Nisaiy KP
  • ព័ត៌មានអន្តរជាតិ

    (ព្រុចសែល)៖ បែលហ្ស៉ិកដែលជាប្រធានប្តូរវេនរបស់សហភាពអឺរ៉ុប (EU) បានឱ្យដឹងថា កាលពីថ្ងៃសុក្រសប្តាហ៍នេះ ក្រុមឯកអគ្គរាជទូត-រដ្ឋទូតរបស់ EU បានព្រមព្រៀងគ្នា ដើម្បីចាប់ផ្តើមជាផ្លូវការ នូវកិច្ចចរចាស្តីពីការចូលជាសមាជិកសហភាពអឺរ៉ុប ជាមួយអ៊ុយក្រែននិង​ម៉ុលដាវី ហើយវានឹងប្រព្រឹត្តទៅ អំឡុងសន្និសីទអន្តររដ្ឋាភិបាល នាថ្ងៃទី២៥ ខែមិថុនា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០២៤។ បែលហ្ស៉ិកបាននិយាយថា ការសម្រេចចិត្តដូចខាងលើ គួរតែត្រូវបានទទួលស្គាល់ជាផ្លូវការ អំឡុងកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុនិងសេដ្ឋកិច្ច EU នាថ្ងៃសុក្រសប្តាហ៍ក្រោយ។ ការចាប់ផ្តើមកិច្ចពិភាក្សាជាមួយសហភាពអឺរ៉ុប នឹងជាការជំរុញកម្លាំងចិត្តមួយសម្រាប់អ៊ុយក្រែន ស្របពេល​ដែលកងកម្លាំងរបស់រុស្ស៉ី កំពុងតែទទួលបានភាពរីកចម្រើន នៅតំបន់ Donetsk និងកំពុងបើកសមរភូមិថ្មី

    June 16, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា ករណីសកម្មភាពប៉ូលីសម្នាក់ ធ្វើសកម្មភាព ទះកំភ្លៀងបុរស់ម្នាក់ យ៉ាងអាណាធិបតេយ្យ ត្រូវបានផ្អាកការងារបណ្តោះអាសន្នហើយ។ ក្រសួងបានបន្ថែមផងដែរថា៖ ស្នងការនគរបាលខេត្តសៀមរាប សម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះលោកអនុសេនីយ៍ទោ វឿន សារ៉ាវុធ អត្តលេខៈ៨៤០១៣ ឋានៈនាយ រងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ទារសណ្តាយ នៃអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី ឱ្យមកបង្ហាញមុខនៅការិយាល័យ បុគ្គលិករៀងរាល់ម៉ោងធ្វើការ ។ ដោយមូលហេតុ : ល្មើសនឹងបទវិន័យនគរបាលជាតិកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ ខ្មែរណូត

    June 16, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ តាមការបញ្ជាក់ពីតំណាងវិទ្យាស្ថានវិទ្យាសាស្រ្ដអគ្គិសនី បច្ចុប្បន្ន ជំនាញអគ្គិសនីកំពុងមានតម្រូវការយ៉ាងច្រើនក្នុងទីផ្សារការងារកម្ពុជា ខណៈនិស្សិតអគ្គិសនីរៀនចប់បរិញ្ញាបត្រ៥ឆ្នាំ ចេញធ្វើការដំបូងទទួលបានប្រាក់ខែចាប់ពី៥០០ដល់៧៥០ដុល្លារក្នុងមួយខែ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងឱកាសបើកជាផ្លូវការនូវវេទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៧ លោក ជិន ភិមសុខា ប្រធានទំនាក់ទំនង និងមុខរបរនិស្សិត នៃវិទ្យាស្ថានវិទ្យាសាស្រ្ដអគ្គិសនី បានឱ្យដឹងថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនជាច្រើនបានមកទាក់ទងនិសិ្សតក្នុងវិទ្យាស្ថានវិទ្យាសាស្រ្ដអគ្គិសនីច្រើន ដើម្បីបំពេញតម្រូវការងារក្នុងក្រុមហ៊ុនរបស់ខ្លួន លើមុខជំនាញអគ្គិសនី និងវិស្វករទាំងពីរភេទ ប៉ុន្ដែវិទ្យាស្ថានបណ្ដុះបណ្ដាលនិស្សិតមិនទាន់បានគ្រប់គ្រាន់នឹងតម្រូវការនៅឡើយនោះទេ។ លោក ជិន ភិមសុខា បានបញ្ជាក់ថា ការតម្រូវការលើមុខជំនាញអគ្គិសនី និងវិស្វករនេះ ដោយសារប្រទេសកម្ពុជាកំពុងមានតម្រូវការ និងរីកចម្រើនលើវិស័យថាមពលអគ្គិសនីនេះខ្លាំង ដែលធ្វើឱ្យមានកង្វះកម្លាំងធនធានមនុស្សមានជំនាញច្រើន។ លោក ជិន ភិមសុខា អះអាងថា ក្រោយពីបញ្ចប់ការសិក្សារបស់និស្សិតលើបរិញ្ញាបត្ររង

