Nisaiy KP
  • ព័ត៌មានជាតិ

    (ខេត្តព្រះវិហារ)៖ លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ បានថ្លែងថា ខេត្តព្រះវិហារ ជាខេត្តដែលមានសក្តានុពលធ្វើកសិកម្មសរីរាង្គ និងជាខេត្តផ្គត់ផ្គង់កសិផលសរីរាង្គច្រើនជាងគេនៅប្រទេកម្ពុជា ដូចជា ស្រូវសរីរាង្គ ដំឡូងមីសរីរាង្គ ស្វាយចន្ទីសរីរាង្គ សណ្តែកដីសរីរាង្គ និងល្ងសរីរាង្គ….ជាដើម។ ការថ្លែងបែបនេះរបស់លោក អ៊ុក គឹមសាន បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជាតំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ចូលរួមក្នុងពិធីពិពណ៍ «កសិអេកូឡូស៊ីខេត្តព្រះវិហារ» ដែលរៀបចំធ្វើឡើងនៅសួន ច្បាវិមានឯករាជ្យ ស្ថិតនៅសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក ពឹង ទ្រីដា

    March 24, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងការ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី២៣ ខែមីនានេះ បានសេចក្តីប្រកាសព័ត៌មានមួយបញ្ជាក់ថា គិតត្រឹមល្ងាចនេះ មានកម្មករនិយោជិតសរុបចំនួន ៣,៧២៨នាក់ នៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន បានមកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗរៀងៗខ្លួន។ ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា កម្មករ និយោជិតទាំងអស់នៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) ជ្រាបថា

    March 24, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ។ ក្រសួងបញ្ជាក់ថា សម្ពាធទាបបាននិងបន្តគ្របដណ្ដប់មកលើព្រះរាជាណាចក្រកម្ពុជា ប្រទេសថៃ ឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប ៖ * សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ នៅតំបន់វាលទំនាបភាគពាយ័ព្យមានខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ និងសៀមរាប អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីប្រមាណ១៥%។ ២.តំបន់ខ្ពង់រាប

    March 24, 2024
  • ព័ត៌មានអន្តរជាតិ

    (ហ្សាការតា)៖ ក្រុមមន្ត្រីក្នុងប្រទេសឥណ្ឌូណេស៊ី បានឱ្យដឹងនៅថ្ងៃអាទិត្យ ទី១០ ខែមីនានេះថាភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នាមកនេះបានបង្កឱ្យមានគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី ក្នុងខេត្តស៊ូម៉ាត្រាខាងលិច (West Sumatra) សម្លាប់មនុស្ស១៩នាក់ ខណៈមនុស្សជាង ៧០ ០០០នាក់ត្រូវបានជម្លៀសទៅកាន់កន្លែង មានសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ភ្លៀងធ្លាក់ខ្លាំងបានធ្លាក់តាំងតែថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះមកម្ល៉េះ ក្នុងទីក្រុង ប៉ាដាំង (Padang) នៃខេត្ត ស៊ូម៉ាត្រាខាងលិច ព្រមទាំងក្នុងតំបន់ ៨ផ្សេងទៀតដោយ បានបង្កការខូចខាតដល់ផ្ទះជិត ៧០០ខ្នង ស្ពានមួយចំនួន និងសាលារៀងជាខ្នង ស្របពេលផ្ទៃដីដាំដុះ១១៣ហិកតាត្រូវបានទឹកជន់លិច។ តាមក្រុមមន្ត្រីឥណ្ឌូណេស៊ី ក្រុមអ្នកជួយសង្រ្គោះក៏កំពុងបន្តប្រតិបត្តិការស្វែងរកមនុស្ស ៧នាក់បានបាត់ខ្លួនផងដែរ។ គួរបញ្ជាក់ថា តំបន់ភាគច្រើននៃទីក្រុងប៉ាដាំង

    March 10, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល២ខែ ឆ្នាំ២០២៤នេះ រំហូរទុនវិនិយោគនៅកម្ពុជា មានប្រមាណជាង១.៣ ប៊ីលានដុល្លារ កើនឡើងជាង៥០០% ក្នុងនោះ រំហូរវិនិយោគចិន មានប្រមាណ៥៤៥លានដុល្លារ។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក ជា វុទ្ធី អញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំស្ដីពីការកសាងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរយោបល់គ្នារវាងខេត្តសានទុង និងកម្ពុជា ក្នុងការអភិវឌ្ឍ «ច្រករបៀងឧស្សាហកម្ម» និង «ច្រករបៀងមច្ឆា និងអង្ករ» នារសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤។ លោក ជា វុទ្ធី

