By: Nisaiy KP

BREAKING: សមត្ថកិច្ចចាប់ខ្លួនលោក គុយ វ៉ាត ថៅកែហាង Park Coffee ពាក់ព័ន្ធបទល្មើសឆបោកប្រាក់រាប់លានដុល្លារ

ព័ត៌មានជាតិ August 25, 2024 25/08/2024

(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចនគរបាល បានចាប់ខ្លួនលោក គុយ វ៉ាត ថៅកែហាង Park Coffee និងជាម្ចាស់ក្រុមហ៊ុនជាច្រើនទៀត ពាក់ព័ន្ធបទល្មើសចេញសែកអត់ប្រាក់ និងឆបោកប្រាក់ផ្សេងៗទៀត។ នេះបើតាមលោកឧត្តមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤នេះ។ សមត្ថកិច្ចបញ្ជាក់ថា លោក គុយ វ៉ាត បានរងនូវពាក្យបណ្តឹងជាច្រើន ហើយនៅថ្ងៃស្អែកនឹងបញ្ជូនទៅកាន់តុលាការ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ព្រះមហាក្សត្រ និងសម្តេចម៉ែ នឹងស្តេចយាងទៅពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន នាព្រឹកស្អែក

ព័ត៌មានជាតិ August 25, 2024 25/08/2024

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ នឹងស្តេចយាងទៅពិនិត្យព្រះរាជសុខភាព នៅសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ស្អែកនេះ។ តាមរយៈព្រះរាជសារមួយផ្ញើជូនជនរួមជាតិ ព្រះមហាក្សត្រ ទ្រង់មានព្រះបន្ទូលថា នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយក្នុងព្រះបរមនាមព្រះអង្គ ជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ។ ព្រះអង្ក សូមថ្វាយព្រះពរសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ សូមប្រគេនពរព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិទាំងអស់ សូមបានប្រកប តែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ ផ្ដល់សិទ្ធិដោយ៖ […]

មូលហេតុមួយចំនួននៅក្រោយ នៃការចាប់ខ្លួន CEO របស់ Telegram នៅប្រទេសបារាំង

ព័ត៌មានអន្តរជាតិ August 25, 2024 25/08/2024

(បរទេស)៖ ម្ចាស់ និងនាយកប្រតិបត្តិកម្មវិធីផ្ញើសាររបស់ល្បីរបស់ពិភពលោក Telegram លោក Pavel Durov ត្រូវបានចាប់ខ្លួន នៅព្រលានយន្តហោះ Bourget ស្ថិតនៅក្រៅទីក្រុងប៉ារីស ប្រទេសបារាំង ខណៈដែលលោកធ្វើដំណើរតាម Private Jet ទៅកាន់ទីនោះ។ លោក Durov ត្រូវបានគេរាយការណ៍ថា បានធ្វើដំណើរពី Azerbaijan ទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ទាំងដែលលោក​បាន​ដឹងថា ភ្នាក់ងារប៉ូលិសបារាំង បាននិងកំពុងត្រៀមដើម្បីចាប់ខ្លួនលោក។ សារព័ត៌មានក្នុងស្រុកបារាំងជាច្រើន​បានចេញផ្សាយថា លោក Durov ដែលជាម្ចាស់ និងជានាយកប្រតិបត្តិ Telegram បានបទបរាជ័យក្នុងការសម្របសម្រួលវេទិកាមួយ ដែលអនុញ្ញាតឱ្យប្រើប្រាស់ សម្រាប់សកម្មភាព ឧក្រិដ្ឋកម្មផ្សេងៗ រួមទាំងការក្លែងបន្លំ ការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មដែលបានរៀបចំ។ ប្រព័ន្ធផ្សព្វផ្សាយបារាំង TF1 និង BFM បានអះអាងថា ការស៉ើបអង្កេតនោះបានផ្តោតទៅលើ បញ្ហាខ្វះអ្នកត្រួតពិនិត្យនៅលើប្រព័ន្ធ ​Telegram ហើយប៉ូលិសបារាំងចាត់ទុកថា ស្ថានការណ៍បែបនេះ បានអនុញ្ញាតបណ្តោយឱ្យសកម្មភាពខុសច្បាប់ដូចជា ក្លែងបន្លំ ការជួញដូរ ប្រព្រឹត្តទៅទាំងគ្មានការក្រោតក្រែងនៅលើ Telegram។ បន្ទាប់ពីការចាប់ខ្លួន លោក […]

