Nisaiy KP
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រោយពិនិត្យភស្ដុតាង របាយការណ៍សន្និដ្ឋានរបស់សមត្ថកិច្ច និងបានសាកសួរគ្រប់បុគ្គលពាក់ព័ន្ធរួចមក នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤នេះ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការចោទប្រកាន់ និងចំណាត់ការនីតិវិធីលើសំណុំរឿងពាក់ព័ន្ធនឹងអំពើឃាតកម្មប្រព្រឹត្តដោយឈ្មោះ ស្រី ស៊ីណា។ ផ្ដល់សិទ្ធិដោយ៖ Freshnews

    June 23, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានអញ្ជើញប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ នៃក្រសួងមុខងារសាធារណៈ។ ពិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋលេខាប្រចាំការក្រសួងមុខងារសាធារណៈ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងលោកស្រី ជាឧត្តមភរិយារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួង ដែលត្រូវទទួលប្រកាសថ្មី ព្រមទាំងលោក លោកស្រីជាច្រើនរូប។ លោក ហ៊ុន ម៉ានី បានថ្លែងថា គិតត្រឹមខែមីនា ឆ្នាំ២០២៤ ចំនួនស្ត្រីក្នុងតួនាទីធ្វើសេចក្តីសម្រេច ហើយមានមុខតំណែងក្នុងវិស័យមុខងារសាធារណៈទូទាំងប្រទេសចាប់ពីថ្នាក់ការិយាល័យរហូតដល់ថ្នាក់អគ្គនាយក និងថ្នាក់ស្មើ ទាំងថ្នាក់ជាតិ

    June 23, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ពីវត្តមានរបស់ផ្សោតឃ្លៀច ឬផ្សោតផ្កាឈូកនៅក្នុងដែនសមុទ្រកម្ពុជា​ ត្រង់ចំណុចពាក់កណ្ដាលផ្លូវកំពង់សោម និងកោះរ៉ុង។ ក្រសួងបានបញ្ជាក់ទៀតថា ហ្វូងផ្សោតទាំងនោះតែងតែមានវត្តមានក្នុងសមុទ្រខេត្តកែប កំពត ប្រជុំកោះរ៉ុងនៃខេត្តព្រះសីហនុ និងខាងមុខពាមក្រសោបនៃខេត្តកោះកុង៕ ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម៖ ផ្ដល់សិទ្ធិដោយ៖ Freshnews

    June 23, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មន្ទីរពេទ្យបាងកក បានវិនិយោគជាង200 លានបាត បង្កើតមជ្ឈមណ្ឌលវះកាត់ ជំនួយដោយមនុស្សយន្តទំនើប ប្រភេទ da Vinci Xi ដើម្បីជំរុញឱ្យការវះកាត់កាន់តែទទួលបានជោគជ័យ និងសះស្បើយលឿនជាងមុន។ តាមរយៈ បច្ចេកវិទ្យាថ្មី ដែលប្រើប្រាស់មនុស្សយន្តវះកាត់នេះ ធ្វើឱ្យអ្នកជំងឺមានលទ្ធភាពទទួលបានការវះកាត់នូវប្រភេទជំងឺមួយចំនួនដូចជា ជំងឺបេះដូង ជំងឺក្រពេញទីមុស មហារីកថ្លើម មហារីកលំពែង និងមហារីកប្រមាត់ ព្រមទាំងជំងឺរោគស្ត្រី ដូចជា ដុំសាច់ក្នុងស្បូន មហារីកស្បូន ដុំសាច់ស្បូន និងមហារីកស្បូនជាដើម។ ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោមប្រធានបទ «ការវះកាត់ដោយប្រើបច្ចេកវិទ្យាថ្មីមនុស្សយន្ត» នៅទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត Ekkit Surakarn

