សា និងភាពអត់ឱន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ពិធីបើកសម័យប្រជុំជាផ្លូវការនេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី
November 24, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលបច្ចេកទេសគ្រូបង្វឹកកីឡាទោចក្រយានកម្រិតមូលដ្ឋាន ឆ្នាំ២០២៤ ដើម្បីជំរុញការកសាងធនធានមនុស្ស និងអភិវឌ្ឍន៍វិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើន ពិសេសដើម្បីសម្រួចទិសដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ នៅកម្ពុជា។ វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល ៤ថ្ងៃ ដែលបានបិទបញ្ចប់កាលពីដើមសប្ដាហ៍កន្លងទៅ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង ដោយមានសិក្ខាកាមចូលរួមចំនួន ២៥នាក់ មកពី ៨រាជធានី-ខេត្ត និងក្រសួង ដែលបង្រៀនដោយលោក Brian Anthony គ្រូឧទ្ទេស និងជាអ្នកជំនាញការមកពីសហព័ន្ធកីឡាទោចក្រយានអន្ដរជាតិ (UCI)។ យោងតាមរបាយការណ៍អគ្គលេខាធិការសហព័ន្ធលោក នូ ចំរើន បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីអភិវឌ្ឍន៍ និងបង្កើនសមត្ថភាពធនធានគ្រូបង្វឹកថ្នាក់ជាតិរបស់សហព័ន្ធ
November 10, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ កាលពីរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមទាំងប្រតិភូអមដំណើរជាច្រើនរូបទៀត បានអញ្ជើញដាំដើមពោធិព្រឹក្សចំនួន៣ដើម នៅមណ្ឌលវិបស្សនា ធម្មអង្គុល ស្ថិតក្នុង ភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ មានប្រសាសន៍ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឱ្យដឹងថា ដើមពោធិព្រឹក្សនេះ បានអារាធនាពីប្រទេសស្រីលង្កា ដែលជាដើមពោធិព្រឹក្សផ្សាំមែកពីដើមកំណើតដែលមានប្រវត្តិជាក់លាក់។ ម្យ៉ាងដោយសារមណ្ឌលនេះ ជាមណ្ឌលវិបស្សនាមួយដែលមានទីធ្លាធំទូលាយ ស្ងប់ស្ងាត់ ត្រូវការមានដើមឈើជាម្លប់
November 10, 2024