ប្រជាជនបង់ក្លាដែសជិត ៣០០,០០០នាក់ កំពុងស្នាក់នៅកន្លែងជ្រកកោនបណ្តោះអាសន្ន ក្រោយទឹកជំនន់បង្កការជន់លិចធ្ងន់ធ្ងរ

ព័ត៌មានអន្តរជាតិ August 25, 2024 25/08/2024

(ដាក្កា)៖ ប្រជាជនបង់ក្លាដែសប្រហែលជិត៣០០,០០០នាក់ កំពុងស្នាក់នៅតាមកន្លែងជ្រកកោនបណ្តោះអាសន្ន ដើម្បីរត់គេចពីគ្រោះទឹកជំនន់ ដែលបានបង្កការជន់លិច ផ្ទៃដីមួយភាគធំនៃប្រទេសអាស៉ីខាងត្បូងមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០២៤។ គ្រោះទឹកជំនន់ខាងលើ ត្រូវបានបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង និងបានផ្តាច់ជីវិតមនុស្សសរុបយ៉ាងហោច១៨នាក់ នៅបង់ក្លាដែស។ ប្រទេសដែលមានប្រជាជនសរុប ១៧០លាននាក់នេះ តែងជួបប្រទះគ្រោះទឹកជំនន់ ជារៀងរាល់ឆ្នាំ។ ក្រសួងគ្រប់គ្រងមហន្តរាយ​របស់បង់ក្លាដែស បាននិយាយថា គិតត្រឹមថ្ងៃសៅរ៍សប្តាហ៍នេះ មនុស្សចំនួន២៨៥,០០០នាក់ កំពុងស្នាក់នៅតាម កន្លែងជ្រកកោនបណ្តោះអាសន្ន ខណៈប្រជាជនសរុប៤.៥លាននាក់ បានរងផលប៉ះពាល់។ គួរបញ្ជាក់ថា ឥណ្ឌាដែលនៅក្បែរខាងបង់ក្លាដែស ក៏កំពុងរងគ្រោះទឹកជំនន់ផងដែរ។ គិតចាប់តាំងពីដើមសប្តាហ៍នេះ មានមនុស្ស​យ៉ាងហោច២៤នាក់ស្លាប់ នៅរដ្ឋ Tripura របស់ឥណ្ឌា ហើយមនុស្សប្រហែល៦៥,០០០នាក់ ត្រូវបង្ខំឱ្យស្នាក់នៅតាមជំរំជួយសង្រ្គោះ។ ក្រុមអ្នកវិទ្យាសាស្រ្តបានអះអាងថា ការប្រែប្រួលអាកាសធាតុ គឺជាកត្តាចម្បងដែលជំរុញឱ្យគ្រោះធម្មជាតិ ពិបាកប៉ាន់ស្មាន ហើយ​មានសភាពធ្ងន់ធ្ងរខ្លាំងឡើងៗ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

BREAKING: ម្ចាស់ និងជានាយកប្រតិបត្តិ កម្មវិធីផ្ញើសារ Telegram ត្រូវបានឃាត់ខ្លួននៅប្រទេសបារាំង

ព័ត៌មានអន្តរជាតិ August 25, 2024 25/08/2024

(បារាំង)៖ ម្ចាស់ និងនាយកប្រតិបត្តិ កម្មវិធីផ្ញើសារល្បីរបស់ពិភពលោក Telegram លោក Pavel Durov ត្រូវបានចាប់ខ្លួន នៅព្រលានយន្តហោះ Bourget ស្ថិតនៅក្រៅទីក្រុងប៉ារីស ប្រទេសបារាំង ខណៈដែលលោកធ្វើដំណើរតាម Private Jet ទៅកាន់ទីនោះ។ នេះបើយោងតាមសារព័ត៌មាន Reuters និងសារព័ត៌មានធំៗរបស់អន្តរជាតិ បានចេញផ្សាយនៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០២៤។ ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពី មហាសេដ្ឋី លោក Pavel Durov បានធ្វើដំណើរចេញពីប្រទេស Azerbaijan ទៅកាន់ប្រទេសបារាំង ហើយត្រូវបានចាប់ខ្លួននៅទីនោះ ម៉ោង៨យប់ (ម៉ោងនៅបារាំង) ។ លោក Pavel Durov បានចាកចេញពីប្រទេសរុស្ស៊ីក្នុងឆ្នាំ ២០១៤ បន្ទាប់ពីបដិសេធមិនធ្វើតាមការទាមទាររបស់រដ្ឋាភិបាល ក្នុងការបិទសហគមន៍ប្រឆាំងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម VK៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ការបំ.ផ្ទុះគ្រា.ប់នៅប៉ាគីស្ថាន បាត់បង់ជីវិតកុមារ ២នាក់ និងរបួស ១៦នាក់

