Nisaiy KP
  • ព័ត៌មានអន្តរជាតិ

    (ហាណូយ)៖ ទីភ្នាក់ងារពាណិជ្ជកម្មបរទេសនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម (MoIT) វៀតណាបានរាយការណ៍ថា ក្រុមហ៊ុននាំចេញចំនួន១៦១ បានទទួលវិញ្ញាបនបត្រដែលមានសិទ្ធិនាំចេញអង្ករទៅក្រៅប្រទេសគិតត្រឹមថ្ងៃទី២២ ខែមករា។ ចំនួននេះបានធ្លាក់ចុះបើធៀបនឹងចំនួនដែលបានចេញផ្សាយនៅពាក់កណ្តាលឆ្នាំ២០២៣ នេះបើយោងតាមកាសែត Vietnam News។ កាសែត Vietnam News បានរាយការណ៍ថា ទីក្រុងហូជីមិញមានចំនួនច្រើនជាងគេគឺ ៣៦ក្រុមហ៊ុន តែតិចជាងចំនួនដែលបានចេញផ្សាយកាលពីខែតុលាឆ្នាំមុន បន្ទាប់មកគឺទីក្រុងកាន់ថូដែលមាន ៣៤ក្រុមហ៊ុន ខេត្តឡុងអានមាន ២២ក្រុមហ៊ុន ខេត្តដុងថាប មាន ១៥ក្រុមហ៊ុន និងខេត្តអានយ៉ាងមាន ១៤ក្រុមហ៊ុន។ ខេត្តខ្លះមានក្រុមហ៊ុននាំចេញដែលមានការទទួលស្គាល់តែមួយប៉ុណ្ណោះ រួមមានខេត្តហាណាម ខេត្តហូវយ៉ាង ខេត្តខាញហាវ ខេត្តឡាងសឺន និងខេត្តថាញហាវ។ យោងតាមកាសែត

    January 28, 2024
  • ព័ត៌មានអន្តរជាតិ

    (តេហេរ៉ង់)៖ ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៉ីរ៉ង់ បានឲ្យដឹងថា ខ្មាន់កាំភ្លើងបានសម្លាប់កម្មករប៉ាគីស្ថានចំនួន ៩នាក់នៅតំបន់ព្រំដែនភាគអាគ្នេយ៍នៃប្រទេសអ៉ីរ៉ង់ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ចំពេលដែលប្រទេសទាំងពីរកំពុងប្រឹងប្រែងជួសជុលទំនាក់ទំនងរបស់ពួកគេឡើងវិញ បន្ទាប់ពីផ្ទុះការបាញ់ផ្លោងដាក់គ្នាមួយប្រាវកន្លងមក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤។ តាមរយៈបណ្តាញសង្គម X លោក Muhammad Mudassir Tipu ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅទីក្រុងតេហេរ៉ង់ បានបញ្ជាក់ថា «មានការរន្ធត់​ចិត្តជា​ខ្លាំង​ចំពោះ​ការ​បាញ់​សម្លាប់​ជនជាតិ​ប៉ាគីស្ថាន​ ៩នាក់​នៅ​ឯទីក្រុង Saravan។ ប៉ាគីស្ថាននឹងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់គ្រួសារអ្នកដែលបានបាត់បង់ជីវិត ហើយកំពុង​អំពាវនាវ​ឲ្យភាគីអ៉ីរ៉ង់សហការយ៉ាងពេញលេញលើបញ្ហានេះ»។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍ថា ប៉ូលិសកំពុងស្វែងរកខ្មាន់កាំភ្លើងទាំង ៣នាក់ដែលរត់គេចខ្លួនបន្ទាប់ពីធ្វើសកម្មភាព។ គ្មានបុគ្គល ឬក្រុមណាមួយចេញមុខទទួលខុសត្រូវនៅឡើយទេ

    January 28, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដោយសទ្ធាជ្រះថ្លា និងក្តីអាណិតចំពោះ «កូននេន សីហា» សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានសម្រេចចិត្តជួយកសាងវត្តប្រគេនព្រះអង្គ ក៏ដូចជាព្រះសង្ឃដទៃទៀត។ សម្តេចតេជោ បានគូសបញ្ជាក់លើបណ្តាញសង្គមថា នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤នេះ សម្តេចបានជួបលោក អួន សារ៉ាត់ ដែលជាអ្នកផ្សព្វផ្សាយពី «កូននេនសីហា»។ សម្តេចតេជោ បានបញ្ជាក់ថា ជំនួបនេះ ធ្វើឡើងដើម្បីរិះរកវិធីជួយដល់ «កូននេនសីហា» និងការជួយកសាងកុដិសម្រាប់ព្រះសង្ឃគង់នៅ និងទិញដី​បន្ថែម ដើម្បីពង្រីកនិងកសាងវត្ត។ សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «ខ្ញុំនឹងចាត់ឱ្យតំណាងរបស់ខ្ញុំទៅជួបព្រះចៅ​អធិ​ការ​វត្ត និងកូននេនសីហា

