- Nisaiy KP
- ព័ត៌មានអន្តរជាតិ
(បរទេស)៖ ម្ចាស់ និងនាយកប្រតិបត្តិកម្មវិធីផ្ញើសាររបស់ល្បីរបស់ពិភពលោក Telegram លោក Pavel Durov ត្រូវបានចាប់ខ្លួន នៅព្រលានយន្តហោះ Bourget ស្ថិតនៅក្រៅទីក្រុងប៉ារីស ប្រទេសបារាំង ខណៈដែលលោកធ្វើដំណើរតាម Private Jet ទៅកាន់ទីនោះ។ លោក Durov ត្រូវបានគេរាយការណ៍ថា បានធ្វើដំណើរពី Azerbaijan ទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ទាំងដែលលោកបានដឹងថា ភ្នាក់ងារប៉ូលិសបារាំង បាននិងកំពុងត្រៀមដើម្បីចាប់ខ្លួនលោក។ សារព័ត៌មានក្នុងស្រុកបារាំងជាច្រើនបានចេញផ្សាយថា លោក Durov ដែលជាម្ចាស់ និងជានាយកប្រតិបត្តិ Telegram បានបទបរាជ័យក្នុងការសម្របសម្រួលវេទិកាមួយ ដែលអនុញ្ញាតឱ្យប្រើប្រាស់ សម្រាប់សកម្មភាព
August 25, 2024 - ព័ត៌មានអន្តរជាតិ
(ដាក្កា)៖ ប្រជាជនបង់ក្លាដែសប្រហែលជិត៣០០,០០០នាក់ កំពុងស្នាក់នៅតាមកន្លែងជ្រកកោនបណ្តោះអាសន្ន ដើម្បីរត់គេចពីគ្រោះទឹកជំនន់ ដែលបានបង្កការជន់លិច ផ្ទៃដីមួយភាគធំនៃប្រទេសអាស៉ីខាងត្បូងមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០២៤។ គ្រោះទឹកជំនន់ខាងលើ ត្រូវបានបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង និងបានផ្តាច់ជីវិតមនុស្សសរុបយ៉ាងហោច១៨នាក់ នៅបង់ក្លាដែស។ ប្រទេសដែលមានប្រជាជនសរុប ១៧០លាននាក់នេះ តែងជួបប្រទះគ្រោះទឹកជំនន់ ជារៀងរាល់ឆ្នាំ។ ក្រសួងគ្រប់គ្រងមហន្តរាយរបស់បង់ក្លាដែស បាននិយាយថា គិតត្រឹមថ្ងៃសៅរ៍សប្តាហ៍នេះ មនុស្សចំនួន២៨៥,០០០នាក់ កំពុងស្នាក់នៅតាម កន្លែងជ្រកកោនបណ្តោះអាសន្ន ខណៈប្រជាជនសរុប៤.៥លាននាក់ បានរងផលប៉ះពាល់។ គួរបញ្ជាក់ថា ឥណ្ឌាដែលនៅក្បែរខាងបង់ក្លាដែស ក៏កំពុងរងគ្រោះទឹកជំនន់ផងដែរ។ គិតចាប់តាំងពីដើមសប្តាហ៍នេះ មានមនុស្សយ៉ាងហោច២៤នាក់ស្លាប់ នៅរដ្ឋ
August 25, 2024 - ព័ត៌មានអន្តរជាតិ
(បារាំង)៖ ម្ចាស់ និងនាយកប្រតិបត្តិ កម្មវិធីផ្ញើសារល្បីរបស់ពិភពលោក Telegram លោក Pavel Durov ត្រូវបានចាប់ខ្លួន នៅព្រលានយន្តហោះ Bourget ស្ថិតនៅក្រៅទីក្រុងប៉ារីស ប្រទេសបារាំង ខណៈដែលលោកធ្វើដំណើរតាម Private Jet ទៅកាន់ទីនោះ។ នេះបើយោងតាមសារព័ត៌មាន Reuters និងសារព័ត៌មានធំៗរបស់អន្តរជាតិ បានចេញផ្សាយនៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០២៤។ ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពី មហាសេដ្ឋី លោក Pavel Durov បានធ្វើដំណើរចេញពីប្រទេស Azerbaijan ទៅកាន់ប្រទេសបារាំង ហើយត្រូវបានចាប់ខ្លួននៅទីនោះ ម៉ោង៨យប់ (ម៉ោងនៅបារាំង)
