- Nisaiy KP
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ បានចាប់ពីម៉ោង៧ព្រឹក ការិយាល័យនៅទូទាំងប្រទេសបានបើកដំណើរការព្រមគ្នាទាំង ៣៣ការិយាល័យ នៅគ្រប់៨មណ្ឌលតែម្តង នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ លោកបានដឹងឱ្យថា អង្គបោះឆ្នោតដែលជាសមាជិកសភា និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ បានអញ្ជើញមកមុនដើម្បីតម្រង់ជួរដើម្បីត្រៀមលក្ខណៈឆ្ពោះទៅរកការបោះឆ្នោត។ អ្នកនាំពាក្យ គ.ជ.ប បានបន្តថា ការបោះឆ្នោតនេះក្រោមការឃ្លាំមើលពីអ្នកសង្កេតការណ៍ជាតិប្រមាណ ៧៦០នាក់ និងអន្តរជាតិ ៣០នាក់ ក្នុងនោះក៏មានភ្ញៀវពិសេស ៣នាក់ផងដែរ។ ភ្នាក់ងារគណបក្សនយោបាយចំនួន ២២៨នាក់ បានដាក់គ្រប់ការិយាល័យទាំង៣៣។
February 25, 2024 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ កងកម្លាំងរបស់សហរដ្ឋអាមេរិក រួមជាមួយចក្រភពអង់គ្លេស បានបន្តបើកការវាយប្រហារទៅលើ គោលដៅក្រុមហ៊ូទីនៅឯប្រទេសយេម៉ែន ខណៈវាគឺជាសកម្មភាពយោធាថ្មីចុងក្រោយបំផុត ប្រឆាំងនឹងក្រុមឧទ្ទាមគាំទ្រដោយអ៉ីរ៉ង់មួយនេះ ដែលនៅតែបន្តការវាយប្រហាររបស់ខ្លួន លើកប៉ាល់ដឹកជញ្ជូនទំនិញនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ សហរដ្ឋអាមេរិក បានធ្វើសកម្មភាពវាយប្រហារយោធាសឹងតែរាល់ថ្ងៃ ប្រឆាំងក្រុមហ៊ូទីដែលគ្រប់គ្រងទឹកដីភាគច្រើននៅប្រទេសយេម៉ែន និងដែលបានអះអាងថា សកម្មភាពវាយប្រហាររបស់ពួកគេលើកប៉ាល់ដឹកជញ្ជូន មានគោលដៅចូលរួមបង្ហាញសាមគ្គីភាព ដល់ជនជាតិប៉ាឡេស្ទីន ដែលរងគ្រោះក្នុងសង្រ្គាមរបស់អ៉ីស្រាអែល នៅតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip)។ កាលពីថ្ងៃសុក្រសប្តាហ៍នេះ យោធាអាមេរិក ក៏បានបាញ់ទម្លាក់យន្តហោះដ្រូន៣គ្រឿង និងកម្ទេចមីស៉ីលគ្រូសប្រឆាំងនាវា៧គ្រាប់ របស់ពួកយេម៉ែន ផងដែរ។
February 25, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ កម្ពុជា នឹងរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ។ អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាឆ្នាំ២០០៥ ព្រឹទ្ធសភាកើតឡើងដោយការបោះឆ្នោតជាអសកលផង ជ្រើសតាំងផង និងចាត់តាំងផង សម្រាប់រយៈពេល៦ឆ្នាំ។ សមាជិកព្រឹទ្ធសភា មានសមាជិកស្មើនឹងពាក់កណ្តាលនៃចំនួនសមាជិករដ្ឋសភា។ ក្នុងនោះសមាជិក ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និងសមាជិក ២រូបទៀត ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប។ អនុលោមតាមច្បាប់នេះ សមាជិកព្រឹទ្ធសភាសម្រាប់នីតិកាលទី៥នេះ មានចំនួន៦២រូប។ ក្នុងនោះសមាជិក ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ
