- Nisaiy KP
- ព័ត៌មានអន្តរជាតិ
(ណៃពិដោ)៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានឱ្យដឹងកាលពីថ្ងៃសោរ៍សប្តាហ៍នេះថា តួលេខមនុស្សបាត់បង់ជីវិតដោយសារគ្រោះទឹកជំនន់ ដែលបង្កឡើងដោយឥទ្ធិពលព្យុះ Yagi បានបន្តកើនដល់៣៨៤នាក់ និង៨៩នាក់បាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤។ អ្នកនាំពាក្យរបបសឹកបាននិយាយថា គិតត្រឹមថ្ងៃសៅរ៍ ទី២១ ខែកញ្ញា នៅមីយ៉ាន់ម៉ា ចំនួនមនុស្សបាត់បង់ជីវិត ដោយសារទឹកជំនន់ គឺ៣៨៤នាក់ រីឯបាត់ខ្លួនចំនួន៨៩នាក់។ គ្រោះទឹកជំនន់នេះ ជាការបន្ថែមទុក្ខវេទនាមកលើប្រទេស ដែលមនុស្សប្រមាណរាប់លាននាក់ បានព្រាត់ប្រាសពីផ្ទះសម្បែងរួចស្រេចទៅហើយ ដោយសារតែជម្លោះរយៈពេលជាង៣ឆ្នាំ ដែលផ្តើមចេញពី ការធ្វើរដ្ឋប្រហារយោធា កាលពីឆ្នាំ២០២១។ អង្គការសហប្រជាជាតិ បានព្រមានថា ប្រជាជនអាចដល់៨៨៧,០០០នាក់
September 22, 2024 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានទទូចឱ្យពលរដ្ឋអាមេរិកទាំងឡាយ ដែលស្ថិតនៅលីបង់ គួរតែចាកចេញពីប្រទេសនេះ ទាន់នៅមានជម្រើសជើងហោះហើរពាណិជ្ជកម្ម ខណៈជម្លោះរវាងអ៉ីស្រាអែល និងក្រុម Hezbollah បានកើនឡើងកម្តៅខ្លាំង នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០២៤។ ទីក្រុងវ៉ាស៉ីនតោន បាននិយាយដូច្នេះថា «ដោយសារតែភាពពិបាកប៉ាន់ស្មាន នៃជម្លោះរវាង Hezbollah និងអ៉ីស្រាអែល បូករួមជាមួយហេតុការណ៍ផ្ទុះនាពេលថ្មីៗនេះ នៅពេញប្រទេសលីបង់ ក្នុងនោះមានទាំងនៅរដ្ឋធានី Beirut ស្ថានទូតអាមេរិកសូមទទូចឱ្យពលរដ្ឋអាមេរិកទាំងឡាយ ចាកចេញពីលីបង់ ទាន់នៅមានជើងហោះហើរពាណិជ្ជកម្ម។ នាពេលនេះ ជើងហោះហើរពាណិជ្ជកម្ម គឺនៅមាន ប៉ុន្តែត្រូវបានកាត់បន្ថយចំនួន។
September 22, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៖៤០នាទីរំលងអធ្រាត្រ នៅចំណុចផ្ទះលេខ56E1 ផ្លូវលេខ១៤៦ ក្រុមទី៣៥ ភូមិ១១ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីអំពើលួចម៉ូតូ៣គ្រឿង និងកង់ ០១គ្រឿង បានកើតឡើង បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ករណីនេះកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៣ ទើបកម្លាំងចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតនៅក្រុមទី២៧
September 22, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក សោម ពិសិដ្ឋ ជាអភិបាលខេត្តកែប សម្រាប់អាណត្តិទី២ បន្តទៀត។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤។ នៅក្នុងព្រះរាជក្រឹត្យ បានបញ្ជាក់ថា «តែងតាំងមុខតំណែងឯកឧត្តម សោម ពិសិដ្ឋ ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ១ ជាអភិបាល នៃគណៈអភិបាលខេត្តកែប សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល»។ សូមអានព្រះរាជក្រឹត្យខាងក្រោម៖ ផ្ដល់សិទ្ធិដោយ៖ Freshnews
September 22, 2024 - ព័ត៌មានអន្តរជាតិ
