By: Nisaiy KP

បាត់បង់ជីវិត ៦នាក់ និងរបួសម្នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងឡានហាយឡែនឌ័រ និងឡានកុងតឺន័រ នៅស្រុកព្រៃនប់

ព័ត៌មានជាតិ August 18, 2024 18/08/2024

(ព្រះសីហនុ)៖ យ៉ាងហោចណាស់មានអ្នកបាត់បង់ជីវិត ៦នាក់ដែលជាគ្រួសារសាច់ញាតិនឹងគ្នា និងរងរបួស១ម្នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តហាយឡែនឌ័រ និងរថយន្តកុងតឺន័រ តាមផ្លូវជាតិលេខ៤ ក្នុងឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តាមការឱ្យដឹងពីសមត្ថកិច្ចចរាចរណ៍ខេត្តព្រះសីហនុ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីព្រលប់ថ្ងៃ១៧ សីហា ២០២៤។ គ្រោះថ្នាក់នេះបណ្តាលឱ្យមានអ្នកស្លាប់ចំនួន៦នាក់ និងរបួសធ្ងន់១នាក់៖១.ឈ្មោះ អេ សុងហេង ភេទប្រុស អ្នកបើកបររថយន្ដ (រងរបួសធ្ងន់)២.ឈ្មោះ អេ ឡៃស៊ីម ភេទស្រី (បាត់បង់ជីវិតនៅកន្លែងកើតហេតុ)៣.ឈ្មោះ ហេង សុខលាង ភេទប្រុស (បាត់បង់ជីវិតនៅកន្លែងកើតហេតុ)៤.ឈ្មោះ ចឹង មួយឡា ភេទស្រី (បាត់បង់ជីវិតនៅកន្លែងកើតហេតុ)៥.ឈ្មោះ អេ ឡៃស៊ន់ ភេទស្រី (បាត់បង់ជីវិតនៅកន្លែងកើតហេតុ)៦.ឈ្មោះ ប៉ាង សុខ ភេទស្រី (បាត់បង់ជីវិតនៅកន្លែងកើតហេតុ)៧.ឈ្មោះ ចឹង មួយឆេង ភេទស្រី (រងរបួសធ្ងន់ តែក៏បានបាត់បង់ជីវិតនៅមន្ទីរពេទ្យ)៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

គ្រួសារសពជនរងគ្រោះដោយផ្ទុះមីនតោននៅឃុំត្រែង ទទួលបានអំណោយមនុស្សធម៌ពីកាកបាលក្រហមកម្ពុជា

ព័ត៌មានជាតិ August 18, 2024 18/08/2024

(បាត់ដំបង)៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារមីន នៅថ្ងៃទី១៦ ខែសីហាឆ្នាំ ២០២៤ លោក សុខ លូ ប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានចាត់ឱ្យក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុករតនមណ្ឌល ដឹកនាំដោយលោក គុយ វណ្ណូ អភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកនិងសហការីចូលរួមរំលែកទុក្ខជាមួយគ្រួសារសពលោក វ៉ាត សាវ៉ុន អាយុ២៣ឆ្នាំ បានទទួលមរណភាពដោយផ្ទុះមីនតោនខណៈកំពុងស៉ីឈ្នូលភ្ជរដីស្រែឲ្យគេ ស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោក គុយ វណ្ណូ បាននាំប្រសាសន៍ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតពីសំណាក់លោក សុខ លូ ប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាមួយគ្រួសារសពចំពោះឧបទ្ទវហេតុផ្ទុះមីនតោនបណ្តាលលោក វ៉ាត សាវ៉ុន បាត់បងជីវិតនៅនឹងកន្លែងកើតហេតុដែលស្ថិតក្នុងភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល។ សម្ភារៈចូលរួមរំលែកទុក្ខរួមមាន៖អង្ករ៥០គីឡូក្រាម ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ ត្រីខ១យួរ ស្កសរ១គ.ក្រ អំបិល១គ.ក្រ ប៊ិចេង១កញ្ចប់ និងថវិកាចំនួន៤៥០,០០០រៀល ក្នុងនោះថវិកាអនុសាខាកាកបាទក្រហមស្រុកចំនួន ២៥ម៉ឺនរៀល និងថវិកា ស.ស.យ.ក ស្រុកចំនួន២០ម៉ឺនរៀលដែរ៕ ផ្ដល់សិទ្ធិដោយ៖ […]

មេដឹកនាំកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក សន្យាជាថ្មីថានឹងរួមដៃគ្នា ដោះស្រាយបញ្ហាប្រឈមក្នុងតំបន់

ព័ត៌មានអន្តរជាតិ August 18, 2024 18/08/2024

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក បានចេញសេចក្ដីថ្លែងការណ៍រួមមួយនៅថ្ងៃអាទិត្យ ទី១៨ ខែសីហានេះ នាឱកាសប្រារព្ធខួបមួយឆ្នាំនៃកិច្ចប្រជុំកំពូល Camp David និងបានបញ្ជាក់ឡើងវិញពីការសន្យារួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។ សេចក្ដីថ្លែងការណ៍រួមខាងលើដែលត្រូវបានចេញផ្សាយដោយការិយាល័យវិមានរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បាន​ឱ្យដឹងទៀតថាគោលការណ៍ស្ដីពី កិច្ចសហប្រតិបត្តិការត្រីភាគីដែលត្រូវបានឯកភាពគ្នាឡើង នៅឯកិច្ចប្រជុំកំពូលកាលពីឆ្នាំ២០២៣ នឹងបន្តបម្រើជាជំហានដើរសម្រាប់កិច្ចសហប្រតិបត្តិការនៃប្រទេសទាំង៣។ «យើងមានការប្ដេជ្ញាចិត្ត ក្នុងការពិគ្រោះយោបល់ស្ដីពីបញ្ហាប្រឈមនៅក្នុងតំបន់ ការបង្កហេតុ និងការគំរាមកំហែងទាំងឡាយដែលបង្កផលប៉ះពាល់ដល់ផលប្រយោជន៍សមូហភាព និងសន្តិសុខរបស់យើង»។ នេះបើតាមសេចក្ដីថ្លែងការណ៍ខាងលើដដែល។ គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា និងប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បានជួបគ្នា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំមុន និងបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងយោធា ហើយរួមដៃគ្នាប្រឆាំងនឹងការកើនឡើងឥទ្ធិពលចិន ព្រមទាំងការគំរាមកំហែងសន្តិសុខ ពីសំណាក់កូរ៉េខាងជើង។ បើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង មេដឹកនាំនៃប្រទេសទាំង៣ គ្រោងនឹងជួបគ្នាជាថ្មីនៅក្នុងឆ្នាំនេះ ប៉ុន្តែមិនទាន់មានការទទួលស្គាល់ ឬព័ត៌មានលម្អិត ពីកាលបរិច្ឆេទនោះទេ ជាពិសេសក្នុងពេលដែលលោក […]

ព្រះមហាក្សត្រថៃ ចេញព្រះរាជក្រឹត្យតែងតាំងអ្នកស្រី Paetongtarn ជានាយករដ្ឋមន្ត្រីជាផ្លូវការ