February 25, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យដំឡើង និងតែងតាំងរដ្ឋលេខាធិការ១រូប, អនុរដ្ឋលេខាធិការ១រូប, តែងតាំងអគ្គនាយក១រូប, អគ្គាធិការ១រូប ព្រមទាំងផ្ដល់ឋានៈជាទីប្រឹក្សា១រូបនៃក្រសួងរ៉ែ និងថាមពល។ ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបញ្ជាក់ពីនាមរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការដែលត្រូវបានដំឡើង តែងតាំង និងផ្ដល់ឋានៈ សរុប៥រូបនោះ៖ ផ្ដល់សិទ្ធិដោយ៖ Freshnews
February 25, 2024 - ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ ប្រតិបត្តិករនិយាយថា សួនកម្សាន្តដ៏ពេញនិយមតុបតែងឡើងពោរពេញដោយតុក្កតា Hello Kitty នៅក្នុងប្រទេសជប៉ុន ត្រូវបិទទ្វារនៅសៅរ៍នេះ បន្ទាប់ពីទទួលបានសារអ៉ីមែលគំរាមកំហែងភេរវកម្ម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៤។ សួនកម្សាន្ត Sanrio Puroland ស្ថិតនៅក្នុងរដ្ឋធានីតូក្យូ ហើយត្រូវបានគេស្គាល់ដោយសារការជិះ ការសម្តែង និងរូបតុក្កតាគួរឱ្យស្រលាញ់ Hello Kitty រួមទាំងវីរនារីដែលចូលចិត្តសត្វឆ្មាផងដែរ។ គេហទំព័រសួនកម្សាន្ត បានបញ្ជាក់ថា «យើងសម្រេចចិត្តបិទជាបណ្តោះអាសន្នរយៈពេលមួយថ្ងៃ ដោយសារតែសុវត្ថិភាពរបស់អ្នកចូលមកទស្សនា អ្នកសម្តែង និងបុគ្គលិករបស់យើងមិនអាចធានាបានទេ នៅពេលនេះ។ ថ្ងៃនេះ ថ្ងៃសៅរ៍
February 25, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្តីពីការផ្ទេរមហាវិទ្យាល័យបញ្ជាការសេនាធិការរបស់សាកលវិទ្យាល័យការពារជាតិ ពីចំណុះក្រសួងការពារជាតិ ទៅដាក់ចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។ នេះបើយោងតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ៕ ខាងក្រោមនេះជាអនុក្រឹត្យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ផ្ដល់សិទ្ធិដោយ៖ Freshnews
February 18, 2024 - ព័ត៌មានជាតិ
(សៀមរាប)៖ ក្រសួងបរិស្ថានកំពុងគិតគូស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជួយឱ្យប្រជាសហគមន៍ទាំងអស់មានបានជាមុនសិន ទើបជួយឱ្យពួកគាត់លែងចូលព្រៃ ប៉ះពាល់ជាមួយធនធានធម្មជាតិដោយខុសច្បាប់។ នេះជាការលើកឡើរបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងការអញ្ចើញ ពិនិត្យលើសក្តានុពល ទេសចរណ៍ធម្មជាតិ និងវប្បធ៌ម ដើម្បីអភិវឌ្ឍន៍ គោលដៅកម្សាន្តបៃតង នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងឱកាសអញ្ជើញពិនិត្យទីតាំងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នៅជំរុំតង់អូរជប់ថ្មល់ នៃសហគមន៍តំបន់ការពារធម្មជាតិ ព្រៃធំអន្លង់ធំ, លោករដ្ឋមន្ត្រី បានថ្លែងថា ការអភិវឌ្ឍន៍នានាបន្ថែមនៅទីនេះ ដើម្បីបម្រើឱ្យវិស័យទេសចរណ៍បៃតង់ និងផ្តល់ជុំរើសការងារល្អប្រសើរមួយទៀត ដើម្បីជំរុញជីវភាពប្រចាំថ្ងៃរបស់ប្រជាសហគមន៍តាមរយៈការផ្តល់សេវាកម្មផ្សេងដល់ភ្ញៀវទេសចរ និងបោះបង់ការងារខុសច្បាប់ទាំងឡាយលើធនធានធម្មជាតិ។ លោករដ្ឋមន្រ្តី បានបន្ថែមថា ការជួយជំរុញជីវភាពសហគមន៍ឱ្យមានរីកចម្រើន
