Nisaiy KP
  • ព័ត៌មានជាតិ

    (ចង្រ្កង់-ចិត្របុរី)៖ នាព្រឹកថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២៤ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាល្អនៃ​ ភូមិល្អ ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ អគារសិក្សាមួយខ្នងទើបសាងសង់ថ្មី ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីជាគុណប្រយោជន៍នៃការអប់រំសិក្សាសម្រាប់កុមារា កុមារី នៃតំបន់ជនបទក្រីក្រមួយនេះ។ ពិធីជាមហោឡារិកនេះត្រូវបានរៀបចំឡើងដោយអាជ្ញាធរខេត្តក្រចេះ ស្ថិតក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្តី ព្រុំ សុខា អតីតប្រធានក្រុមការងារខេត្តក្រចេះ លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន នេត្រ ភក្រ្តា ប្រធានបច្ចុប្បន្នរបស់ក្រុមការងារខេត្តក្រចេះ និងលោកអភិបាលខេត្តក្រចេះ វ៉ា ថន ព្រមទាំងមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ មន្រ្តីមូលដ្ឋាន ខេត្ត ស្រុក និងអ្នកមុខអ្នកការនៃក្រុមការងារជាច្រើនរូបទៀត។ សូមបញ្ជាក់ថា អគារសិក្សាមួយខ្នងថ្មីនេះមានប្រាំបន្ទប់ សាងសង់ឡើងតាមស្តង់ដាវិទ្យាល័យ ព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ

    February 18, 2024
  • ព័ត៌មានជាតិ

    (ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព និងមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋជិតឆ្ងាយយ៉ាងច្រើនកុះករប្រមាណ១០ម៉ឺននាក់ ចូលរួមពិធីចាប់ត្រីតាមបែបប្រពៃណីបុរាណ នៅបឹងក្រម ឬបឹងត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដែលតែងតែធ្វើឡើងជា រៀងរាល់ឆ្នាំ នៅក្នុង ខែកុម្ភៈនេះ។ លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ពិធីចាប់ត្រីនេះ ធ្វើឡើងឲ្យកាន់តែធំពីមួយឆ្នាំទៅមួយឆ្នាំ ក្រោមការផ្តួចផ្តើមពីសំណាក់លោកបណ្ឌិត ជាម

    February 18, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។ ផ្ដល់សិទ្ធិដោយ៖ Freshnews

    February 18, 2024
  • ព័ត៌មានជាតិ

    (កំពត)៖ រដ្ឋបាលខេត្តកំពតមានគម្រោងបង្កើតឆ្នេរខ្សាច់កម្សាន្ត២កន្លែងបន្ថែមទៀត ទី១គឺឆ្នេរខ្សាច់ចន្លោះស្ពានចាស់និងស្ពាន់ថ្មី និងទី២ឆ្នេរខ្សាច់ចន្លោះស្ពានថ្មីនិងស្ពានរថភ្លើង ដោយមានការក្រាលការ៉ូម៉ាបតាមសួនច្បារដងព្រែកកំពង់បាយ កសាងរូបសេះសមុទ្របាញ់ទឹកខាងមុខសាលាខេត្តចាស់ កែសម្រួលទីលានកីឡាលើទឹកមកជាសួនច្បារ រៀបចំសណ្តាប់ធ្នាប់សំណង់នៅតាមមាត់បណ្តោយព្រែកត្រើយខាងលិច ដើម្បីបង្កើតផ្លូវនិងសួនច្បារសាធារណៈនៅទល់មុខវត្តត្រើយកោះជាដើម។ ការលើកឡើងដូច្នេះក្នុងពេលលោក ម៉ៅ ធនិន អភិបាលខេត្តកំពត់ ដឹកនាំមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យនិងសិក្សាគម្រោងកែលម្អសោភ័ណភាពសួនច្បារដងព្រែកកំពង់បាយ ស្ថិតនៅសង្កាត់កំពង់កណ្ដាល ក្រុងកំពត នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។ នាឱកាសនោះ លោកអភិបាលខេត្តបានលើកឡើងថា រដ្ឋបាលខេត្តបាននិងកំពុងអនុវត្តគម្រោងកែលម្អសោភ័ណភាពក្រុងជាច្រើន ក្នុងនោះមានដូចជាគម្រោងបង្កើតឆ្នេរខ្សាច់កម្សាន្ត២កន្លែងបន្ថែមទៀត ទី១ គឺឆ្នេរខ្សាច់ចន្លោះស្ពានចាស់និងស្ពាន់ថ្មី និងទី២ ឆ្នេរខ្សាច់ចន្លោះស្ពានថ្មី និងស្ពានរថភ្លើង ដែលការរៀបចំគឺក្រាលការ៉ូម៉ាបតាមសួនច្បារដងព្រែកកំពង់បាយ ការបង្កើតបំពាក់រូបសេះសមុទ្របាញ់ទឹកនៅវេរ៉ងដាខាងមុខសាលាខេត្តចាស់ ការកែសម្រួលទីលានកីឡាលើទឹកមកជាសួនច្បារ ការរៀបចំសណ្តាប់ធ្នាប់សំណង់នៅតាមមាត់បណ្តោយព្រែកត្រើយខាងលិច ដើម្បីបង្កើតផ្លូវនិងសួនច្បារសាធារណៈនៅទល់មុខវត្តត្រើយកោះជាដើម។

