Nisaiy KP
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra កាលពីថ្ងៃសៅរ៍ ទី៨ ខែមិថុនា បាននិយាយថារូបលោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទ ប្រមាថព្រះមហាក្សត្រ ដែលអាចនឹងក្លាយជាបរាជ័យមួយសម្រាប់អ្នកនយោបាយថៃគីឡូធ្ងន់រូបនេះដែលមានសម្ព័ន្ធមិត្តរបស់ខ្លួនកំពុងដឹកនាំរដ្ឋាភិបាលថៃសព្វថ្ងៃ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។ ពាក្យបណ្ដឹងប្រឆាំងនឹងលោក Thaksin ពីបទប្រមាថព្រះមហាក្សត្រត្រូវធ្វើឡើងដោយអ្នកមានភក្ដីភាពចំពោះយោធាថៃ ដែលបានធ្វើរដ្ឋប្រហារបណ្ដេញរដ្ឋាភិបាលប្អូនស្រីបង្កើតរបស់លោក គឺលោកស្រី Yingluck Shinawatra ដោយសំអាងលើបទសម្ភាសន៍មួយរបស់លោក Thaksin ជាមួយប្រព័ន្ធផ្សព្វផ្សាយបរទេសកាលពីឆ្នាំ២០១៥។ លោក Thaksin ក៏កំពុងរងការចោទប្រកាន់ ពីបទល្មើសមួយចំនួនទៀតផងដែរ ក្នុងនោះរួមមានទាំងការបំពានលើច្បាប់ស្ដីពីឧក្រិដ្ឋកម្មកុំព្យូទ័រ។ យ៉ាងណាក៏ដោយ ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍ លោក Thaksin បាននិយាយថាការចោទប្រកាន់ប្រឆាំងនឹងរូបលោកគឺគ្មានមូលដ្ឋានអ្វីទាំងអស់

    June 9, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤នេះ បានអបអរសាទរចំពោះអត្តពលិកកម្ពុជា ២រូប ដែលយកបានឈ្នះតំណែងលេខ១ និងលេខ២ ក្នុងនោះមានកីឡាករ មីន អូស្មាន់ ឈ្នះបានលេខ១ លើវិញ្ញាសារ Novice Ski Stock ជាមួយនឹងកីឡាករ កៃវ៉ាន់ ស៊ីដែន ឈ្នះបានលេខ២ ក្នុងព្រឹត្តិការណ៍Asian Championship ឆ្នាំ២០២៤ លើវិញ្ញាសារ Novice Ski Stock ដែលការប្រកួតបានធ្វើឡើងនៅទីក្រុងអូសាកា ប្រទេសជប៉ុន៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    June 9, 2024
  • ព័ត៌មានជាតិ

    (ចិន)៖ ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និងប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសចិន បានតាំងចិត្តរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ដែលបង្កើតឡើងដោយក្រុមអគតិ ដើម្បីចូលរួមថែរក្សាបាន​នូវសុខសន្តិភាព ការអភិវឌ្ឍ និងការពារចំណងមិត្តភាពដែកថែបនៃប្រទេសទាំងពីរ។ ការតាំងចិត្តនេះធ្វើឡើងនៅអំឡុងពេលនៃជំនួបជាមួយថ្នាក់ដឹកនាំរវាងរដ្ឋមន្ត្រីក្រសួងព័ត៌មាន ​និងប្រធានផ្នែកឃោសនាការនៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិនខេត្តយូណាន ថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយខេត្តយូណាន កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។ ព័ត៌មានក្លែងក្លាយដែលត្រូវបានរដ្ឋមន្ត្រី នេត្រ ភក្ត្រា គូសបញ្ជាក់ថា បាននិងកំពុងបង្កើតឡើងនិងចរាចរណ៍ក្នុងបណ្តាញទំនាក់ទំនងសង្គម និងបង្កផលប៉ះពាល់អវិជ្ជមានដល់សង្គមព្រោះងាយស្រួលបង្កើត និងងាយស្រួលផ្សព្វផ្សាយ។ ជាមួយគ្នានេះក្នុងវេទិកានៃការបើកសម្ពោធកម្មវិធីសំឡេងបេតិកភណ្ឌ «ដើរកម្សាន្តនៅយូណាន ទៅទស្សនានៅអង្គរ» រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានស្នើដល់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជននៃប្រទេសទាំងពីរចូលរួមសហការគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ ខណៈក្នុងសម័យឌីជីថលនេះ ព័ត៌មានក្លែងក្លាយជាច្រើនត្រូវបានបង្កើតឡើង និងផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គមបង្កបដោយរបៀបវារៈទុច្ចរិត បង្កើតឱ្យមានការយល់ច្រឡំ និងមានទិសដៅបំផ្លិចបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ លើការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ ការវិនយោគ និងសកម្មភាពមនុស្សធម៌ផ្សេងៗ។