February 18, 2024 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ នាវាទេសចរណ៍ខ្នាតធំ១គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកចំនួន ៧៥៦នាក់ មកលេងកម្សាន្តប្រទេសកម្ពុជារយៈពេល១ថ្ងៃ។ របាយការណ៍បានឱ្យដឹងថា បន្ទាប់ពីបានចូលចត ក្រុមការងារ រួមទាំងអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ផ្នែក បានទទួលបដិសណ្ឋារកិច្ច ទទួលភ្ញៀវទេសចរ និងរៀបចំរក្សាសន្តិសុខសុវត្ថិភាពជូនភ្ញៀវ គ្រប់កន្លែងដែលភ្ញៀវទេសចរទៅទស្សនាយ៉ាងយកចិត្តទុកដាក់បំផុត។ នាវានេះ មានសញ្ជាតិ Bahamas មាននាវិកចម្រុះជាតិសាសន៍៤៩សញ្ជាតិ ស្មើនឹង ៤៤៣នាក់ ស្រី៩៦នាក់ ផ្ទុកភ្ញៀវទេសចរចំនួន ៣១៣នាក់ ស្រី១៥៤នាក់ មាន ២៥សញ្ជាតិ។ សូមជម្រាបថា នាវាទេសចរណ៍ខ្នាតធំ ១គ្រឿងនេះ
February 18, 2024 - ព័ត៌មានជាតិ
(ខេត្តកំពង់ចាម)៖ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានចេញនូវសេចក្ដីបំភ្លឺព័ត៌មាន ឆ្លើយតបទៅសារព័ត៌មានក្នុងស្រុកមួយ ដោយបានដាក់ចំណងជើងថា “លោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ចាម ជួយប្រាប់ផង តើស្រូវពូជអ៊ីអ៊ែ ពូជដំណាំ កូនរុក្ខជាតិ ចំណាយថវិកាជាតិជាង ៣០០លានរៀល ឆ្នាំ២០២៣ ចែកជូនដល់កសិករបានប៉ុន្មាននាក់ និងនៅទីកន្លែងណាខ្លះ?” ព្រមទាំងបានអធិប្បាយផ្អែកលើប្រភពគ្មានអត្តសញ្ញាណ និងបានដាក់ការសង្ស័យថាមានភាពមិនប្រក្រតីលើការបែងចែកស្រូវពូជ ពូជដំណាំ និងកូនរុក្ខជាតិ ថាមានលក្ខណៈសម្ងាត់។ ជុំវិញករណីនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម សូមបំភ្លឺជូនសាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមតាមដានក្នុងបណ្ដាញសង្គម មេត្តាជ្រាបដូចខាងក្រោម៖ ១.
February 18, 2024 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ នៅថ្ងៃអាទិត្យនេះ អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ ត្រូវបានដោះលែងឱ្យមានសេរីភាពមុនកាលកំណត់ បន្ទាប់ពីរូបលោកត្រូវបានតុលាការ ផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ នៅពេលវិលត្រឡប់ចូលស្រុកកាលពី៦ខែមុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។ កាលពីថ្ងៃសៅរ៍ នាយករដ្ឋមន្រ្តីថៃបច្ចុប្បន្ន គឺលោក សេដ្ឋា ថាវីស៉ីន បានប្រកាសជាផ្លូវការថា លោក ថាក់ស៉ីន នឹងត្រូវដោះលែងនាថ្ងៃអាទិត្យនេះ។ ចំណែកនៅព្រឹកថ្ងៃអាទិត្យនេះ លោក ថាក់ស៉ីន ត្រូវបានក្រុមអ្នកសារព័ត៌មាន ប្រទះឃើញអង្គុយក្នុងរថយន្ត១គ្រឿង ជាមួយកូនស្រីរបស់លោក ចាកចេញពីមន្ទីរពេទ្យប៉ូលិសនៅទីក្រុងបាងកក ជាទីដែលលោកអតីតនាយករដ្ឋមន្រ្តីថៃ បានចំណាយពេលស្ថិតនៅកន្លះឆ្នាំ។
February 18, 2024