ព័ត៌មានអន្តរជាតិ August 25, 2024 25/08/2024

(អ៉ីស្លាម៉ាបាដ)៖ មន្រ្តីប៉ូលិសនិយាយថា ការបំផ្ទុះគ្រាប់បែកនៅភាគនិរតីនៃប្រទេសប៉ាគីស្ថានបានសម្លាប់កុមារ ២នាក់ និងរបួសមនុស្សចំនួន ១៦នាក់ នៅថ្ងៃសៅរ៍ ទី២៥ ខែសីហា ឆ្នាំ ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ មន្រ្តីប៉ូលិសជាន់ខ្ពស់ លោក Manzoor Buledi បានប្រាប់ Reuters ថាប៉ូលិស ៧នាក់ស្ថិតក្នុងចំណោមអ្នករងរបួស នៅពេលគ្រាប់បែកបញ្ជាពីចម្ងាយដែលដាក់ភ្ជាប់ទៅនឹងម៉ូតូមួយគ្រឿងផ្ទុះឡើង នៅជិតទីស្នាក់ការប៉ូលិស ក្នុងទីក្រុង Pishin។ កុមារ ២នាក់បានដើរកាត់ទីតាំងកើតហេតុ ទើបត្រូវស្លាប់។ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ ហើយបន់ស្រន់ឱ្យអ្នករបួសឆាបជាសះស្បើយ។ មិនទាន់មានអ្នកចេញមុខទទួលខុសត្រូវនៅឡើយទេ សម្រាប់ការបំផ្ទុះនេះ ខណៈមូលហេតុស្ថិតក្រោមការស៉ើបអង្កេត៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

កម្ពុជារៀបចំបើកមហោស្រពភាពយន្ដកម្ពុជា-អាស៊ីលើកទី២ជាផ្លូវការ

ព័ត៌មានជាតិ August 25, 2024 25/08/2024

(ភ្នំពេញ)៖ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ និងគណ:កម្មការរៀបចំ មហោស្រពភាពយន្តកម្ពុជាអាស៊ី នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ បានប្រកាសបើកជាផ្លូវការ មហោស្រពភាពយន្ដកម្ពុជា-អាស៊ីលើកទី២ ក្រោមការជំរុញការអភិវឌ្ឍន៍ឧស្សាហកម្មភាពយន្ដ។ មហោស្រពភាពយន្ដកម្ពុជា-អាស៊ីលើកទី២ នឹងផ្ដល់ឱកាសដល់ផលិតករទាំងកម្ពុជា និងមកពីបណ្ដាប្រទេសផ្សេងៗទៀត បង្ហាញសមត្ថភាព និងការចែករំលែកបទពិសោធន៍ រវាងគ្នានិងគ្នាទៅវិញទៅមក។ មហោស្រពភាពយន្ដកម្ពុជា-អាស៊ីនេះ ជាព្រឹត្តិការផ្សព្វផ្សាយនូវភាពចម្រុះនៃសិល្បៈវប្បធម៌។ លោក Malcolm Clarke ប្រធានមហោស្រពភាពយន្តអាស៊ីលើកទី២នៅកម្ពុជា បានថ្លែងឲ្យដឹងថា មហោស្រពភាពយន្ដកម្ពុជា-អាស៊ី ប្រព្រឹត្តិឡើងនៅថ្ងៃនេះ នឹងផ្ដល់ឱកាសដល់ផលិតករ មានឱកាសបញ្ជេញសមត្ថភាព ចែករំលែកចំណេះដឹង បទពិសោធន៍ដល់គ្នាទៅវិញទៅមក ក្នុងវិស័យភាពយន្ដរបស់កម្ពុជា និងបណ្ដាប្រទេសផ្សេងៗជាច្រើនទៀត ដើម្បីរួមគ្នាអភិវឌ្ឍន៍ឧស្សាហកម្មភាពយន្ដ។ លោកបានបន្ដថា និយាយចំពោះភាពយន្ដរបស់កម្ពុជា បច្ចុប្បន្នគឺមានភាពល្អប្រសើរ ប្រសិនបើភាពយន្ដរបស់កម្ពុជា អាចវាយលុកដល់ទីផ្សារប្រទេសអរ៉ុប នោះវិស័យភាពយន្ដកម្ពុជា កាន់តែខ្លាំងក្លាបន្ថែមទៀត។ ដើម្បីឲ្យវិស័យភាពយន្ដរបស់កម្ពុជា កាន់តែល្អបន្ថែមទៀតនោះ និងអាចឈានឆ្ពោះដល់ទីផ្សារអន្ដរជាតិ ការផលិតភាពយន្ដនីមួយៗត្រូវតែយល់ពីចិត្ត ​បេះដូង របស់ទស្សនជន មានន័យថា ការផលិតខ្សែភាពយន្ដមួយៗ​ ប្រសិនបើចង់ឲ្យទស្សនជនយំ ដាច់ខាតត្រូវតែយំ, ប្រសិនបើកំប្លែង ដាច់ខាតត្រូវតែសើច ដូច្នេះបើកម្ពុជាបន្ថែមត្រូវចំណុចនេះ ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតនោះ នោះវិស័យភាពយន្ដកម្ពុជា នឹងអាចឈានឆ្ពោះទៅកាន់ទីផ្សារអន្ដរជាតិ […]