    June 9, 2024
  • ព័ត៌មានអន្តរជាតិ

    (ភ្នំពេញ)៖ មតិភាគច្រើនបានកត់ចំណាំឃើញថា ឈ្មោះសម្គាល់នៃយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក គឺសុទ្ធតែជាអក្សរ F ដូចជា F-15, F-16, F-18, F-22 និង F-35 ជាដើម។ ដោយឡែកបើងាកទៅមើលចិនវិញ គឺយន្តហោះចម្បាំងមានឈ្មោះជាអក្សរ J រួមមាន J-10, J-11, J-16 និង J-20 ជាដើម។ ចំណែករុស្ស៉ី គឺយន្តហោះចម្បាំងភាគច្រើនមានឈ្មោះជាអក្សរអង់គ្លេសពីរតួ Su ដូចជា Su-27, Su-30, Su-34, Su-35 និង Su-57 ជាដើម។

    June 9, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤។ សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាល នៃអាងទន្លេ មេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤៖ ផ្ដល់សិទ្ធិដោយ៖ Freshnews

    June 9, 2024
  • ព័ត៌មានជាតិ

    (ត្បូងឃ្មុំ)៖ ក្រុមអាជីវករលក់ទូរសព្ទនៅផ្សារមេមត់ ខេត្តត្បួងឃ្មុំ ដែលត្រូវបានកម្លាំងគយចុះបង្ក្រាបទូរសព្ទអត់ពន្ធ កាលពីពេលថ្មីៗនេះ បានអះអាងថា ក្នុងប្រតិបត្តិការចុះបង្ក្រាបរបស់កម្លាំងគយ មិនបានចាប់យកទូរសព្ទ ដែលបងប្អូនប្រជាពលរដ្ឋ យកមកជួសជុលនោះទេ ហើយចំពោះទូរសព្ទ Nokia N ចុចពិល ដែលល្បីថា ត្រូវបង់ពន្ធរហូតដល់ ៩៣ដុល្លារក្នុង ១គ្រឿងនោះ ក៏កម្លាំងគយមិនបានចាប់យកដែរ។ ក្រុមអាជីវករបានដាក់ការងឿងឆ្ងល់មិនដឹងថា ប្រភពព័ត៌មានទូរសព្ទ Nokia N ចុចពិល ត្រូវបង់ពន្ធរហូតដល់ ៩៣ដុល្លារក្នុង ១គ្រឿងនោះ ចេញមកពីណានោះទេ។ ពួកគាត់សុទ្ធតែអះអាងថា ករណីទូរសព្ទ Nokia N ចុចពិល ត្រូវបង់ពន្ធ ៩៣ដុល្លារ

    June 2, 2024
  • ព័ត៌មានជាតិ

    (បាងកង)៖ សហគ្រាសកម្ពុជាមួយចំនួនដែលកំពុងកែច្នៃ និងនាំចេញគ្រាប់ស្វាយចន្ទី បានចូលរូមការតាំងពិព័រណ៍ខ្នាតធំលំដាប់អន្តរជាតិមួយនៅប្រទេសថៃ «THAIFEX ANUGA ASIA 2024» រយៈពេល៣ថ្ងៃ ពីថ្ងៃទី ២៨-៣០ ខែឧសភា ឆ្នាំ២០២៤ ដើម្បីស្វែងរកទីផ្សារបន្ថែមនៅអាស៊ី និងបណ្តាប្រទេសមួយចំនួនទៀតនៅលើពិភពលោក។ លោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា «THAIFEX ANUGA ASIA 2024» គឺជាពិព័រណ៍ធំកម្រិតពិភពលោក ដែលមានការចូលរួមពីអ្នកធុរកិច្ច និងវិនិយោគិនអន្តរជាតិជាច្រើន ដូច្នេះហើយការយកផលិតផលស្វាយចន្ទីកម្ពុជានៅតាំងពិព័រណ៍នៅក្នុងកម្មវិធីនេះ នឹងជំរុញការផ្សព្វផ្សាយពីផលិតផលស្វាយចន្ទីកម្ពុជាទៅដល់ពិភពលោក ជាពិសេសប្រទេសក្នុងតំបន់អាស៊ីឱ្យស្គាល់ពីសក្តានុពលរបស់ស្វាយចន្ទីកម្ពុជា។ ការចូលរួមពិព័រណ៍នេះក៏ជាឱកាសមួយក្នុងការស្វែងរកអ្នកបញ្ជាទិញបន្ថែម ទាំងផលិតផលមិនទាន់សម្រេច និងផលិតផលសម្រេចផងដែរ។ លោកបន្តថា ក្រៅពីផ្សព្វផ្សាយ និងស្វែងរកអ្នកបញ្ជាទិញបន្ថែម

