- Nisaiy KP
- ព័ត៌មានអន្តរជាតិ
(តៃប៉ិ)៖ អតីតអភិបាលក្រុងតៃប៉ិ ដែលត្រូវបានគេស្គាល់ថាមេដឹកនាំគណបក្សប្រឆាំងតូចមួយនៅតៃវ៉ាន់ ត្រូវបានចាប់ខ្លួននៅថ្ងៃសៅរ៍ ទី៣១ ខែសីហានេះ ជាផ្នែកមួយនៃការស៉ើបអង្កេតអំពើពុករលួយ ជុំវិញការអភិវឌ្ឍសំណង់អចលនទ្រព្យដ៏ធំមួយ នៅក្នុងទីក្រុងតៃប៉ិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ លោក Ko Wen-je កាន់តួនាទីជាអភិបាលក្រុងតៃប៉ិ ចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០២២។ បើតាមគណបក្ស TPP របស់លោក លោក Ko ត្រូវបានចាប់ខ្លួនបន្ទាប់ពីក្រុមស៉ើបអង្កេតឆ្មក់ចូលផ្ទះរបស់លោក កាលពីថ្ងៃសុក្រ ហើយធ្វើការសាកសួររូបលោកអស់រយៈពេលជាច្រើនម៉ោង។ លោក Ko បានបដិសេធ្វើខុសក្នុងសំណុំរឿងដែលពាក់ព័ន្ធ នឹងការអនុម័តគម្រោងអចលនទ្រព្យមួយ នៅពេលលោកធ្វើជាអភិបាលក្រុង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ TPP បានអំពាវនាវដល់តុលាការ
September 1, 2024 - ព័ត៌មានជាតិ
(ចិន)៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានបោះជំហានថ្មីមួយទៀតហើយនៅថ្ងៃទី៣១ ខែសីហានេះដោយបានក្លាយជាសមាជិកនៃបណ្តាញអ្នកសារព័ព័ត៌មានអន្តរជាតិ២២ប្រទេស (International Home of Journalists) ដែលប្រព្រឹត្តទៅនៅប្រទេសចិន។ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានថ្លែងពីប្រទេសចិននៅថ្ងៃសៅរ៍នេះថាថា ក.អ.ក បានចូលជាសមាជិកថ្មីរបស់ IHJ ជាមួយបណ្តាប្រទេសចំនួន១៣ទៀតនៅឯ «វេទិកាអ្នកសារព័ត៌មានផ្លូវមួយខ្សែក្រវ៉ាត់មួយ» ប្រព្រឹត្តទៅនៅទីក្រុងឆុងឈីងដែលចូលរួមដោយអ្នកសារព័ត៌មានប្រមាណ២០០នាក់មកពី៥២ប្រទេស។ តាមរយៈវេទិការ និងបណ្តាញអ្នកព័ត៌មានអន្តរជាតិនេះ ក្លិបអ្នកកាសែតកម្ពុជាអាចធ្វើការ និងទំនាក់ទំនងគ្នាជាមួយបណ្តាញអ្នកសារព័ត៌មានទាំង២២ប្រទេស និងជាបន្តបន្ទាប់នៅទូទាំងពិភពលោក។ នៅឯវេទិកានោះដែរ លោក ពុយ គា បានធ្វើជាសហប្រធានជាមួយប្រធានសហព័ន្ធសារព័ត៌មានមកពីប្រទេសរុស្ស៊ីដើម្បីដឹកនាំកិច្ចពិភាក្សាស្តីពីតួនាទីសារព័ត៌មានលើប្រធានបទ «ការអភិវឌ្ឍន៍ដែលមិនបង្កគ្រោះថ្នាក់ដោយការបំពុលបរិស្ថានដល់ពិភពលោក»៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
September 1, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក គិត ច័ន្ទគ្រឹស្នា អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ បានឈានដល់ការឯកភាពគ្នា ក្រោយដឹកនាំកិច្ចប្រជុំអន្តរក្រសួងជាច្រើនលើក ដើម្បីរៀបចំសៀវភៅណែនាំស្តីពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលទទួលបានការលើកលែងពន្ធប្រថាប់ត្រាស្របតាមបទប្បញ្ញត្តិស្តីពីពន្ធដារ និងការបញ្ជូនសំណុំឯកសារដើម្បីចុះបញ្ជី និងកត់ត្រាទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអចលនទ្រព្យរបស់អគ្គនាយកដ្ឋានពន្ធដារ។ ក្រោយសៀវភៅនេះត្រូវបានអនុម័ត ដីទាំងជាង ៥៨មុឺនក្បាលដី ដែលកំពុងកកស្ទះនឹងត្រូវជម្រះ ហើយចេញបណ្ណជូនប្រជាជនទាំងអស់៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
September 1, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា យន្តការនៃការរៀបចំឥណទានឡើងវិញ គឺជាយន្តការមួយ ដែលជួយដល់វិស័យហិរញ្ញវត្ថុនៅកម្ពុជា ឱ្យកាន់ល្អប្រសើរ ពោលគឺយន្តការនេះ បានជួយសម្រាលបន្ទុកដល់ទាំងអ្នកជាប់កម្ចី និងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ប្រសិនបើការរៀបចំឥណទានបានល្អ។ លោក កាំង តុងងី លើកឡើងបែបនេះ បន្ទាប់ពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ បានចេញសារាចរណែនាំ ស្តីពី ការរៀបចំឥណទានឡើងវិញ ក្នុងគោលបំណងជួយសម្រាលបន្ទុកចំណាយប្រចាំគ្រារបស់អតិថិជន ក្នុងការបំពេញកាតព្វកិច្ចសងត្រឡប់ឥណទាន និងជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការបង្កើនលំហូរសាច់ប្រាក់។ យន្តការនេះ នឹងចាប់ផ្តើមអនុវត្តចាប់ពីត្រីមាសទី៤ ឆ្នាំ២០២៤តទៅ។ យោងតាមសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា
September 1, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានចាត់មន្ត្រីបច្ចេកទេស និងអ្នកជំនាញចុះបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៃការបញ្ចេញ ឬបង្ហូរសំណល់រាវ របស់រោងចក្រ សហគ្រាសនានា ដើម្បីឱ្យប្រទេសកម្ពុជាទទួលបានភាពស្អាត។ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤កន្លងមកនេះ ក្រុមការងារបច្ចេកទេសរបស់ក្រសយងបានចុះ បំពាក់នូវឧបករណ៍ស្វ័យត្រួតពិនិត្យ ដែលបានភ្ជាប់ការរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យ នៃការបញ្ចេញសំណល់រាវ របស់ក្រុមហ៊ុន ហ្វីនិក អ៉ីនដាស្រ្ទៀល (Phoenix Industrial) ដែលមានទីតាំងស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ នេះគឺជាវិធានការម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ និងលុបបំបាត់ការសង្ស័យ លើការលេចធ្លាយឬការលួចបង្ហូរទឹកកខ្វក់ ដែលមានសារធាតុពុលចូលទៅក្នុងស្ទឹងសង្កែ ដែលជាប្រភពទឹកដ៏សំខាន់មួយ ភ្ជាប់ជាមួយបឹងទន្លេសាប។ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន
September 1, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា នៃប្រទេសកម្ពុជានិងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានប្រាប់ដល់និស្សិត ដែលត្រូវទៅបន្តការសិក្សានៅប្រទេសចិន ត្រូវធ្វើជាសសរទ្រូងដ៏រឹងមាំសម្រាប់ចំណងមិត្តភាព នៃប្រទេសយើងទាំងពីរ ខណៈដែលចំណងមិត្តភាពនេះ ត្រូវបានពូនជ្រុំតាំងពីថ្នាក់ដឹកនាំមុនៗ រហូតមកដល់បច្ចុប្បន្ន។ ថ្លែងក្នុងពិធីអរសាទរឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន2024 និងជូនដំណើរនិស្សិតអាហារូបករណ៍កម្ពុជា ទៅបន្តការសិក្សានៅប្រទេសចិន កាលពីល្ងាចថ្ងៃទី 23 ខែសីហាឆ្នាំ 2024នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍ថា និស្សិតកម្ពុជាដែលទៅសិក្សា នៅប្រទេសចិន មិនត្រឹមតែបានសិក្សាជំនាញប៉ុណ្ណោះទេ តែអាចស្វែងយល់ស៊ីជម្រៅវប្បធម៌ និងការរស់នៅរបស់ប្រជាជនចិន ក្នុងយុគសម័យថ្មីផងដែរ។ សំឡេង៖ «ខ្ញុំសូមផ្តាំផ្ញើដល់និស្សិតទាំងអស់ត្រូវខិតខំរៀនសូត្រ ធ្វើជានិស្សិតល្អ គោរពច្បាប់
August 25, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សមាគមន៍ឧកញ៉ាកម្ពុជា ចេញលិខិតបដិសេធថា លោក គុយ វ៉ាត មិនមានគោរមងារជា «ឧកញ៉ា» ទេ នេះបើយោងតាមសេចក្តីប្រកាសចេញផ្សាយរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
August 25, 2024 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានប្រកាសកាលពីថ្ងៃសៅរ៍សប្តាហ៍នេះថា យានអវកាស Starliner របស់ក្រុមហ៊ុន Boeing នឹងត្រឡប់មកកាន់ផែនដីវិញ នៅខែកញ្ញាខាងមុខ ប៉ុន្តែអវកាសយានិក២នាក់ របស់យានអវកាសនោះ គឺលោក Butch Wilmore និងលោកស្រី Sunita Williams នឹងត្រូវបន្តស្នាក់នៅ ក្នុងស្ថានីយអវកាសអន្តរជាតិ ISS រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៥។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០២៤។ NASA បាននិយាយថា ការវិលត្រឡប់ដោយគ្មានមនុស្ស នឹងអនុញ្ញាតឱ្យ NASA
August 25, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចនគរបាល បានចាប់ខ្លួនលោក គុយ វ៉ាត ថៅកែហាង Park Coffee និងជាម្ចាស់ក្រុមហ៊ុនជាច្រើនទៀត ពាក់ព័ន្ធបទល្មើសចេញសែកអត់ប្រាក់ និងឆបោកប្រាក់ផ្សេងៗទៀត។ នេះបើតាមលោកឧត្តមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤នេះ។ សមត្ថកិច្ចបញ្ជាក់ថា លោក គុយ វ៉ាត បានរងនូវពាក្យបណ្តឹងជាច្រើន ហើយនៅថ្ងៃស្អែកនឹងបញ្ជូនទៅកាន់តុលាការ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews
August 25, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេ នឹងស្តេចយាងទៅពិនិត្យព្រះរាជសុខភាព នៅសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ស្អែកនេះ។ តាមរយៈព្រះរាជសារមួយផ្ញើជូនជនរួមជាតិ ព្រះមហាក្សត្រ ទ្រង់មានព្រះបន្ទូលថា នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយក្នុងព្រះបរមនាមព្រះអង្គ ជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ។ ព្រះអង្ក សូមថ្វាយព្រះពរសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ
August 25, 2024