    February 11, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញនូវសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញជំងឺអឹមផក(Mpox) (ឈ្មោះដើម ជំងឺអុតស្វា) ចំនួន ៣ករណីបន្ថែម។ ក្រសួងបានបន្ថែមទៀតថា ” សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា យោងតាមលទ្ធផលទទួលបានពីវិទ្យាស្ថានជាតិសុខាភិបាលសាធារណៈ នៅថ្ងៃទី៩ និងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថាមានករណីជំងឺអឹមផក(Mpox) (ឈ្មោះដើម ជំងឺអុតស្វា) ចំនួន ៣ករណីបន្ថែមទៀត មានទីលំនៅខណ្ឌដង្កោ ខណ្ឌទួលគោក និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវ។ ដូច្នេះ អឹមផក(Mpox) (ឈ្មោះដើម ជំងឺអុតស្វា)

    February 11, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៣០០រៀល និងម៉ាស៊ូតត្រូវលក់ ៤,២៥០រៀល ក្នុង១លីត្រ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    February 11, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ក្រុមហ៊ុនអាមេរិក General Motors (GM) និង Samsung របស់កូរ៉េខាងត្បូង នឹងសហការរួមគ្នាក្នុងការសាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីថ្មមួយនៅរដ្ឋ Indiana សហរដ្ឋអាមេរិកដែលមានតម្លៃប្រមាណ ៣ពាន់លានដុល្លារ។ រោងចក្រថ្មីនេះ ត្រូវបានគេរំពឹងថា នឹងសាងសង់នៅខាងក្រៅទីក្រុង South Bend ហើយអាចបង្កើតការងារផ្នែកផលិតបានរហូតដល់ទៅ ១,៧០០កន្លែងឯណោះ ដើម្បីគាំទ្រដល់ការផលិតរថយន្តអគ្គិសនី (EVs) នាពេលអនាគតរបស់ GM ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ArenaEV នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤។ យោងតាមរបាយការណ៍ចុះផ្សាយបានឱ្យដឹងថា នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន General

    February 11, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន បន្តរំកិលលាតសន្ធឹងមកលើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបង្កើនល្បឿនបក់មកលើកម្ពុជាផងដែរ ដែលស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសមានការប្រែប្រួល ដោយតំបន់ជួរភ្នំដងរែករួមនឹងតំបន់ខ្ពង់រាបភាគឦសាន ធាតុអាកាសត្រជាក់នៅពេលព្រឹក។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប ៖ * សីតុណ្ហភាពអប្បបរមាពី២០-២៤°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី * ខេត្តប៉ៃលិន ធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមារង្វង់១៨°C។ ២-តំបន់ខ្ពង់រាប ៖ * សីតុណ្ហភាពអប្បបរមាពី១៧-២២°C

    February 11, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋនៅតាមបណ្ដោយផ្លូវជាតិលេខ៤ មុខសាលារៀនជម្ពូវ័ន ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ខណៈកម្លាំងសមត្ថកិច្ចកំពុងអន្តរាគមន៍ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យយ៉ាងមមាញឹក។ បណ្ដាញសារព័ត៌មាន Fresh News នឹងបង្ហាញខ្លឹមសារព័ត៌មានបន្ថែមទៀតជុំវិញករណីគ្រោះអគ្គិភ័យនេះ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    February 4, 2024
  • ព័ត៌មានជាតិ

    (សិង្ហបុរី)៖ លោក​ ជា​ វ៉ាន់ដេត​ រដ្ឋមន្ត្រីប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី៤ (The 4th ASEAN Digital Ministers’ Meeting – ADGMIN) ចាប់ពីថ្ងៃទី១-២​ ខែកុម្ភៈ​ ឆ្នាំ២០២៤​ នៅប្រទេសសិង្ហបុរី​ ។ កិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាននេះមានការចូលរួមពីរដ្ឋមន្រ្តីឌីជីថលរបស់ប្រទេសជាសមាជិកអាស៊ាន ប្រទេសទីម័រខាងកើត និងដៃគូអាស៊ាន ដែលរួមមានសាធារណរដ្ឋកូរ៉េ ចិន ជប៉ុន ឥណ្ឌា​ សហរដ្ឋអាម៉េរិក និងសហភាពទូរគមនាគមន៍អន្តរជាតិ (ITU)។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី​បានជួបប្រជុំទ្វេភាគីជាមួយប្រទេសថៃ​ ប្រទេសជប៉ុន​ ប្រទេសសិង្ហបុរី​ សហភាពទូរគមនាគមន៍អន្តរជាតិ​

    February 4, 2024