    June 16, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ លោកស្រី ផង់ ពុទ្ធី នាយិកាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប បានអំពាវនាវដល់យុវជនទាំងអស់ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង​ហានិភ័យ ឲ្យចូលរៀនជំនាញវិជ្ជាជីវៈ ដើម្បីមានជំនាញពិតប្រាកដសម្រាប់ផ្គត់ផ្គងគ្រួសារ នៅពេលអនាគត និងជួយលើកស្ទួយសេដ្ឋកិច្ចជាតិផង​ដែរ។ លោកស្រី ផង់ ពុទ្ធី អំពាវនាវដូច្នេះក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ក្រោម​ប្រធានបទ «TVET រៀនឲ្យចប់ ឲ្យចេះ ឲ្យមានការងារ » ដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលរៀបចំឡើងនៅបរិវេណសួនច្បារព្រះរាជដំណាក់ ខេត្តសៀមរាប នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។ លោកស្រី ផង់ ពុទ្ធី

    June 16, 2024
  • ព័ត៌មានជាតិ

    (កំពត)៖ លោក អុឹម ចាន់សុធន អភិបាលស្រុកទឹកឈូ បានឲ្យដឹងថា នៅវេលាម៉ោង១រសៀល នាថ្ងៃទី១៥ ខែមីថុនា ឆ្នាំ២០២៤ នេះ មានករណីខ្យល់កន្រ្តាក់ បានបោកបក់យ៉ាងខ្លាំង ប៉ះលើភូមិ ចំនួនបី នៃឃុំកណ្តោល ក្នុងស្រុកទឹកឈូ។ ភូមិទាំង៣ដែលត្រូវគ្រោះធម្មជាតិវាយប្រហារដោយខ្យល់កន្រ្ទាក់នោះរួមមាន៖ ១- ភូមិអន្លង់គគីរ, ២- ភូមិទឹកក្រហម និង៣- ភូមិមានរិទ្ធ ក្នុងករណីគ្រោះធម្មជាតិខាងលើ បណ្តាលឲ្យប៉ះពាល់ និងខូចខាតលំនៅឋានប្រជាពលរដ្ឋអស់ជាច្រើនគ្រួសារ និងប៉ះពាល់ឲ្យរងរបួសមនុស្ស១នាក់(របួសជើង)។ ជុំវិញហេតុការណ៍នៃគ្រោះធម្មជាតិដែលបង្កឲ្យរងផលប៉ះពាល់ខាងលើបន្ទាប់ពីក្រុមការងាររបស់ស្រុកចុះពិនិត្យ និងស្រង់តួរលេខនៃការខូចខាតគិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ខ្យល់កន្រ្ទាក់បានវាយប្រហារលំនៅឋានពលរដ្ឋក្នុងស្រុកទឹកឈូទាំងមូលចំនួនបីឃុំ ។ ឃុំទាំងបីដែលរងគ្រោះធម្មជាតិនោះរួមមាន៖

    June 16, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធនទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ អាកាសធាតុនៅកម្ពុជាមានលក្ខណៈដូចខាងក្រោម៖ ផ្ដល់សិទ្ធិដោយ៖ Freshnews

