- Nisaiy KP
- ព័ត៌មានជាតិ
(ព្រះសីហនុ)៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដព្រះសីហនុ និងក្រុមហ៊ុន ខេមប្រ៊ូវ (Carlsberg Cambodia) ដែលជាក្រុមហ៊ុនឈានមុខគេមួយក្នុងឧស្សាហកម្មផលិតភេសជ្ជៈនៅកម្ពុជា បានសហការរួមគ្នាកៀរគរយុវជន អាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍ និងដៃគូពាក់ព័ន្ធសរុបប្រមាណជាង ៥០០នាក់ ដើម្បីសម្អាតតំបន់ឆ្នេរ អូរឈើទាល នៃក្រុងព្រះសីហនុ ក្រោមស្មារតីតែមួយដើម្បីឆ្ពោះទៅកាន់ឆ្នេរស្អាត ឆ្នេរបៃតង និងកម្ពុជាកាន់តែបៃតង។ យុទ្ធនាការនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ត្រូវបានផ្តួចផ្តើមឡើងក្រោមមូលបទ «ឆ្នេរសមុទ្រស្អាត ឆ្នេរសមុទ្របៃតង» ដែលមានគោលបំណងលើសពីការប្រមូលសំរាមពាសវាលពាសកាល នោះគឺ ការបំផុស ស្មារតីសហគមន៍ ក៏ដូចជាអំពាវនាវឲ្យមានការយកចិត្តទុកដាក់បន្ថែមទៀត និងជំរុញការអនុវត្តប្រកបដោយ និរន្តរភាព ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវភាពបរិសុទ្ធ ភាពបៃតង ក៏ដូចជា ភាពមានអនាម័យ មានសោភ័ណភាព និងមានបរិស្ថានល្អ
October 27, 2024 - ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ ការបោះឆ្នោតសភាមុនអាណត្តិនៅក្នុងប្រទេសជប៉ុន បានចាប់ផ្ដើមហើយនៅថ្ងៃអាទិត្យ ទី២៧ ខែតុលានេះ ដើម្បីសម្រេចលើជោគវាសនានៃរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Shigeru Ishiba នៅក្នុងការបោះឆ្នោតមួយដែលត្រូវបានគេរំពឹងថាគណបក្សរបស់លោកអាចនឹងទទួលបានលទ្ធផលដ៏អាក្រក់បំផុតចាប់តាំងពីឆ្នាំ២០០៩មក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ការស្ទង់មតិនាពេលថ្មីៗនេះ បានបង្ហាញថាគណបក្សប្រជាធិបតេយ្យសេរី (LDP) និងគណបក្សជាដៃគូក្នុងក្រុមចម្រុះរបស់ខ្លួន ទំនងជាអាចនឹងថយចុះសំឡេងភាគច្រើន ក្រោយរួមរឹតដោយ រឿងអាស្រូវពុករលួយ និងវិបត្តិអតិផរណា ឬរហូតឈានដល់ការបិទបញ្ចប់ការក្ដាប់អំណាចផ្ដាច់មុខដឹកនាំប្រទេសរបស់ LDP ក៏ថាបាន។ បើតាមការស្ទង់មតិធ្វើឡើងដោយសារព័ត៌មានជប៉ុន Yomiuri Shimbun ចេញផ្សាយកាលពីថ្ងៃសុក្រកន្លងទៅនេះ គណបក្ស LDP និងគណបក្សជាដៃគូក្នុងក្រុមចម្រុះរបស់ខ្លួន អាចនឹងពិបាកនៅក្នុងការដណ្ដើមឱ្យបានអាសនៈ២៣៣ នៅក្នុង សភាជាន់ទាប ដែលជាសំឡេងភាគច្រើនចាំបាច់។ ដូច្នេះប្រសិនបើការថយចុះអាសនៈភាគច្រើននេះពិតជាកើតឡើងដូចជាការស្ទង់មតិមែន
October 27, 2024 - ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ ចិន បានសម្តែងការព្រួយបារម្ភចំពោះបញ្ហាពន្ធគយរបស់សហរដ្ឋអាមេរិក និងការដាក់ទណ្ឌកម្មលេីក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយរុស្ស៊ី អំឡុងកិច្ចប្រជុំក្រុមការងារសេដ្ឋកិច្ចនៃប្រទេសទាំងពីរ នៅក្នុងទីក្រុងវ៉ាស៉ីនតោន។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ ២០២៤។ តាមការប្រកាសរបស់ក្រសួងហិរញ្ញវត្ថុចិន នៅថ្ងៃសៅរ៍នេះ លោកអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុ Liao Min បានណែនាំអំពីកញ្ចប់គោលនយោបាយជំរុញសេដ្ឋកិច្ច ដែលចិនទេីបនឹងបានដាក់ចេញ ប្រាប់អនុលេខាធិការក្រសួងហិរញ្ញវត្ថុអាមេរិក លោក Jay Shambaugh អំឡុងកិច្ចប្រជុំកាលពីថ្ងៃសុក្រ។ លោក Liao ដែលស្ថិតនៅក្នុងរដ្ឋធានីរបស់សហរដ្ឋអាមេរិកសម្រាប់កិច្ចប្រជុំប្រចាំឆ្នាំនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (World Bank) ក៏បានជួបពិភាក្សាជាមួយរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោកស្រី
October 27, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានរៀបចំកម្មវិធី «ដំណើរទស្សនកិច្ចសិក្សាអំពីប្រព័ន្ធគ្រប់គ្រងរថយន្តគិលានសង្គ្រោះ (Ambulance & SAMU) ក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារសម្របសម្រួលការគ្រប់គ្រងរថយន្តគិលាន ដែលមានការចូលរួមពីមន្ទីរពេទ្យថ្នាក់ជាតិទូទាំងប្រទេស នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤។ លោកសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានថ្លែងថា ថ្ងៃនេះជាលើកដំបូង និងជាលើកទី១ ដែលមន្ទីរមិត្តភាពខ្មែរ-សូវៀត បានរៀបចំការទទួលនៃដំណើរទស្សនកិច្ចសិក្សា អំពីប្រព័ន្ធគ្រប់គ្រងរថយន្តគិលានសង្គ្រោះ របស់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងប្រធាន អនុប្រធានមន្ទីរពេទ្យ ព្រមទាំងមន្ត្រីផ្នែករថយន្តគិលានសង្គ្រោះពីបណ្ដាមន្ទីរពេទ្យជាតិទាំង៨ នៅទូទាំងប្រទេសកម្ពុជា។ ក្នុងនោះរួមមាន មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង
October 27, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះ បានចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានគ្រឿងឥស្សរិយយស «ឯករាជជាតិ» ជាកិច្ចបច្ឆាមរណៈចំពោះ ឯកឧត្តម ជា ចាន់តូ ដែលទទួលមរណភាព៕ ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖ ផ្ដល់សិទ្ធិដោយ៖ Freshnews
October 27, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា និងជាទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រយៈពេល ៩ខែ ឆ្នាំ២០២៤នេះ ការនាំចេញស្បែកជើង មានការកើនឡើង ២៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អ្នកឧកញ៉ា បានឲ្យដឹងបែបនេះ ក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសាររបស់សមាជិកសមាគមស្បែកជើងកម្ពុជា នៅយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ នៅបន្ទប់ Ballroom របស់ Naga World I ក្រោមវត្តមានលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ អ្នកឧកញ៉ា លី