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ សន្តិសុខព័ត៌មានត្រូវបានពង្រឹងក្នុងអាណត្តិទី៧ ហើយសណ្តាប់ធ្នាប់សារព័ត៌មានត្រូវវាយតម្លៃថាមានភាពល្អប្រសើរ រយៈពេល១ឆ្នាំនេះ

ព័ត៌មានជាតិ August 25, 2024 25/08/2024

(ភ្នំពេញ)៖ សន្តិសុខព័ត៌មានត្រូវបានពង្រឹងក្នុងអាណត្តិទី៧ នៃក្រសួងព័ត៌មាន ហើយសណ្តាប់ធ្នាប់ក្នុងផ្នែកសារព័ត៌មានត្រូវបានវាយតម្លៃថាមានភាពល្អប្រសើរក្នុងរយៈពេល១២ខែចុងក្រោយនេះ រាប់ចាប់តាំងពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ មក ដែលក្រសួងព័ត៌មានបានចាប់ផ្តើមអនុវត្តបេសកកម្មរបស់ខ្លួនក្នុងក្របខណ្ឌនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ នេះជាការលើកឡើងរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទដើម្បីបូកសរុបលទ្ធផលការងាររបស់ក្រសួងព័ត៌មានរយៈពេល ១ឆ្នាំ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។ លោករដ្ឋមន្ត្រីបានលើកឡើងថា៖ «ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ ក្រសួងព័ត៌មានបានអនុវត្តសកម្មភាពការងាររបស់ខ្លួនជាប្រចាំដោយផ្តោតលើសន្តិសុខព័ត៌មាន ពោលគឺបានជំរុញសុក្រឹត្យភាព និងប្រសិទ្ធភាពការងារដើម្បីធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ ប្រកបដោយគុណភាព និងសុវត្ថិភាព»។ នាឱកាសនោះដែរ លោក នេត្រ ភក្ត្រា បានថ្លែងថា បានធ្វើបច្ចុប្បន្នភាពជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ដែលមានវត្តមានក្នុងកិច្ចប្រជុំថា ក្រសួងព័ត៌មានបានធ្វើបច្ចុប្បន្នភាពស្ថិតិនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ដែលមានអង្គភាពសារព័ត៌មានទាំងអស់ជាងពីរពាន់ ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិងទំនើប ក្នុងនោះស្ថិតិនៃប្រព័ន្ធផ្សព្វផ្សាយអនឡាញមានចំនួនប្រមាណមួយពាន់អង្គភាពដែលកំពុងដំណើរការជាប្រចាំក្នុងការផ្សព្វផ្សាយព័ត៌មានបានដោយសេរី និងដោយឯករាជ្យភាព។ «ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ក្រសួងព័ត៌មានបានចេញបណ្ណសម្គាល់អ្នកសារព័ត៌មានចំនួន៨ពាន់បណ្ណហើយ ជូនដល់អ្នកសារព័ត៌មាន ដែលកំពុងប្រកបការងារចុះយកព័ត៌មានដើម្បីផលិត និងផ្សាយព័ត៌មាន។ បណ្ណសម្គាល់អ្នកសារព័ត៌មានទាំងនេះមានភ្ជាប់ប្រព័ន្ធ QR Code ដើម្បីធានាភាពស្របច្បាប់ និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព»។ នេះជាការលើកឡើងបន្ថែមរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា នៅក្នុងក្របខណ្ឌនៃការរៀបចំ និងពង្រឹងការគ្រប់គ្រងសណ្តាប់ធ្នាប់សារព័ត៌មាន ក្រសួងព័ត៌មានបានអនុវត្តទិសដៅការងារអាទិភាពក្នុងការរៀបចំប្រព័ន្ធ និងយន្តការគ្រប់គ្រងព័ត៌មាន […]

