Nisaiy KP
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី១ ឆ្នាំ២០២៤ បានឈានដល់ថ្ងៃចុងក្រោយ នៅថ្ងៃទី២០ ខែតុលានេះហើយ ដោយមានកីឡាករ-កីឡាការិនីឆ្នើមៗ នឹងត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រ ចាប់ពីព្រឹក រហូតដល់ល្ងាច លើវិញ្ញាសាសម្ដែង និងប្រយុទ្ធ ដើម្បីប្រជែងមេដាយមាសពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រដ៏មានសារៈសំខាន់ និងប្រកបដោយគុណតម្លៃថ្លៃថ្លាបំផុតនេះ។ គួររំឮកថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ រៀបចំឡើង ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងគោលដៅលើកកម្ពស់ អភិរក្ស និងអភិវឌ្ឍ “មរតកយុទ្ធគុនដូនតាខ្មែរ”។ ការប្រកួតប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៨-២០ ខែតុលា នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានប្រតិភូ មន្ដ្រីបច្ចេកទេស

    October 20, 2024
  • ព័ត៌មានអន្តរជាតិ

    (ព្យុងយ៉ាង)៖ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង នាថ្ងៃអាទិត្យ ទី២០ ខែតុលា បាននិយាយថា ក្រុមឃ្លាំមើលការអនុវត្តទណ្ឌកម្មថ្មីមួយ ដែលដឹកនាំដោយសហរដ្ឋអាមេរិក គឺគ្មានភាពស្រប​ច្បាប់ និងខុសច្បាប់ទាំងស្រុង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។ កាលពីថ្ងៃពុធសប្តាហ៍នេះ អាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានប្រកាសពីការបង្កើតក្រុមពហុជាតិថ្មីមួយ ដើម្បីតាមដានការអនុវត្ត​ការដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង បន្ទាប់ពីរុស្ស៉ីនិងចិន ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងព្យុងយ៉ាង បានសម្រេចចិត្ត​រារាំងសកម្មភាពឃ្លាំមើលទណ្ឌកម្ម នៅឯអង្គការសហប្រជាជាតិ (UN)។ កាលពីខែមីនាឆ្នាំនេះ ទីក្រុងមូស្គូ បានបោះឆ្នោតជំទាស់ ការបន្តផ្តល់អាណត្តិប្រចាំឆ្នាំ ដល់ក្រុមអ្នកជំនាញ UN ដែលក្នុងរយៈពេល ១៥ឆ្នាំកន្លងមកនេះ បានទទួលបន្ទុកមើលការខុសត្រូវ លើការអនុវត្តទណ្ឌកម្មរបស់អន្តរជាតិ ដែលមានគោលដៅទប់ស្កាត់

    October 20, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បុគ្គលឈ្មោះ កាម៉ារូទីន ស៊ូហៃមី អ្នកគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ អនាម័យ និងសុខភាពនៅអន្តេវាសិកដ្ឋានស្រី របស់សាលាឥស្លាម ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ។ បុគ្គល កាម៉ារូទីន ស៊ូហៃមី ជនជាតិខ្មែរឥស្លាម ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ (ម១) ពីបទ ប្រទូស្តកេរ្តខ្មាសមានស្ថានទម្ងន់ទោសទាក់ទងនឹងចារី និងស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ ប្រព្រឹត្តចំណុចនៅវិទ្យាស្ថានអាន់នៀកម៉ះអាល់ឥស្លាមីយ៉ះភ្នំពេញ II ស្ថិតនៅក្រុម១ ភូមិ០៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីកំឡុងខែមីនា ខែកញ្ញា និងក្នុងខែតុលា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ

    October 20, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកស្រីសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា មកដល់ពេលនេះ គិលានុបដ្ឋាក កំពុងបម្រើការងារគ្រប់កម្រិតនៃប្រព័ន្ធសុខាភិបាល ក្នុងទីតាំងសេវាសុខាភិបាលរដ្ឋ មានចំនួន ១,៥៦៥ទីតាំង ដែលក្នុងនោះមានប៉ុស្ដិ៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងមន្ទីរពេទ្យជាតិ។ ចំណែកសេវាសុខាភិបាលឯកជន មានចំនួន ១៧,៩៨៨ទីតាំង មានបន្ទប់ថែទាំជំងឺ គ្លីនិកពហុព្យាបាល និងមន្ទីរពេទ្យឯកជនផ្សេងៗទៀត។ ដូច្នេះគិលានុបដ្ឋាក ធ្វើការគ្រប់ទីតាំងទាំងអស់ ត្រូវតែចុះបញ្ជីកាជាមួយគណៈគិលានុបដ្ឋាកជាដាច់ខាត ដើម្បីបញ្ជាក់ថា គិលានុបដ្ឋាកម្នាក់ៗ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងពេលផ្ដល់សេវាជូនប្រជាពលរដ្ឋរបស់យើង។ ការថ្លែងបែបនេះរបស់លោកស្រីសាស្ដ្រាចារ្យ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសស្ដីពី ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកជាតិ អាណត្ដិទី៣ នៅថ្ងៃទី១៩

    October 20, 2024
  • ព័ត៌មានជាតិ

    (ហឺណាន)៖ ដោយទទួលបានការអនុញ្ញាតពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមកីឡាករគុនល្បុក្កតោកម្ពុជា ចូលរួមពិធីបើកព្រឹត្តិការណ៍ពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ (The 13th China Zhengzhou International Shaolin Wushu Festival)។ ពិធីបើកព្រឹត្តិការណ៍នេះមានការចូលរួមពី ថ្នាក់ដឹកនាំរដ្ឋបាលខេត្តហឺណាន រដ្ឋបាលក្រុងចឹងចូវ សមាគមវូស៊ូ ព្រះចៅអធិការវត្តសៅលីញ ដែលមានការចូលរួមពី៥៦ប្រទេស កីឡាករ សមាគមទេសចរណ៍ ផ្នែកឯកជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ

    October 20, 2024
  • ព័ត៌មានជាតិ

    (ប៉ៃលិន)៖ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណៈកម្មធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ និងមន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង និងផលប៉ះពាល់ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីធ្វើការជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា។ លោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា ដោយសារប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់ៗគ្នា បានធ្វើឱ្យជន់លិចលំនៅដ្ឋាន របស់ប្រជាពលរដ្ឋ បណ្តាលអោយខូចខាតផលដំណាំ សម្ភារៈប្រើប្រាស់ សត្វចិញ្ចឹម និងហេដ្ឋារចនា សម្ព័ន្ធមួយចំនួនផងដែរ ដូច្នេះសូមអាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយ អង្គភាពជំនាញ ពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹក និងឧតុនិយមខេត្ត

    October 20, 2024
  • PR ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ GANZBERG តែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋខ្មែរ គ្រប់កាលៈទេសៈ តាមរយៈសកម្ម ភាពសប្បុរសធម៌ផ្សេងៗគ្រប់២៥ រាជធានីខេត្តទូទាំងប្រទេស។ អតិថិជន GANZBERG ទាំងក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តជឿថា GANZBERG ពិតជាក្រុមហ៊ុនធំ និងមានចិត្តទូលាយតាមរយៈសកម្មភាពមនុស្សធម៌ជាច្រើនដូចជា៖ ការចាក់សាំងម៉ូតូហ្រ្វីជូនប្រជាពលរដ្ឋកាលពីថ្ងៃទី ២៨ – ២៩ – ៣០ ខែកញ្ញា ឆ្នាំ២០២៤ GANZBERG ពួកម៉ាកល្អ ចាក់សាំងម៉ូតូហ្រ្វីជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតរាប់ម៉ឺនគ្រឿង ដើម្បីអបអរឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។ បើទោះពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរចប់ទៅហើយក្តី GANZBERG ពួកម៉ាកល្អ នៅតែបន្តសកម្មភាពចាក់សាំងម៉ូតូហ្វ្រីជូនប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ កាលពី ថ្ងៃទី ០៩

    October 14, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សហព័ន្ធកីឡាប៊ីយ៉ាកម្ពុជា បានបញ្ជូនប្រតិភូ និងកីឡាករសរុបចំនួន ៤រូប ចូលរួមការប្រកួតវិញ្ញាសាស្នូកឃ័រអន្ដរជាតិលក្ខណៈបើកទូលាយ នៅប្រទេសសិង្ហបុរី ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ ខាងមុខ។ ថ្លែងមុនចាកចេញពីមាតុភូមិ កាលពីថ្ងៃសៅរ៍កន្លងទៅ លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការហព័ន្ធ និងជាប្រធានប្រតិភូដឹកនាំ បានបញ្ជាក់ថា បេសកកម្មនេះ សហព័ន្ធបានបញ្ជូនកីឡាករ ២រូប គឺកីឡាករ នាង តុលា និង កែវ រ៉ាវី ។ ចំពោះការប្រកួត Singapore Open នេះដែរ គឺជាការប្រកួតលក្ខណៈ Pre-SEA Games

    September 29, 2024
  • ព័ត៌មានអន្តរជាតិ

    (ព្យុងយ៉ាង)៖ កូរ៉េខាងជើង នៅថ្ងៃអាទិត្យនេះ បាននិយាយថា ជំនួយយោធាថ្មីដែលសហរដ្ឋអាមេរិកទើបនឹងប្រកាសផ្តល់ឱ្យអ៊ុយក្រែនមានទំហំទឹកប្រាក់ ៨ពាន់លានដុល្លារ គឺជាកំហុសដ៏មិនគួរឲ្យជឿ ហើយប្រៀបបីដូចជាការប្រលែងលេងនឹងភ្លើង ជាមួយមហាអំណាចនុយក្លេអ៊ែររុស្ស៉ី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា ឆ្នាំ ២០២៤។ នៅពេលជួបប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងទីក្រុងវ៉ាស៉ីនតោន លោក បៃដិន បានប្រកាសផ្តល់ជំនួយថ្មីដើម្បីជួយទីក្រុងកៀវការពារខ្លួនឯង ដែលរួមមានទាំងអាវុធចម្ងាយឆ្ងាយផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង អ្នកនាង Kim Yo Jong ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំ លោក Kim Jong

    September 29, 2024
  • ព័ត៌មានជាតិ

    (កោះកុង)៖ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៅក្នុងខេត្តកោះកុង បានរៀបចំធ្វើការហោះហើរសាកល្បង ដើម្បីត្រួតពិនិត្យឧបករណ៍ឡើងវិញ (Flight Engineering Inspection and Calibration) រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីឈានទៅបើកឲ្យប្រតិបត្តការ សម្រាប់ការហោះហើរយន្តហោះប្រភេទស្រាលខ្នាតតូច ក្នុងស្រុកនៅចុងខែវិច្ឆិកាខាងមុខ។ ការហោះហើរសាកល្បងពិនិត្យបច្ចេកទេសលើឧបករណ៍ឡើងវិញ នេះធ្វើឡើងក្រោមការចូលរួមពីលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងតំណាងក្រុមហ៊ុនវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិតារាសាគរ Union Development Group។ លោក ស៉ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News

    September 29, 2024