    January 28, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក សឿន ដារ៉ា នាយកប្រតិបត្ដិសហព័ន្ធឧស្សាហកម្មយានយន្ដកម្ពុជា (CAIF) បានបញ្ជាក់ឲ្យដឹងថា សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បានព្យាករណ៍ថា ការលក់រថយន្តក្នុងឆ្នាំ២០២៤នេះ នឹងមានការកើនឡើងរង្វង់ប្រមាណ១៥% ដោយសារតែតម្រូវការ នៃការប្រើប្រាស់រថយន្តរបស់ប្រជាពលរដ្ឋកម្ពុជា។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤នេះ លោក សឿន ដារ៉ា បានបញ្ជាក់ថា «សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា មានសុទិដ្ឋិនិយមសម្រាប់ការលក់រថយន្ត ក្នុងឆ្នាំ២០២៤ ដោយយើងព្យាករណ៍ថា ការលក់អាចនឹងកើនឡើងប្រមាណរង្វង់១៥% បើធៀបជាមួយឆ្នាំ២០២៣»។ លោក សឿន ដារ៉ា បានលើកឡើងថា ការកើនឡើងនេះ

    January 28, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។ ខាងក្រោមនេះជាសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក៖ ផ្ដល់សិទ្ធិដោយ៖ Freshnews

    January 28, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុលនៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់យានយន្ដល្មើស២៥៨គ្រឿង ក្នុងនោះរថយន្ត៣៦គ្រឿង និងម៉ូតូ២២២គ្រឿង។ ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅទប់ស្កាត់ និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ ដែលជាសញ្ញាគួរឲ្យព្រួយបារម្ភ។ ជាលទ្ធផល តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖ ឃាត់យានយន្តល្មើស សរុបចំនួន២៥៨គ្រឿង (រថយន្ត ចំនួន៣៦គ្រឿង, ម៉ូតូ

    January 28, 2024
  • ព័ត៌មានជាតិ

    (ស្វាយរៀង)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារបាននាំគ្នាផ្ទុះការតវ៉ាពាក់ព័ន្ធគម្រោងស្ដារប្រឡាយរបស់រដ្ឋ ១កន្លែង ដើម្បីយកអាចម៌ដីទៅចាក់ធ្វើផ្លូវជូនប្រជាពលរដ្ឋ សម្រាប់ធ្វើដំណើរ តែបែរជាយកអាចម៍ដីនេះទៅលក់ឱ្យក្រុមហ៊ុនឯកជនទៅវិញ។ ការផ្ទុះតវ៉ាពីប្រជាពលរដ្ឋនេះបានកើតឡើងកាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅភូមិរោទិ៍ ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ប្រជាពលរដ្ឋបានឱ្យដឹងថា ពួកគាត់នាំគ្នាតវ៉ានៅរសៀលថ្ងៃនេះដោយសារអាជ្ញាធរមិនគោរពតាមការសន្យា ក្នុងការយកអាចម៌ដីប្រឡាយរបស់រដ្ឋ ធ្វើផ្លូវលើខ្នងប្រឡាយ៥ម៉ែត្រ ដែលមានប្រវែងប្រមាណជាង៥គីឡូម៉ែត្រ ហើយបណ្ដោយឱ្យក្រុមហ៊ុនជីកយកអាចម៌ដីប្រឡាយរដ្ឋទៅចាក់ឱ្យក្រុមហ៊ុនឯកជនទៅវិញ។ ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់មានការសប្បាយចិត្តយ៉ាងខ្លាំងដែលបានអាជ្ញាធរថ្នាក់ឃុំ ស្រុក ខេត្ត បានគិតគូរដល់ប្រជាពលរដ្ឋក្នុងការរស់នៅប្រកបរបរកសិកម្មផ្សេងៗក៏ដូចជាមានការអភិវឌ្ឍផ្លូវ ប្រឡាយទឹក ស្ពាន ជាដើម ដើម្បីឱ្យងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរដឹកជញ្ជូនកសិផលផ្សេងៗទៅកាន់ទីផ្សារ។ តែផ្ទុយទៅវិញការស្ដារប្រឡាយរបស់រដ្ឋមួយខ្សែក្នុងភូមិរោទិ៍ ឃុំខ្សែត្រនេះ ដើម្បីយកអាចម៌ដីធ្វើផ្លូវជូនប្រជាពលរដ្ឋ សម្រាប់ធ្វើដំណើរនោះ តែមិនដូច្នោះទេ បែរជាអាជ្ញាធរ