ព័ត៌មានអន្តរជាតិ August 18, 2024 18/08/2024

(បាងកក)៖ ព្រះមហាក្សត្រថៃ Maha Vajiralongkorn នៅថ្ងៃអាទិត្យ ទី១៨ ខែសីហានេះ បានចេញព្រះរាជក្រឹត្យតែងតាំងអ្នកស្រី Paetongtarn Shinawatra ជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃជាផ្លូវការ ២ថ្ងៃបន្ទាប់ពីអ្នកស្រីត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំង ដែលនេះជាការត្រួសត្រាយផ្លូវសម្រាប់ការបង្កើតរដ្ឋាភិបាលថ្មី នៅប៉ុន្មាន សប្ដាហ៍ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ Maha Vajiralongkorn ត្រូវបានអានដោយលេខាធិការរដ្ឋសភាថៃ លោក Apat Sukhanand នៅឯពិធីផ្លូវការមួយរៀបចំឡើងក្នុង ទីក្រុងបាងកក។ ដោយស្លៀកសម្លៀកបំពាក់ឯកសណ្ឋាន អ្នកស្រី Paetongtarn បានលុតជង្គង់ និងធ្វើការគោរពនៅចំពោះមុខរូបថតព្រះមហាក្សត្រថៃ មុននឹងធ្វើការ ថ្លែងសុន្ទរកថាខ្លីមួយអរគុណទៅកាន់ព្រះមហាក្សត្រ និងអ្នកតំណាងរាស្ត្រ សម្រាប់ការជ្រើសតាំងឱ្យអ្នកស្រីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។ ក្នុងសុន្ទរកថា អ្នកស្រី Paetongtarn បានគូសបញ្ជាក់ដូច្នេះថា «ក្នុងនាមជាប្រមុខរដ្ឋាភិបាល ខ្ញុំនឹងបំពេញភារកិច្ចរបស់ខ្ញុំរួមគ្នាជាមួយអ្នកតំណាងរាស្ត្រ ដោយបើកចិត្ត ទូលាយ។ ខ្ញុំនឹងស្ដាប់រាល់មតិទាំងអស់ ធ្វើដូច្នេះទើបយើងអាចនាំប្រទេសឆ្ពោះទៅរកស្ថិរភាព»។ គួរបញ្ជាក់ថា មានអាយុ ៣៧ឆ្នាំ អ្នកស្រី Paetongtarn បានក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រថៃ និងជានាយករដ្ឋមន្ត្រីជាស្ត្រីទី២ បន្ទាប់ពីអ្នកស្រី យ៉ីងឡាក់ ដែលត្រូវជាមីងរបស់អ្នកស្រី។ អ្នកស្រីដែលជាកូនស្រីពៅរបស់លោក […]

រដ្ឋមន្ដ្រីសុខាភិបាល បន្ដបេសកកម្មថ្ងៃទី៣ ចុះពិនិត្យតាមមូលដ្ឋានបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ក្នុងខេត្ដចំនួន ៤

ព័ត៌មានជាតិ August 18, 2024 18/08/2024

(កោះកុង)៖ លោកសាស្ដ្រាចារ្យ ឈាង​ រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤នេះ បានបន្ដដឹកនាំប្រតិភូសុខាភិបាល ចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពមូលដ្ឋានសុខាភិបាលនៅខេត្ដកោះកុង បន្ទាប់ពីបញ្ចប់បេសកកម្មការងារនៅខេត្ដកំពង់ស្ពឺ និងខេត្ដព្រះសីហនុ​ អស់រយៈពេល២ថ្ងៃមកនេះ។ បេសកកម្មចុះមកស្វែងយល់ដោយផ្ទាល់ពីការអនុវត្ដការងាររបស់មន្ដ្រីក្រោមឱវាទ នៅតាមមូលដ្ឋានសុខាភិបាលនេះ បានធ្វើឡើងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែសីហា ឆ្នាំ២០២៤ ក្នុងខេត្ដចំនួន ៤ រួមមានខេត្ដកំពង់ស្ពឺ ព្រះសីហនុ កោះកុង និងខេត្ដបៃលិន, ហើយខេត្ដទាំង៤នេះ ជាខេត្ដចុងក្រោយនៃបេសកកម្មចុះពិនិត្យតាមមូលដ្ឋានសុខាភិបាលទូទាំងប្រទេស ដែលបានចាប់ផ្ដើមកាលពីដើមអាណត្ដិទី៧ នៃរដ្ឋសភា។ ក្នុងឱកាសចុះពិនិត្យមើលដំណើរការការងារនៅមូលដ្ឋានសុខាភិបាលខេត្ដកោះកុងនេះ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានចុះសួរសុខទុក្ខអ្នកជំងឺ និងគ្រួសារអ្នកជំងឺផងដែរ ជាពិសេសបានសួរនាំពីការបម្រើសេវារបស់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្ដ ថាមានការពេញចិត្ដ ឬកង្វះខាតអ្វីខ្លះ។ ទន្ទឹមនឹងនោះអ្នកជំងឺ និងគ្រួសារអ្នកជំងឺបានសម្ដែងនូវការសប្បាយចិត្ដខ្លាំងចំពោះថ្នាក់ដឹកនាំ ដែលបានចុះសួរសុខទុក្ខដោយផ្ទាល់ហើយ ឱ្យអ្នកជំងឺអាចបញ្ចេញមតិពិត ក្នុងការទទួលសេវា។ ជាមួយគ្នានោះប្រជាពលរដ្ឋដែលមកទទួលសេវាទាំងអស់ បានបង្ហាញនូវការពេញចិត្ដ និងកក់ក្ដៅជាខ្លាំង ចំពោះការផ្ដល់សេវាសុខាភិបាលនៅមន្ទីរពេទ្យខេត្ដកោះកុង។ សូមជម្រាបថា បន្ទាប់ពីលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានចុះពិនិត្យមើលការងារដឹកនាំ គ្រប់គ្រង និងថែទាំ ព្យាបាលអ្នកជំងឺហើយ លោកសាស្ដ្រាចារ្យបានបន្ដសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ដ្រីសុខាភិបាលរដ្ឋបាលខេត្ដកោះកុង […]