    June 23, 2024
  • ព័ត៌មានអន្តរជាតិ

    (មូស្គូ)៖ ក្រុមមន្ត្រីរុស្ស៉ី នៅថ្ងៃអាទិត្យ ទី២៣ ខែមិថុនានេះបានឱ្យដឹងថាអ៊ុយក្រែនបានបាញ់ដ្រូនជាច្រើនគ្រឿង ដើម្បីវាយប្រហារលើគោលដៅមួយចំនួនក្នុងទឹកដីរុស្ស៉ី តែមិនមានសេចក្ដីរាយការណ៍ពីការខូចខាតអ្វីនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ បើតាមអភិបាលតំបន់ Bryansk លោក Alexander Bogomaz ដ្រូនយ៉ាងហោច ២៣គ្រឿងត្រូវបានកម្ទេចនៅក្នុងតំបន់មួយនេះដែលមានព្រំដែនជាប់អ៊ុយក្រែន ខណៈអភិបាល លោក Vasily Anokhin បានបញ្ជាក់ថាប្រព័ន្ធការពារដែនអាកាសរុស្ស៉ីក៏បានកម្ទេចដ្រូន នៅក្នុងតំបន់ Smolensk ស្ថិតនៅភាគខាងលិចប្រទេសរុស្ស៉ីផងដែរ។ ប៉ុន្តែ ភ្លាមៗលោក មិនបានឱ្យដឹងថាមានដ្រូនប៉ុន្មានគ្រឿងត្រូវបានបាញ់ទម្លាក់ ឬក៏ថាតើមានជនរងគ្រោះដែរឬក៏យ៉ាងណានោះទេ។ គួរបញ្ជាក់ថា អ៊ុយក្រែន តែងតែអះអាងជារឿយៗពីការវាយប្រហារដោយប្រើដ្រូន ក្នុងទឹកដីរុស្ស៉ី ក្នុងគោលបំណងបំផ្លាញកិច្ចប្រឹងប្រែងសង្រ្គាមរបស់មូស្គូ និងជាការឆ្លើយតបទៅ នឹងការវាយប្រហារឥតឈប់ឈររបស់រុស្ស៉ីលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន៕

    June 23, 2024
  • ព័ត៌មានជាតិ

    (ពោធិ៍សាត់)៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤នេះ បានបរិច្ចាគកូនឈើប្រណិតចំនួន ២០,០០០ដើម ជូនដល់រដ្ឋបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីគាំទ្រលើ «យុទ្ធនាការដាំដើមឈើ ១លានដើម»។ ដោយក្នុងនោះកូនឈើចំនួន ៥,០០០ដើម ដែលនៅសេសសល់នឹងយកទៅរក្សាទុកសម្រាប់ដាំនៅតំបន់អន្ទង់អាំង តាមបណ្តោយផ្លូវជាតិលេខ៥៥។ ប្រភេទពូជកូនឈើរួមមាន ធ្នង់ ក្រញូង បេង នាងនួន ផ្តៀក គគីរ ឈើទាល ក្នុងចំណោមប្រភេទច្រើនផ្សេងទៀត។ ក្នុងចំណោមប្រភេទទាំងនោះមានកូនឈើចំនួន ៧ប្រភេទត្រូវបានចាត់ថ្នាក់ជាប្រភេទរងការគំរាមកំហែង យោងតាមសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)។ កូនឈើទាំងអស់នេះមានអាយុចន្លោះប្រហែល១ ទៅ ១ឆ្នាំកន្លះ មានសុខភាពល្អ និងមានភាពធន់ខ្លាំងដែលត្រៀមក្នុងការដាំនៅឆ្នាំនេះ។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ មានបំណងការពារ

    June 23, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ ស្ដ្រីម្ចាស់គណនី TikTok មួយត្រូវបានស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឃាត់ខ្លួនមកធ្វើការសួរនាំ បន្ទាប់ពីបង្ហោះវីដេអូ ភ្ជាប់ជាមួយសំឡេងផ្សេងដែលលឺសូរដូចសំឡេងផ្ទុះអាវុធ នាំឲ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់សន្ដិសុខជាតិ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថា ក្រោយឃើញវីដេអូនោះត្រូវបានគេចែកចាយ និងអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកបានបញ្ជាកម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាខេត្ត សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវបន្ទាន់លើករណីនេះ។ ជាលទ្ធផល នៅព្រឹកមិញនេះ កម្លាំងជំនាញបានកោះហៅឈ្មោះ ហម ផល់ ភេទស្រី អាយុ២៥ឆ្នាំ មានស្រុកកំណើត ភូមិត្រពាំងផុង ឃុំពពេល