យល់ដឹងពីជំនួញ៖ ភាពមិនប្រាកដប្រជានៃស្ថានភាពសេដ្ឋកិច្ច ជំរុញឱ្យពលរដ្ឋយកប្រាក់ទៅដាក់បញ្ញើនៅតាមបណ្តាគ្រឹះស្ថានហិរញ្ញវត្ថុ

ព័ត៌មានជាតិ August 18, 2024 18/08/2024

(ភ្នំពេញ)៖ បើទោះបីជាស្ថានភាពសេដ្ឋកិច្ចស្ថិតក្នុងភាពមិនប្រាកដប្រជាក៏ដោយ តែងាកមកមើលការដាក់ប្រាក់បញ្ញើនៅតាមបណ្តាគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលបង្ហាញថាប្រជាជនកម្ពុជា មានទំនុកចិត្តលើប្រព័ន្ធធនាគារ។ បើតាម អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅក្នុងឆ្នាំ២០២៤នេះ ការដាក់ប្រាក់បញ្ញើនៅតាមបណ្តាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានកំណើនល្អប្រសើរ។ ជាក់ស្តែងគិតត្រឹមមាសទី២ ឆ្នាំ២០២៤ ចំនួនអតិថិជន ដែលបានដាក់បញ្ញើនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុមានប្រមាណជាងជិត២លាននាក់ ដែលបានដាក់ប្រាក់បញ្ញើជាង២.២ពាន់លានដុល្លារ បើធៀបទៅនឹងត្រីមាសទី១នៃឆ្នាំនេះ មានការកើនឡើងប្រមាណ១%។ លោកបានកត់សម្គាល់ថា ភាពមិនច្បាស់លាស់នៃស្ថានភាពសេដ្ឋកិច្ច ប្រជាពលរដ្ឋមួយចំនួន ហាក់មានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ថវិកា សម្រាប់យកទៅរកស៊ីឬយកទៅបណ្តាក់ទុនផ្សេងៗ ដែលបានជំរុញឱ្យពួកគាត់ ជ្រើសរើសការយកប្រាក់ទៅដាក់បញ្ញើនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ច្រើនជាងការប្រថុយប្រថាន ក្នុងការវិនិយោគ ឬពង្រីកអាជីវកម្ម។ ដោយជម្រើសនៃការដាក់ប្រាក់បញ្ញើនេះ ធ្វើឱ្យសាច់ប្រាក់របស់ពួកគាត់មានសុវុត្ថិភាពខ្ពស់ ព្រមទាំងទទួលបានអត្រាការប្រាក់។ លោកសង្កេតឃើញថា ភាគច្រើនអ្នកដែលបានប្រាក់បញ្ញើគឺប្រជាពលរដ្ឋដែលអ្នកនៅរស់ទីក្រុង ដោយសារតែពួកគាត់មានជីវភាពប្រសើរជាងអ្នករស់នៅតាមបណ្តាខេត្ត។ លោកបន្តថា កំណើននៃការដាក់ប្រាក់បញ្ញើនេះ បានបង្ហាញពីស្ថេរភាពល្អនៃវិស័យធនាគារនិងហិរញ្ញវត្ថុហើយលោករំពឹងថា ការដាក់ប្រាក់បញ្ញើនឹងបន្តកើនឡើងថែមទៀត រហូតដល់ចុងឆ្នាំ។ ចំណែកឯការដាក់ប្រាក់នៅបញ្ញើនៅតាមបណ្តាគ្រឹះស្ថានធនាគារវិញ ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយសារតែកំណើនអត្រាការប្រាក់ខ្ពស់។ យោងតាមរបាយការណ៍ធនាគារនៃកម្ពុជា បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ ការដាក់ប្រាក់បញ្ញើនៅបណ្តាគ្រឹះស្ថានធនាគារកើនឡើងខ្ពស់រហូតដល់ ១៣,៩ភាគរយ ដែលកើនដល់ប្រមាណ ១៩៧,២ […]