(កៀវ)៖ អង្គការណាតូ (NATO) បានបិទបញ្ចប់សមយុទ្ធប្រឆាំងយន្តហោះដ្រូន នៅក្នុងសប្តាហ៍នេះ ដោយអ៊ុយក្រែនក៏បានចូលរួមជាលើកដំបូងផងដែរ ខណៈសម្ព័ន្ធមិត្តលោកខាងលិចចង់រៀនសូត្រពីការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងការប្រើប្រាស់យ៉ាងទូលំទូលាយនូវប្រព័ន្ធប្រឆាំងដ្រូន ក្នុងសង្គ្រាម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ ២០២៤។ សមយុទ្ធដែលបានរៀបចំឡើងនៅឯមូលដ្ឋានយោធារបស់ប្រទេសហូឡង់ មានការចូលរួមពីប្រទេសជាង ២០ និងក្រុមហ៊ុនចំនួន ៥០ ហើយបានធ្វើតេស្តទៅលើប្រព័ន្ធទំនើបៗដែលតាមដាន និងស្ទាក់ចាប់យន្តហោះដ្រូន ក៏ដូចជាវាយតម្លៃទៅលើពីរបៀបដែលដ្រូនទាំងនោះដំណើរការ។ សមយុទ្ធរយៈពេល ១១ថ្ងៃកន្លងមក បានបញ្ចប់ទៅដោយការបង្ហាញរបៀបស្ទាក់ និងចាប់សញ្ញាយន្តហោះដ្រូន។ លោក Matt Roper ប្រធានមជ្ឈមណ្ឌលស៉ើបការណ៍សម្ងាត់ ឃ្លាំមើល និងឈ្លបយកការណ៍នៃទីភ្នាក់ងារបច្ចេកវិទ្យារបស់បក្សសម្ព័ន្ធយោធាមួយនេះ បានគូសបញ្ជាក់ថា
September 22, 2024 - ព័ត៌មានអន្តរជាតិ
(រ៉ូម)៖ បណ្ដារដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 កាលពីថ្ងៃទី១៤ ខែកញ្ញា បានថ្កោលទោសយ៉ាងខ្លាំងចំពោះការផ្គត់ផ្គង់មីស៊ីលបាលិស្ទីគរបស់អ៉ីរ៉ង់ ទៅឱ្យរុស្ស៉ី យកទៅប្រើប្រាស់ក្នុងសង្រ្គាមឈ្លានពានអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្រុមមន្ត្រីអាមេរិក និងអឺរ៉ុប បានចោទប្រកាន់ថាអ៉ីរ៉ង់បានផ្ដល់មីស៊ីលបាលិស្ទីគមួយចំនួនធំ ទៅឱ្យរុស្ស៉ី ជាផ្នែកមួយនៃការពង្រឹងកិច្ចសហប្រតិបត្តិការយោធាឱ្យកាន់តែ ស៊ីជម្រៅរវាងប្រទេសទាំង២ ដែលសុទ្ធតែកំពុងស្ថិតនៅក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងលោកខាងលិច។ បណ្ដារដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 បានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយដូច្នេះថា «អ៉ីរ៉ង់ត្រូវតែបញ្ឈប់ជាបន្ទាន់នូវរាល់ការគាំទ្រទៅដល់សង្រ្គាមខុសច្បាប់ និងគ្មានហេតុផលរបស់រុស្ស៉ីប្រឆាំង អ៊ុយក្រែន ហើយត្រូវបញ្ឈប់ការផ្គត់ផ្គង់មីស៊ីលបាលិស្ទីគ ដ្រូន និងបច្ចេកវិទ្យាពាក់ព័ន្ធ ដែលត្រូវបានចាត់ទុកថាជាការគំរាមកំហែងដល់ប្រជាជនអ៊ុយក្រែន រួមទាំង សន្តិសុខអន្តរជាតិ និងអឺរ៉ុប»។ សេចក្ដីថ្លែងការណ៍នេះដដែល ក៏បានបញ្ជាក់ដែរពីការចាត់វិធានការឆ្លើយតបថ្មីៗទៅនឹងអ៉ីរ៉ង់ សម្រាប់ការគាំទ្ររុស្ស៉ី ខណៈទីក្រុងតេហេរ៉ង់ផ្ទាល់បានបដិសេធថាខ្លួន មិនបានផ្គត់ផ្គង់មីស៊ីលឱ្យទីក្រុងមូស្គូនោះទេ។
September 15, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវបានជ្រើសតាំងជាប្រធានកិត្តិយស សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា ដើម្បីចូលរួមក្នុងកិច្ចការងារថែរក្សា និងអភិរក្សសត្វដំរីក្នុងប្រទេសកម្ពុជា ឱ្យបានគង់វង្ស។ ការជ្រើសតាំងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាប្រធានកិត្តិយសសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា ត្រូវបានប្រកាសជាផ្លូវការនៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ នាសណ្ឋាគារ Sun & Moon ភ្នំពេញ ក្នុងកម្មវិធីរាត្រីសមោលសរសប្បុរសធម៌រៃអង្គាសថវិកាលើកទី៦ ដើម្បីបន្តកិច្ចការងារអភិរក្សដំរីខ្មែរបានស្ថិតស្ថេរ រៀបចំឡើងដោយសមាគមអភិរក្សដំរីអៃរាវត្តា ក្រោមអធិបតីភាពលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំង លោក លោកស្រី
