- Nisaiy KP
- ព័ត៌មានជាតិ
(កំពង់ធំ)៖ រដ្ឋបាលស្រុកកំពង់ស្វាយ នៃខេត្តកំពង់ធំ បានប្រារព្ធពិធីអបអរសាទរខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី៨មីនា ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» នៅសាលាស្រុកកំពង់ស្វាយ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤។ ពិធីនេះធ្វើឡើងក្រោមវត្តមានលោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ និងមានការចូលរួមពីលោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងលោក អ៊ុត វណ្ណារ៉ា អភិបាលស្រុកកំពង់ស្វាយ និងលោកស្រី ព្រមទាំងតំណាងស្ត្រីនៅសាលាស្រុក និងមកពីបណ្ដាឃុំប្រមាណជិត១០០នាក់ផងដែរ។ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះការជ្រើសរើសយកប្រធានបទស្តីពី «ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» ជាការដាក់ប្រធានបទដ៏សំខាន់ និងត្រឹមត្រូវដែលស្របទៅនឹងការវិវឌ្ឍនៃសង្គមជាតិ និងស្របតាមផែនការ
March 3, 2024 - ព័ត៌មានជាតិ
(បាត់ដំបង)៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញក្នុងពិធីប្រកាសសមាសភាព ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបាណន់ នៃខេត្តបាត់ដំបង។ លោក កើត រិទ្ធ បានផ្តាំផ្ញើ និងណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបាណន់ ត្រូវរួមគ្នាបន្តការពារឱ្យបានជាដាច់ខាត នូវសុខសន្តិភាព ស្ថិរភាពនយោបាយ ឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី រួមទាំងការចូលរួមទប់ស្កាត់ នូវការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ ត្រូវជួយតម្រង់ទិស គាំទ្រ និងជំរុញការលើកកម្ពស់សមត្ថភាព អាជ្ញាធរនៅមូលដ្ឋាន ដើម្បីពង្រឹងការទទួលខុសត្រូវ ក្នុងការអនុវត្តកម្មវិធីនយោបាយ និងគោលនយោបាយនានា
March 3, 2024 - ព័ត៌មានអន្តរជាតិ
(រីយ៉ាដ)៖ អារ៉ាប៊ីសាអូឌីត បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួន ដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup 2034 ហើយការដេញថ្លៃបានប្រាកដថា នឹងទទួលបានជោគជ័យ ដោយសារតែការអវត្តមាន នៅការចាប់អារម្មណ៍ពីបណ្តាប្រទេសផ្សេងទៀត មុនពេលផុតកាលបរិច្ឆេទ កាលពីចុងឆ្នាំមុន របស់ FIFA។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤។ ជាមួយគ្នានោះប្រទេសម៉ារ៉ុក, ព័រទុយហ្គាល់ និងអេស្ប៉ាញ គ្រោងនឹងធ្វើជាម្ចាស់ផ្ទះរួមគ្នា នៃព្រឹត្តិការណ៍ឆ្នាំ២០៣០ ហើយស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានកំណត់យកសហព័ន្ធចូលរួមដេញថ្លៃ សម្រាប់ធ្វើជាម្ចាស់ផ្ទះឆ្នាំ២០៣៤ មកពីទ្វីបអាស៊ី និងអូសេអានី។ អារ៉ាប៊ីសាអូឌីត អាចនឹងក្លាយជាប្រទេសទី២ មកពីតំបន់ឈូងសមុទ្រ
March 3, 2024 - ព័ត៌មានជាតិ