    January 28, 2024
  • ព័ត៌មានជាតិ

    (កំពង់ធំ)​៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងសហការី នាថ្ងៃទី២៧ ខែមករា​ ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ ចុះពិនិត្យទឹកសង្គ្រោះស្រូវរដូវប្រាំង ស្ថិតនៅឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ដែលអាចជួយសង្រ្គោះស្រូវប្រជាពលរដ្ឋបានប្រមាណ៣៤០ហិកតា។ ការចុះពិនិត្យទឹក ដើម្បីជួយសង្គ្រោះស្រូវរដូវប្រាំងនេះ​ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំស្រុក សម្រាប់ប្រជាពលរដ្ឋដែលកំពង់ត្រូវការទឹកបូមដាក់ស្រែរបស់គាត់ នារដូវប្រាំងនេះ។ លោកអភិបាលស្រុក បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយ ពេលដែលឃើញបងប្អូនប្រជាពលរដ្ឋ ចេះសាមគ្គីគ្នាក្នុងការរំដោះទឹកពីប្រឡាយ ដើម្បីបានមកដល់ស្រែពួកគាត់ ហើយពួកគាត់សប្បាយចិត្ត ខណៈមានទឹកពេញប្រឡាយ សម្រាប់បូមដាក់ស្រូវប្រាំងនាពេលនេះ។ សូមបញ្ជាក់ផងដែរថា ជិត១ខែមុននេះ ប្រជាកសិករនៅស្រុកតាំងគោក ខេត្តកំពង់ធំ បានជួបបញ្ហាខ្វះទឹកស្រោចស្រពដីកសិកម្ម ខណៈដែលរដូវធ្វើស្រូវប្រាំង

    January 28, 2024
  • សិល្បៈ

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤នេះ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការបញ្ជូនខ្លួនតារាចម្រៀង និងសម្តែង កែវ ពិសី ហៅ រតនៈ ពិសី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការសាកសួរ ក្រោយចាប់ខ្លួន ពីបទរំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន។ ការឃត់ និងបញ្ជូនខ្លួនតារាសម្តែង កែវ ពិសី គឺធ្វើឡើងដោយយោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ផាន់ សូរិយា ភេទស្រី អាយុ៣១ឆ្នាំ ដោយបានប្តឹងចោទប្រកាន់ឈ្មោះ កែវ ពិសី ពីបទរំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលកំឡុងថ្ងៃទី១៣

    January 21, 2024
  • ព័ត៌មានអន្តរជាតិ

    (អ៉ីស្លាម៉ាបាដ)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ប្រទេសឥណ្ឌា បានធ្លាក់ក្នុងពេលធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងមូស្គូ នៃប្រទេសរុស្ស៉ី ដោយបានបាត់ចេញពីរ៉ាដាពេញមួយយប់នៅម្តុំតំបន់ភ្នំនៃខេត្ត Badakhshan របស់ប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០២៤។ អ្នកនាំពាក្យរបស់ប៉ូលិសខេត្ត បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ប៉ូលិសនៅភាគខាងជើងអាហ្វហ្គានីស្ថាន បានទទួលដំណឹងអំពីការធ្លាក់យន្តហោះនេះ នៅក្នុងខេត្ត Badakhshan។ បើតាមប្រព័ន្ធផ្សជ្វផ្សាយឥណ្ឌា យន្តហោះនេះបានធ្លាក់ចូលទៅក្នុងតំបន់ Topkhana នៃស្រុក Zebak នៃខេត្ត Badakhshan ហើយភ្លាមៗនេះគេមិនទាន់ដឹងអំពីប្រភេទ​យន្តហោះ ចំនួន​អ្នក​ដំណើរ និងមូលហេតុ​នៃ​ការ​ធ្លាក់​នៅឡើយ​ទេ​៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    January 21, 2024