August 25, 2024 - ព័ត៌មានអន្តរជាតិ
(អ៉ីស្លាម៉ាបាដ)៖ មន្រ្តីប៉ូលិសនិយាយថា ការបំផ្ទុះគ្រាប់បែកនៅភាគនិរតីនៃប្រទេសប៉ាគីស្ថានបានសម្លាប់កុមារ ២នាក់ និងរបួសមនុស្សចំនួន ១៦នាក់ នៅថ្ងៃសៅរ៍ ទី២៥ ខែសីហា ឆ្នាំ ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ មន្រ្តីប៉ូលិសជាន់ខ្ពស់ លោក Manzoor Buledi បានប្រាប់ Reuters ថាប៉ូលិស ៧នាក់ស្ថិតក្នុងចំណោមអ្នករងរបួស នៅពេលគ្រាប់បែកបញ្ជាពីចម្ងាយដែលដាក់ភ្ជាប់ទៅនឹងម៉ូតូមួយគ្រឿងផ្ទុះឡើង នៅជិតទីស្នាក់ការប៉ូលិស ក្នុងទីក្រុង Pishin។ កុមារ ២នាក់បានដើរកាត់ទីតាំងកើតហេតុ ទើបត្រូវស្លាប់។ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ ហើយបន់ស្រន់ឱ្យអ្នករបួសឆាបជាសះស្បើយ។
August 25, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ និងគណ:កម្មការរៀបចំ មហោស្រពភាពយន្តកម្ពុជាអាស៊ី នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ បានប្រកាសបើកជាផ្លូវការ មហោស្រពភាពយន្ដកម្ពុជា-អាស៊ីលើកទី២ ក្រោមការជំរុញការអភិវឌ្ឍន៍ឧស្សាហកម្មភាពយន្ដ។ មហោស្រពភាពយន្ដកម្ពុជា-អាស៊ីលើកទី២ នឹងផ្ដល់ឱកាសដល់ផលិតករទាំងកម្ពុជា និងមកពីបណ្ដាប្រទេសផ្សេងៗទៀត បង្ហាញសមត្ថភាព និងការចែករំលែកបទពិសោធន៍ រវាងគ្នានិងគ្នាទៅវិញទៅមក។ មហោស្រពភាពយន្ដកម្ពុជា-អាស៊ីនេះ ជាព្រឹត្តិការផ្សព្វផ្សាយនូវភាពចម្រុះនៃសិល្បៈវប្បធម៌។ លោក Malcolm Clarke ប្រធានមហោស្រពភាពយន្តអាស៊ីលើកទី២នៅកម្ពុជា បានថ្លែងឲ្យដឹងថា មហោស្រពភាពយន្ដកម្ពុជា-អាស៊ី ប្រព្រឹត្តិឡើងនៅថ្ងៃនេះ នឹងផ្ដល់ឱកាសដល់ផលិតករ មានឱកាសបញ្ជេញសមត្ថភាព ចែករំលែកចំណេះដឹង បទពិសោធន៍ដល់គ្នាទៅវិញទៅមក ក្នុងវិស័យភាពយន្ដរបស់កម្ពុជា និងបណ្ដាប្រទេសផ្សេងៗជាច្រើនទៀត ដើម្បីរួមគ្នាអភិវឌ្ឍន៍ឧស្សាហកម្មភាពយន្ដ។ លោកបានបន្ដថា និយាយចំពោះភាពយន្ដរបស់កម្ពុជា
August 25, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សន្តិសុខព័ត៌មានត្រូវបានពង្រឹងក្នុងអាណត្តិទី៧ នៃក្រសួងព័ត៌មាន ហើយសណ្តាប់ធ្នាប់ក្នុងផ្នែកសារព័ត៌មានត្រូវបានវាយតម្លៃថាមានភាពល្អប្រសើរក្នុងរយៈពេល១២ខែចុងក្រោយនេះ រាប់ចាប់តាំងពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ មក ដែលក្រសួងព័ត៌មានបានចាប់ផ្តើមអនុវត្តបេសកកម្មរបស់ខ្លួនក្នុងក្របខណ្ឌនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ នេះជាការលើកឡើងរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទដើម្បីបូកសរុបលទ្ធផលការងាររបស់ក្រសួងព័ត៌មានរយៈពេល ១ឆ្នាំ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។ លោករដ្ឋមន្ត្រីបានលើកឡើងថា៖ «ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ ក្រសួងព័ត៌មានបានអនុវត្តសកម្មភាពការងាររបស់ខ្លួនជាប្រចាំដោយផ្តោតលើសន្តិសុខព័ត៌មាន ពោលគឺបានជំរុញសុក្រឹត្យភាព និងប្រសិទ្ធភាពការងារដើម្បីធានាសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ ប្រកបដោយគុណភាព និងសុវត្ថិភាព»។ នាឱកាសនោះដែរ លោក នេត្រ ភក្ត្រា បានថ្លែងថា បានធ្វើបច្ចុប្បន្នភាពជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ដែលមានវត្តមានក្នុងកិច្ចប្រជុំថា ក្រសួងព័ត៌មានបានធ្វើបច្ចុប្បន្នភាពស្ថិតិនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា
August 25, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បើទោះបីជាស្ថានភាពសេដ្ឋកិច្ចស្ថិតក្នុងភាពមិនប្រាកដប្រជាក៏ដោយ តែងាកមកមើលការដាក់ប្រាក់បញ្ញើនៅតាមបណ្តាគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលបង្ហាញថាប្រជាជនកម្ពុជា មានទំនុកចិត្តលើប្រព័ន្ធធនាគារ។ បើតាម អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅក្នុងឆ្នាំ២០២៤នេះ ការដាក់ប្រាក់បញ្ញើនៅតាមបណ្តាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានកំណើនល្អប្រសើរ។ ជាក់ស្តែងគិតត្រឹមមាសទី២ ឆ្នាំ២០២៤ ចំនួនអតិថិជន ដែលបានដាក់បញ្ញើនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុមានប្រមាណជាងជិត២លាននាក់ ដែលបានដាក់ប្រាក់បញ្ញើជាង២.២ពាន់លានដុល្លារ បើធៀបទៅនឹងត្រីមាសទី១នៃឆ្នាំនេះ មានការកើនឡើងប្រមាណ១%។ លោកបានកត់សម្គាល់ថា ភាពមិនច្បាស់លាស់នៃស្ថានភាពសេដ្ឋកិច្ច ប្រជាពលរដ្ឋមួយចំនួន ហាក់មានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ថវិកា សម្រាប់យកទៅរកស៊ីឬយកទៅបណ្តាក់ទុនផ្សេងៗ ដែលបានជំរុញឱ្យពួកគាត់ ជ្រើសរើសការយកប្រាក់ទៅដាក់បញ្ញើនៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ច្រើនជាងការប្រថុយប្រថាន ក្នុងការវិនិយោគ ឬពង្រីកអាជីវកម្ម។
August 18, 2024 - ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ លោក ហ៊ុល សុធា ជាម្ចាស់កសិដ្ឋានដាំខ្ញីមួយកន្លែងលើផ្ទៃដី១៣ហិកតា ដំណាក់កាលទី១ តាមលក្ខណៈបច្ចេកទេស និងដំណាក់ទី២ លោកនឹងពង្រីកនៅលើផ្ទៃដី១០០ហិកតា ដើម្បីនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។ សម្រាប់ទីតាំងដាំខ្ញីនេះ គឺស្ថិតនៅក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ មូលហេតុដែលលោកជ្រើសរើសទីតាំងអូរសោម ដើម្បីដាំខ្ញីដោយសារនៅទីនេះ អាកាសធាតុអំណោយផលលើការដាំដុះប្រភេទដំណាំមើមទាំងដី។ សម្រាប់ការដាំសាកល្បងដាំខ្ញី រយៈពេលជាង១០០ថ្ងៃមកហើយ ១គីឡូ ដល់ ១.