(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបង្ហាញពីវឌ្ឍនភាព នៃការកកាយថ្មចេញពីផ្ទៃទន្លមេគង្គមេគង្គនៅទីតាំងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា ក្រោយរដ្ឋបាលខេត្តបានកំណត់ឲ្យភាគីម្ចាស់ដី ធ្វើការកកាយថ្មចេញពីផ្ទៃទន្លេវិញជាបន្ទាន់នោះ គិតមកត្រឹមព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានដឹកនាំចុះត្រួតពិនិត្យដល់ទីតាំងផ្ទាល់ ឃើញថាការអនុវត្តវិធានការរដ្ឋបាលនេះ មានលទ្ធផលដូចខាងក្រោម៖ *ទី១៖ ភាគីម្ចាស់ដី បានដំណើរការកកាយថ្មចេញពីផ្ទៃទន្ល ចាប់ពីថ្ងៃទី ២៥-កុម្ភៈ-២០២៤ ដោយសកម្មភាព កកាយថ្មចេញវិញនេះ គឺធ្វើឡើងទាំងយប់ទាំងថ្ងៃ។ ថ្មដែលត្រូវបានកកាយចេញទាំងអស់
March 3, 2024 - ព័ត៌មានជាតិ
(កែប)៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែ រួមជាមួយព្រះសង្ឃ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច អាជ្ញាធរ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ចូលរួមដង្ហែក្បួនអបអរសាទរក្រុងកែបទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៤នៅជុំវិញក្រុងកែប។ គួរជម្រាបថា ក្រុងនិងខណ្ឌចំនួន៣របស់កម្ពុជាទទួលបានជ័យលាភីទីក្រុងស្អាតអាស៊ានលើកទី៤ ដែលមានសុពលភាពឆ្នាំ២០២៤-២០២៦ រួមមាន៖ ក្រុងកែប ក្រុងកំពត និងខណ្ឌដូនពេញ។ ពិធីប្រកាសជ័យលាភីខាងលើធ្វើឡើងក្នុងវេទិកាទេសចរណ៍អាស៊ាន ATF-2024 ដែលបានប្រព្រឹត្តទៅនារាត្រីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ នាឱកាសដង្ហែក្បួននោះ លោកអភិបាលខេត្ត សោម ពិសិដ្ឋ បានលើកថ្លែងឡើងថា ការរៀបចំពិធីដង្ហែក្បូនអបអរសាទរនេះបានចូលរួមលើកទឹកចិត្ត
March 3, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងរ៉ែនិងថាមពល បានប្រកាសថា រយៈពេល០៣ ថ្ងៃចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ក្រសួងរ៉ែនិងថាមពល ដែលមានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរីជាសេនាធិការ ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី ក្រោម កិច្ចសម្របសម្រួលរបស់ស្ថាប័នអយ្យការខេត្តមណ្ឌលគិរី បានបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំនៅលើ ទីតាំងអាជីវកម្មរ៉ែមាសអនាធិតេយ្យស្ថិតនៅក្នុងតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ក្រសួងបានបន្តថា ក្នុងតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីនេះ គឺជាតំបន់អាជីវកម្មរ៉ែមាសបែបលក្ខណៈគ្រួសារតាំងពីអំឡុងឆ្នាំ១៩៨៧ ដែលមានប្រជាពលរដ្ឋប្រកបរបរជីកយក និងរែងមាសដោយដៃតាម លក្ខណៈគ្រួសារ។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានការប្រែប្រួលពីលក្ខណៈគ្រួសារ ដែលធ្វើដោយដៃនិងឧបករណ៍សាមញ្ញ ទៅជាប្រើគ្រឿងចក្រ រំសេវជាតិផ្ទុះ