មនុស្សប្រហែល ៨៦លាននាក់រងផលប៉ះពាល់ពីគ្រោះរាំងស្ងួត នៅអាហ្វ្រិកប៉ែកខាងត្បូង

ព័ត៌មានអន្តរជាតិ August 18, 2024 18/08/2024

(ហារ៉ា)៖ ប្រជាជនប្រហែល ៦៨លាននាក់ នៅប៉ែកខាងត្បូងអាហ្រ្វិក កំពុងទទួលរងនូវឥទ្ធិពលនៃគ្រោះរាំងស្ងួតបណ្តាលមកពីបាតុភូត El Nino ដែលបានបំផ្លិចបំផ្លាញដំណាំនៅទូទាំងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ ២០២៤។ គ្រោះរាំងស្ងួតតាំងពីដើមឆ្នាំ ២០២៤ បានប៉ះពាល់ដល់ផលិតកម្មដំណាំ និងបសុសត្វ ដោយនាំឱ្យមានការខ្វះខាតស្បៀងអាហារ ខូចខាតដល់សេដ្ឋកិច្ចយ៉ាងខ្លាំង។ ប្រមុខរដ្ឋមកពី ១៦ ប្រទេសនៃសហគមន៍អភិវឌ្ឍអាហ្វ្រិកប៉ែកខាងត្បូង (SADC) កំពុងប្រជុំគ្នានៅរដ្ឋធានី Harare ប្រទេសហ្ស៉ីមបាវ៉េ ដើម្បីពិភាក្សាអំពីបញ្ហាក្នុងតំបន់ រួមទាំងសន្តិសុខស្បៀងផងដែរ។ លេខាធិការប្រតិបត្តិរបស់ SADC លោក Elias Magosi និយាយថា មនុស្សប្រហែល ៦៨លាននាក់ ឬ ១៧ភាគរយនៃចំនួនប្រជាជនក្នុងតំបន់ កំពុងត្រូវការជំនួយ។ លោកបញ្ជាក់ថា «រដូវវស្សាឆ្នាំ ២០២៤ប្រឈមបញ្ហា ដោយផ្នែកភាគច្រើននៃតំបន់ជួបប្រទះនូបឥទ្ធិពលអវិជ្ជមាននៃបាតុភូត El Nino នោះគឺភ្លៀងធ្លាក់យឺតយាវ»។ ប្រទេសមួយចំនួន ដូចជា ហ្ស៉ីមបាវ៉េ ហ្សំប៊ី និងម៉ាឡាវី បានប្រកាសរួចហើយថា វិបត្តិនៃភាពអត់ឃ្លានគឺស្ថិតក្នុងភាពធ្ងន់ធ្ងរ ខណៈប្រទេសឡេសូតូ […]