    June 16, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ អាជ្ញាធរខេត្តសៀមរាប នារសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ បានរៀបចំក្បួនដង្ហែតុក្កតាយក្ស តំណាងឱ្យរូបសត្វផ្សេងៗ ដើម្បីអបអរព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានឆ្នាំ២០២៤ នៅសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ពិធីក្បួនដង្ហែតុក្កតាយក្ស ដើម្បីអបអរសាទរព្រឹត្តិការណ៍ទេសចរណ៍បរិស្ថាន ឆ្នាំ២០២៤ ដោយមានតុក្កតាយក្ស តំណាងឱ្យរូបសត្វផ្សេងៗគ្នា មានសត្វត្រី និងសត្វស្លាបចម្រុះជាច្រើនប្រភេទ ត្រូវបានប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងយុវជនស្ម័គ្រចិត្តបានរួមគ្នាធ្វើឡើង រួមទាំងបដាពាក្យស្លាកអប់រំអំពីបរិស្ថាន ក្នុងគោលបំណងក្រើនរម្លឹកប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាបរិស្ថាន យល់ដឹងអំពីផលប៉ះពាល់នៃសំរាមប្លាស្ទិក។ ពិធីនេះក្រោមវត្តមានលោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប, លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមន៍ទេសចរណ៍កម្ពុជា, លោក ស៊ា

    June 9, 2024
  • ព័ត៌មានជាតិ

    (កំពង់ធំ)៖ លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ តំណាងបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ បាននាំយកថិកាមួយចំនួនចូលរួមរំលែកទុក្ខដល់សពកុមារីរងគ្រោះដោយសារលិចទូកចម្លង ពេលធ្វើដំណើរត្រឡប់ពីសាលារៀន មកផ្ទះវិញ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២៤ នៅផ្ទះគ្រួសារសព ភូមិជាំបឹង ឃុំស្រើង ស្រុកប្រាសាទសំបូរ។ នាឱកាសដ៏ក្រៀមក្រំនេះ តំណាងលោករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបន្ថែមថា តាំងនាមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងអប់រំ សម្តែងនូវការសោកស្តាយជាពន់ពេកចំពោះឧប្បត្តិហេតុនេះ ព្រមទាំងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារសព

    June 9, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសមិនស្វាគមន៍កីឡាករ Dave Leduc ឡើងសង្វៀននៅកម្ពុជាឡើយ ហើយក៏គ្មានថ្ងៃធ្វើការជាមួយកីឡាករ Lethwei របស់មីយ៉ាន់ម៉ានេះដែរ បន្ទាប់ពីលោកបានមើលឃើញពីទង្វើមិនគប្បីម្ដងជាពីរដង ស្ទើរតែនាំឲ្យខូច និងប៉ះពាល់ដល់កម្មវិធីគុនខ្មែរថែមទៀត ជាក់ស្ដែងដូចជាការប្រកួតជាមួយ ព្រំ សំណាង កាលពីចុងឆ្នាំ២០២៣ និងកម្មវិធីគុនខ្មែរ ដែលមានវត្តមានស្ដេចប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសកាលពីថ្មីៗ ។ ប្រធានសហព័ន្ធខាងលើ បានបញ្ជាក់ថា «ចំពោះខ្ញុំ យើងគាំទ្រដែលមានកីឡាករបរទេសមកជួយផ្សព្វផ្សាយគុនខ្មែរ ប៉ុន្ដែចំពោះបុគ្គល Dave Leduc មួយ អ្វីដែលខ្ញុំបានឃើញសំណេររបស់គាត់ គឺខ្ញុំមិនគាំទ្រទេ ដោយសារគាត់សរសេរ

    June 9, 2024
  • ព័ត៌មានជាតិ

    (តាកែវ)៖ ក្មេងទំនើងចំនួន៧នាក់ ដែលបានធ្វើសកម្មភាពជិះម៉ូតូកាន់កាំបិតប៉័ងតោ នៅតាមដងជាតិលេខ២ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ ចោទប្រកាន់ពាក់ព័ន្ធទៅនឹងករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតប្រព្រឹត្តនៅក្នុងភូមិស្វាយរំដេង ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។ បើយោងតាមអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តតាកែវ បានលើកឡើងថា កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរនគរបាលស្រុកទ្រាំង នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណីក្រុមក្មេងទំនើងមួយក្រុម ដែលបានធ្វើសកម្មភាពជិះម៉ូតូជំនួន ៣ គ្រឿង ប្រដាប់ដោយកាំបិតប៉័ងតោ និងកាំបិតក្រង៉ុក នៅតាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតនៅក្នុងភូមិស្វាយរំដេងឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង២៣ និង ៤០នាទី។ ក្នុងករណីនេះសមត្ថកិច្ចបានត្រួតពិនិត្យឆែកឆេររកឃើញកាំបិតប៉័ងតោចំនួនមួយដើម និងកាំបិតក្រងង៉ុកចំនួនមួយដើម

    June 9, 2024