- Nisaiy KP
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លទ្ធផលនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យជាតិអាល់កុល នៅយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់យានយន្ដល្មើស១៩៧គ្រឿង ក្នុងនោះមានរថយន្ត៣៨គ្រឿង និងម៉ូតូ១៥៩គ្រឿង។ ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតបតាមអនុសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅទប់ស្កាត់និងបង្ការករណីគ្រោះថ្នាក់ចរាចរណ៍ដែលជាសញ្ញាគួរឲ្យព្រួយបារម្ភ។ ជាលទ្ធផល តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ដោយបានឃាត់យានយន្តល្មើសសរុបចំនួន១៩៧១គ្រឿង (រថយន្តចំនួន៣៨គ្រឿង, ម៉ូតូចំនួន១៥៩គ្រឿង)។ *ទី១៖ រថយន្តដែលមានអ្នកបើកបរល្មើសជាតិស្រវឹងចំនួន៧៧គ្រឿង៖ កម្រិត០.២៥-០.៣៩
February 4, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាឱ្យមេធាវីរបស់គណបក្សប្រជាជនកម្ពុជា សិក្សាផ្លូវច្បាប់ ដើម្បីប្តឹង លោក សឹង សែនករុណា អនុប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ពាក់ព័ន្ធនឹងករណីប្រមាថគណបក្សប្រជាជនកម្ពុជា។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដោយភ្ជាប់នឹងករណី លោក សុន ឆ័យ, សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «សូមឱ្យមេធាវីគណបក្សសិក្សាផ្លូវច្បាប់ ដើម្បីប្តឹងមនុស្សម្នាក់នេះទៀតប្រសិនមានមូលដ្ឋានគ្រប់គ្រាន់ខាងផ្លូវច្បាប់។ គ្មានការយោគយល់ណាសម្រាប់ផ្តល់ឱ្យពួកអ្នកទៀតទេ ព្រោះនៅពេលអ្នកវាយប្រហារមកលើគណបក្សប្រជាជន ឬមកលើខ្ញុំតើពួកអ្នកមានបានយោគយល់ដល់យើងដែរឬទេ?» សម្តេចបានបន្ថែមថា៖ «ក្នុងការចុះផ្សាយក៏មានការនិយាយដោយ សឹង សែនករុណា។ ខ្ញុំសូមឱ្យមេធាវីគណបក្សសិក្សាផ្លូវច្បាប់ ដើម្បីប្តឹងមនុស្សម្នាក់នេះទៀតប្រសិនមានមូលដ្ឋានគ្រប់គ្រាន់ខាងផ្លូវច្បាប់។
February 4, 2024 - ព័ត៌មានជាតិ
(កំពង់ឆ្នាំង)៖ អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឱ្យដឹងថា ការងារចាំបាច់ចំពោះមុខដែលត្រូវយកចិត្តទុកដាក់បំផុតនោះ គឺការជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋដែលកំពុងខ្វះទឹកស្រោចស្រព ក្នុងភូមិសាស្ត្រស្រុកបរិបូរណ៍ ស្រុករលាប្អៀរ និងស្រុកកំពង់លែង។ នៅស្រុកបរិបូរណ៍ និងស្រុករលាប្អៀរ លោកបានប្រឹងប្រែងជីកនិងស្តាប្រឡាយបង្ហូរទឹកយកមកស្រោចស្រពស្រូវប្រាំងរបស់ប្រជាពលរដ្ឋបានមួយចំនួនធំហើយ។ ដោយឡែក នៅស្រុកកំពង់លែងដែលកំពុងខ្វះខាតទឹកដែរនោះ គឺភូមិសាស្ត្រទីនោះកំពុងជួបបញ្ហាលំបាកក្នុងការនាំទឹកពីទន្លេយកមកស្រោចស្រព ដោយសារតែស្រុកកំពង់លែងភូមិសាស្ត្រមួយចំនួន ទីតាំងដីខ្ពស់ខ្លាំងជាងនីវ៉ូទឹកទន្លេ ដែលនាំឱ្យមានការលំបាកក្នុងការជីកប្រឡាយនាំទឹកឡើង យកមកស្រោចស្រពស្រូវបានងាយស្រួលដូចនៅតាមបណ្ដើរភូមិសាស្ត្រស្រុផ្សេងៗ។ តែទោះជាយ៉ាងនេះក្តី ក៏លោកអភិបាលនៅតែរិះរកគ្រប់មធ្យោបាយធ្វើយ៉ាងណាធានាឱ្យបាននូវការនាំទឹក ដើម្បីយកមកសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋឱ្យបានផងដែរ។ លោកអភិបាលខេត្តបានបែងចែកភារកិច្ចដល់លោកអភិបាលរងខេត្តជាច្រើនរូប និងបណ្តាអង្គភាពមន្ទីរពាក់ព័ន្ធមួយចំនួន ដោយបែងចែកកម្លាំងចុះទៅតាមបណ្ដាភូមិសាស្ត្រស្រុកទាំង៣ខាងលើនេះ ដើម្បីសហការជាមួយអាជ្ញាធរស្រុក និងឃុំចុះពិនិត្យទីតាំងប្រឡាយចាស់ៗ ដែលត្រូវស្ដារនាំទឹកយកមកសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋកុំឱ្យក្រៀមស្វិតទាន់។ ដំណាំស្រូវដែលបានក្រៀមស្វិតហើយនោះធ្វើយ៉ាងណាឲ្យរស់ឡើងវិញ។
February 4, 2024 - ព័ត៌មានជាតិ
(ស្វាយរៀង)៖ ជើងមាន់ដែលឈ្មួញលួចនាំចូលដោយគ្មានច្បាប់ចំនួន៤កុងតឺន័រ ស្មើនឹង១០២.៦តោន ដែលត្រូវសមត្ថកិច្ចជំនាញបង្ក្រាបបាន កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ត្រូវដុតកម្ទេចចោលនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ យោងតាមមន្ត្រីជំនាញបានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តស្វាយរៀង បានឱ្យដឹងនៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា ក្រុមការងារចម្រុះបានចុះត្រួតពិនិត្យទៅលើទំនិញទាំង៤កុងតឺន័រ ដែលផ្ទុកជើងមាន់នេះ ដោយពិនិត្យឃើញថា ពុំមានឯកសារគ្រប់គ្រាន់ទើបបាននាំទំនិញទាំងនេះយកមកទីលានចាក់សំរាម ដើម្បីដុតកម្ទេចចោលនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ សូមបញ្ជាក់ថា យោងតាមរបាយការណ៍ពីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សាខា ក.ប.ប ខេត្តស្វាយរៀង បានឱ្យដឹងថា
February 4, 2024 - ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ ប្រជាកសិករ រស់នៅក្នុងឃុំស្យា និងឃុំស្រែស្តុក ស្រុកកណ្តៀង នៃខេត្តពោធិ៍សាត់ ដែលបច្ចុប្បន្នបាននឹងកំពុងប្រើប្រាស់ និងរំពឹងលើប្រភពទឹក ពីទំនប់ធារាសាស្ត្រចារឹក បានរីករាយសប្បាយចិត្តយ៉ាងក្រៃលែង ក្រោយអាជ្ញាធរខេត្ត ដែលមានមន្ទីរធនធានទឹក និងឧតុនិយម ជាសេនាធិការ បានជួយអន្តរាគមន៍បើកបញ្ជូនទឹក ដើម្បីជួយសង្គ្រោះស្រូវប្រាំង ដែលកំពុងប្រឈមខ្វះខាតទឹក ខណៈពួកគាត់ធ្វើលើសផែនការកំណត់។ ការជួយអន្តរាគមន៍បើកបញ្ជូនទឹក ដើម្បីជួយសង្គ្រោះស្រូវប្រាំងនេះដែរ គឺជាការឆ្លើយតបតាមសំណូមពរទាន់ពេលវេលា ពីសំណាក់លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ជាពិសេសស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ តំណាងប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ទឹក ពីទំនប់ធារាសាស្រ្តចារិក បានគោរពថ្លែងអំណរគុណ
February 4, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន សូមជម្រាបជូនសាធារណជន បណ្ដាញសារព័ត៌មានជាតិ និងអន្តរជាតិឱ្យបានថា ការបំពុលខ្យល់នៅកម្ពុជា មានត្រឹម២០ ទៅ ៤០ g/m តែប៉ុណ្ណោះ ដែលជាកម្រិតតូចជាងកម្រិតស្តង់ដា ៥០ pg/m3 កំណត់ដោយអង្គការសុខភាពពិភពលោក (WHO) ដែលមិនចោទជាបញ្ហាគួរឱ្យព្រួយបារម្ភដូចការផ្សព្វផ្សាយរបស់មតិ និងសារព័ត៌មានមួយចំនួននោះទេ។ នាពេលបច្ចុប្បន្ននេះ ក្រសួងបរិស្ថានបាននឹងកំពុងយកចិត្តទុកដាក់ចាត់វិធានការទប់ស្កាត់បញ្ហាទាំងនេះ តាមរយៈការដាក់ចេញនូវយុទ្ធនាការផ្ទៃមេឃពណ៌ខៀវ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រមទាំងបានអំពាវនាវឱ្យគ្រប់ដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិចូលរួមផងដែរ។ ជាមួយគ្នានេះ ក្រសួងក៏បានចាត់វិធានការបង្ការ និងទប់ស្កាត់ភ្លើងឆេះព្រៃ ដោយរួមសហការយ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគ្រប់ភាគីពាក់ព័ន្ធ។ ជាលទ្ធផលរហូតមកដល់ពេលនេះចំនួនភ្លើងឆេះព្រៃក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នៅព្រះរាជាណាចក្រកម្ពុជា
February 4, 2024 - ព័ត៌មានជាតិ
(កំពង់ធំ)៖ បច្ចុប្បន្នការធ្វើស្រូវប្រាំង បានធ្វើឱ្យប្រជាកសិករកំពុងមមាញឹកប្រមូលផល ដើម្បីបំពេញតម្រូវការជីវភាពប្រចាំថ្ងៃពិសេសបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ និងកាត់បន្ថយការនាំចូលពីខាងក្រៅ។ ប្រជាកសិករនៅសង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានបញ្ចេញស្នាមញញឹមសប្បាយចិត្ត ខណៈការបង្កបង្កើនផលស្រូវបានកើតជាងមុនហើយតម្លៃស្រូវបានខ្ពស់ជាងសព្វឆ្នាំ ពិសេសតម្លៃស្រូវលក់ចេញក្នុង១គីឡូក្រាម ចាប់ពី ១,១៥០រៀល ដល់ ១,១៦០រៀល។ លោក ជីវ គឹមអ៊ុន ចៅសង្កាត់អូរកន្ធរ បានលើកឡើងថានៅសង្កាត់អូរកន្ធរ ប្រជាជនដែលជាកសិករស្មើនឹង ៨០% ក្នុងចំណោមគ្រួសារទាំងអស់មាន ១,១៥១គ្រួសារ ហើយកសិករបានធ្វើស្រែប្រាំងជាប្រចាំក្នុង១ឆ្នាំ ធ្វើ ២ដង។ ចំពោះផ្ទៃដីនៅសង្កាត់អូរកន្ធរ គឺវាមាន ៤៤៣៦ហិកតា ប៉ុន្តែក្នុងនោះ ១,៤០០ជាងហិកតា គឺកសិករមកពីខាងក្រៅរដ្ឋបាល។ លោកបានបន្តថា
February 4, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីផលប៉ះពាល់បណ្តាលមកពីការប្រើប្រាស់បារីអេឡិចត្រូនិក ផលិតផលស៊ីហ្សា និងផលិតផល អេចឈ៍ ធី ភី។ ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល៖ ផ្ដល់សិទ្ធិដោយ៖ Freshnews
February 4, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺផ្តាសាយបក្សីលើបុរសអាយុ៦៩ឆ្នាំ នេះបើយោងតាមសេចក្តីប្រកាសចេញនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។ ផ្ដល់សិទ្ធិដោយ៖ Freshnews
January 28, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើការលើកទឹកចិត្តដល់សមាគមសារព័ត៌មាន ឲ្យរៀបចំជាវគ្គបណ្តុះបណ្តាលសមត្ថភាពរបស់អ្នកសារព័ត៌មាន ដើម្បីត្រៀមខ្លួនសម្រាប់ការវិវឌ្ឍ នៃប្រពន្ធ័ផ្សព្វផ្សាយនាពេលបច្ចុប្បន្ន ហើយនៅពេលខាងមុខ គុណភាពព័ត៌មាន គឺជាចំណុចសំខាន់ក្នុងការប្រកួតប្រជែង ដូច្នេះអ្នកសារព័ត៌មានទាំងអស់ ត្រូវបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈ តាមរយៈការទទួលបាន វគ្គបណ្តុះបណ្តាលបន្តបន្ទាប់ ហើយក្រសួងព័ត៌មាន គាំទ្រចំពោះការបណ្តុះបណ្តាល ទន្ទឹមជាមួយក្រសួងបានបើកវគ្គបណ្តុះបណ្តាល បំពេញបន្ថែម ។ ការគាំទ្រ និងការលើកទឹកចិត្តនេះ ធ្វើឡើងក្នុងឱកាស លោក នេត្រ ភក្ត្រា អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងសមត្ថភាព អ្នកសារព័ត៌មានវគ្គទី៥ ចំនួន ២១០នាក់ រៀបចំឡើងដោយ សមាគមសម្ព័ន្ធ
January 28, 2024









