- Nisaiy KP
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ផ្តើមចេញពីបទពិសោធន៍ការដឹកនាំអនុវត្ត និងសញ្ញាបត្រជំនាញជាន់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានក្រុមប្រឹក្សាគណ:មេធាវី ក្នុងអាណត្តិដឹកនាំរបស់លោកមេធាវី គី តិច ពិនិត្យសម្រេចលើកម្រិតសញ្ញាបត្រ លក្ខណៈសម្បត្តិ តាមផ្លូវច្បាប់ បញ្ចូលជាសមាជិកគណ:មេធាវី និងបានធ្វើពិធីសម្បថនៅចំពោះក្រុមប្រឹក្សាសាលាឧទ្ធរណ៏ភ្នំពេញ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៤ ( បើគិតមកដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤) នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានក្លាយជាសមាជិកមេធាវី នៃព្រះរាជាណាចក្រកម្ពុជា «២០ឆ្នាំ» ហើយ។ តាមការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាអតីតប្រធានគណ:មេធាវី អាណត្តិទី៥-៦ សម្តេចតេជោ
September 15, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីចែករង្វាន់ជូនដល់ជ័យលាភីចំនួន ៨រូប ដែលបានឈ្នះរង្វាន់ក្នុងការប្រកួតសំណេរជាភាសាបារាំងពាក់ព័ន្ធនឹងខ្លឹមសារភាពយន្ត ការណាត់ជួបជាមួយ ប៉ុល ពត របស់ លោក ប៉ាន រិទ្ធី។ ជ័យលាភីទាំងអស់មាន ៨រូប ក្នុងនោះ រង្វាន់លេខ១ ទទួលបានថវិកា ប្រាំលានរៀល រង្វាន់លេខ២ បីលានរៀល និងរង្វាន់លេខ៣ ពីរលានរៀល ព្រមទាំងរង្វាន់លើកទឹកចិត្តប្រាំរង្វាន់ ដែលម្នាក់ៗទទួលបានថវិកាពីរសែនរៀល។ គួរកត់សម្គាល់ថា កញ្ញា
September 15, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរ ក្នុងឱកាសខួប១ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជី បេតិកភណ្ឌពិភពលោក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។ ខាងក្រោមនេះជាសារលិខិតទាំងស្រុងរបស់សម្តេចធិបតី៖ ផ្ដល់សិទ្ធិដោយ៖ Freshnews
September 15, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការសម្រេចចិត្តបើកការលក់កាបូនឡើងវិញ របស់គម្រោងនៅតំបន់ការពារធម្មជាតិ នៃឧទ្យានជាតិជួរភ្នំក្រវាញ របស់ភ្នាក់ងារឥណទានកាបូន (VERRA) ដែលជាភ្នាក់អន្តរជាតិឯករាជ្យ មានសិទ្ធិក្នុងការចុះបញ្ជី (Registry) ផ្តល់សុពលភាព (Validation) ផ្តល់ការផ្ទៀងផ្ទាត់ (Verification) និងផ្តល់ការបញ្ចេញឥណទានកាបូន សម្រាប់លក់នៅទីផ្សារអន្តរជាតិ បានសបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការការពារព្រៃឈើ។ ការឱ្យដឹងបែបនេះ របស់លោកបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងបន្ទាប់ពីម្ពុជាអាក់ខានជាង ១ឆ្នាំមកនេះ ហើយត្រូវភ្នាក់ងារឥណទានកាបូន (VERRA) បានប្រកាសនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ថា
September 15, 2024 - ព័ត៌មានជាតិ
(តាកែវ)៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤នាក់ បានបាត់បង់ជីវិត និងម្នាក់ទៀតបានរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង៨យប់ ថ្ងៃសៅរ៍ទី៣១ ខែសីហា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវជាតិលេខ១៣២ ចន្លោះគីឡូម៉ែត្រលេខ៣-៤ ស្ថិតក្នុងភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយរថយន្តក្រឡាប់ខ្លួនឯង។ បើតាមសមត្ថកិច្ច មានរថយន្ត ១គ្រឿងម៉ាក TOYOTA PRIUS ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BF-0867 បើកបរដោយឈ្មោះ នុត នាក់ចាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិប្រវង់ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរកសិករ (បាត់បង់ជីវិតនៅកន្លែងកេីតហេតុ) ដោយមានអ្នករួមដំណើរជាមួយចំនួន០៤,