ប្រធានាធិបតីអ៊ុយក្រែន ទទួលស្គាល់ជាលើកដំបូង អំពីការបើកប្រតិបត្តិការយោធាចូលទឹកដីរុស្ស៊ី

ព័ត៌មានអន្តរជាតិ August 11, 2024 11/08/2024

(កៀវ)៖ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចេញមុខទទួលស្គាល់ជាលើកដំបូងថា កងកម្លាំងរបស់អ៊ុយក្រែនកំពុងប្រយុទ្ធ ក្នុងប្រតិបត្តិការវាយលុកចូលក្នុងទឹកដីរុស្ស៉ី នៅតំបន់ Kursk។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០២៤។ លោក ហ្សេលេនស្គី បាននិយាយដូច្នេះថា «ថ្ងៃនេះ ខ្ញុំទទួលបានរបាយការណ៍មួយចំនួន ពីប្រមុខកងទ័ពលោក Oleksandr Syrskyi ពាក់ព័ន្ធស្ថានការណ៍សមរភូមិមុខ ព្រមទាំងសកម្មភាពរបស់យើង​ ក្នុងការរុញច្រានសង្រ្គាម ចូលទៅក្នុងទឹកដីរបស់ប្រទេសឈ្លានពាន»។ លោក ហ្សេលេនស្គី បានបន្តថា «អ៊ុយក្រែនកំពុងស្តែងឱ្យឃើញថា ខ្លួនពិតជាមានសមត្ថភាពស្តារយុត្តិធម៌ ហើយធានាការដាក់សម្ពាធដែលចាំបាច់ តបតទៅលើប្រទេសឈ្លានពានវិញ»។ គិតមកទល់ពេលនេះ គឺមានរយៈពេលប្រមាណជិត១សប្តាហ៍មកហើយ ដែលកងកម្លាំងរុស្ស៉ី បាននិងកំពុងបន្តប្រយុទ្ធទប់ទល់ ការវាយលុក​តាមថ្មើរជើងធំបំផុតរបស់ទីក្រុងកៀវ ចូលទៅក្នុងទឹកដីនៃប្រទេសរុស្ស៉ី គិតចាប់តាំងពីសង្រ្គាម បានផ្ទុះឡើង កាលពីខែកុម្ភៈ ឆ្នាំ២០២២។ ឆ្លើយតបស្ថានការណ៍នេះ រុស្ស៉ីបានពង្រឹងសន្តិសុខជាខ្លាំង នៅតំបន់ព្រំដែនចំនួន៣ ខណៈប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានហៅការវាយលុករបស់អ៊ុយក្រែន ជាសកម្មភាពបង្កហេតុដ៏ធំមួយ។ គួរបញ្ជាក់ថា បើតាមប្រមុខកងទ័ពរុស្ស៉ី […]