October 20, 2024 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានឆ្មក់ចូលបង្ក្រាបទីតាំងខារ៉ាអូខេយីហោ ហូលីវូត និងឃាត់បានមនុស្ស៤នាក់ ប្រើប្រាស់សារធាតុខុសច្បាប់ នៅក្នុងបន្ទប់ខារ៉ាអូខេខាងលើ នៅយប់រំលងអាធាត្រឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅទីតាំងKTV B9 ចាស់ ប្តូរយីហោ ហូលីវូត ក្នុងភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ទោ កែវ ដូល អធិការរងទទួលផ្នែកប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែត បានប្រាប់ថា ដោយមានការចុះផ្សាយពីសារព័ត៌មានថា មានការប្រើប្រាស់សារធាតុខុសច្បាប់នៅ ខេ ធី វី និងក្លឹប មួយកន្លែងយីហោហូលីវូត តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ
October 20, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមជនសង្ស័យដែលតែងធ្វើសកម្មភាពគាស់ទ្វាររថយន្ដ លួចយកសម្ភារមានតម្លៃក្នុងភូមិសាស្ដ្រខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវបង្ក្រាបជាបន្ដបន្ទាប់ចំនួន៣នាក់។ ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ របាយការណ៍ដែលបណ្ដាញព័ត៌មាន ទទួលបាននៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលស្រាវជ្រាវបង្រ្កាបអំពីករណីអំពើលួច (លួចយកកាបូប និងទូរស័ព្ទដៃពីក្នុងរថយន្ត) នៅចំណុចមុខផ្ទះលើដងផ្លូវ១៩៦២ ភូមិក្រាំងអង្ក្រាង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤។ ក្នុងសមត្ថកិច្ចឃាត់ខ្លួនបាន ជនសង្ស័យឈ្មោះ យិន តឿ អាយុ៤៧ឆ្នាំ និងវត្ថុតាងចាប់យករថយន្តម៉ាក Toyota
October 20, 2024 - ព័ត៌មានអន្តរជាតិ
(ហ្សាការតា)៖ នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែតុលានេះ លោក Prabowo Subianto បានស្បថចូលកាន់តំណែងជាផ្លូវការហើយ ជាប្រធានាធិបតីថ្មីនៃប្រទេសឥណ្ឌូណេស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ លោក Prabowo ដែលមានវ័យ៧៣ឆ្នាំ បានធ្វើសច្ចាប្រណិធាន ចូលកាន់តំណែងជាប្រធានាធិបតីទី៨ នៅវិមានសភាឥណ្ឌូណេស៉ី បន្ទាប់ពីរូបលោកបានទទួលជ័យជម្នះ ក្នុងការបោះឆ្នោត កាលពីខែកុម្ភៈ ឆ្នាំនេះ។ ទន្ទឹមគ្នាលោក Gibran Rakabuming Raka ដែលត្រូវជាកូនប្រុសច្បងរបស់ប្រធានាធិបតីផុតអាណត្តិ លោក Joko Widodo ក៏បានស្បថចូលកាន់តំណែង ជាអនុប្រធានាធិបតីផងដែរ។ ឥណ្ឌូណេស៉ីបានដាក់ពង្រាយងកម្លាំងសន្តិសុខ សរុបយ៉ាងហោច ១០០,០០០នាក់
October 20, 2024 - ព័ត៌មានអន្តរជាតិ
(តេហេរ៉ង់)៖ កាលពីថ្ងៃសៅរ៍ ទី១៩ ខែតុលា បេសកកម្មអ៉ីរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិ (UN) បាននិយាយថា ក្រុមហេសបូឡាលីបង់ ដែលមានអ៉ីរ៉ង់ផ្ទាល់ជាខ្នងបង្អែក គឺជាអ្នកពីក្រោយ ការវាយប្រហារដោយយន្តហោះដ្រូនលើ ផ្ទះរបស់នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ឆ្លើយតបនឹងសំណួរថា តើអ៉ីរ៉ង់មានពាក់ព័ន្ធក្នុងការវាយប្រហារនោះដែរឬអត់ បេសកកម្ម UN របស់ទីក្រុងតេហេរ៉ង់ បាននិយាយដូច្នេះថា «សកម្មភាពនេះ ត្រូវបានធ្វើឡើងដោយ ក្រុមហេសបូឡាលីបង់»។ លោក Netanyahu ក៏បានចោទប្រកាន់ក្រុមហេសបូឡាផងដែរ អំពីការព្យាយាមធ្វើឃាតរូបលោក។ កាលពីថ្ងៃសៅរ៍ ការិយាល័យលោក Netanyahu បានឱ្យដឹងថា
October 20, 2024