៥គីឡូក្រាម នៅពេលដល់អាយុប្រមូលផល។ លោកបានបន្ថែមថា នៅក្នុង១ហិកតា សម្រាប់ទិន្នផលខ្ញី ១ហិកតា អាចប្រមូលផលបាន ៧៥-១០៥តោន អាស្រ័យទៅលើការអនុវត្តនលើបច្ចេកទេសត្រឹមត្រូវ។ បើតាមម្ចាស់កសិដ្ឋានខ្ញអូររសោមរូបនេះ បានឱ្យដឹងថា៖ «សម្រាប់ពូជខ្ញីនេះ គឺលោកបានដើរស្រាវជ្រាវនៅតាមបណ្តាប្រទេសមួយចំនួន ហើយចុងក្រោយលោកបានរកឃើញពូជខ្ញីនេះពីប្រទេសចិន ដែលធន់ជាមួយនឹងអាកាសធាតុនៅកម្ពុជា
August 18, 2024 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ យ៉ាងហោចណាស់មានអ្នកបាត់បង់ជីវិត ៦នាក់ដែលជាគ្រួសារសាច់ញាតិនឹងគ្នា និងរងរបួស១ម្នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តហាយឡែនឌ័រ និងរថយន្តកុងតឺន័រ តាមផ្លូវជាតិលេខ៤ ក្នុងឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តាមការឱ្យដឹងពីសមត្ថកិច្ចចរាចរណ៍ខេត្តព្រះសីហនុ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីព្រលប់ថ្ងៃ១៧ សីហា ២០២៤។ គ្រោះថ្នាក់នេះបណ្តាលឱ្យមានអ្នកស្លាប់ចំនួន៦នាក់ និងរបួសធ្ងន់១នាក់៖១.ឈ្មោះ អេ សុងហេង ភេទប្រុស អ្នកបើកបររថយន្ដ (រងរបួសធ្ងន់)២.ឈ្មោះ អេ ឡៃស៊ីម ភេទស្រី (បាត់បង់ជីវិតនៅកន្លែងកើតហេតុ)៣.ឈ្មោះ ហេង សុខលាង ភេទប្រុស (បាត់បង់ជីវិតនៅកន្លែងកើតហេតុ)៤.ឈ្មោះ ចឹង មួយឡា ភេទស្រី (បាត់បង់ជីវិតនៅកន្លែងកើតហេតុ)៥.ឈ្មោះ អេ ឡៃស៊ន់
August 18, 2024 - ព័ត៌មានជាតិ
(បាត់ដំបង)៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារមីន នៅថ្ងៃទី១៦ ខែសីហាឆ្នាំ ២០២៤ លោក សុខ លូ ប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានចាត់ឱ្យក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុករតនមណ្ឌល ដឹកនាំដោយលោក គុយ វណ្ណូ អភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកនិងសហការីចូលរួមរំលែកទុក្ខជាមួយគ្រួសារសពលោក វ៉ាត សាវ៉ុន អាយុ២៣ឆ្នាំ បានទទួលមរណភាពដោយផ្ទុះមីនតោនខណៈកំពុងស៉ីឈ្នូលភ្ជរដីស្រែឲ្យគេ ស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោក គុយ វណ្ណូ បាននាំប្រសាសន៍ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតពីសំណាក់លោក សុខ លូ ប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី
August 18, 2024