យល់ដឹងផ្នែកច្បាប់៖ អត្ថប្រយោជន៍ ប.ស.ស. ផ្នែកហានិភ័យការងារ

ព័ត៌មានជាតិ August 11, 2024 11/08/2024

(ភ្នំពេញ)៖ ប្រជាពលរដ្ឋភាគច្រើនសុទ្ធសឹងតែបានស្គាល់ ប.ស.ស. ដែលមានពាក្យពេញថា «បេឡាជាតិសន្តិសុខសង្គម» គឺជាគ្រឹះស្ថានសាធារណៈមួយដែលស្ថិតក្រោមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាអាណាព្យាបាលផ្នែកបចេ្ចកទេសនិងស្ថិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាអាណាព្យាបាលផ្នែកហិរញ្ញវត្ថុ ។ ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ ដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងប្រទេសកម្ពុជា ក្នុងការផ្តល់សេវាធានារ៉ាប់រងសុខុមាលភាព និងជីវភាព លើផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន និងផ្នែកនិកម្មភាពការងារ តាមរយៈការចូលជាសមាជិក ប.ស.ស. ដែលបានទទួលនូវអត្ថប្រយោ ជន៍ ជាច្រើនពី ប.ស.ស. ។ ក្នុងនោះបុគ្គលិកវិស័យឯកជន ក៏អាចទទួលអត្ថប្រយោជន៍ទៅលើផ្នែកហានិភ័យការងារ ដូចបុគ្គលិកវិស័យសាធារណៈដែរ ។ តើសមាជិករបស់ ប.ស.ស. បានទទួលអត្ថប្រយោជន៍អ្វីខ្លះលើផ្នែកហានិភ័យការងារ? ដើម្បីស្រាយចម្ងល់ខាងលើ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្ដិការអន្ដរជាតិ សម្រាប់សប្ដាហ៍នេះ សូមលើកយកប្រធានបទស្ដីពី «អត្ថប្រយោជន៍ ប.ស.ស. ផ្នែកហានិភ័យការងារ» មកធ្វើការចែករំលែកជូនសាធារណជន សិស្ស និងនិស្សិតទាំងអស់គ្នាដូចខាងក្រោម។ មុននឹងឈានដល់ខ្លឹមសារនៃប្រធានបទ សូមធ្វើការស្វែងយល់អំពីពាក្យគន្លឹះមួយចំនួនជាមុនសិន ដូចជា៖ ពាក្យ “ហានិភ័យការងារ” សំដៅដល់ព្រឹត្តិការណ៍ដែលកើតឡើងដោយឥតគ្រោងទុក បណ្តាលមកពីគ្រោះថ្នាក់ការ ងារ គ្រោះថ្នាក់ពេលធ្វើដំណើរ និងវិជ្ជាជីវៈ ។ ពាក្យ […]

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន លើកទឹកចិត្តឱ្យយុវជនមានគំនិតចាប់យកប្រយោជន៍ពីការរីកចម្រើនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

ព័ត៌មានជាតិ August 11, 2024 11/08/2024

(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញលើកទឹកចិត្តយុវជនឱ្យមានគំនិតផ្តួចផ្តើម គំនិតច្នៃប្រឌិត គំនិតបង្កើតថ្មី សហគ្រិនភាព ភាពជាអ្នកដឹកនាំ និងការចាប់យកអត្ថប្រយោជន៍ពីការរីកចម្រើនផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឱ្យបានកម្រិតអតិបរិមា សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ និងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ។ ការជំរុញនេះធ្វើឡើងឱកាសលោកអញ្ជើញបើកវេទិកាយុវជន-បញ្ញវន្តមូស្លីម២១ ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។ លោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណៈកម្មការរៀបចំវេទិកាយុវជន-បញ្ញវន្តមុស្លីម២១ ឆ្នាំ២០២៤ ដែលត្រូវបានរៀបចំដោយសមាគមសហភាពបញ្ញវន្តមុស្លីមកម្ពុជា សហការជាមួយសមាគមគ្រូបង្រៀនខ្មែរឥស្លាម ដោយមានអ្នកចូលរួមចំនួន១៦០០នាក់ ដែលជាថ្នាក់ដឹកនាំឥស្លាមគ្រប់លំដាប់ថ្នាក់ គ្រូបង្រៀន ថ្នាក់ដឹកនាំយុវជន បញ្ញវន្ត និស្សិត សិស្ស ថ្នាក់ដឹកនាំអង្គការ សមាគម និងតំណាងថ្នាក់ដឹកនាំក្រុមហ៊ុន សហគ្រាសឯកជនជាដើម។  នាឱកាសនោះ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណៈកម្មការរៀបចំវេទិកាយុវជន-បញ្ញវន្តមុស្លីម ២១ ឆ្នាំ២០២៤ បានបញ្ជាក់ថា វេទិកាខាងលើមានគោលបំណងចែករំលែកចំណេះដឹង […]