- Nisaiy KP
- ព័ត៌មានជាតិ
(កំពង់ចាម)៖ រដ្ឋាភិបាល បានផ្តល់ស្រូវពូជ២៦១,៩តោន សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅទូទាំងខេត្តកំពង់ចាម។ ជាក់ស្តែងនៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្រូវពូជត្រូវបានចែកជូនប្រជាពលរដ្ឋជាង៨០០គ្រួសារ នៅសាលាស្រុកស្ទឹងត្រង់ ក្រោមវត្តមានលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងប្រតិភូអមដំណើរជាច្រើន។ លោក អ៊ុន ចាន់ដា បានឲ្យដឹងថា ក្នុងរដូវវស្សាឆ្នាំ២០២៤នេះ ស្ថានភាព នៃការបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ ក្នុងខេត្តកំពង់ចាមបាន ជួបប្រទះបញ្ហាដោយគ្រោះមហន្តរាយ រាំងស្ងួត ជំនន់ទឹកទន្លេមេគង្គ
November 3, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក គីម ហានគីល (Kim Han-Gil) ប្រធានគណៈកម្មាធិការរួបរួមជាតិនៃការិយាល័យប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។ កិច្ចជំនួបនេះដែរ បានធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាពេលនេះផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការបញ្ជូន និងទទួលពលករកម្ពុជាទៅធ្វើការនៅក្នុងប្រទេសកូរ៉េ រួមនិងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ TVET នៅកម្ពុជា។ ក្នុងឱកាសនោះដែរ លោក ហេង សួរ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលជួយក្នុងការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសកូរ៉េ ជាពិសេសរដ្ឋាភិបាលកូរ៉េបានជួយកសាងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដែលភាគច្រើនស្គាល់ថា
November 3, 2024 - ព័ត៌មានជាតិ
(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចាត់អោយក្រុមការងារសាខាដឹកនាំដោយលោក ងី សែត អនុប្រធានគណៈកម្មាធិការសាខា និងសហការី រួមជាមួយលោក លាង វាសនា អភិបាលក្រុង និងជាប្រធានគណៈកម្មាធិការអនុសាខា បានចុះទៅដល់ផ្ទះយុវសិស្សម្នាក់ឈ្មោះយុវសិស្ស គ្រុឌ សុវណ្ណារ៉ា ជាសិស្សថ្នាក់ទី១២A នៃវិទ្យាល័យហ្វារពន្លឺសិល្បៈ រស់នៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានបងប្អូនចំនួន៣នាក់ គ្រួសារមានជីវភាពខ្វះខាត ខណៈឪពុកមានជំងឺប្រចាំកាយ ឯម្តាយជាកម្មករតស៊ូរកប្រាក់ចិញ្ចឹមគ្រួសារ និងកូនៗឱ្យបានរៀនសូត្រគ្រប់ៗគ្នា។ អ្វីដែលគួរឱ្យសរសើរ គឺកូនៗមានកតញ្ញូចំពោះឪពុកម្ដាយ និងតស៊ូប្រឹងប្រែងរៀនសូត្រ
November 3, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ខេត្តសៀមរាបរបស់កម្ពុជា ត្រូវបានជាប់ចំណាត់ថ្នាក់ជាគោលដៅទេសចរណ៍ពេញនិយមបំផុត សម្រាប់ប្រជាជនអូស្ត្រាលីក្នុងឆ្នាំ២០២៥។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន SBS News នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
November 3, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ការផ្តល់សេវាលិខិតឆ្លងដែននៅស្ថានទូតខ្មែរក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានបិទបញ្ចប់ហើយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីបានពន្យារចំនួនពីរលើក។ យោងតាមបណ្តាញសង្គមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា រយៈពេលប្រមាណជា១០ខែមកនេះ គិតចាប់តាំងពីពេលបើកដំណើរការនាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ មកដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាត្បូង បានទទួលពាក្យស្នើសុំផ្តល់លិខិតឆ្លងដែនសរុបចំនួន ៦,២៥២ច្បាប់ និងបានបើកលិខិតឆ្លងដែនជូនប្រជាពលរដ្ឋ និងពលករខ្មែរបានសរុបចំនួន ៤,៩៧១នាក់។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំមន្ត្រីនគរបាលជាតិ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ, មន្ត្រី និងបុគ្គលិក នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង ព្រមទាំងនិស្សិត និងសហគមន៍ខ្មែរស្ម័គ្រចិត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀបចំ
November 3, 2024 - ព័ត៌មានអន្តរជាតិ