September 1, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជាង៣១លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលបណ្ដាញព័ត៌មាន ទទួលបានពីគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៤នេះ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ៦៥១ ៤៥៧នាក់ កើន៣០.៧៦% និងទទួលបានចំណូល ៣០ ៣៣៤ ២២៩ដុល្លារអាមេរិក កើនឡើង៣១.៣៦% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣។ រយៈពេល៨ខែ ឆ្នាំ២០២៤នេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា
September 1, 2024 - ព័ត៌មានអន្តរជាតិ
(មូស្គូ)៖ រុស្ស៉ី នៅថ្ងៃអាទិត្យ ទី១ ខែកញ្ញានេះបានអះអាងពីការទប់ស្កាត់ការវាយប្រហារដោយដ្រូនទ្រង់ទ្រាយធំរបស់អ៊ុយក្រែន លើតំបន់ភាគខាងលិចរុស្ស៉ី និងដ្រូន ដែលមានគោលដៅវាយប្រហារលើរដ្ឋធានីមូស្គូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ ក្នុងការបង្ហោះមួយលើបណ្ដាញ Telegram អភិបាលតំបន់ Bryansk លោក Aleksandr Bogomaz បានគូសបញ្ជាក់ដូច្នេះថា «អ្នកការពាររបស់យើងបានទប់ស្កាត់ ការប៉ុនប៉ងវាយប្រហារដ្រូនទ្រង់ទ្រាយធំលើទឹកដីនៃតំបន់ Bryansk ស្ថិតនៅជាប់ព្រំដែនជាមួយអ៊ុយក្រែន»។ លោកបន្ថែមទៀតថាដ្រូនយ៉ាងហោច ២៦គ្រឿង ត្រូវបានកំណត់គោលដៅ និងកម្ទេចចោលដោយយោធារុស្ស៉ី ដោយមិនបានបណ្ដាលឱ្យមានអ្នកស្លាប់ ឬរងរបួស ឬក៏ការខូចខាតអ្វីឡើយ។ បើតាមលោក Bogomaz កាលពីថ្ងៃទី២១ ខែសីហា យោធារុស្ស៉ីក៏បានទប់ស្កាត់ការប៉ុនប៉ងមួយរបស់អ៊ុយក្រែនផងដែរ ក្នុងការបញ្ជូនក្រុមស៊ើបការណ៍
September 1, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,០០រៀល និងម៉ាស៊ូតត្រូវលក់ ៣,៨៥០រៀល ក្នុង១លីត្រ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
September 1, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ កងរាជអាវុធហត្ថខេត្តសៀមរាប បានជម្រាបជូនដល់ប្រជាពលរដ្ឋដែលបានបាត់ម៉ូតូចំនួន៤គ្រឿង សូមទំនាក់ទំនងមកការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្តសៀមរាប តាមរយៈលេខ 012 685 504 ឬមកទំនាក់ទំនងដោយផ្ទាល់នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប។ ១. ម៉ាកស៊ុយសាគីស្មាស់រ៉េវ៉ូ ពណ៌ខ្មៅ ផលិតឆ្នាំ២០០៩ លេខតួ BE4DC TH243036 លេខម៉ាស៊ីន (គ្មាន) ពាក់ផ្លាកលេខ សៀមរាប 1E-5398២. ម៉ាកហុងដាទ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ លេខតួ/លេខម៉ាស៊ីន(គ្មាន) ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1J-8911។៣. ម៉ាកហុងដាទ្រីម សេ១២៥ ផលិតឆ្នាំ២០២១ លេខតួលេខម៉ាស៊ីន ៦៩១៥០៥៥ ពាក់ផ្លាកលេខ
September 1, 2024 - ព័ត៌មានអន្តរជាតិ
(មូស្គូ)៖ ក្រសួងកិច្ចការសង្គ្រោះបន្ទាន់ បានឱ្យដឹងនៅថ្ងៃសៅរ៍នេះថា ឧទ្ធម្ភាគចក្ររុស្ស៉ីមួយគ្រឿងដែលមានសមាជិកពីឡុត ៣នាក់ និងអ្នកដំណើរ ១៩នាក់នៅលើនោះ បានបាត់ដាននៅតំបន់ Kamchatka ចុងភាគខាងកើតនៃប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ ២០២៤។ ដោយដកស្រង់ប្រភពពីទីភ្នាក់ងារដឹកជញ្ជូនផ្លូវអាកាសសហព័ន្ធ ទីភ្នាក់ងារព័ត៌មាន Interfax រាយការណ៍ថា ឧទ្ធម្ភាគចក្រ Mi-8T បានហោះចេញពីមូលដ្ឋានក្បែរភ្នំភ្លើង Vachkazhets ហើយស្រាប់តែបាត់ទំនាក់ទំនងជាមួយក្រុមពីឡុត នៅវេលាម៉ោង ៤ព្រឹក (ម៉ោងក្នុងតំបន់)។ តាមក្រសួងកិច្ចការសង្គ្រោះបន្ទាន់ ប្រតិបត្តិការរុករក និងជួយសង្គ្រោះ កំពុងត្រូវបានរារាំងដោយអ័ព្ទក្រាស់ នៅក្នុងតំបន់នោះ។ គួរបញ្ជាក់ថា
September 1, 2024