March 3, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជសារផ្ញើជូនជនរួមជាតិ ក្នុងឱកាសដ៏វិសេសវិសាលនៃទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤។ តាមរយៈព្រះរាជសារលិខិត ព្រះមហាក្សត្រទ្រង់មានព្រះរាជបន្ទូលថា ទិវាវប្បធម៌ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រារព្ធឡើងដើម្បីរំលឹកដល់គុណូបការៈចំពោះបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាញាណ និងអាយុជីវិត ក្នុងការបង្កើតសម្បត្តិវប្បធម៌ដ៏សម្បូរបែប ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន និងបានថែរក្សាការពារទុកឱ្យកូនចៅជំនាន់ក្រោយ។ ទន្ទឹមនឹងនេះដែរ ទិវាវប្បធម៌ជាតិ ជាទិវាដ៏មានសារៈសំខាន់ ក្នុងការបំផុសនូវស្មារតីស្រឡាញ់វប្បធម៌ជាតិ ទំនៀមទម្លាប់ ប្រពៃណី និងមនសិការស្នេហាជាតិ ចូលរួមលើកស្ទួយតម្លៃមរតកវប្បធម៌ជាតិ និងថែរក្សា ការពារអត្តសញ្ញាណជាតិ មាតុភូមិ
March 3, 2024 - ព័ត៌មានអន្តរជាតិ
(ហូជីមិញ)៖ តម្លៃដុំមាសរបស់ក្រុមហ៊ុនវៀតណាម Saigon Jewelry បានកើនឡើង ០,១៩% ដល់ ៧៨,៦៥លានដុង (៣ ១៩១,៩៧ដុល្លារ) ក្នុងមួយតម្លឹងនៅព្រឹកថ្ងៃសៅរ៍ទី២៤ ខែកុម្ភៈ។ នេះបើយោងតាមកាសែតវៀតណាម VN Express។ កាសែត VN Express បានរាយការណ៍ទៀតថា តម្លៃចិញ្ចៀនមាសបានកើនឡើង ០,១៥% ដល់ ៦៥,៧៥លានដុង (ប្រហែល ២ ៨១៩ដុល្លារ) ក្នុងមួយតម្លឹង។ មួយតម្លឹងស្មើនឹង ៣៧,៥ ក្រាម ឬ ១,២អោន ឬ ៨,៣ជី។
February 25, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ជនជាតិចិនដែលបើករថយន្ដស៊េរីទំនើប ម៉ាក Lamborghini ពណ៌ទឹកក្រូច ពាក់ផ្លាកលេខកម្ពុជា F.R.999 ដែលរថយន្ដអ្នកជិះម៉ូតូម្នាក់ស្លាប់ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ នៅមហាវិថីសហព័ន្ធរុស្ស៉ី ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។ សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០១៖០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក Lamborghini ពណ៌ទឹកក្រូច ពាក់ផ្លាកលេខកម្ពុជា F.R.999 និងម៉ូតូម៉ាក HONDA C125
February 25, 2024 - ព័ត៌មានជាតិ
(កំពង់ចាម)៖ លោក ទន់ ឆៃអ៊ាង ដែលបានចាក់ថ្មចូលទន្លេមេគង្គ ប្រុងយកធ្វើជាកម្មសិទ្ធិនៅក្នុងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានយកគ្រឿងចក្រ កាយថ្មចេញពីទន្លេវិញហើយ។ ការយកគ្រឿងចាក់កាយថ្មចេញពីទន្លេវិញ បានធ្វើឡើងក្រោយអាជ្ញាធរខត្តកំពង់ចាម ចាត់វិធានការជាបន្ទាន់ដោយបានហៅបុគ្គលរូបនេះ មកផ្តិតមេដៃឱ្យបញ្ឈប់ និងកាយថ្មចេញវិញក្នុងរយៈពេល៧០ថ្ងៃ។ រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានពីករណីចាក់ថ្មចូលផ្ទៃទន្លេមេគង្គនៅទីតាំងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ភ្លាមៗអភិបាលខេត្តកំពង់ចាម បានចាត់តាំងលោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យ ផ្តិតយករូបភាព ជួបជាមួយនឹងភាគីពាក់ព័ន្ធ និងបានរកឃើញថាពិតជាមានសកម្មភាពចាក់ថ្មចូលផ្ទៃទន្លេពិតប្រាកដមែន ដោយសកម្មភាពនេះបានដំណើរការជិត២ខែមកហើយ ពោលតាំងពីថ្ងៃទី២
February 25, 2024