សហគ្រិនខ្មែរ ១រូប បោះទុនដាំខ្ញី តាមលក្ខណៈបច្ចេកទេសនៅឃុំអូរសោម ដើម្បីនាំចេញទៅកាន់ទីផ្សារអាមេរិក

ព័ត៌មានជាតិ August 18, 2024 18/08/2024

(ពោធិ៍សាត់)៖ លោក ហ៊ុល សុធា ជាម្ចាស់កសិដ្ឋានដាំខ្ញីមួយកន្លែងលើផ្ទៃដី១៣ហិកតា ដំណាក់កាលទី១ តាមលក្ខណៈបច្ចេកទេស និងដំណាក់ទី២ លោកនឹងពង្រីកនៅលើផ្ទៃដី១០០ហិកតា ដើម្បីនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។ សម្រាប់ទីតាំងដាំខ្ញីនេះ គឺស្ថិតនៅក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ មូលហេតុដែលលោកជ្រើសរើសទីតាំងអូរសោម ដើម្បីដាំខ្ញីដោយសារនៅទីនេះ អាកាសធាតុអំណោយផលលើការដាំដុះប្រភេទដំណាំមើមទាំងដី។ សម្រាប់ការដាំសាកល្បងដាំខ្ញី រយៈពេលជាង១០០ថ្ងៃមកហើយ ១គីឡូ ដល់ ១.៥គីឡូក្រាម នៅពេលដល់អាយុប្រមូលផល។ លោកបានបន្ថែមថា នៅក្នុង១ហិកតា សម្រាប់ទិន្នផលខ្ញី ១ហិកតា អាចប្រមូលផលបាន ៧៥-១០៥តោន អាស្រ័យទៅលើការអនុវត្តនលើបច្ចេកទេសត្រឹមត្រូវ។ បើតាមម្ចាស់កសិដ្ឋានខ្ញអូររសោមរូបនេះ បានឱ្យដឹងថា៖ «សម្រាប់ពូជខ្ញីនេះ គឺលោកបានដើរស្រាវជ្រាវនៅតាមបណ្តាប្រទេសមួយចំនួន ហើយចុងក្រោយលោកបានរកឃើញពូជខ្ញីនេះពីប្រទេសចិន ដែលធន់ជាមួយនឹងអាកាសធាតុនៅកម្ពុជា ជាពិសេសស្ថានភាពអាកាសធាតុនៅតំបន់អូរសោម នៅក្នុងដំណាក់កាលដំបូងនេះលោកដាំលើផ្ទៃដី១៣ហិកតា សម្រាប់ធ្វើជាពូជ ហើយដំណាក់កាលទី២ លោកគ្រោងពង្រីកលើផ្ទៃដី១០០ហិកតា ដើម្បីនាំចេញទៅទីផ្សារសហរដ្ឋអាមេរិក»។ លោកបានបញ្ជាក់ថា នៅក្នុងផ្ទៃដី ១ហិកតា លោកបានប្រើពូជខ្ញីប្រមាណ ៦តោន និងប្រើប្រាស់កម្លាំងកម្មករចំនួន ៥០នាក់ រួមទាំងអ្នកជំនាញផ្នែកកសិកម្មរបស់ចិនម្នាក់ផងដែរ។ សូមជម្រាបថា ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំដំណើរទស្សនកិច្ចទៅខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីអ្នកសារព័ត៌មានជាតិចំនួន៣៧ ស្ថាប័ន ដើម្បីជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍ និងការអភិវឌ្ឍខេត្តពោធិ៍សាត់ […]