    March 10, 2024
  • ព័ត៌មានជាតិ

    (កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំងកម្សាន្តចម្ងាយ ៨គីឡូ ដើម្បីអបអរសាទរខួបលើកទី១១៣ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៤ នាថ្ងៃទី៩ ខែមីនាឆ្នាំ២០២៤ ស្ថិតស្រុកបូទុមសាគរ ចំណុចផ្លូវព្រឹទ្ធាចារ្យសាយ ភូថង មានកីឡាចូលរួមសរុបជិត ១០០០នាក់។ ទិវានារីអន្តរជាតិ ឆ្នាំ២០២៤ មានមូលបទ «ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល»។ ក្នុងឱកាសនោះ លោកស្រី មិថុនា ភូថង បានថ្លែងថា ការរត់ប្រណាំងនេះ ក៏ធ្វើឡើងដើម្បីប្រមូលមូលនិធិ អភិវឌ្ឍន៍សហគមន៍ពាមក្រសោប នាពេលនេះ ដើម្បីលើកស្ទួយផ្នែកវិស័យទេសចរណ៍នៃតំបន់អេកូទេសចរណ៍។ លោកស្រីអភិបាលខេត្ត

    March 10, 2024
  • ព័ត៌មានជាតិ

    (ព្រះវិហារ)៖ មនុស្សចំនួន៨នាក់ រួមជាមួយសម្ភារមួយចំនួន ដែលបម្រើឱ្យការលេងល្បែងសុីសងខុសច្បាប់ចំនួន ២ទីតាំង ស្ថិតនៅភូមិអូរពោធិ៍ ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានលោក ហោ ប៊ុនហួរ អភិបាលស្រុករៀង និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក ដឹកនាំកម្លាំងចម្រុះចុះបង្រ្កាបនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤នេះ។ លោក ហោ ប៊ុនហួរ បានឱ្យដឹងនៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤នេះថា៖ «ដោយអនុវត្តបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ប្រមុខរាជរដ្ឋភិបាល ក៏ដូចជាបទបញ្ជា និងការណែនាំពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត គណៈបញ្ជាការឯកភាពស្រុករវៀង បានចុះបិទល្បែងសុីសងតាមអនឡាញចំនួន២៩ទីតាំង នៅទូទាំងស្រុក ដោយបានធ្វើការអប់រំ

    March 10, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ប្រធានាធិបតិយ្យអាមេរិក លោក Joe Biden បាននិយាយនៅថ្ងៃសុក្រសប្តាហ៍នេះថា លោកនឹងចុងហត្ថលេខាលើច្បាប់ ដែលផ្តល់ឱ្យក្រុមហ៊ុន ByteDance មេធំកម្មវិធី TikTok មានពេលប្រហែលប្រាំមួយខែ ដើម្បីបោះបង់ការគ្រប់គ្រងរបស់ខ្លួននៅអាមេរិក ខណៈដែលគូប្រជែងផ្នែកនយោបាយរបស់លោក Donald Trump បានលើកឡើងពីការព្រួយបារម្ភអំពីការហាមឃាត់សេវាកម្ម ដែលប្រើប្រាស់ដោយជនជាតិអាមេរិកចំនួន ១៧០លាននាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤។ សភាតំណាងរាស្រ្តអាមេរិកគ្រោងនឹងបោះឆ្នោតនៅថ្ងៃអង្គារ ឬថ្ងៃពុធសប្តាហ៍ក្រោយ លើសេចក្តីព្រាងច្បាប់ ហាមឃាតិ TikTok បន្ទាប់ពីគណៈកម្មាធិការមួយ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ បានអនុម័តជាឯកច្ឆ័ន្ទហើយលើវិធានការនេះ។ លោក Biden

    March 10, 2024
  • ព័ត៌មានជាតិ

    (សាធារណរដ្ឋកូរ៉េ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Lee Jung Sik (លី ចង់ស៊ីក) រដ្ឋមន្ត្រីក្រសួងមុខរបរ និងការងារ នៃសាធារណរដ្ឋកូរ៉េ លើកិច្ចសហប្រតិបត្តិការវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ក្នុងជំនួបពិភាក្សានោះ លោក ហេង សួរ បានថ្លែងអំណរគុណដល់ឯកឧត្តម Lee Jung Sik ចំពោះការជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពិសេសចំពោះកិច្ចសហប្រតិបត្តិការលើការទទួលពលករតាមប្រព័ន្ធអនុញ្ញាតមុខរបរ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០០៦មក។ លោករដ្ឋមន្ត្រី​

    March 10, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលើកឡើងថា ក្រុងប៉ោយប៉ែត នឹងក្លាយជាតំបន់ដ៏មានសក្តានុពល ក្រោមគម្រោងកិច្ចសហប្រតិបត្តិការ សួនឧស្សាហកម្មកម្ពុជា-ថៃ។ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ក្រោមការចង្អុលបង្ហាញរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា គម្រោងកិច្ចសហប្រតិបត្តិការ សួនឧស្សាហកម្មកម្ពុជា-ថៃ យើងនឹងភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅកាន់ខេត្តស្រះកែវ ប្រទេសថៃ។ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ដថា «ខ្ញុំយល់ឃើញថា គម្រោងកិច្ចសហប្រតិបត្តិការ សួនឧស្សាហកម្មកម្ពុជា-ថៃ នេះនឹងក្លាយជាតំបន់សក្ដានុពលមួយ ដោយសារតែបច្ចុប្បន្ននេះ

    March 3, 2024