- Nisaiy KP
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសួរសុខទុក្ខតារាកំប្លែងនាយក្រិន ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យ។ សម្ដេចតេជោ បានលើកឡើងថា “ព្រឹកនេះឆ្លៀតពេលទៅសួរសុខទុក្ខ នាយក្រិនដែលកំពុងមានជម្ងឺនៅមន្ទីរពេទ្យកាលម៉ែត។ ខ្លួនឈឺ ឪពុកមរណភាពដែលមិនហ៊ានឲ្យនាយក្រិនដឹងគឹជារឿងវាយប្រហារធ្ងន់ធ្ងរសម្រាប់ជិវិតនាយក្រិន។ សូមកោតសរសើរចំពោះសិល្បករ សិល្បការិនី ដែលចូលរួមអាណិតនាយក្រិនពិសេសស្រីនិចហៅប្រឹមប្រីយនិង ប្អូនដែលសុទ្ធចិត្តបោះបង់ចោលការងារមកជួយថែទាំនាយក្រិន។ ខ្ញុំបានប្រគល់ការងារឲ្យប្រឹមប្រីយ (ស្រីនិច) ទៅជួយរៀបចំកូននាយក្រិន ទាំង ៣នាក់នៅបាត់ដំបងឲ្យបានចូលរៀនឡើងវិញក្រោយនាយក្រិនចេញពីមន្ទីរពេទ្យ”៕ ប្រភព៖ Samdech Hun Sen of Cambodia
March 22, 2026 - ព័ត៌មានអន្តរជាតិ
កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១០នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ឆេះរោងចក្រនៅប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២១ ខែមីនា។ គួររម្លឹកជូនថា ហេតុការណ៍អកុសលនេះបានកើតឡើងតាំងតែពីថ្ងៃទី២០ ខែមីនាម្លេះ តែភ្លាមៗក្រោយកើតហេតុមានសេចក្តីរាយការណ៍ថា មានអ្នករងរបួសត្រឹមតែ ៥៥នាក់ប៉ុណ្ណោះ។ យ៉ាងណាក្តី របាយការណ៍ដែលជាបច្ចុប្បន្នភាពនៃការឆេះរោងចក្រផលិតគ្រឿងបន្លាស់រថយន្តក្នុងទីក្រុង Daejeon ខាងលើនេះបានបង្ហាញថា មានអ្នកស្លាប់បាត់បង់ជីវិតចំនួន ១០នាក់ ហើយអ្នករងរបួសវិញមានចំនួន ៥៩នាក់ ខណៈគិតត្រឹមពេលនេះក៏នៅមានមនុស្សចំនួន ៤នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។ ប្រភពខាងលើបានបន្តថា ដើម្បីពន្លត់អគ្គិភ័យដ៏សន្ធោសន្ធៅខាងលើនេះអាជ្ញាធរកូរ៉េខាងត្បូងបានប្រើប្រាស់ក្រុមអ្នកពន្លត់អគ្គិភ័យចំនួន ៥០០នាក់ រថយន្តពន្លត់អគ្គិភ័យចំនួន ១២០គ្រឿង យន្តហោះ ១គ្រឿង មនុស្សយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង
March 22, 2026 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ដើម្បីពង្រឹងសមត្ថភាពអ្នកកំពុងបម្រើការងារនៅក្នុងវិស័យទេសចរណ៍ ឱ្យទទួលបានគុណវុឌ្ឍិកាន់តែខ្ពស់ ព្រមទាំងបំពាក់បំប៉នចំណេះដឹងបន្ថែមអំពីការប្រើប្រាស់ប្រអប់បណ្តុះបណ្តាលអាស៊ាន (ASEAN Toolboxes) និងវិធីសាស្ត្រចងក្រងឯកសារមេរៀន និងការបង្រៀន ស្របតាមស្តង់ដាររួមអាស៊ាន ក្រសួងទេសចរណ៍ សូមលើកទឹកចិត្តដល់គ្រូបង្គោលប្រចាំសាលាបណ្តុះបណ្តាល មជ្ឈមណ្ឌល សមាគម អង្គការ សណ្ឋាគារ និងអ្នកកំពុងបម្រើការងារនៅក្នុងវិស័យទេសចរណ៍ ចូលរួមវគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃបង្គោលជាតិនៃសេវាកម្មសណ្ឋាគារ (National Assessors) សម្រាប់ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដោយឥតគិតថ្លៃ។ បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាល សិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្រពីក្រសួងទេសចរណ៍ និងក្លាយជាអ្នកវាយតម្លៃបង្គោលជាតិ ដែលអាចចូលរួមចំណែកក្នុងការវាយតម្លៃអ្នកជំនាញបម្រើការងារនៅក្នុងសេវាកម្មសណ្ឋាគារ ជាមួយលេខាធិការដ្ឋានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ នៃក្រសួងទេសចរណ៍។ សម្រាប់ព័ត៌មានបន្ថែម
