Nisaiy KP
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រៀបចំឯកសារដាក់ពាក្យ «សង្ក្រាន្តនៅកម្ពុជា» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅឆ្នាំ២០២៥។ សម្តេចធិបតី ថ្លែងបែបនេះ នៅព្រឹកថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្ត​មណី​រតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ សម្តេចធិបតី បានអះអាងថា កម្ពុជាត្រៀមចុះសម្បត្តិវប្បធម៌អរូបី ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ចំនួន ៧ទៀត ខណៈឆ្នាំនេះ ត្រៀមចុះ «ក្រមា»។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា

    March 31, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស) នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ បានប្រកាសថា សមត្ថកិច្ច កំពុងស្រាវជ្រាវរកអ្នកកាត់តបង្កើតរូបភាពនារីថៃម្នាក់ជាន់ព្រះកេសព្រះ នៅមុខប្រសាទអង្គរវត្ត។ គ.ស.ព.ស ក៏បានអំពាវនាវកុំឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម និងប្រជាបលរដ្ឋ កុំនាំគ្នាចែកចាយបន្តនូវរូបភាពកាត់តនេះផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    March 31, 2024
  • ព័ត៌មានជាតិ

    (កំពង់ចាម)៖ ក្នុងឱកាសអញ្ជើញក្រុងពាលីបញ្ចុះបឋមសិលា ដើម្បីសាងសង់អគារស្នាក់ការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម នៅក្បែរទីតាំងសាលាសង្កាត់កំពង់ចាម ក្រុងកំពង់ចាម នារសៀលថ្ងៃទី៣០ ខែមីនាឆ្នាំ ២០២៤នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានរំលឹកដល់គ្រួសារអតីតយុទ្ធជន ឲ្យយកចិត្តទុកដាក់ថែទាំសុខភាព ដោយប្រើប័ណ្ណបសស ទៅពិនិត្យសុខភាព នៅមន្ទីរពេទ្យឲ្យបានទៀងទាត់។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ទៀតថា ដើម្បីឲ្យសុខភាពល្អ និងអាយុវែង សូមអតីតយុទ្ធជន ធ្វើលំហាត់ប្រាណ ពិនិត្យសុខភាពឲ្យទៀងទាត់ លេបថ្នាំឲ្យទៀងទាត់ ដើម្បីបានអាយុយឺនយូរ។ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា សម្ដេចតេជោ ហ៊ុន

    March 31, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ស្ពានអាកាសមរតកតេជោ គឺជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីមួយទៀត ដែលនឹងដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ នៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចូលមកដល់។ និយាយពីស្ពានអាកាស យើងគួរក្រឡេកថយក្រោយបន្តិចទៅមើលអតីតកាល ដើម្បីឆ្លុះបញ្ចាំងពីការអភិវឌ្ឍយ៉ាងលឿនរហ័សរបស់ប្រទេសកម្ពុជាដែលគ្មានអ្នកណាអាចនឹកស្មានដល់។ កាលពីដើមឡើយ ប្រជាពលរដ្ឋប្រាថ្នាចង់បានត្រឹមតែផ្លូវប៉ុណ្ណោះគឺគ្រប់គ្រាន់ហើយ ពោលគឺ«មានផ្លូវមានសង្ឃឹម»។ ប៉ុន្តែសន្ទុះនៃការអភិវឌ្ឍដ៏លឿនរហ័សទាមទារ តម្រូវការកាន់តែធំឡើងជាលំដាប់។ មានផ្លូវល្អ ធំទូលាយ មិនគ្រប់គ្រាន់ឡើយ តែកម្ពុជា ជាពិសេសរាជធានីភ្នំពេញត្រូវការស្ពានឆ្លងទន្លេជាច្រើនកន្លែង ដើម្បីរំដោះចរាចរណ៍កុំឱ្យកកស្ទះ។ ក្រោយមកទៀត ទោះជាវត្តមានស្ពានឆ្លងទន្លេកាន់តែច្រើននិងនៅមិនឆ្ងាយពីគ្នាក៏ដោយ ក៏នៅតែមិនអាចឆ្លើយតបនឹងកំណើនយានយន្តបានដែរ។ ដូច្នេះ នៅកន្លែងខ្លះ ត្រូវសាងសង់ស្ពានពីរទន្ទឹមគ្នាឬហៅថាស្ពានភ្លោះ។ បច្ចុប្បន្ន ទោះជាមានស្ពានភ្លោះហើយក៏ដោយ ក៏ចរាចរណ៍នៅតែកកស្ទះដែរ។ ដូច្នេះ តម្រូវការផ្លូវក្រោមដី និងស្ពានអាកាស

    March 31, 2024
  • ព័ត៌មានជាតិ

    (ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំព្រឹត្តិការណ៍«សង្ក្រានឧត្តរមានជ័យ»ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅបរិវេណសួនច្បារផ្លូវភ្លោះ មាត់បឹងស្នោរ មុខសាលាខេត្ត ព្រមទាំងចាត់តាំងឱ្យមានការរៀបចំកម្មវិធីកំសាន្តនានាតាមបណ្តាទីតាំងរមណីយដ្ឋាន បូជនីយដ្ឋាន និងវត្តអារ៉ាមនានានៅតាម ក្រុង ស្រុក ក្នុងខេត្តឧត្តរមានជ័យ។ សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តឧត្តរមានជ័យបានបញ្ជាក់ថា៖ក្នុងព្រឹត្តិការណ៍«សង្ក្រានឧត្តរមានជ័យ»រយះពេល៤ថ្ងៃនេះ រដ្ឋបាលខេត្តនឹងមានរៀបចំកិច្ចបវេណីសាសនានានា ការលេងល្បែងប្រជាប្រិយខ្មែរ ការប្រគុំតន្ត្រីសម័យ បូរាណរាំកំសាន្ត រួមជាមួយនឹងការចូលរួមរៀបចំរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី ឯ.ក ក្នុងការប្រកុំតន្ត្រីសម័យ ការតាំងលក់ផលិតផលប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និងល្បែងកំសាន្តកុមារ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤តទៅ៕ ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖ ផ្ដល់សិទ្ធិដោយ៖