(ហាណូយ)៖ ព្យុះ Trami បានវាយប្រហារលើភាគកណ្ដាលនៃប្រទេសវៀតណាម នៅថ្ងៃអាទិត្យ ទី២៧ ខែតុលានេះ ខណៈអាជ្ញាធរបានព្រមានថាភ្លៀងធ្លាក់ខ្លាំងអាចនឹងបង្កជាគ្រោះទឹកជំនន់ ដ៏គ្រោះថ្នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ អាជ្ញាធរជាតិឧតុនិយមវៀតណាម បានឱ្យដឹងថាភ្លៀងបានធ្លាក់នៅតាមផ្នែកជាច្រើននៃខេត្តមួយចំនួន រាប់ចាប់ពីខេត្ត Quang Binh រហូតដល់ខេត្ត Quang Nam ជាមួយការព្យាករពីកម្ពស់ ទឹកភ្លៀងមានកម្រិត ៦០សង់ទីម៉ែត្រ នៅថ្ងៃអាទិត្យ និងនៅថ្ងៃចន្ទស្អែកនេះ។ អាជ្ញាធរឧតុនិយមវៀតណាមក៏បានព្រមានដែរថាហានិភ័យនៃទឹកជំនន់អាចនឹងមានកម្រិតខ្ពស់នៅទីក្រុង Ha Tinh រហូតដល់ខេត្ត Binh Dinh។ គួរបញ្ជាក់ថា ព្យុះ Trami ត្រូវបានរាយការណ៍ថាបានបក់បោកក្នុងល្បឿន ៨៨គីឡូម៉ែត្រក្នុងមួយម៉ោង
October 27, 2024 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ ថ្ងៃទី១ នៃពិធីប្រណាំងទូកង ពោលគឺថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ឃើញថាប្រជាពលរដ្ឋសម្រុកមកពីគ្រប់ទិសទីមកលេងកម្សាន្តសប្បាយរីករាយនៅនៅដងស្ទឹងសិរីសោភ័ណ នៅក្រោយសាកលវិទ្យាល័យជាតិមានជ័យ ក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ យ៉ាងអធិកអធមជាង ៤ម៉ឺននាក់ឯណោះ ជាមួយនឹងស្នាមញញឹម សប្បាយរីករាយ ពេញដោយក្ដីសុខ ក្រោមម្លប់សន្តិភាព។ ពិធីប្រណាំងទូក អបអរសាទរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ បានប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក ប្លែកវ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។ លោក អ៊ុំ រាត្រី បានគូសបញ្ជាក់ថា ការរៀបចំពិធីប្រណាំងទូកនេះមានចំនួន៥០គូ
October 27, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមកីឡាជិះសេះជម្រើសជាតិកម្ពុជា បានដណ្ដើមមេដាយមាស ក្នុងព្រឹត្តិការណ៍ FEI SEA Youth Cup លើកទី១ ឆ្នាំ២០២៤ នៅប្រទេសថៃ នាចុងសប្ដាហ៍នេះ ។ ព្រឹត្តិការណ៍អន្ដរជាតិ ដែលថៃធ្វើម្ចាស់ផ្ទះខាងលើនេះ គឺមានអត្តពលិកជាភ្ញៀវ ៦ប្រទេសចូលរួម គឺមានកម្ពុជា ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងមីយ៉ាន់ម៉ា ។ ក្រោយដណ្ដើមបានមេដាយមាសលើវិញ្ញាសាជាក្រុមហើយនោះ ក្រុមកីឡាករ-កីឡាការិនីកម្ពុជា ក៏នឹងបន្ដការប្រកួតលើវិញ្ញាសាឯកត្តជន នៅថ្ងៃទី២៧ ខែតុលានេះផងដែរ ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
October 27, 2024 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត រដ្ឋបាលក្រុង ស្រុក ប្រធានមន្ទីរជុំវិញខេត្ត អង្គភាពទាំង៣ នាល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញ បានកាត់ខ្សែបូណ៍ដាក់ឱ្យដំណើរការ ដាក់តាំងលក់ទំនិញពិព័រណ៍ភូមិ១ ផលិតផល១ ដើម្បីអបអរសាទរពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ដែលមានរយៈពេល៤ ថ្ងៃចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ក្នុងនោះមានស្តង់ ភូមិ១ ផលិតផល១ ចំនួន៧៤ ស្តង់ ស្ថិតនៅសួនមានជ័យ
October 27, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកដំណើរការ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០២៤ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសដាក់ឱ្យដំណើរការប្រើប្រាស់សាកល្បង បញ្ជរផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡេិចត្រូនិក ដែលផ្តល់ភាពងាយស្រួលក្នុងការផ្តល់សេវាសាធារណៈនានារបស់ក្រសួង ដែលបង្កើតឡើងដោយស្នាដៃសិស្ស-និស្សិតរបស់ TVET សម្រាប់សាធារណជនប្រើប្រាស់ នៅអគារពិព័រណ៍កោះពេជ្រ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា បញ្ជរផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡេិចត្រូនិកនេះមានមុខងារលើ សេវាសាធារណៈតាមបែបឌីជីថលចំនួន៦ ដូចជា៖ ១. សេវាចុះឈ្មោះស្វែងរកការងារ២. សេវាចុះឈ្មោះស្វែងរកបុគ្គលិក៣. សេវាចុះឈ្មោះស្វែងរកការងារក្រៅប្រទេស៤. សេវាចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ៥.
October 27, 2024