March 22, 2026 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦នេះ បានគូសបញ្ជាក់ថា ក្រសួង បានចាត់វិធានការអន្តរាគមន៍បន្ទាន់ចំនួន២ ដើម្បីឆ្លើយតបនឹងក្តីកង្វល់របស់ប្រជាកសិករជុំវិញផលប៉ះពាល់នៃសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ាមកលើវិស័យកសិកម្ម ជាពិសេសការឡើងថ្លៃប្រេងឥន្ធនៈ។ មន្ត្រីជាន់ខ្ពស់ខាងលើ បានរំលេចថា វិធានការអន្តរាគមន៍ ទី១. ពាក់ព័ន្ធនឹងបញ្ហាប្រេងនិងឧស្ម័នឥន្ធនៈ៖ ឯកឧត្តមរដ្ឋមន្ត្រី បានពិភាក្សាជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីរួមគ្នាជួយធានាការផ្គត់ផ្គង់ប្រេងគាំទ្រដល់វិស័យកសិកម្ម។ ទន្ទឹមនេះ ក្រសួងបានចេញសេចក្តីណែនាំដល់មន្ទីរកសិកម្មគ្រប់ខេត្តក្រុងទាំងអស់ ឱ្យតាមដានយកចិត្តទុកដាក់លើស្ថានភាពជាក់ស្តែងនៅក្នុងភូមិសាស្ត្ររបស់ខ្លួន និងសហការជាមួយមន្ទីររ៉ែនិងថាមពល ក៏ដូចជាមន្ទីរពាណិជ្ជកម្ម ដើម្បីផ្តល់ការអន្តរាគមន៍ភ្លាមៗ
March 15, 2026 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីពិធីបើកសិក្ខាសាលា ស្តីពី «ការការពារសិទ្ធិអ្នកប្រើប្រាស់៖ ការអនុវត្តធុរកិច្ចប្រកបដោយបរិយាបន្ន» និងចូលរួមអបអរសាទរទិវាសិទ្ធិអ្នកប្រើប្រាស់ពិភពលោកឆ្នាំ២០២៦ ក្រោមប្រធានបទ «ផលិតផលមានសុវត្ថិភាព អ្នកប្រើប្រាស់មានទំនុកចិត្ត» នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ ក៏មានពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ផងដែរ៕ ប្រភព៖ ក្រសួងព័ត៌មាន
March 15, 2026 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺផ្តាសាយបក្សី លើស្ត្រីអាយុ៤៥ឆ្នាំម្នាក់ រស់នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា មានករណី ជំងឺផ្តាសាយបក្សី ចំនួន ០១ករណី កើតលើស្ត្រីអាយុ ៤៥ឆ្នាំ ដែលត្រូវបានបញ្ជាក់ថា មានវិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ ម៉ឺន១ (H5N1) នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ។ អ្នកជំងឺមានទីលំនៅក្នុងភូមិរពាក់ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និងមានការរាយការណ៍ អំពីករណីមាន់
March 15, 2026 - ព័ត៌មានជាតិ
(សៀមរាប)៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថខេត្តសៀមរាប បានឱ្យដឹងថា ករណីជើងខ្លាំងមិនរាងចាលជួលរថយន្តជនរងគ្រោះរួចក្លែងបន្លំឯកសារយកទៅលក់ម្ដងហើយម្ដងទៀត ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បង្ក្រាបបានជាលើកទី២។ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ តាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 សុំអន្តរាគមន៍ករណីរំលោភលើទំនុកចិត្ត និងប្រើប្រាស់ឯកសារសាធារណៈក្លែង ដោយម្ចាស់ រថយន្តបានប្រទះឃើញរថយន្តរបស់ខ្លួន ដែលបានជួល បែរជាឃើញលក់ទៅឲ្យបុគ្គលផ្សេង។ ក្រោយពីទទួល បណ្ដឹងភ្លាម កម្លាំងការិយាល័យជំនាញ នៃកងអាវុធហត្ថខេត្តសៀមរាប បានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ធឹម សាលួត ភេទប្រុស នាំយកទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់។ វត្ថុតាងចាប់យករួមមាន៖ រថយន្ត០១គ្រឿង