    June 2, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រោយទទួលបានការផ្ដល់សិទ្ធិពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា, លោក គី តិច ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានមេធាវីរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤នេះ បានបន្ដជួបជាមួយជនរងគ្រោះចំនួន២៦៧នាក់ ក្នុងសំណុំរឿងក្រុមហ៊ុនរបស់អតីតឧកញ៉ា ឡេង ចាន់ណា ដែលជាក្រុមជាទី២។ ថ្លែងក្នុងឱកាសនោះ លោក គី តិច បានអះអាងថា ក្រោយទទួលបានការប្រគល់សិទ្ធិពីសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្រុមមេធាវីរាជរដ្ឋាភិបាល បានចាត់ចែងក្រុមការងារបន្ទាន់ភ្លាមៗ ដើម្បីផ្ដល់មធ្យោបាយជូនប្រជាពលរដ្ឋដែលជាជនរងគ្រោះ។ លោកបានបញ្ជាក់ថា ការជួបជាមួយប្រជាពលរដ្ឋលើកទីពីរជាង២០០នាក់នៅពេលនេះ គ្រាន់តែជាជំហានដំបូងតែប៉ុណ្ណោះ។ លោកថា

    June 2, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឆ្លើយតបនឹងបញ្ហាប្រឈមដែលកសិករតែងតែជួបប្រទះ គឺការកង្វះទីផ្សារ ក្រសួងពាណិជ្ជកម្ម បានជំរុញ និងសិក្សាលទ្ធភាពបង្កើតទីផ្សារលក់ដុំនៅតាមបណ្តាខេត្តមួយចំនួន ដើម្បីបង្កើតទីផ្សារជូនដល់កសិករ និងប្រមូលផ្តុំនូវផលិតផលមានគុណភាព និងសំបូរបែបផ្តល់ជម្រើសច្រើនដល់អ្នកទិញ ព្រមទាំងមានតម្លៃសមរម្យ។ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការបង្កើតនូវទីផ្សារលក់ដុំនេះ ក៏ជាការរក្សាតុល្យភាពថ្លៃរវាងអ្នកប្រើប្រាស់ និងអ្នកទិញ តាមរយៈការបង្ខិតទីតាំងផលិតមកជិតផ្សារ បំព្រួញពេលវេលាថ្លៃដឹកជញ្ជូន និងមធ្យោបាយដែលជួយសម្រួលដល់កសិករដឹកមកទីផ្សារទាន់ពេល។ លោកបានលើកឡើងថា«ការរៀបចំឱ្យមានការផ្សារបោះដុំ ដើម្បីជាកន្លែងប្រមូលផ្តុំធានាគុណភាពទំនិញសម្រាប់ប្រជាកសិករ ក៏ដូចជាផលិតកររបស់យើងដែលផលិតបានហើយពិបាករកទីផ្សារ ដើម្បីធ្វើឱ្យមានទំនិញបរិបូរណ៍សម្រាប់ទីផ្សារ មានជម្រើសឱ្យអ្នកទិញ មានតម្លៃសមរម្យឱ្យអ្នកប្រើប្រាស់»។ លោកបានឱ្យដឹងថា ថ្មីៗនេះក្រុមការងាររបស់ក្រសួងពាណិជ្ជកម្មបានចុះពិនិត្យនៅតាមបណ្តាខេត្តមួយចំនួនដែលមានឯកទេសផលិតផលិតផលផ្សេងៗគ្នា ដើម្បីឈានទៅដល់រៀបចំផ្សារបោះដុំ។ ទន្ទឹមនឹងការជំរុញបង្កើតទីផ្សារបោះដុំនៅតាមបណ្តាខេត្តនេះ ក្រសួងពាណិជ្ជកម្មបានបន្តយុទ្ធនាការជំរុញការទិញផលិតផលខ្មែរឱ្យបានខ្លាំងក្លាបន្ថែមទៀតផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    June 2, 2024
  • ព័ត៌មានអន្តរជាតិ

    (សិង្ហបុរី)៖ នៅថ្ងៃអាទិត្យនេះ រដ្ឋមន្រ្តីការពារជាតិចិន លោក Dong Jun បាននិយាយថា លទ្ធភាពនៃការបង្រួបបង្រួមគ្នាវិញដោយ​សន្តិវិធីជាមួយតៃវ៉ាន់ កំពុងតែរងការសឹករេចរឹលកាន់តែខ្លាំងឡើងៗ ដោយចលនាចង់បំបែករដ្ឋ នៅតៃវ៉ាន់ផ្ទាល់ ហើយនិងកម្លាំងពីខាងក្រៅ ខណៈរូបលោកបានប្តេជ្ញាថា នឹងធានាមិនឱ្យឯករាជ្យអាចកើតមានឡើងទៅបាន សម្រាប់ដែនកោះនេះឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២ ខែមិថុនា ឆ្នាំ២០២៤។ ថ្លែងក្នុងសន្និសីទសន្តិសុខ Shangri-La Dialogue នៅប្រទេសសិង្ហបុរី លោក Dong បាននិយាយថា តៃវ៉ាន់គឺជាចំណុចស្នូលបំផុត នៃបញ្ហាស្នូលនានាសម្រាប់ប្រទេសចិន ប៉ុន្តែគណបក្សកាន់អំណាច DPP នៃកោះតៃវ៉ាន់ កំពុងតែធ្វើសកម្មភាពបំបែករដ្ឋកាន់តែខ្លាំងឡើង

    June 2, 2024