September 15, 2024 - ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ អាជ្ញាធរជប៉ុន នៅថ្ងៃអាទិត្យ ទី១៥ ខែកញ្ញានេះ បានព្រមានប្រជាជនរស់នៅលើកោះមួយស្ថិតនៅភាគខាងត្បូងនៃប្រទេស ពីហានិភ័យនៃគ្រោះរអិលបាក់ដី ខណៈព្យុះទីហ្វុងដ៏មានឥទ្ធិពលមួយកំពុងបក់បោកឆ្ពោះទៅកាន់ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ តាមអាជ្ញាធរឧតុនិយមជប៉ុន JMA ព្យុះទីហ្វុង Bebinca បានបក់បោកឆ្លងកាត់កោះ Amami របស់ជប៉ុន កាលពីយប់ថ្ងៃសៅរ៍ រហូតដល់ថ្ងៃអាទិត្យនេះ ជាមួយកម្លាំងខ្យល់បក់ ១៩៨គីឡូម៉ែត្រក្នុងមួយម៉ោង។ JMA បន្ថែមថាព្យុះ Bebinca ត្រូវបានព្យាករថាអាចនឹងបក់បោកទៅក្បែរទីក្រុងសៀងហៃ នៅព្រឹកថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ ហើយ ព្យុះនេះដែរ អាចថមថយឥទ្ធិពលក្លាយទៅជាព្យុះត្រូពិក ដែលអាចនឹងបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង និងផ្គររន្ទះនៅតាមផ្នែកមួយចំនួននៃតំបន់ភាគខាងត្បូងប្រទេសជប៉ុន។ គួរបញ្ជាក់ថា កាលពីខែសីហាកន្លងទៅ ព្យុះទីហ្វុងដ៏មានឥទ្ធិពលមួយក៏បានវាយប្រហារលើជប៉ុន ដោយនាំមកជាមួយភ្លៀងធ្លាក់ខ្លាំងបណ្ដាលឱ្យសេវាដឹកជញ្ជូនជាច្រើន
September 15, 2024 - ព័ត៌មានអន្តរជាតិ
(មីយ៉ាន់ម៉ា )៖ ចំនួនមនុស្សបាត់បង់ជីវិតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសារទឹកជំនន់បង្កឡើងដោយព្យុះទីហ្វុង Yagi បានកើនដល់ ៧៤នាក់ហើយ ខណៈជាច្រើននាក់ ទៀត បានបាត់ខ្លួន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ាង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ សារព័ត៌មាន Global New Light of Myanmar នៅថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា បានឱ្យដឹងថាគិតត្រឹមល្ងាចថ្ងៃសុក្រកន្លងទៅ ទឹកជំនន់ដែលបង្កឡើងដោយព្យុះ Yagi បានបណ្ដាលឱ្យមនុស្ស ៧៤នាក់ បាត់បង់ជីវិត និង៨៩នាក់ផ្សេងទៀតបាត់ខ្លួន។ ដោយឡែក បើតាមតួលេខផ្លូវការ គ្រោះទឹកជំនន់ និងរអិលបាក់ដីបានសម្លាប់មនុស្សជិត ៣៥០នាក់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា
September 15, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់នាយឧត្តមនាវី តុង ជីន (Dong Jun) រដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ អញ្ជើញចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១១ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងឱកាសអញ្ជើញចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១១ ក្រោមមូលបទ «ការលើកកម្ពស់សន្តិភាពសម្រាប់អនាគតរួមគ្នា (Promoting Peace for a Shared Future)», ឧបនាយករដ្ឋមន្ត្រី បានថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គទី២ ស្តីពី «ពហុប៉ូល និងការវិវត្តសណ្តាប់ធ្នាប់អន្តរជាតិ» ដោយគូសបញ្ជាក់អំពីតម្រូវឱ្យមានការគិតគូរឡើងវិញនូវអភិក្រមក្នុងវិស័យសន្តិសុខ និងការអភិវឌ្ឍន៍នៅក្នុងសណ្តាប់ធ្នាប់ពិភពលោកថ្មី។
September 15, 2024