    March 31, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន នៅក្នុងដំណើរទស្សនកិច្ចនៅក្នុងខេត្តមណ្ឌលគីរី នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បានសម្ដែងការចូលរួមអបអរសាទរទិវាព្រៃឈើអន្ដរជាតិ ២១ មីនា ដោយបញ្ជាក់ពីគោលជំហរ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្នុងការជំរុញភាពបៃតងរបស់កម្ពុជា ដែលក្នុងនោះក្រសួងបរិស្ថាន បានរៀបចំបណ្តុះកូនឈើរួចហើយ សម្រាប់យុទ្ធនាចែកកូនឈើជាង១លានដើម ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីដាំស្តារព្រៃ ដាំនៅតាមគេហដ្ឋាន និងតាមមូលដ្ឋាន ចាប់ពីដើមរដូវវស្សា ឆ្នាំ២០២៤ តទៅ។ លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា យុទ្ធសាស្រ្តភាពបៃតងរបស់កម្ពុជា រៀបចំឡើងស្របតាមយុទ្ធសាស្រ្ដចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញអនុលោមតាមយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១

    March 24, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាការងារជាមួយលោក YI Kyunghoon អនុប្រធានរដ្ឋបាលបេតិកភណ្ឌវប្បធម៌នៃសាធារណរដ្ឋកូរ៉េ (The Cultural Heritage Administration of the Republic of Korea) នាមជ្ឈមណ្ឌលរបស់អាជ្ញាធរជាតិអប្សរា ដើម្បីពិភាក្សាពីគម្រោងជួសជុលរួតបាកាន្តប្រាសាទអង្គរ និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត។ ជំនួបនេះធ្វើឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នាទីស្នាក់ការអាជ្ញាធរជាតិអប្សរា។ ភាគីទាំងពីរបានពិភាក្សាការងារទៅលើគម្រោងសហប្រតិបត្តិការទៅថ្ងៃអនាគត ជាពិសេសគម្រោងជួសជុលពង្រឹងគ្រឹះរួតបាកាន្តនៃប្រាសាទអង្គរ និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ដែលបាននឹងត្រូវអនុវត្តនៅក្នុងខ្លឹមសារ ដែលបានចុះអនុស្សរណៈយោគយល់ជាមួយគ្នានាពេលកន្លងមក។ សូមបញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំ២០២៤ថ្មីៗនេះ លោកអគ្គនាយកអាជ្ញាធរជាតិអប្សរា

    March 24, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក លិ សុខា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានដីកាបង្គាប់ឱ្យឃុំខ្លួនស្ត្រីម្នាក់ ដែលជាម្ចាក់គេហទំព័រហ្វេសប៊ុកឈ្មោះ ស្តេចជំពាម KH ដែលបានបង្ហោះលក់អាវុធកែច្នៃប្រើគ្រាប់លោហៈ ពីបទ «ធ្វើចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងៗ លក់អាវុធ កែច្នៃបាញ់ គ្រប់លោហៈ» ដែលបានប្រព្រឹត្តនៅតាមរយៈបណ្តាញសង្គម Facebook កាលពីកំឡុងឆ្នាំ២០២២ រហូតបច្ចុប្បន្ន តាមបញ្ញត្តិមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ។ គួរឱ្យដឹងថា កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារ Hotline Scam 24/7 របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានស្រាវជ្រាវរកឃើញទំព័រហ្វេសប៊ុកមួយឈ្មោះ ស្តេចជំពាម

    March 24, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ការចាប់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាខឿនសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចសង្គម ឌីជីថល ដោយបានដាក់បញ្ចូលបច្ចេកវិទ្យាឈានមុខទាំងឡាយក្នុងប្រព័ន្ធខ្សែច្រវាក់ផលិតកម្ម និងសេវាកម្មសាធារណៈផ្សេងៗ ដើម្បីបង្កើនផលិតភាពស្របតាមឧត្តមានុវត្តអន្តរជាតិ ដែលជាកត្តាសត្យានុម័តមិនអាចខ្វះបាន។ ការមានប្រសាសន៍បែបនេះរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាធិបតីពិធីបើក «ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកទី២។ ពិធីនេះត្រូវបានធ្វើឡើងមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌កោះពេជ្រ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ជាមួយការចាប់យកវិទ្យាសាស្ត្រ បច្ចេកវិទ្យា

    March 24, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក កើត ឆែ និងភរិយា ព្រមទាំងក្រុមគ្រួសារ និងសប្បុរសជន នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈមួយចំនួន ដើម្បីចែករំលែក និងផ្តល់ក្តីស្រឡាញ់ជូនកុមារា កុមារី អ្នកគ្រូ លោកគ្រូ និងបុគ្គលិកទាំងអស់ នៅមជ្ឈមណ្ឌលកូលាបទី៤ ដែលមានទីតាំងស្ថិតនៅច្រកផ្លូវ២៧១ ក្រុមទី១១ ភូមិ២៩ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សកម្មសប្បុរសនេះគឺធ្វើឡើងក្នុងឱកាសថ្ងៃខួបកំណើតអាយុ ១២ឆ្នាំរបស់កូនស្រី ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខ ពោលនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤។ លោក កើត

    March 24, 2024