March 15, 2026 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ករណីយុវតី ៣នាក់ ប្រព្រឹត្តហិង្សាទៅលើមិត្តរួមថ្នាក់ម្នាក់ កំពុងផ្ទុះការវែកញែកក្នុងពេញបណ្តាញសង្គម។ វីដេអូស្តីពីសកម្មភាព យុវតី ៣នាក់ ប្រព្រឹត្តហិង្សាទៅលើយុវតីម្នាក់ជាមិត្តរួមថ្នាក់ ត្រូវបានចែករំលែកក្នុងបណ្តាញសង្គមនាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានធ្វើឲ្យផ្ទុះការវែកញែក និងចែករំលែកបន្តដោយមហាជនជាច្រើនពាន់ម៉ឺននាក់។ បើទោះបីមានមតិ ជាច្រើនខុសៗគ្នា ទាំងអ្នកដឹងហេតុការណ៍ឬមិនដឹងហេតុការណ៍ មានហេតុផលឬមិនមានហេតុផល មានពាក្យពេចន៍ថ្លៃថ្នូរឬពាក្យពេចន៍អសុរស តែមតិទាំងនេះពុំមែនជាមូលដ្ឋានដំណោះស្រាយសមស្របសម្រាប់គូរភាគីឡើយ។ ក្នុងច្បាប់ស្តីពី យុត្តិធម៌អនីតិជន មាត្រា ១៤ ចែងថា ” អនីតិជនក្រោម ១៤
March 15, 2026 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន បានឱ្យដឹងថា មានរោងចក្រកែច្នៃផ្លែស្វាយ មួយកន្លែងនៅក្នុងខេត្តកំពង់ស្ពឺ បានបង្ហូរសំណល់រាវមិនសំអាតបង្កផលប៉ះពាល់បរិស្ថាន។ រោងចក្រកែច្លៃផ្លែស្វាយ មួយកន្លែងស្ថិតនៅជាប់ផ្លូវល្បឿនលឿន ចន្លោះគីឡូ ម៉ែត្រលេខ៧៣-៧៤ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានរកឃើញដំណើរការដោយគ្មានច្បាប់ពាក់ព័ន្ធវិស័យបរិស្ថាន និងបានបង្ហូរកាកសំណល់រាវចេញក្រៅរោងចក្របង្កឱ្យប៉ះពាល់បរិស្ថាន និងជះក្លិនស្អុយប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ សូមបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅក្រោយរោងចក្រចំងាយប្រហែល ៧០០ម៉ែត្រ បានត្អូញត្អែរពីបញ្ហាក្លិនស្អុយចេញពីទីតាំងរោងចក្រស្វាយនេះ ព្រមទាំងបញ្ហាទឹកស្អុយហូរពីទីតាំងរោងចក្រមកដល់ប្រឡាយមុខផ្ទះរបស់គាត់ ជាពិសេសនៅរដូវវស្សា។ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារ បរិ ស្ថាន ក្រសួងបរិសា្ថន បានចុះទៅដល់ទីតាំងរោងចក្រ និងបានរលឃើញថា ក្រុមហ៊ុនបានប្រព្រឹត្តល្មើសទៅនឹង មាត្រា១៦១
March 15, 2026 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ដឹកនាំដោយប្រធានសមាគមថ្មី លោក Enjoy Ho ដើម្បីពិភាក្សាការភ្ជាប់សហគ្រាសក្នុងស្រុកជាមួយខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនអន្តរជាតិ ខណៈដែលកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) នៅចុងឆ្នាំ២០២៩។ ក្នុងកិច្ចប្រជុំនេះ សមាគម TAFTAC បានលើកឡើងពីសារសំខាន់នៃការអភិវឌ្ឍឧស្សាហកម្មដើមខ្សែ (Upstream Industries) ដើម្បីពង្រីកការប្រើប្រាស់ធាតុចូលក្នុងស្រុក
March 15, 2026









