- Nisaiy KP
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការអនុវត្តច្បាប់កាតព្វកិច្ចយោធា គឺយករូបមន្តតាមតម្រូវការនៃកងទ័ពជាក់ស្ដែងប្រចាំឆ្នាំ។ នៅក្នុងពិធី “សំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីព សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៦” នៅកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកទី២៦ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចធិបតី នាយករដ្ឋមន្ត្រីលើកជាឧទាហរណ៍ថា បើកម្ពុជាត្រូវការកម្លាំងកងទ័ព ចំនួន ៣ម៉ឺននាក់ ឬ ៥ម៉ឺននាក់ ដូច្នេះក្នុងចំណោមយុវជនដែលគ្រប់អាយុ១លាននាក់
April 26, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំ មន្ទីរ អង្គភាពនានា ជុំវិញខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ នៅខេត្តត្បូងឃ្មុំ៕ ប្រភព៖ ក្រសួងព័ត៌មាន
April 26, 2026 - ព័ត៌មានអន្តរជាតិ
ជប៉ុន៖ ត្រីធូណាមួយក្បាលត្រូវបានគេលក់ចេញក្នុងតម្លៃរហូតដល់ជាង ៣,២លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៥ ខែមេសា។ ការទិញ-លក់ត្រីធូណាមួយក្បាលនេះត្រូវបានធ្វើឡើងនៅក្នុងកម្មវិធីដេញថ្លៃទិញត្រីធូណាប្រចាំឆ្នាំ ២០២៦ ដែលរៀបចំឡើងនៅក្នុងផ្សារត្រី Toyosu ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។ ប្រភពខាងលើបានបន្តថា ត្រីធូណាដែលមានតម្លៃជាង ៣លានដុល្លារនេះ គឺជាត្រីដែលគេនេសាទបានទៅក្នុងសមុទ្រអូម៉ា ខេត្តអាអូម៉ូរី ភាគឦសាននៃប្រទេសជប៉ុន ហើយវាមានទម្ងន់រហូតដល់ ២៤៣គីឡូក្រាម។ ចំពោះអ្នកដែលបានក្លាយជាម្ចាស់ត្រីធូណាមួយក្បាលនេះវិញ គឺក្រុមហ៊ុន Sushizanmai ដែលជាក្រុមហ៊ុនលក់ស៊ូស៊ីដ៏ធំរបស់ប្រទេសជប៉ុន និងកំពុងមានសាខាលក់នៅតាមបណ្តាប្រទេសធំៗជាច្រើនជុំវិញពិភពលោក។ ក្រោយទិញបានត្រីធូណាក្នុងតម្លៃរហូតដល់ ៥១០,៣លានយេន (ជាង ៣,២ លានដុល្លារ) ក្រុមហ៊ុន
April 26, 2026 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ជាលើកទី៣ ក្នុងពិធីសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ “រួមគ្នាកសាងភាពធនដើម្បីការងារសមរម្យ” និងការអបអរសាទរការប្រគល់ពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ជាលើកទី២ ដែលជាលទ្ធផលនៃការអនុវត្តអនុសាសន៍រួមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា
April 26, 2026 - ព័ត៌មានជាតិ
មណ្ឌលគិរី ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានឱ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំព្រឹត្តិការណ៍សង្រាន្តសែនមនោរម្យ និងការដង្ហែរក្បួនព្យុហយាត្រា ដើម្បីបង្ហាញពីការសាមគ្គីភាពគ្នា និងរំលឹកគុណវីរកងទ័ពជួរមុខ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី នៅក្រុងសែនមនោរម្យ ទទួលបានការគាំទ្រយ៉ាងច្រើនពីមហាជន។ លោក ហ៊ាញ ប៊ុណ្ណា អភិបាលរងខេត្ត បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តសែនមនោរម្យ ឆ្នាំ២០២៦នេះ មានការខុសប្លែក ពីឆ្នាំមុនៗ ដោយរដ្ឋបាលខេត្ត បានរៀបចំដង្ហែក្បួនព្យុហយាត្រា និងរថយន្តបុស្បុក ដែលមានតំណាងរូបសេះ និង
April 19, 2026 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ ព្យុះទី៤ ឈ្មោះ ស៊ីនឡាគូ (Sinlaku) T2604 បានវិវត្តទៅជាព្យុះសង្ឃរា ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ គន្លងផ្លូវដើររបស់ព្យុះនេះពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦៖ ១-តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៧°C។ ខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នយ៍មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប
April 19, 2026 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទិដ្ឋភាពនៅក្នុងបរិវេណសួនសាធារណៈព្រលានយន្តហោះពោធិ៍ចិនតុង ដែលបានរៀបចំតុបតែង និងបើកដំណើរការសាកល្បងថ្ងៃដំបូង ឱ្យបងប្អូនប្រជាពលរដ្ឋចូលលេងកម្សាន្ត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ថ្ងៃទី១ នៃការបើកដំណើរការសាកល្បងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) ជាសួនសាធារណៈរយៈពេល ៩ ថ្ងៃ (១១-១៩ មេសា ២០២៦) មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករប្រមាណ ១ ម៉ឺន ៥ ពាន់នាក់ បានចូលទស្សនា កម្សាន្ត ថតរូប ហាត់ប្រាណ និងលេងកីឡាជុំវិញតំបន់ និងអគារជាច្រើន។ ក្នុងនោះរួមមាន អគារផ្លិត និងប៉មបញ្ជាហោះហើរ (Tower) ដែលត្រូវបានកសាងឡើងនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៥០,
April 12, 2026 - ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានវិទ្យុជាតិ បានឱ្យដឹងថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការកាយឬទ្ធិនារីកម្ពុជា នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសប្បុរសធម៌កាយឬទ្ធិនារីកម្ពុជា ដោយជួបសំណេះសំណាល និងនាំយកអំណោយសប្បុរសធម៌ របស់សមាគមកាយឬទ្ធិនារីកម្ពុជា ចែកជូន ដល់សមាជិក នៃមូលនិធិត្រីចក្រយានកម្ពុជា មុនពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅសាលារាជធានីភ្នំពេញ។ ក្នុងពិធីសប្បុរសធម៌នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិត្រីចក្រយានកម្ពុជា បានគូសបញ្ជាក់ថា សមាគមមានសមាជិកសកម្ម ដែលជាអ្នកប្រកបរបរធាក់ស៊ីក្លូ សរុប ៣៨៣នាក់
April 12, 2026 - ព័ត៌មានអន្តរជាតិ
ឥណ្ឌា៖ យ៉ាងហោចណាស់សមានមនុស្សចំនួន ១០នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានទូកមួយគ្រឿងបានបើកទៅបុកស្ពានមួយកន្លែងនៅក្នុងប្រទេសឥណ្ឌា។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១១ ខែមេសា បានបញ្ជាក់ថា ហេតុការណ៍អកុសលនេះបានកើតឡើងនៅលើទន្លេ Yamuna ក្នុងក្រុង Mathura ភាគខាងត្បូងនៃប្រទេសឥណ្ឌា។ ប្រភពខាងបានបន្តថា ទូកដែលបានជួបគ្រោះថ្នាក់ខាងលើនេះគឺជាប្រភេទទូកដឹកអ្នកដំណើរ ដែលមានផ្ទុកមនុស្សសរុបចំនួន ២៧នាក់ ហើយស្ពានដែលទូកបានបើទៅបុកនោះគឺជាប្រភេទស្ពានបណ្តែតទឹក ដែលគេបង្កើតឡើងសម្រាប់ប្រើប្រាស់បណ្តោះអាសន្នតែប៉ុណ្នោះ។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា ក្រៅតែពីបានរកឃើញសាកសពមនុស្ស ១០នាក់ហើយ គិតត្រឹមពេលនេះក៏នៅមានមនុស្សជាច្រើនទៀតកំពុងតែបាត់ខ្លួនផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
April 12, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ស្របតាមការណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំនូវរថយន្តក្រុងសាធារណៈចំនួន ៦០០គ្រឿង ដើម្បីដឹកជញ្ជូនប្រជាជនធ្វើដំណើរក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងទៅតាមគ្រប់បណ្តាខេត្តនៃព្រះរាជាណាចក្រកម្ពុជា ដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នេះមានប្រជាជនរាប់ម៉ឺននាក់បានមករង់ចាំ និងឡើងរថយន្តតាមគោលដៅចេញដំណើរ ដោយស្នាមញញឹម រីករាយទទួលអំណរឆ្នាំថ្មី៕ ប្រភព៖ ក្រសួងព័ត៌មាន
April 12, 2026