    June 23, 2024
  • ព័ត៌មានជាតិ

    (កំពង់ឆ្នាំង)៖ រថយន្តយីឌុបធុនធំមួយគ្រឿងពាក់ផ្លាកលេខកំពង់ឆ្នាំង3A-0591 ដឹកកម្ទេចលៀសខុសច្បាប់ចំនួន១៧០ ស្មើប្រមាណ១០តោន ហើយត្រូវបានកម្លាំងនគរបាលស្រុករលាប្អៀរ ស្ទាក់ចាប់ឃាត់នៅចំណុចភូមិថ្នល់តាសែង ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ កាលពីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ និងបានប្រគល់ជូនទៅមន្ត្រីរដ្ឋបាលជលផល យកធ្វើការផាកពិន័យអន្តរការនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤។ លុះនៅយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ រថយន្តដដែលនេះ បានធ្វើសកម្មភាពដឹកកម្ទេចលៀសចម្រុះខុសច្បាប់ចេញពីចំណុចដដែលទៀត ហើយក៏ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុករលាប្អៀរ ធ្វើការល្បាតតាមផ្លូវក៏បានប្រទះឃើញរថយន្តខាងលើនេះ ដឹកកម្ទេចលៀសជាប់ផុងទៅមុខលែងរួច។ លោក យ៉ឹម សុផល អធិការរងទទួលផែនយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នេះឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលរបស់លោកធ្វើការល្បាតនៅពេលយប់

    June 23, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកាចំនួន​៣ពាន់ដុល្លារ ជូនដល់គ្រួសារលោក សុខុម ចរណៈ ដែលរងការបាញ់ប្រហារយ៉ាងព្រៃផ្សៃ​បំផុតពីសំណាក់អតីតឧកញ៉ា ស្រី ស៊ីណា។ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាមេដឹកនាំមិនដែលមើលរំលងការលំបាកប្រជាពលរដ្ឋ​នោះ​ឡើយ។ រាល់ពេលដែលសម្តេចទាំងទ្វេទទួលបានព័ត៌មាននៃការលំបាករបស់ប្រជាពលរដ្ឋ សម្តេចតែងតែជួយដោះស្រាយជានិច្ច។ បន្ទាប់ពីទទួលបានព័ត៌មាននៃការរងរបួសរបស់ប្អូនប្រុស សុខុម ចរណៈ ក្នុងហេតុការណ៍​បាញ់​ប្រហារដល់ក្នុងផ្ទះកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅនោះ សម្តេច​តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានក្តីអាណិតអាសូរជាខ្លាំង ហើយក៏បានឧបត្ថម្ភថវិកា​សម្រាប់ការព្យាបាល​របួសរបស់គេ។ ថវិកាដែលជាការឧបត្ថម្ភរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

    June 23, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានរៀបចំការត្រួតពិនិត្យស្វែងរកសារធាតុញៀនក្នុងទឹកមូត្រដល់ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា ដែលបម្រើការងារនៅទីស្តីការក្រសួងសុខាភិបាល ដែលមានអញ្ជើញចូលរួមធ្វើតេស្ដពីលោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល។ ការធ្វើតេស្ដរកសារធាតុញៀននេះ បានធ្វើឡើងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នាទីស្ដីការក្រសួង។ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យាទាំងអស់ នៃក្រសួងសុខាភិបាល ត្រូវមានកាតព្វកិច្ចធ្វើតេស្តរកសារធាតុញៀនទាំងអស់គ្នា ស្របតាមបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានគូសរំលេចថា

    June 23, 2024